26 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

1750 POSTS
0 COMMENTS

សង្គមស៊ីវិលថា លោក គួច ចំរើន និងលោក ជា សុផារ៉ា បន្តដាក់ឯកសារជូន លោក ហ៊ុន សែន កាត់ដីគម្របព្រៃឈើឆ្នាំ២០០២ ឲ្យមន្រ្តីគយ ដ៏មានទ្រព្យធនម្នាក់

មន្ត្រីសង្គមស៊ីវិលក្នុងខេត្តព្រះសីហនុ អះអាងថា រាល់សំណើរកាត់ឆ្វៀលដី របស់លោក គួច ចំរើន និងលោក ជា សុផារ៉ា  មិនត្រូវបាន លោក ហ៊ុន សែន ប្រកែកនោះទេ ហើយតែងចេញអនុក្រឹត្យធ្វើអនុប្រយោគ កាត់ឆ្វៀលដីតាមសំណើរ របស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ជា សុផារ៉ា...

ប្រមុខរដ្ឋាភិបាលផ្តល់យោបល់ឱ្យសិស្សថ្នាក់ទី១២ទាំងអស់ នៅឆ្នាំនេះ ជាប់បាក់ឌុបដោយមិនបាច់ឆ្លងកាត់ការប្រឡង

ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន បានផ្តល់យោបល់នៅថ្ងៃនេះថា សម្រាប់សិស្សឆ្នាំសិក្សា២០១៩-២០២០នេះ គប្បីជាប់បាក់ឌុបដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ឆ្លងកាត់ការប្រឡងនោះទេ។ លោក ហ៊ុន សែន អះអាងថាស្ថានភាពកូវីដ១៩នៅពេលបច្ចុប្បន្ននៅមិនទាន់បានប្រសើរទាំងស្រុងនៅឡើយ ដែលជាហេតុតម្រូវឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ ត្រូវពិចារណាយកយុទ្ធសាស្ត្របូកពិន្ទុឆមាសទាំងពីរលើកនៅតាមសាលានីមួយៗ ឱ្យសិស្សជាប់បាក់ឌុប តែម្តង។ លោកបន្តថា ស្ថានភាពលំបាកនេះ បើប្រឡងបាក់ឌុប នៅថ្ងៃទី១១ខែមករា ឆ្នាំ២០២១ ក៏មិនអាចទៅរូចដែរ។ បញ្ហានេះ លោកចង់ឱ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩ -២០២០ នេះ ជាប់តែម្តង...

ឆ្នាំ២០២០ សហរដ្ឋអាមេរិកបានផ្តល់ហិរញ្ញប្បទានជិត១៣០លានដុល្លារ ដើម្បីរួមចំណែកអភិវឌ្ឍន៍នៅកម្ពុជា

សហរដ្ឋអាមេរិក អះអាងថា នៅក្នុងឆ្នាំ២០២០នេះ រដ្ឋាភិបាលខ្លួនបានផ្តល់ហិរញ្ញប្បទានជាង១២៨លានដុល្លារ ដល់កម្ពុជា ដើម្បីជាការរួមចំណែកដល់ការអភិវឌ្ឍន៍ក្នុងប្រទេសក្រីក្រមួយនេះ។ ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានាថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២០នេះ ឱ្យដឹងថា កាលពីថ្ងៃទី៨ ខែធ្នូ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ជិន ប៊ុនស៊ាន និងអ្នកស្រី Veena Reddy នាយិកាទីភ្នាក់ងារជំនួយអាមេរិក USAID បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានបន្ថែមចំនួនជាង៦៦លានដុល្លារអាមេរិក (៦៦,២)។  ហិរញ្ញប្បទាននេះ ធ្វើឡើងលើកិច្ចព្រមព្រៀងវិសោធនកម្មហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ...

មន្ត្រីជាន់ខ្ពស់គណបក្ស GDP ថា វប្បធម៌ឆ្លើយឆ្លងដាក់គ្នារបស់អ្នកនយោបាធំៗ មិនបានធ្វើឲ្យមានការរីចម្រើនដល់ប្រទេសជាតិទេ

អគ្គលេខាធិការគណបក្សមូលដ្ឋាន ឬGDP រិះគន់ថា ការឌឺដងឆ្លើយឆ្លងរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី កន្លងមកជាការបង្កបញ្ហាមិនល្អ ដល់ការកសាងសង្គមប្រជាធិបតេយ្យនៅកម្ពុជា។ មន្ត្រីជាន់ខ្ពស់របស់ GDP បណ្ឌិត សាម អ៊ីន អះអាងថា ការប្រើសារឆ្លើយឆ្លងរបស់ពួកអ្នកនយោបាយ កន្លងមក មិនមែនជាគំរូល្អដល់ពលរដ្ឋ អ្នកនយោបាយថ្មីៗ យុវជន និងអ្នកជំនាន់ក្រោយនោះទេ ពីព្រោះសារឆ្លើយឆ្លងរបស់ពួកគាត់ ច្រើនបង្កទៅជារឿងហិង្សា...

សាលាឧទ្ធរណ៍នឹងបើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំរបស់ក្រុមខ្មែរថាវរៈ និងសមាគមនិស្សិតបញ្ញវន្តខ្មែរ

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ គ្រោងបើកសវនាការជំនុំជម្រះក្តីលើបណ្តឹងសុំនៅក្រៅឃុំ របស់សមាជិកក្រុមខ្មែរថាវរៈ នៅថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២០នេះ។ ទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR នៅថ្ងៃទី១៥ខែធ្នូនេះ បានសរសេរថា នៅថ្ងៃទី១៦ខែធ្នូនេះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញគ្រោងបើកសវនាការជំនុំជម្រះក្តី លើសំណុំរឿងរបស់សមាជិកក្រុមខ្មែរថាវរៈចំនួន៣នាក់ និងសមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរចំនួន២រូប ផងដែរ។ CCHR បន្តថា សមាជិកក្រុមខ្មែរថាវរៈទាំង៣រូបនោះ រួមមាន លោក ថា ឡាវី កញ្ញា អេង ម៉ាឡៃ ឬ សូរ...

ក្រុមអ្នកឃ្លាំមើលសង្គមថា ការបដិសេធនូវសំណើរ ឲ្យមានតម្លាភាពលើការគ្រប់គ្រងមូលនិធិ កូវីដ១៩ ជាការចូលរួមប្រព្រឹត្តអំពើពុករលួយ

ក្រុមអ្នកឃ្លាំមើលរិះគន់ថា ការបដិសេធ របស់ លោក ហ៊ុន សែន ទៅនឹងសំណើរអង្គការសង្គមស៊ីវិល ដែលស្នើរឲ្យមានការគ្រប់គ្រងមូលនិធិសប្បុរសធម៌ឲ្យមានតម្លាភាពនោះ ហាក់ជាការចូលរួមគាំទ្រ និងបចូលរួមប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរលើមូលនិធិ ដើម្បីថ្នាំបង្ការជំងឺកូវីដ១៩ នេះ។ ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត អះអាងថា ការជំទាស់ទៅនឹងការទាមទារឲ្យមានគណនេយ្យភាពរបស់អង្គការក្រៅរដ្ឋាភិបាល បានបង្ហាញពីការមិនទទួលខុសត្រូវរបស់លោក ហ៊ុន សែន ចំពោះមូលនិធិដើម្បីថ្នាំបង្ការជំងឺកូវីដ១៩ នេះ។ លោក បញ្ជាក់ថា...

លោក ហ៊ុន សែន អះអាងថា ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គ្រប់គ្រងបាន តែមិនទាន់បញ្ចប់ទាំងស្រុងទេ

ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន បានអះអាងថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គ្រប់គ្រងបាន ប៉ុន្តែនៅមិនទាន់បញ្ចប់ទាំងស្រុងនៅឡើយទេ។ ក្នុងពិធីថ្លែងសារពិសេសផ្ញើជូន ជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ លោក ហ៊ុន សែន បញ្ជាក់ថា មានហេតុផលចំនួន៥ ដែលបង្ហាញថា ព្រឹតិ្តការណ៍សហគមន៍២៨វិច្ឆិកា នៅមិនទាន់បញ្ចប់។ លោកថា ទី១ រដ្ឋាភិបាលនៅមិនទាន់ដឹងអស់នៅឡើយទេថា តើមានកន្លែងណាខ្លះទៀត ដែលអ្នកជំងឺទៅដល់ រកមិនទាន់ឃើញ...

IDEA TALK៖ហេតុអ្វីបានជាការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅតែជាចំណុចស្លាប់រស់នៃប្រទេសលោកសេរី?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ស្តីអំពី៖ ហេតុអ្វីបានជាការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅតែជាចំណុចស្លាប់រស់សម្រាប់ប្រទេសលោកសេរី?

ក្រុមអ្នកឃ្លាំមើលសង្គមថា កម្ពុជានឹងខាតបង់កាន់តែធ្ងន់ធ្ងរបើនៅតែបន្តគម្រោង តំបន់មុំ៣ ជាមួយវៀតណាមបន្តទៀត

ក្រុមបញ្ញវន្តខ្មែរនៅក្រៅប្រទេស ព្រមានថា កម្ពុជាត្រូវដកខ្លួនចេញពីគម្រោង តំបន់ត្រីកោណអភិវឌ្ឍន៍ (Development Triangle Area) ជាបន្ទាន់ ដើម្បីបញ្ចៀសពីមហិច្ចតាវៀតណាម ដែលប៉ុនប៉ងរំលោភដែនអធិបតេយ្យភាព និងបូរណភាពទឹកដីខ្មែរកន្លងមក។ ប្រធានតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល រិះគន់ថា គម្រោង តំបន់ត្រីកោណអភិវឌ្ឍន៍ ឬហៅថា តំបន់មុំ៣ រវាង កម្ពុជា ទ្បាវ និងវៀតណាម នឹងបណ្តាលឲ្យទឹកដីកម្ពុជាក្នុងខេត្តភាគឦសានចំនួន...

មន្ត្រីបក្សប្រឆាំងថា គណៈកម្មាធិការគ្រប់គ្រងមូលនិធិដើម្បីថ្នាំបង្ការជំងឺកូវីដ១៩ អាចមានសមាសភាពតែខាងពីរដ្ឋាភិបាលប៉ុណ្ណោះ

មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ បានរិះគន់ថា រដ្ឋាភិបាលអាចនឹងបង្កើត គណកម្មាធិការគ្រប់គ្រងមូលនិធិ ថ្នាំបង្ការជំងឺកូវីដ១៩ ដែលមានសមាសភាពតែពីក្រុមមន្រ្តីរដ្ឋាភិបាលឯកបក្សប៉ុណ្ណោះ។ បញ្ហានេះ ពួកគេថានឹងធ្វើឱ្យមហាជនមានមន្ទិលសង្ស័យ ដោយសារការគ្រប់គ្រង់សាច់ប្រាក់ដែលប្រមូលបានពីសប្បុរសជនគ្មានតម្លាភាព។ លោក សួន សុរីដា តំណាងរាស្រ្តអតីតគណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលខេត្តកំពង់ស្ពឺភាគីលោក កឹម សុខា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា លោកសាទរដែលរដ្ឋាភិបាលប្រឹងប្រែងដើម្បីទប់ស្កាត់ការរាតត្បាតវីរុសកូវីដ១៩ រហូតមានការអំពាវនាវរកថវិកាដើម្បីទិញ ថ្នាំបង្ការជំងឺកូវីដ១៩ ដែលមានការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋ។ លោកបន្តថា...

Latest news