31 C
Phnom Penh

CATEGORY

ជំងឺកូវីដ ១៩

នាយករដ្ឋមន្ត្រី​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង Covid-19 ដល់​កុមារ​ដែល​មាន​អាយុ​ចាប់ពី ៦-១២​ឆ្នាំ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ដល់​កុមារ​ដែល​មាន​អាយុ​ចាប់ពី ៦​ឆ្នាំ​ដល់ ១២​ឆ្នាំ​ចាប់ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២១ ខាងមុខ​នេះ ដើម្បី​ឱ្យ​កុមារ​អាច​ចូល​រៀន​បាន​ឆាប់​នៅ​ពេល​ដែល​គ្រឹះស្ថាន​សិក្សា​នានា​ចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា...

ក្រសួង​សុខាភិបាល៖ វីរុស Covid-19 កំពុង​ផ្ទុះ​តាម​បណ្តា​ខេត្ត​ក្នុង​ទីផ្សារ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ

ក្រសួង​សុខាភិបាល ព្រមាន​ថា រយៈពេល​ចុងក្រោយ​នេះ​ក្រសួង​បាន​រក​ឃើញ​ករណី​ផ្ទុះ​ជំងឺ Covid-19 ភាគច្រើន​បាន​បន្ត​កើន​ឡើង​នៅ​ទីផ្សារ​លក់ដូរ​ដែល​នៅ​តាម​បណ្តា​ខេត្ត ក្រុង ស្រុក ឃុំ និង​តាម​ទីប្រជុំជន​នានា ខណៈ​តាម​ទីផ្សារ​ទំនើប​កំពុងតែ​ថយ​ចុះ។ ក្រសួង​សុខាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ណែនាំ​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​អំពាវនាវ​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​ពឹងផ្អែក​ទៅលើ​តែ​ប្រសិទ្ធភាព​វ៉ាក់សាំង​ទាំងស្រុង...

លោក ហ៊ុន សែន ថា​កម្ពុជា​ជា​ប្រទេស​មួយ​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ក្នុង​កម្រិត​ខ្ពស់​បំផុត​ក្នុង​តំបន់

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​ដែល​សម្រេច​បាន​នូវ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​ក្នុង​កម្រិត​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លើកឡើង​ក្នុង​ពិធី​បើក​ពិព័រណ៍​ចិន-អាស៊ាន លើក​ទី​១៨ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១ ថា លោក​សូម​អរគុណ​មិត្ត​ដែកថែប​ចិន ដែល​តែង​ផ្តល់​ការ​គាំទ្រ​ដល់​កម្ពុជា​តាមរយៈ​នៃ​ការ​ផ្តល់​ជំនួយ​គ្រប់​រូបភាព...

លោក ហ៊ុន សែន៖ រលក​ថ្មី​នៃ​ជំងឺ Covid-19 ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០២១

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្អូញត្អែរ​ថា រលក​ថ្មី​នៃ​ជំងឺ Covid-19 បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​ងើប​ឡើង​នៃ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ នេះ។ ក្នុង​ការ​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា នេះ លោក ហ៊ុន សែន បាន​លើកឡើង​ថា...

ក្រសួង​សុខាភិបាល៖ យុទ្ធនាការ​ចាក់​វ៉ាក់សាំង Covid-19 ដល់​កុមារ​និង​យុវវ័យ​បាន​ជាង ១​លាន​នាក់​ហើយ

ក្រសួង​សុខាភិបាល អះអាង​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ដល់​កុមារ និង​យុវវ័យ​អាយុ​ចាប់ពី ១២​ឆ្នាំ​ដល់​អាយុ ១៧​ឆ្នាំ​នៅ​ទូទាំង​ប្រទេស សម្រេច​បាន​ចំនួន​ជាង ១​លាន​នាក់​ហើយ ខណៈ​ការ​ចាក់​ថ្នាំបង្ការ Covid-19 ដល់​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង​ទៅ...

មន្ត្រី​បក្ស GDP គាំទ្រ​ការ​ជំរុញ​របស់​នាយករដ្ឋមន្ត្រី​ឱ្យ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល យល់ស្រប​នឹង​លោក ហ៊ុន សែន ដែល​ជំរុញ​ឱ្យ​មាន​ការ​បើក​គ្រឹះស្ថាន​អប់រំ​សិក្សា​ឡើងវិញ ដោយ​ផ្អែក​តាម​ស្ថានភាព​ជាក់ស្តែង​ក្នុង​តំបន់ ឬ​ខេត្ត​នីមួយៗ​ដែល​មិន​មាន​ហានិភ័យ​នៃ​ការ​ចម្លង​វីរុស Covid-19 នៅ​ពេលនេះ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន...

លោក ហ៊ុន សែន៖ យុទ្ធនាការ​ចាក់​វ៉ាក់សាំង Covid-19 ជុំ​ទី​១ អាច​នឹង​បញ្ចប់​មុន​ផែនការ​ដែល​បាន​គ្រោង​ទុក

លោក ហ៊ុន សែន អះអាង​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង Covid-19 ជុំ​ទី​មួយ​អាច​នឹង​បញ្ចប់​មុន​ផែនការ​ដែល​បាន​គ្រោង​ទុក ពោល​គឺ​នៅ​ចុង​ខែ​តុលា ឬ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ខាងមុខ​នេះ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ណែនាំ​ស្ដីពី​ការ​ពង្រឹង​អនុវត្ត​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង Covid-19 ជុំ​ទី​មួយ​កាលពី​ថ្ងៃ​ទី​២៩...

ក្រសួង​សុខាភិបាល​ថា​ជំងឺ​កូវីដ​បំប្លែង​ថ្មី​ប្រភេទ DELTA បាន​ឆ្លង​ជាង ១​ពាន់​ករណី​ហើយ​នៅ​កម្ពុជា

ក្រសួង​សុខាភិបាល​កម្ពុជា អះអាង​ថា ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA បាន​កើន​ឡើង​ដល់ ១៤០០​នាក់​ហើយ ហើយ​មេរោគ​នេះ​កំពុងតែ​វាយលុក​ចូល​ក្នុង​សហគមន៍​នៅ​ស្ទើរតែ​ទូទាំង​ប្រទេស លើកលែងតែ​ខេត្ត​ពីរ​ប៉ុណ្ណោះ​ដែល​មិនទាន់​រក​ឃើញ​មាន​អ្នក​ឆ្លង​មេរោគ​បំប្លែង​ថ្មី​នេះ។ ក្រសួង​សុខាភិបាល បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២១ ថា...

អ្នក​ស្លាប់​ដោយ​ជំងឺ Covid-19 ធ្លាក់​ចុះ​ក្នុង​កម្រិត​ទាប​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

អ្នក​ស្លាប់​ដោយសារ​ជំងឺ Covid-19 បាន​ធ្លាក់​ចុះ​មក​ត្រឹម ៦​នាក់​នៅ​ថ្ងៃ​នេះ ខណៈ​រយៈពេល​កន្លងទៅ ការ​ស្លាប់​មាន​ចំនួន​ច្រើន​រហូត​ដល់​ជាង ៣០​នាក់ និង​តិច​បំផុត​មិន​ក្រោម ១០​នាក់​នោះ​ទេ​ក្នុង​មួយ​ថ្ងៃៗ។ ក្រសួង​សុខាភិបាល​កម្ពុជា បាន​បង្ហាញ​របាយការណ៍​អំពី​អ្នក​ឆ្លង​វីរុស Covid-19 នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១...

ប្រមុខ​រដ្ឋាភិបាល​ប្រកាស​អនុវត្ត​គោល​នយោបាយ​ចាក់​វ៉ាក់សាំង Covid-19 ដូស​ជំរុញ​ដល់​ឆ្នាំ​២០២២

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ ទី​២៥ សីហា ប្រកាស​អនុវត្ត​គោលនយោបាយ​ចាក់​វ៉ាក់សាំង Covid-19 ដូស​ជំរុញ​ដល់​ពលរដ្ឋ​ចាប់ពី​អាយុ ១២​ឆ្នាំ​ឡើង​ទៅ ដោយ​ចាប់ផ្តើម​អនុវត្ត​ពី​ខែ​សីហា ឆ្នាំ​២០២១ រហូត​ដល់​ពាក់កណ្តាល​ឆ្នាំ​២០២២។ រដ្ឋាភិបាល​ចាត់ទុក​គោលនយោបាយ​ចាក់​វ៉ាក់សាំង Covid-19...

ព័ត៌មានថ្មីៗ