27 C
Phnom Penh

អ្នកជំងឺកូវីដ-១៩ ជិត ២០ នាក់ បានស្លាប់ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ

បទវិភាគ

អ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ជិត ២០នាក់ហើយបានស្លាប់ ខណៈចំនួនអ្នកឆ្លង គិតត្រឹមថ្ងៃនេះកើនដល់ជាង ២ពាន់នាក់។

ក្នុងសេចក្ដីប្រកាសក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃសុក្រនេះ ឱ្យដឹងថា ស្ត្រីអាយុ៦១ ឆ្នាំម្នាក់ បានស្លាប់នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរពេទ្យហ្លួងម៉ែ  ដោយសារវិបត្តិ ផ្លូវដង្ហើមធ្ងន់ធ្ងន់ និងរលាតសួតទាំងសងខាងធ្ងន់ធ្ងរ ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ ។

ក្រសួងបញ្ជាក់ថា ស្ត្រីរូបនេះ រស់នៅសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ហើយត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី៣១ ខែមីនា។

ចំណែក ស្ត្រីអាយុ ៥៦ ឆ្នាំម្នាក់ទៀត រស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ បានស្លាប់ នៅថ្ងៃទី១ ខែមេសា ដោយសារស្ទះសសៃរឈាមបេះដូង អំឡុងធ្វើចត្តាឡីស័កនៅផ្ទះ ។ ក្រោយពីស្លាប់ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកសព ដោយលទ្ធផលបង្ហាញថាស្ត្រីរូបនេះ  មានផ្ទុកវីរុសកូវីដ-១៩។

ក្រៅពីអ្នកស្លាប់ នៅថ្ងៃនេះ ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៩ នាក់បន្ថែមទៀត ក្នុងនោះអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ មានចំនួន ៦៨ នាក់ និងម្នាក់ទៀតជាអ្នកដំណើរមកពីក្រៅប្រទេស។

គិតចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សរុប២០១៧ នាក់  ក្នុងនោះមានស្លាប់ចំនួន ១៨នាក់ ខណៈអ្នកឆ្លងនៅទូទាំងប្រទេសសរុបមានចំនួន ២ពាន់ ៥៤៦នាក់ ក្នុងនោះអ្នកដែលត្រូវបានព្យាបាលជាសះស្បើយមានចំនួន ១ពាន់ ២៥៦នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន ១ពាន់ ២៧០នាក់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស