ឌឹ ខេមបូឌា ដេលី
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិថា វិធានការដែលរដ្ឋាភិបាលកម្ពុជា អនុវត្ត គឺជាវិធីរបស់រដ្ឋាភិបាលផ្ដាច់ការ
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ព្រមានថា ការអនុវត្តផែនការដោយប្រើកម្លាំងយោធា និងប្រើវិធានការច្បាប់ ដែលប្រាស់ចាកពីគោលការណ៍ គោរពសិទ្ធិមនុស្សរបស់កម្ពុជា គឺជារបៀបអនុវត្តរបស់ រដ្ឋាភិបាលផ្ដាច់ការប៉ុណ្ណោះ។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃស៍វច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើត សុន...
សង្គមស៊ីវិលថា ការដាក់លក់ទំនិញរបស់ក្រសួងពាណិជ្ជកម្ម គឺបង្ហាញថា រដ្ឋកំពុងខ្វះខាតលុយធ្ងន់ធ្ងរ
មន្ត្រីសង្គមស៊ីវិល អះអាងថា នៅពេលរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ចេញនូវវិធានការលក់ទំនិញជូនពលរដ្ឋ ក្នុងស្ថានភាពលំបាកដោយសារតែការផ្ទុះឡើងនៃវីរុស Covid-19 គឺបង្ហាញថា រដ្ឋកំពុងខ្វះខាតថវិកាធ្ងន់ធ្ងរក្នុងអំឡុងពេលនេះ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ ខែមេសា...
មេដឹកនាំអាស៊ាន២រូប ប្រកាសមិនទៅចូលប្រជុំកំពូលអាស៊ានអំពីវិបត្តិនៅប្រទេសភូមាដោយសារករណីកូវិដ
នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ កិច្ចប្រជុំពិសេសនៃមេដឹកនាំសមាគមអាស៊ាន នឹងចាប់ផ្ដើម ដោយផ្ដោតតែលើ វិបត្តិនយោបាយដ៏ហិង្សានៅប្រទេសភូមា។ កិច្ចប្រជុំនោះនឹងប្រព្រឹត្តនៅថ្ងៃទី២៤ ខែមេសានៅប្រទេសឥណ្ឌូនេស៊ី។
កិច្ចប្រជុំនេះ ធ្វើឡើងតាមការអញ្ជើញរបស់ ប្រធានសមាគមអាស៊ាន សម្រាប់ឆ្នាំ២០២១ គឺប្រទេសព្រុយណេដោយមានការសម្របសម្រួល ពីប្រទេសឥណ្ឌូនេស៊ី។ ខណៈកិច្ចប្រជុំកាន់តែខិតជិតចូលមកដល់ ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte និងនាយករដ្ឋមន្ត្រីថៃ Prayuth...
ប្រធានគណបក្សមិនទាន់ចូលបោះឆ្នោត មិនគាំទ្រចំពោះវិធានការរបស់សមត្ថកិច្ចប្រើហិង្សាផ្ទុយពីច្បាប់បានចែង
គណបក្សក្រៅរដ្ឋាភិបាលអះអាងថា ក្នុងនាមជាអាជ្ញាធរ ត្រូវមានតួនាទី និងកាតព្វកិច្ចធានាសុវត្ថិភាពជូនពលរដ្ឋ ដូច្នេះ គ្រប់សកម្មភាពអនុវត្តនៅតាមតំបន់គោលដៅបិទខ្ទប់ មិនត្រូវប្រើអំពើហិង្សាខុស ច្បាប់ ដែលជាដាច់ខាត។
ប្រធានគណបក្សបំណងពលរដ្ឋ លោក អ៊ិត សារុំ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ក្នុងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល...
លោក សយ សុភាព អំពាវនាវកុំឲ្យថ្នាក់ដឹកនាំកម្ពុជា ចាប់កំហុសរបស់លោក ពីការបកស្រាយប្រវត្តិសាស្ត្រ កម្ពុជា-វៀតណាម
នាយកមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល អំពាវនាវសុំឲ្យអ្នកដឹកនាំខ្មែរ កុំខឹង និងចាប់កំហុសរបស់លោក ប្រសិនបើលោកនិយាយមិនត្រូវកាលៈទេសៈអំពីប្រវត្តិសាស្ត្រពិតរវាងកម្ពុជា និងវៀតណាម។
លោក សយ សុភាព នាយកមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល អះអាងថា យួនត្រូវតែដឹងគុណខ្មែរជានិច្ចព្រោះថា បើគ្មានមេដឹកនាំខ្មែរ ប្រជាជនខ្មែរ និងទឹកដីខ្មែរឱ្យជ្រកកោន ឆ្លងកាត់ និងស្នាក់នៅទេ យួនមិនអាចរួបរួមគ្នាដូចសព្វថ្ងៃនេះទេ។ ដូច្នេះក្នុងកាលៈទេសៈណាក៏ដោយយួនត្រូវគោរពដឹងគុណខ្មែរ...
លោក ហ៊ុន សែន អួតពីកូនប្រុសរបស់ខ្លួន ប្រាប់មេដឹកនាំបក្សកុម្មុយនិស្ដវៀតណាម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសើរពីកូនប្រុសរបស់លោក ចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម ថា លោក ហ៊ុន ម៉ាណែត កំពុងប្រឹងប្រែងសម្រាលទុក្ខលំបាក និងផ្តល់ក្តីសង្ឃឹមដល់ពលរដ្ឋកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនៃការរីករាលដាលនៃវីរុសCovid-19 យ៉ាងពេញទំហឹង។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតមួយច្បាប់ នៅថ្ងៃទី២២ ខែមេសា នេះជូនអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម...
អ្នកបើករថយន្តដឹកទំនិញ ចេញ-ចូលកំពង់ផែក្រុងព្រះសីហនុ ត្អូញត្អែរពីការរាំងស្ទះដឹកជញ្ជូនដោយសារការរឹតបន្តឹងចរាចរ
ក្រុមអ្នកបើកបររថយន្តដឹកទំនិញតាមផ្លូវជាតិលេខ៤ ចេញចូលខេត្តព្រះសីហនុ បានរអ៊ូរទាំថា ពួកគេមានផលវិបាក និងមានការរាំងស្ទះ ក្នុងការដឹកជញ្ជូនទំនិញចេញចូលកំពង់ផែក្រុងព្រះសីហនុ និងទៅកាន់គោលដៅផ្សេងៗ ដោយសារតែការរឹតបន្តឹង និងការត្រួតពិនិត្យរាល់ការដឹកជញ្ជូនឆ្លងកាត់ខេត្តនីមួយៗ។
ប្រភពអ្នកបើកបររថយន្តដឹកទំនិញបានឲ្យសារព័ត៌មាន The Cambodia Daily ដឹងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះថា ការរឹតបន្តឹងការឆែកឆេរមានការយឺតយ៉ាវ និងការកំណត់ចំនួនមនុស្ស របស់សមត្ថកិច្ចចម្រុះ...
សមត្ថកិច្ចខេត្តកោះកុង ឃាត់ទូកនេសាទសមុទ្រ ២គ្រឿង និងមនុស្ស ១៤នាក់មិនឲ្យចូលចត បារម្ភមានផ្ទុកមេរោគCovid-19
រដ្ឋបាលស្រុកគីរីសាគរ ខេត្តកោះកុង នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១ នេះ បានឃាត់ទូកនេសាទចំនួន ០២គ្រឿង និងអ្នកនេសាទចំនួន ១៤នាក់ ក្រោយពីបានស៊ើបអង្កេតដឹងថា ទូកនេសាទទាំង ០២គ្រឿងនេះ បានដឹកផលនេសាទ ចេញទៅលក់នៅកំពង់ផែប្រទេសថៃ ជាញឹកញាប់ ដែលបារម្ភដល់ការចម្លងមេរោគCovid-19 ចូលមកក្នុងមូលដ្ឋានស្រុកគីរីសាគរ ខេត្តកោះកុង។
IDEA TALK៖ ការឆ្លើយតបរបស់រាជរដ្ឋាភិបាលប្រទេសកម្ពុជាចំពោះការរាតត្បាតជម្ងឺ កូវិដ−១៩ នៅកម្ពុជា
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ស្តីអំពី៖ ការឆ្លើយតបរបស់រាជរដ្ឋាភិបាលប្រទេសកម្ពុជាចំពោះការរាតត្បាតជម្ងឺ កូវិដ−១៩ នៅកម្ពុជា។
រុស្ស៊ី ដាក់ពង្រាយ កងទ័ព និងរថក្រោះរាប់រយគ្រឿង ឡោមព័ន្ធប្រទេស អ៊ុយក្រែន
រុស្ស៊ីបានបញ្ជូនយន្ដហោះចម្បាំងទៅកាន់តំបន់ គ្រីមៀរ និងមូលដ្ឋានទ័ពនានាទៅជាប់ព្រំដែន នៃប្រទេសអ៊ុយក្រែន ខណៈមានការពង្រាយ កងទ័ពអោយឈរជើងជាប់ប្រទេសនេះចំនួន១សែន៥ម៉ឺននាក់ អមទៅដោយរថក្រោះ យន្តរហោះចម្បាំង និងកាំជ្រួចរាប់រយដើម ដែលជាទំហំដ៏ធំមិនធ្លាប់មានចាប់តាំងមហាអំណាចមួយនេះ ដណ្ដើមកាន់កាន់តំបន់គ្រីមៀ ពីអ៊ុយក្រែន តាមរយៈការបញ្ជារឲ្យពលរដ្ឋរុស្ស៊ីរាប់សែននាក់រស់នៅតំបន់នោះបោះឆ្នោតផ្ដាច់ខ្លួននៅឆ្នាំ២០១៤។
បើតាមកាសែតនេះ គឺយន្ដហោះចម្បាំងភាគច្រើន គឺប្រភេទ Su-34 នៅមូលដ្ឋានដែនអាកាសគ្រីមៀ ដែលទើបតែពង្រាយដាក់ដំបូងកាលពីថ្ងៃទី១មេសា។















