26 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

1602 POSTS
0 COMMENTS

ភាគ​៨៖ តើ​នៅ​អឺរ៉ុប បក្ស​ប្រជាជន​កម្ពុជា​ពង្រីក​បណ្ដាញ​យុវជន​នៅ​ប្រទេស​សំខាន់ៗ​ណា​ខ្លះ ហើយ​អ្នក​ណា​ខ្លះ​ចូលរួម?

ក្រៅពី​ការ​បង្កើត​បណ្ដាញ​ក្រុម​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​អាមេរិក​ខាងជើង គណៈកម្មាធិការ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បង្កើត​បណ្ដាញ​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​សហភាព​អឺរ៉ុប។ អ្នក​ចូលរួម​មិនមែន​មាន​តែ​ក្រុម​យុវជន​នោះ​ទេ មាន​ទាំង​មនុស្ស​ចំណាស់ៗ និង​ពាណិជ្ជករ​ចិន​ថែម​ទៀត​ផង។ ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស បែក​មែក​សាខា​ចេញពី​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​បែក​មែកធាង​នៅ​តាម​ប្រទេស​សេរី​ប្រជាធិបតេយ្យ​នៃ​សហភាព​អឺរ៉ុប មាន​រយៈពេល​យ៉ាង​តិច ៦​ឆ្នាំ គឺ​ពី​ឆ្នាំ​២០១៥ មក។ មុន​ឆ្នាំ​២០១៥ សកម្មភាព​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា និង​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​សូវ​ស្តែង​ចេញ​ជា​រូបភាព​ព្រោងព្រាត​នោះ​ទេ ទាំង​នៅ​សហរដ្ឋ​អាមេរិក...

អូស្ត្រាលី​ប្រកាស​តាំង​ចិត្ត​ជួយ​អាមេរិក បើ​ចិន​លើក​ទ័ព​ឈ្លានពាន​កោះ​តៃវ៉ាន់

ទោះបី​សង្គ្រាម​ដែល​ចិន​លើក​ទ័ព​វាយ​កាន់កាប់​ដែន​កោះ​តៃវ៉ាន់ នឹង​មិន​អាច​មើល​ឃើញ​ថា​នឹង​កើតឡើង​នៅ​ពេល​ណា តែ​រលក​ទៅ​រក​សង្គ្រាម​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ​រហូត​ដល់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក កាលពី​ពេល​ថ្មីៗ​នេះ​បាន​សន្យា​ថា នឹង​ជួយ​តៃវ៉ាន់ បើ​ចិន​លើក​ទ័ព​លុកលុយ​ដែន​កោះ​មួយ​នេះ។ មេដឹកនាំ​សហរដ្ឋ​អាមេរិក​បញ្ជូន​សារ​ដូចនេះ​ទៅ​ទីក្រុង​ប៉េកាំង គឺ​បន្ទាប់ពី​កងទ័ព​ចិន បាន​បញ្ជូន​យន្តហោះ​ចម្បាំង​យ៉ាង​តិច ១៥៣​គ្រឿង​ឱ្យ​ហោះ​ចូល​ដែន​កោះ​តៃវ៉ាន់​យ៉ាង​ងងឹត​មេឃ​កាលពី​ជាង ១០​ថ្ងៃ​មុន​នេះ។ ដោយ​មើល​ឃើញ​ថា​សហរដ្ឋ​អាមេរិក​ប្ដេជ្ញា​ចិត្ត​ជួយ​តៃវ៉ាន់​ដូចនេះ អូស្ត្រាលី​ដែល​ជា​សម្ពន្ធមិត្ត​របស់​អាមេរិក និង​ជា​សមាជិក​នៃ​ក្រុម​ចតុភាគី អាមេរិក អូស្ត្រាលី ជប៉ុន និង​ឥណ្ឌា ក៏​បាន​ប្រកាស​ថា អូស្ត្រាលី​នឹង​ជួយ​អាមេរិក​ក្នុង​សង្គ្រាម​ដែល​ចិន​លើក​ទ័ព​លុកលុយ​ដែន​កោះ​តៃវ៉ាន់។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Sky News រដ្ឋមន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី លោក Peter...

មន្ត្រី​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​មួយ​រូប​រង​ការ​គំរាម​ពី​អាជ្ញាធរ​មូលដ្ឋាន​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ

ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ខេត្ត​បន្ទាយមានជ័យ រង​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​ភូមិ ដោយ​ការ​គំរាម​ឱ្យ​ធ្វើ​កិច្ចសន្យា​ឈប់​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​បន្ត​ទៀត។ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ស្រុក​ស្វាយចេក លោក សឿម សារឿម បាន​ទម្លាយ​នូវ​កិច្ចសន្យា​របស់​ខ្លួន​ដែល​ធ្វើឡើង​ក្រោម​ការ​គំរាមកំហែង​របស់​ប្រធាន​ភូមិ​នៃ​បក្ស​កាន់​អំណាច លោក ចេង ណេង នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១ ដែល​ស្ថិត​នៅ​ភូមិ​ស្ទឹង ឃុំ​រលួស ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។ ប្រភព​ដដែល​បាន​បង្ហាញ​កិច្ចសន្យា​របស់​ខ្លួន​ដែល​បាន​សរសេរ​ថា ខ្លួន​មាន​កំហុស​ឆ្គង​ទៅ​នឹង​ផ្លូវច្បាប់​ដែល​បាន​ចូលរួម​ប្រជុំ​ជាមួយ​សមាជិក​មូលដ្ឋាន​របស់​គណបក្ស​នេះ ដូច្នេះ​ចាប់ពី​ពេល​ចុះ​កិច្ចសន្យា​នេះ​ទៅ លោក​នឹង​មិន​ចូលរួម​ប្រជុំ​ទៀត​ទេ បើ​មាន​ការ​ចូលរួម​ប្រជុំ​ជាមួយ​គណបក្ស​នេះ​ទៀត លោក​នឹង​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។ កិច្ចសន្យា​នេះ ធ្វើ​ឡើង​ក្រោម​ការ​គំរាមកំហែង​របស់​មេភូមិ​បក្ស​កាន់​អំណាច...

បក្ស​ភ្លើង​ទៀន​គ្រោង​ធ្វើ​សមាជ​នៅ​ចុង​ខែ​វិច្ឆិកា ខណៈ​សកម្មជន​បក្ស​ប្រឆាំង​រិះគន់​ថា​បក្ស​នេះ​កំពុង​បំបែក​ខ្លួន​ពី​គណបក្ស​សង្គ្រោះ​ជាតិ

គណបក្ស​ភ្លើង​ទៀន ដែល​មាន​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ជា​ខ្នង​បង្អែក បាន​ប្រកាស​រៀបចំ​ធ្វើ​ពិធី​សមាជ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដើម្បី​ធ្វើ​វិសោធនកម្ម​ប្រការ​មួយ​ចំនួន​របស់​គណបក្ស ខណៈ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ រិះគន់​ថា ការ​ធ្វើ​បែប​នេះ គឺ​បង្ហាញ​នូវ​សកម្មភាព​បំបែក​ខ្លួន​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​មិន​អាច​ប្រកែក​បាន។ គណបក្ស​ភ្លើង​ទៀន ដែល​មាន​ដើមកំណើត​ពី​គណបក្ស សម រង្ស៊ី បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា ខ្លួន​នឹង​ប្រារព្ធ​ពិធី​សមាជ​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ ដើម្បី​កែសម្រួល​នូវ​លក្ខន្តិកៈ​គណបក្ស ការ​រៀបចំ​ជ្រើសរើស​មេដឹកនាំ​ថ្មី និង​កំណត់​យុទ្ធសាស្ត្រ​របស់​ខ្លួន​ជាដើម។ ផែនការ​ធ្វើ​សមាជ​គណបក្ស​ក្រោយ​គណបក្ស​នេះ​បាន​បើក​អង្គប្រជុំ​គណៈ​អចិន្ត្រៃយ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២១...

មន្ត្រី​បក្ស​ប្រឆាំង​ចាត់ទុក​សេចក្តី​ព្រាង​ច្បាប់​កំណត់​សញ្ជាតិ​តែ​មួយ​ថា​ជា​ច្បាប់​កើត​ចេញពី​ការ​សងសឹក

សមាជិក​រដ្ឋសភា​កម្ពុជា ចំនួន ១១១​រូប បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​កំណត់​ឲ្យ​ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធសភា ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​នាយករដ្ឋមន្ត្រី​មាន​សញ្ជាតិ​តែ​មួយ​ជា​ស្ថាពរ​ហើយ កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា គោលបំណង​ពិត​នៃ​ច្បាប់​នេះ​មិន​មែន​ដើម្បី​ស្នេហា​ជាតិ​ទេ គឺ​ដើម្បី​គំនុំ​សងសឹក​របស់​មេ​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។ រដ្ឋសភា​កម្ពុជា កាលពី​ថ្ងៃ​ចន្ទ ទី​២៥ តុលា បាន​បើក​សម័យ​ប្រជុំ​លើក​ទី​៦ របស់​ខ្លួន​ដែល​មាន​សមាជិក​ចំនួន ១១១​រូប រួម​ទាំង​វត្តមាន​របស់​លោក ហ៊ុន សែន ផង​នោះ បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តី​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​មាន ៣មាត្រា កំណត់​ឲ្យ​មេដឹកនាំ​កំពូលៗ​របស់​កម្ពុជា​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ។ ការ​អនុម័ត​ច្បាប់​ស្ដីពី​ការ​កំណត់​សញ្ជាតិ​មេដឹកនាំ​ស្ថាប័ន​កំពូលៗ​របស់​កម្ពុជា...

ពលរដ្ឋ​គាំទ្រ​ចំណាត់ការ​របស់​អភិបាល​ថ្មី​ខេត្ត​កំពត​ដោះស្រាយ​វិវាទ​ដីធ្លី​បរិវេណ​អាង​ស្តុក​ទឹក​ដងទង់

ពលរដ្ឋ​រស់នៅ​ស្រុក​ដងទង់ ខេត្ត​កំពត សាទរ និង​ស្វាគមន៍​លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី ដែល​បាន​រក​យុត្តិធម៌​លើ​ទំនាស់​ដីធ្លី​ពាក់ព័ន្ធ​មន្ត្រី​មួយ​ចំនួន​នៃ​រដ្ឋបាល​ខេត្ត​កំពត បាន​ឃុបឃិត​គ្នា​លក់​ដី​អាង​ទឹក​ដងទង់​ស្ងាត់ៗ​ដែល​នាំ​ឲ្យ​បាត់បង់​ប្រភព​ទឹក​ប្រើប្រាស់។ ក្រោយពី​ប្រកាស​ចូល​កាន់​តំណែង​ជា​អភិបាល​ខេត្ត​កំពត លោក ម៉ៅ ធនិន ក្រៅពី​ជួប​សាធារណជន លោក​ក៏​បាន​បង្កើត​ឲ្យ​មាន​វេទិកា​សាធារណៈ​ដើម្បី​ជួប​ជាមួយ​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​ដងទង់ ដែល​ពលរដ្ឋ​មូលដ្ឋាន​នេះ​បាន​ចោទ​មន្ត្រី​មួយ​ចំនួន​ចាប់ពី​ថ្នាក់​មូលដ្ឋាន រហូត​ដល់​ក្បាល​ម៉ាស៊ីន​ដឹកនាំ​នៃ​រដ្ឋបាល​ខេត្ត​កំពត ថា​បាន​ឃុបឃិត​លួច​លក់​អាង​ស្តុក​ទឹក​ដងទង់​ស្ងាត់ៗ​ទៅ​ឲ្យ​ក្រុមហ៊ុន សេង សម្បត្តិ សម្រាប់​សង់​ផ្ទះល្វែង​លក់។ ថ្លែង​ក្នុង​វេទិកា​សាធារណៈ នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ពលរដ្ឋ​ស្រុក​ដងទង់...

ខេត្ត​មួយ​ចំនួន​និង​រាជធានី​ភ្នំពេញ​ប្រឈម​ជំនន់​ទឹកភ្លៀង ខណៈ​ទឹក​ស្ទឹង​ព្រែកត្នោត​បន្ត​ហក់​ឡើង

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ឱ្យ​ដឹង​ថា នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​រួម​ទាំង​រាជធានី​ភ្នំពេញ​ផង​នោះ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ដោយសារតែ​កម្ពុជា​ទទួល​រង​ឥទ្ធិពល​បន្តបន្ទាប់​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​បង្គួរ​ទៅ​ខ្លាំង ខណៈ​ទឹក​ស្ទឹង​ព្រែកត្នោត ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កំពុង​ហក់​ឡើង។ សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ដល់​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា រាជធានី-ខេត្ត​ចំនួន​១៤ ប្រឈម​ជំនន់​ទឹកភ្លៀង ដោយសារតែ​ប្រទេស​កម្ពុជា​ទទួល​ឥទ្ធិពល​សម្ពាធ​ទាប និង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ខ្ពស់។ ក្រសួង​បន្ត​ថា រាជធានី-ខេត្ត​ទាំងនោះ​រួម​មាន​ខេត្ត​ព្រៃវែង...

លោក ជា សុផារ៉ា រង​ការ​ចោទប្រកាន់​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ជួរ​បក្ស​កាន់​អំណាច​របស់​ខ្លួន

សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ចោទ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច​របស់​ខ្លួន ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​រក​ឃើញ​ថា ការ​សម្ដែង​យក​មុខ​របស់​លោក ជា សុផារ៉ា កន្លងមក ធ្វើ​ឲ្យ​ប៉ះទង្គិច​ដល់​ឥទ្ធិពល និង​មុខមាត់​គ្រួសារ «ហ៊ុន» យ៉ាង​ខ្លាំង​ក្នុង​តួនាទី​ជា​អ្នក​គ្រប់គ្រង​បញ្ហា​ដីធ្លី​សព្វថ្ងៃ​នេះ។ សមាជិក​គណបក្ស​កាន់​អំណាច លោក គង់ ឃៀង បាន​បង្ហោះ​វីដេអូ​តាម​បណ្ដាញ​សង្គម Facebook នៅ​ថ្ងៃ​ទី​២៥ តុលា...

អង្គការ​សមាគម​ជាច្រើន​បន្ត​ធ្វើ​យុទ្ធនាការ​ស្នើសុំ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន និង​សកម្មជន​សង្គម​ផ្សេង​ទៀត

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​នៅ​សប្តាហ៍​ទី​១១ នេះ ស្នើសុំ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​ចាប់​ខ្លួន​សកម្មជន​សង្គម​នេះ នាំ​ឲ្យ​មាន​ក្តី​បារម្ភ​ជា​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ។ អង្គការ​សមាគម​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ធ្វើ​យុទ្ធនាការ​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម​បន្ត​ទៀត​ហើយ​នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១ នេះ ដើម្បី​សុំ​ឱ្យ​មាន​ការ​ដោះលែង​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ដែល​តែងតែ​ធ្វើការ​បញ្ចេញ​មតិ​ដើម្បី​សិទ្ធិ​សេរីភាព លើ​សិទ្ធិ​គ្រូបង្រៀន សិទ្ធិ​កម្មករ​និយោជិត និង​លើក​កម្ពស់​សិទ្ធិមនុស្ស​នា​ពេល​កន្លងមក។ អង្គការ​សមាគម​ទាំងនេះ​រួម​មាន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR)...

IDEA TALK៖ តើ​ការ​ផ្សះផ្សា​ជាតិ​ត្រូវការ​គ្រឿង​ផ្សំ​អ្វី​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ការ​ផ្សះផ្សា​ជាតិ​ត្រូវការ​គ្រឿង​ផ្សំ​អ្វី​ខ្លះ?»។

Latest news