26 C
Phnom Penh

អាជ្ញាធរ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខណ្ឌ​ដង្កោ​ប្រុងប្រយ័ត្ន​ទឹក​ជំនន់ ខណៈ​ទឹក​ស្ទឹង​ព្រែកត្នោត​កំពុង​ហក់​ឡើង

បទវិភាគ

អាជ្ញាធរ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រស់នៅ​សង្កាត់​ចំនួន​១០ ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ប្រុងប្រយ័ត្ន​ដោយសារ​ទឹក​ស្ទឹង​ព្រែកត្នោត កំពុង​ហក់​ឡើង​ខ្លាំង។

សេចក្ដី​ជូនដំណឹង​ចុះ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១ អាជ្ញាធរ​ខណ្ឌ​ដង្កោ បាន​ឱ្យ​ដឹង​ថា ពលរដ្ឋ​ដែល​កំពុង​រស់នៅ​សង្កាត់​ដង្កោ សង្កាត់​ព្រៃស សង្កាត់​ព្រៃវែង សង្កាត់​ក្រាំងពង្រ សង្កាត់​ស្ពានថ្ម សង្កាត់​ទៀន សង្កាត់​សាក់សំពៅ សង្កាត់​ជើងឯក សង្កាត់​ព្រែកកំពឹស និង​សង្កាត់​គងនយ ក្នុង​ខណ្ឌ​ដង្កោ ត្រូវ​ប្រុងប្រយ័ត្ន ខណៈ​បច្ចុប្បន្ន​ស្ថានភាព​ទឹក​ស្ទឹង​ព្រែកត្នោត បាន​ហក់​ឡើង​ជាបន្តបន្ទាប់។

សេចក្ដី​ជូនដំណឹង​ដដែល​ឱ្យ​ដឹង​ទៀត​ថា ដើម្បី​ជៀសវាង​នូវ​ហានិភ័យ​ដែល​បង្ក​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ និង​អាយុជីវិត​នោះ ពលរដ្ឋ​ដែល​រស់នៅ​តាម​ស្ទឹង​ព្រែកត្នោត ត្រូវ​ត្រៀម​សម្ភារៈ និង​បន្ត​តាមដាន​ស្ថានភាព​ទឹក​ជា​ប្រចាំ ជៀសវាង​ការ​បាត់បង់​សម្ភារៈ និង​អាយុជីវិត ខណៈ​បច្ចុប្បន្ន រដ្ឋបាល​ខណ្ឌ​ដង្កោ សហការ​ជាមួយ​ក្រសួង​ធនធាន​ទឹក ដើម្បី​បន្ត​តាមដាន​ចំពោះ​ស្ថានភាព​ទឹក។

កាលពី​ឆ្នាំ​២០២០ ទឹក​ស្ទឹង​ព្រែកត្នោត នៅ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ដង្កោ បាន​ហក់​ឡើង​លើស​កម្រិត​ប្រកាស​អាសន្ន បណ្តាល​ឱ្យ​មាន​ការ​ជន់​លិច​ដល់​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ចំនួន ២៣៥​ខ្នង ស្មើ​នឹង ៣២១​គ្រួសារ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស