video

IDEA TALK៖ ការ​តស៊ូ​រក្សា​មរតក​ក្បាច់គុន​បុរាណ​ខ្មែរ

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០២១ ស្តី​អំពី៖ «ការ​តស៊ូ​រក្សា​មរតក​ក្បាច់គុន​បុរាណ​ខ្មែរ»។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​យក​គ្រឿងចក្រ​ឈូស​កម្ទេច​ភោជនីយដ្ឋាន​មួយ​កន្លែង

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចម្រុះ​រាប់​សិប​នាក់ និង​ប្រជា​ការពារ​រាប់​រយ​នាក់ ប្រើ​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ឈូស​កម្ទេច​ភោជនីយដ្ឋាន​មួយ​កន្លែង ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ក្នុង​ខណ្ឌ​ជ្រោយចង្វារ ជាប់​ច្រាំងទន្លេ​ខាងកើត​ក្បែរ​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន។ ពលរដ្ឋ​ម្នាក់​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ថា សមត្ថកិច្ច​បាន​ចុះ​បិទ​ផ្លូវ និង​វាយកម្ទេច​ភោជនីយដ្ឋាន​ឈ្មោះ​ដី​មាស ទំហំ​ជិត...

ប្រធានាធិបតី​បារាំង​ត្រូវ​ពលរដ្ឋ​ខ្លួនឯង​ទះ​មួយ​កំផ្លៀង

នៅ​លើ​ពិភពលោក​នេះ​មាន​រឿង​ប្លែកៗ​ជាច្រើន​ទៅលើ​មេដឹកនាំ។ មេដឹកនាំ​ខ្លះ​ត្រូវ​បាន​ពលរដ្ឋ​នាំគ្នា​ដាក់​បណ្ដាសា​ដោយសារ​ទង្វើ​ក្បត់​ជាតិ និង​កំហុស​ផ្សេងៗ​ទៀត។ មេដឹកនាំ​ខ្លះ​គឺ​យ៉ាងហោចណាស់​ក៏​ត្រូវ​បាន​ពលរដ្ឋ​គប់​ពងមាន់​ស្អុយ​ដាក់ ឬ​គប់​ស្បែកជើង និង​ធ្វើ​បាតុកម្ម​ដេញ​ចុះ​ពី​តំណែង។ មេដឹកនាំ​ខ្លះ ពលរដ្ឋ​ខ្លួនឯង​បន់ស្រន់​ឱ្យ​តែ​អស់​អំណាច។ តែ​ក៏​មាន​មេដឹកនាំ​ខ្លះ ពលរដ្ឋ​យំសោក​សម្រែក​ព្រោះ​តែ​ស្ដាយ​មេដឹកនាំ​រូប​នោះ។ ទាំងនេះ​សុទ្ធតែ​មាន​រឿង​ផ្សេងៗ​គ្នា​កើត​ឡើង​នៅ​លើ​ពិភពលោក។ សម្រាប់​ប្រធានាធិបតី​បារាំង Emmanuel Macron មិន​ត្រូវ​បាន​ពលរដ្ឋ​ប្រទេស​នេះ​ដាក់​បណ្ដាសា​ថា​ជា​មេដឹកនាំ​ក្បត់ជាតិ​នោះ​ទេ ប៉ុន្តែ​មេដឹកនាំ​បារាំង​វ័យក្មេង​ជាងគេ​នេះ រង​មួយ​កំផ្លៀង​យ៉ាង​អាម៉ាស់​ពី​ពលរដ្ឋ​ខ្លួនឯង។

សមត្ថកិច្ច​ចម្រុះ​ព្រំដែន​អះអាង​ថា​មេខ្យល់​នាំ​ពលករ​ខ្មែរ​ខុសច្បាប់​ទៅ​ថៃ​ស្ទើរ​រាល់​ថ្ងៃ

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រចាំការ​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ បាន​អះអាង​ថា មេខ្យល់​លួច​នាំ​ពលករ​ខ្មែរ​ប្រុស-ស្រី រួម​ទាំង​កុមារ​ផង​ចេញពី​កម្ពុជា ឆ្លង​ដែន​ខុសច្បាប់​ទៅកាន់​ប្រទេស​ថៃ នៅ​តាម​ចក្រ​របៀង បាន​បន្ត​កើត​មាន​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ។ ករណី​នេះ សមត្ថកិច្ច​ចម្រុះ​ក៏​បាន​បន្ត​ឃាត់​ខ្លួន​ពលករ​ខ្មែរ និង​មេខ្យល់ ដើម្បី​អប់រំ​ណែនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ផ្ដន្ទាទោស​ជាច្រើន​ករណី ប៉ុន្តែ​បទល្មើស​នេះ​នៅ​តែ​បន្ត​កើត​មាន​ដដែល។ សមត្ថកិច្ច​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ចំនួន...

ជម្លោះ​រវាង​អតីត​មន្ត្រី​គយ​ខេត្ត​កោះកុង​ជាមួយ​មេ PM ខេត្ត​ព្រះសីហនុ មិនទាន់​បញ្ចប់​នៅឡើយ

ទំនាស់​មួយ​រវាង​អតីត​មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​កោះកុង លោក សិទ្ធិ កូសាំងស៊ីន ជាមួយ​លោក ហេង ប៊ុនទី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ នៅ​មិនទាន់​បាន​ដោះស្រាយ​បញ្ចប់​នៅឡើយ​ទេ​រហូត​ថ្ងៃ​ទី​១០ ខែ​មិថុនា ដោយ​ភាគី​ម្ខាងៗ​បាន​បន្ត​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក​ដោយ​រក្សា​ជំហរ​មិន​មាន​កំហុស​រៀងៗ​ខ្លួន។ អតីត​មន្ត្រី​គយ​ចូល​និវត្តន៍​បាន​សំណូមពរ​ដល់​លោក សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ថ្នាក់​ដឹកនាំ​ឲ្យ​ជួយ​អន្តរាគមន៍​ផ្តល់​យុត្តិធម៌ និង​ស៊ើប​អង្កេត​សកម្មភាព​ការងារ​របស់​លោក ហេង...

អ្នកកាសែត​ស្និទ្ធ​នឹង​នាយករដ្ឋមន្ត្រី​កម្ពុជា​ថា​ជនជាតិ​វៀតណាម​ចូល​កម្ពុជា​រស់នៅ​លើ​ទូក​កាលពី​ដំបូង តែ​ពួកគេ​នឹង​ទៅ​រស់នៅ​លើ​ដីគោក​នៅ​ពេល​បន្ទាប់

អ្នកកាសែត​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន អះអាង​ថា ជនជាតិ​វៀតណាម ដែល​ចូល​មក​កម្ពុជា លើកដំបូង​គ្រាន់តែ​ជិះ​ទូក​ទៅ​សំចត​រស់នៅ​ក្នុង​តំបន់​ផ្ទៃ​ទឹក​អរិយក្សត្រ ដោយ​គ្រាន់តែ​រស់នៅ​លើ​ទូក​មួយ​រយៈ​ប៉ុណ្ណោះ បន្ទាប់មក​ពួកគេ​នាំគ្នា​រស់នៅ​លើ​គោក​តែម្តង ដូច្នេះ​សូម​កុំ​ឱ្យ​ដាន​ប្រវត្តិសាស្ត្រ​រជ្ជកាល​ស្តេច​ជ័យជេដ្ឋាទី២ វិល​មក​វិញ​ម្តង​ទៀត​លើ​ទឹកដី​កម្ពុជា។ នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​៩ ខែ​មិថុនា...

ក្រុម​តស៊ូ​មតិ​ថា​ខ្មែរ​មាន​រដ្ឋាភិបាល​កំសាក​ទុក​ប្រើ​សម្រាប់​កាត់​ដី​ឲ្យ​វៀតណាម ដើម្បី​កុំ​ឲ្យ​មាន​សង្គ្រាម​ជាមួយ​បរទេស​ឈ្លានពាន​មួយ​នេះ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក បាន​លើកឡើង​ថា ខ្មែរ​មាន​រដ្ឋាភិបាល​កំសាក​មួយ​ទុក​ប្រើ​សម្រាប់​កាត់​ដី​ឲ្យ​វៀតណាម ដើម្បី​កុំ​ឲ្យ​មាន​សង្គ្រាម​ជាមួយ​បរទេស​ឈ្លានពាន​នេះ ខណៈ​វៀតណាម ព្យាយាម​យក​ដី​ខ្មែរ​ម្តង​ហើយ​ម្តង​ទៀត​មិន​ខ្លាច​សង្គ្រាម​ទាល់តែសោះ។ ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចុះហត្ថលេខា​យល់ព្រម​ឲ្យ​រដ្ឋាភិបាល​វៀតណាម កាន់កាប់​កោះត្រល់ និង​ចង្កោម​កោះក្រចកសេះ ដែល​ជា​របស់​ខ្មែរ ខណៈ​កោះ​ទាំងនោះ​បាន​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​សម្រាប់​ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ គេហទំព័រ​បរទេស​មួយ​ដែល​មាន​ឈ្មោះ​ថា NIKKEI ASIA បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​៦...

សង្គម​ស៊ីវិល​ថា​ពលរដ្ឋ​ក្រីក្រ​សម្រេច​ចិត្ត​ចំណាកស្រុក ខណៈ​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ហាក់​យឺតយ៉ាវ

មន្ត្រី​ជាន់ខ្ពស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស បាន​លើកឡើង​ថា ការ​ផ្តល់​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ពលរដ្ឋ​ក្រីក្រ​ហាក់​មាន​ភាព​យឺតយ៉ាវ ខណៈ​ពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន​មិន​អាច​រង់ចាំ​បាន ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាកស្រុក​ដើម្បី​រក​ប្រាក់ចំណូល​ក្នុង​ពេល​ប្រឈម​នឹង​ការ​ឆ្លង​វីរុស Covid-19។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​សម្រាប់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ Covid-19។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា...

បក្ស​ក្រៅ​រដ្ឋាភិបាល​ថា​ក្នុង​នាម​ជា​ប្រមុខ​ដឹកនាំ បែរជា​និយាយ​ថា​មិន​ដឹង​ពី​ដំណើរ​ការបោះឆ្នោត​នៃ​ប្រទេស​ខ្លួន​ហាក់ដូចជា​មិន​ទំនង

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​រិះគន់​ថា ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​សាកល្បង មិនមែន​នឹកឃើញ​អាច​ធ្វើ​បាន​នោះ​ទេ ប៉ុន្តែ​ត្រូវ​មាន​ផែនការ និង​នីតិវិធី ត្រូវការ​ពេលវេលា​ជាច្រើន​ខែ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ដាក់​លិខិត​បន្ទាន់​មួយ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​សុំ​ឲ្យ​លុបចោល​ការបោះឆ្នោត​សាកល្បង​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ខាងមុខ​នេះ ក្រោម​ហេតុផល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​វីរុស Covid-19។
video

IDEA TALK៖ តើ​យុវជន​បច្ចុប្បន្ន​នេះ​យល់​យ៉ាងណា​អំពី​ចំណាត់ការ​របស់​អាជ្ញាធរ​ចំពោះ​ផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិ​យៀកណាម និង​ខ្មែរ​អ៊ីស្លាម​នៅ​ក្រុង​ភ្នំពេញ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០២១ ស្តី​អំពី៖ តើ​យុវជន​បច្ចុប្បន្ន​នេះ​យល់​យ៉ាងណា​អំពី​ចំណាត់ការ​របស់​អាជ្ញាធរ​ចំពោះ​ផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិ​យៀកណាម និង​ខ្មែរ​អ៊ីស្លាម​នៅ​ក្រុង​ភ្នំពេញ?