25 C
Phnom Penh

ក្រសួង​សុខាភិបាល៖ អ្នក​ស្លាប់​ដោយសារ Covid-19 ចំនួន ១៨​នាក់ និង​ឆ្លង​ថ្មី​ចំនួន​៦៥៥​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​សុខាភិបាល បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២១ ថា​នៅ​ថ្ងៃ​ទី​២៤ មិថុនា មាន​ករណី​អ្នក​ស្លាប់​ដោយសារ​ជំងឺ Covid-19 ចំនួន ១៨​នាក់ និង​ករណី​ឆ្លង​ថ្មី​មាន​ចំនួន ៦៥៥​នាក់ ក្នុង​នោះ​មាន​ករណី​ឆ្លង​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ចំនួន ៧២​នាក់ ចំណែក​ឯ​អ្នក​ជាសះស្បើយ​ថ្មី​មាន​ចំនួន ៦៩៦​នាក់។

ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ទៀត​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២១ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ សរុប​ចំនួន​ជាង ៤​ម៉ឺន ៥​ពាន់​នាក់ (៤៥៣៦៦​នាក់) ក្នុង​នោះ​អ្នកជំងឺ​ព្យាបាល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៤​ម៉ឺន​នាក់ (៤០០១០​នាក់) អ្នក​ស្លាប់​ចំនួន ៤៩៣​នាក់។

អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​នៃ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៤ មិថុនា ថា ចំនួន​អ្នក​ស្លាប់​ក៏​ច្រើន អ្នក​ឆ្លង​ថ្មី​ក៏​ច្រើន ដូច្នេះ​ហើយ​សូម​ឲ្យ​ពលរដ្ឋ​ត្រូវ​ប្រើប្រាស់​វិធានការ​សុខាភិបាល​ឲ្យ​បាន​ម៉ត់ចត់ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។

អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នកជំងឺ​ប្រមាណ ៨០% គឺ​មិន​មាន​រោគសញ្ញា​ទេ និង​មិន​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​មេរោគ​នេះ​បាន​ឆ្លង​ដោយ​ស្ងាត់ស្ងៀម​ពី​កន្លែង​មួយ ឬ​បណ្ដុំ​ណាមួយ ហើយ​ធ្វើ​ឲ្យ​អ្នកជំងឺ​មិន​បាន​ប្រើប្រាស់​វិធានការ​សុខាភិបាល និង​មិន​បាន​ត្រឹមត្រូវ វា​បណ្ដាល​ឲ្យ​ផ្ទុះ​ការ​ឆ្លង​នៅ​តាម​តំបន់​មួយ​ចំនួន​នោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស