ប្អូនស្រី គីមជុងអ៊ុន ជាអ្នកស្នងតំណែងជំនួសលោកគីម ចេញមុខបង្កភាពតានតឹងដាក់កូរ៉េខាងត្បូង
បន្ទាប់ពីលោក គីមជុងអ៊ុន បាត់មុខជាង២០ថ្ងៃ ដែលមានការសង្ស័យថា លោកមានជំងឺបេះដូង ប្អួនស្រីរបស់ លោក គឺអ្នកស្រី Kim Yo Jong ត្រូវបានបក្សពលករចុងផ្ដើម អោយចាប់យកភារកិច្ចធំៗ ពីបងប្រុសរបស់នាង។
កាលពីអំឡុងកូរ៉េខាងត្បូង បង្កើតព្រឹត្តិការណ៍អូឡាំពិចអន្តរជាតិ នៅឆ្នាំ២០១៩ អ្នកស្រី Yo...
នាយករដ្ឋមន្ត្រីប៉ូឡូញចង់ ពង្រីកវត្តមានទ័ពរបស់អាមេរិកនៅអឺរ៉ុបខាងកើត ខណៈអាល្លឺម៉ង់ ព្រមានពីការចុះខ្សោយកម្លាំងNATO
កងទ័ពអាមេរិកដែលបានដាក់ពង្រាយនៅប្រទេស អាល្លឺម៉ង់ អាចមួយចំនួនធំនឹងបញ្ជូនទៅបន្ថែមនៅលើទឹកដីនៃប្រទេសប៉ូឡូញវិញ ដើម្បីជួយបន្ថែមវត្តមានកងទ័ពអាមេរិក ក្នុងក្រមខណ្ឌអង្គការ ណាតូ ដែលមានស្រាប់នៅក្នុងប្រទេសអឺរ៉ុបខាងកើតនេះ មានជាង៥ពាន់នាក់ហើយនោះ។នាយករដ្ឋមន្ត្រីនៃប្រទេស ប៉ូឡូញ Mateusz Morawiecki បានស្នើថាកងទ័ពអាមេរិក ដែលបំរុងនឹងដកចេញពីប្រទេសអាល្លឺម៉ងគួរ មកបំពេញបន្ថែមសម្រាប់មូលដ្ឋានកងទ័ពរបស់ខ្លួននៅប៉ូឡូញ ។
លោកបញ្ជាក់ថា នេះជាការពង្រឹង កងកម្លាំងណាតូនៅ...
ឥណ្ឌូនេស៊ីទាត់ចោលសំណើមហាយក្សចិនសុំចរចាដែនសមុទ្រត្រួតស៊ីគ្នាធ្វើអោយចិនអាម៉ាស់មុខជាខ្លាំង
ក្នុងស្ថានភាពដែលពិភពលោកកំពុងធ្លាក់ក្នុងសង្រ្គាម ជំងឺផ្លូវដង្ហើមកូវិដ ១៩ បែរជាប្រទេសចិន ដែលទើបឈ្នះនឹងសង្រ្គាមនេះ កំពុងត្រូវបានពិភពលោក ចោទថា ជាប្រទេសបង្កហានិភ័យកាន់តែខ្លាំង នៅ តំបន់សមុទ្រចិនខាងត្បូង។
ប្រទេសមហាយក្សមួយនេះ បានកំពុងវាតទីកាន់កាប់ដែនទឹកនៅប្រជុំកោះ ស្រ្តាតលី នៃតំបន់សមុទ្រចិនខាងត្បូងដែលសំបូរធនធាន សមុទ្រយ៉ាងសម្បើង។ ចិននៅពេលនេះ ត្រូវបានវៀតណាម និងហ្វីលីពីនចោទថា បានឈ្លានពាន...
នាយករដ្ឋមន្រ្ដីសិង្ហបុរីព្យាករណ៍ថា ចិននឹងគ្មានថ្ងៃដណ្ដើមតួនាទីសន្ដិសុខ នៅតំបន់អាស៊ីជំនួសអាមេរិកបានទេ
ក្នុងស្ថានភាពនេះ តំបន់សមុទ្រចិនខាងត្បូង ច្រកសមុទ្រកោះតៃវ៉ាន់ និង សមុទ្រខាងកើត បានកំពុងបន្តឡើងកំដៅ ។ មិនថាឡើយប្រទេសក្នុងតំបន់ទេ ដែលមហាយក្សចិន កំពុងពង្រីក វាតទី ដណ្ថើមកាន់កាប់ គឺសូម្បីសហរដ្ឋអាមេរិក ក៏បានមិនបណ្ដោយឲ្យចិនគ្រប់គ្រងភូមិសាស្ត្រ នយោបាយយោធានៅទីនោះបានឡើយ។
ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៌ មាន១០ប្រទេស គឺមានតែប្រទេសមួយ ឬពីរប៉ុណ្ណោះ...
សហភាពអឺរ៉ុបទាត់ចោលសាលក្រមរបស់តុលាការកំពូលវេណេហ្សូអេឡាដែលដកសិទ្ធិមេបក្សប្រឆាំងជាប្រធានរដ្ឋសភា
ខណៈ នេះសហរដ្ឋអាមេរិកដែលជា អ្នកគាំទ្រឈានមុខគេ ទៅលើមេដឹកនាំបក្សប្រឆាំងលោក វ័នកៃដូ កំពុងជាប់ផុង នឹងជំងឺកូវិដ និង កុបកម្មហិង្សា ហើយដែលនាំឲ្យស្ថានភាពនយោបាយ ក្នុងប្រទេសវេណេហ្សូអេឡា ក៏កំពុងប្រែប្រួលដែរ។ នៅពេលនេះលោក វ័នកៃដូ ត្រូវបាន តុលាការកំពូលចេញសាលក្រមដកហូតលោក ពីតំណែងប្រធានរដ្ឋសភា។ពីទីក្រុង BRUSSELS ដែលជារដ្ឋធានីនៃប្រទេស ប៊ែលហ្សិក ហើយក៏ជាទីស្នាក់កណ្ដាលនៃសហភាពអឺរ៉ុបដែរ ។...
ក្រសួងសេដ្ឋកិច្ច អះអាងថាចំណូលរដ្ឋបាលថ្នាក់ជាតិកើនឡើងជាង១០ភាគរយ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២០
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា នៅរយៈពេល៤ខែដើមឆ្នាំ២០២០ ចំណូលរដ្ឋបាលថ្នាក់ជាតិរបស់កម្ពុជា សម្រេចបានចំនួនប្រមាណ២ពាន់លានដុល្លារ។ ចំនួននេះ បង្ហាញថា មានការកើនឡើងជាង១០% (១០.២៩) បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី០៤ ខែមិថុនា បញ្ជាក់ថា ចំណូលទាំងនោះ បានមកពីប្រភពសំខាន់៣ គឺចំណូលពន្ធសម្រេចបានជាង១ពាន់៧រយលានដុល្លារ (១៧០០លានដុល្លារ) ចំណូល ផ្សេងៗ ជាង២៣០លានដុល្លារ និងអំណោយជាង៨០លានដុល្លារ។ប្រភពដដែលបន្តថា...
កុបករជិតមួយម៉ឺនាក់ត្រូវបានចាប់ខ្លួន នៅទូទាំងសហរដ្ឋអាមេរិក ខណៈទំហំបាតុកម្មថយចុះ
មរណភាពរបស់បុរសស្បែកខ្មៅ ពីការធ្វើទារុណកម្មរបស់ប៉ូលិស ដែលត្រូវបានចាប់ខ្លួនដោយសារប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារក្លែងក្លាយ បានទាញកំហឹងពីពួកអាមេរិកាំងស្បែកខ្មៅ និងស្បែកស ទាមទាររកយុត្តិធម៌សម្រាប់ បុរសម្នាក់នេះ។
ប៉ុន្តែបាតុកម្មនេះ ត្រូវគេមើលឃើញថា ជាបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងពណ៌សំបុរទៅវិញ ដែលនាំអោយក្រុមមនុស្សខិលខូច ឆ្លៀតឱកាសបង្កការអុកលុក ក្លាយទៅជាកុបកម្មហិង្សាដុតរថយន្តប៉ូលិស និងចូលលួចទ្រព្យសម្បត្តិ របស់ម្ចាស់ហាង ហើយសូម្បីពួកស្បែកស ដែលបានចូលរួមបាតុកម្មនេះ ក៏ទ្រព្យសម្បត្តិរបស់ពួកគាត់...
លោក ត្រាំប្រកាសពង្រាយទ័ពបញ្ឈប់កុបកម្មការពារសន្ដិសុខជនស៊ីវិល
ខណៈសហរដ្ឋអាមេរិកកំពុងធ្លាក់ក្នុងកុបកម្ម លោកប្រធានាធិបតីដូណាល់ត្រាំសម្រេចចិត្តហើយថាត្រូវតែត្រៀមពង្រាយកងទ័ព។សារព័ត៌មានរបស់រុស្ស៊ី Sputnik បានរាយការណ៍ថាគោលបំណងនៃការចល័តទ័ពនិងដាក់ពង្រាយនេះគឺដើម្បីជាជំនួយដល់រដ្ឋទាំងឡាយណាដែលមានឆ្មាំសន្ដិសុខជាតិទប់ទល់នឹងបាតុករមិនគ្រប់គ្រាន់។
បើតាមសេចក្ដីរាយការណ៍ដដែលនេះគឺយ៉ាងហោចណាស់កុបករចំនួន៥ពាន់ ៦០០នាក់ត្រូវបានប៉ូលីសមានសមត្ថកិច្ចចាប់ខ្លួន។លោកត្រាំខឹងសម្បារជាខ្លាំង គឺខឹងលើកុបករទាំងនោះ។ តាមរយៈសេចក្ដីថ្លែងការណ៍ធ្វើឡើងនៅខាង មុខសួនច្បារសេតវិមាន លោករៀបរាប់ថា៖ ជាតិរបស់យើងឥលូវនេះរងគ្រោះដោយសារក្រុមឥតសាសនា ក្រុមចោរប្លន់ ឧក្រិដ្ឋជន ក្រុមបង្កអគ្គិភ័យ ហ្វូងមនុស្សដែលពោរពេញដោយសេចក្ដីក្រេវក្រោធ ឥតសណ្ដាប់ធ្នាប់វាយគប់បំផ្លាញរបស់អ្នកដទៃ។
តុល្យកាលនៃការផ្ទុះកុបកម្មនៅអាមេរិក បេក្ខជន ប្រធានាធិបតី មកពីបក្សប្រជាធិបតេយ្យ អំពាវនាវអោយស្ងប់ស្ងាត់
មកទល់ពេលនេះបាតុកម្មតវ៉ាប្រឆាំងនឹង អំពើហិង្សាប្រព្រឹត្តឡើងដោយប៉ូលិសអាមេរិក និងទាមទារយុត្តិធម៌ឱ្យពលរដ្ឋស្បែកខ្មៅលោក ចច ហ្វ្លយដ៍ (George Floyd) បានអូសបន្លាយអស់រយៈពេលប្រមាណជិតមួយសប្តាហ៍ហើយ ។
បុរសអាមេរិកស្បែកខ្មៅ អាហ្រិចម្នាក់នេះ ត្រូវបានប៉ូលិស ក្នុងក្រុងMinneapolis ចាប់ខ្លួន ករណីប្រើប្រាស់ហ្សែក ២០ដុល្លារក្លែងក្លាយ ហើយប៉ុលិសចាប់អោយឡើងឡានរបស់ប៉ូលិស តែ...
លោក មហាធាមហាម៉ាត់ បុរសមានល្បិចនយោបាយក្រឡិចក្រលុចត្រូវបានបណ្ដេញចេញពីបក្ស
លោកមហាធាមហាម៉ាត់អតីតនាយករដ្ឋមន្ដ្រីពីរជំនាន់ត្រូវបានបក្សរបស់ខ្លួនបណ្ដេញចេញពីបក្ស ក្រោម ហេតុផលថា បុរសវ័យ៩៥ឆ្នាំម្នាក់នេះបានអុកឡុក និងបំផុសបំផុលប្រឆាំងនឹងនាយក រដ្ឋមន្ដ្រីថ្មីលោក Muhyiddin Yassin។
អ្នកនយោបាយជើងចាស់រូបនេះត្រូវបានមើលឃើញថានៅទីបំផុត បានរបូតស្នៀតល្បិចនយោបាយរបស់ខ្លួនដែលបានប្រកាសលាលែងពីតំណែងពីនាយករដ្ឋមន្ដ្រីកាល ពីខែកុម្ភៈហើយត្រូវបានព្រះមហាក្សត្ររបស់ខ្លួនស្នើរឲ្យបន្ដកាន់តំណែងជានាយករដ្ឋមន្ដ្រីស្ដីទីបានតែ រយះពេល១០ថ្ងៃប៉ុណ្ណោះ។អ្នកនយោបាយជើងចាស់ដែលសំបូរល្បិចម្នាក់នេះបានធ្វើឲ្យសម្ព័ន្ធមិត្ត របស់ខ្លួន គឺអតីតឧបនាយករដ្ឋមន្ដ្រី អាន់វ៉ាអ៊ីប្រាហ៊ីមខកខានទទួលតំណែងពីលោករហូតមកដល់ពេលនេះហើយបានធ្វើឲ្យសម្ព័ន្ធភាពរដ្ឋាភិបាលចំរុះ ប៉ាកាតាន់ ហារ៉ាប៉ាន់ បែកបាក់មកដល់ពេលនេះ។តែទីបំផុតអតីតនាយករដ្ឋមន្ដ្រីរូបនេះត្រូវបានកូនចៅរបស់ខ្លួនបណ្ដេញចេញពីបក្សទៅវិញ។...















