27 C
Phnom Penh

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​អំពាវនាវ​ឱ្យ​អ្នក​បាន​ឈូស​ឆាយ​ដី​គម្រប​ព្រៃឈើ​ជាង​៧០០​ហិកតារ​បង្ហាញ​ខ្លួន​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង ទាមទារ​ឲ្យ​អ្នក​ដែល​ចូលរួម​ឈូស​ឆាយ​ដី​គម្រប​ព្រៃឈើ​ជាង ៧០០​ហិកតារ នៅ​ស្រុក​ទឹកផុស បង្ហាញ​ខ្លួន​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដោយ​គិត​ចាប់ពី​ថ្ងៃ​ចេញ​ជូនដំណឹង​នេះ​តទៅ។

សេចក្ដី​ជូនដំណឹង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង បាន​ចេញ​កាលពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដែល​ទើប​ត្រូវ​ផ្សព្វផ្សាយ បាន​ឱ្យ​ដឹង​ថា ជន​ទាំងឡាយ​ណា​ដែល​បាន​ឈូស​ឆាយ​ដី​គម្រប​ព្រៃឈើ​ចំនួន ៧១១​ហិកតារ ស្ថិត​ក្នុង​ឃុំ​ក្រាំងស្គារ និង​ឃុំ​ជៀប ស្រុក​ទឹកផុស នៅ​ខេត្ត​នេះ ធ្វើការ​បង្ហាញ​ខ្លួន​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដោយ​ភ្ជាប់​មក​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ផង​ដែរ។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា ឯកសារ​ពាក់ព័ន្ធ​នោះ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ឯកសារ​កាន់កាប់​ដី​ជាដើម ដើម្បី​ឱ្យ​អាជ្ញាធរ​ពិនិត្យ​ដោះស្រាយ​តាម​ច្បាប់​ស្ដីពី​ព្រៃឈើ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា តទៅ។

សេចក្ដី​ជូនដំណឹង​បញ្ជាក់​ថា បើសិនជា​ជន​ទាំងនោះ​មិនព្រម​បង្ហាញ​ខ្លួន​ដើម្បី​ចូល​ទៅ​ដោះស្រាយ​តាម​កំណត់ រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង នឹង​បន្ត​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស