31 C
Phnom Penh

CATEGORY

វប្បធម៌

នាយករដ្ឋមន្ត្រី​ជំរុញ​ក្រសួង​សុខាភិបាល​ពិចារណា​បិទ​ឬ​ត្រូវ​បន្ត​ពិធី​បុណ្យ​កាន់​បិណ្ឌ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ជំរុញ​ឱ្យ​ក្រសួង​សុខាភិបាល ពិចារណា​បិទ ឬ​ត្រូវ​បន្ត​ការ​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ

ព្រះអង្គ សាន សុជា ទូន្មាន​កូនខ្មែរ​ឱ្យ​ការពារ​និង​ថែរក្សា​អរិយធម៌​របស់​ខ្លួន ជាជាង​ការ​ជេរប្រមាថ​ជាតិសាសន៍​ដទៃ

ព្រះគ្រូចៅអធិការ​វត្ត​មុនីរតនារាម មាន​សង្ឃដីកា​ថា ប្រទេស​ជាតិ វប្បធម៌ អរិយធម៌​របស់​ខ្មែរ​ដែល​មាន​ភាព​ខ្លាំងក្លា​ល្បីល្បាញ​លើ​សកលលោក ឬ​ចុះ​អន់​រលាយ​សាបសូន្យ គឺ​ដោយសារ​ជនជាតិ​ខ្មែរ​ទាំងស្រុង ព្រោះ​ថា​ប្រសិនបើ​កូនខ្មែរ​ចង់​ការពារ​អរិយធម៌​របស់​ខ្លួន​ដោយ​គ្រាន់តែ​ការ​ជេរប្រមាថ តែ​គ្មាន​ការ​យល់ដឹង នោះ​មិនមែន​ជា​វិធី​ធ្វើ​ឲ្យ​ខ្មែរ​ខ្លាំង​នោះ​ទេ។ ព្រះគ្រូចៅអធិការ​វត្ត​មុនីរតនារាម ព្រះ​ភិក្ខុ សាន សុជា មាន​សង្ឃដីកា​ក្នុង​ការ​ផ្សាយ​ផ្ទាល់​តាម​បណ្ដាញ​សង្គម...

លោក សុខ ទូច ថា​ខ្មែរ​ត្រូវ​ឈឺចាប់​នៅ​ពេល​ដែល​ខ្លួនឯង​មិន​អាច​ការពារ​ទ្រព្យសម្បត្តិ​ជាតិ​ខ្លួន​បាន

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ប្រតិកម្ម​ថា ពលរដ្ឋ​ខ្មែរ​ដែល​សម្ដែង​ការឈឺចាប់​ពី​បរទេស​ជិតខាង​លួច​ចម្លង​វប្បធម៌​របស់​ខ្លួន​ជា​រឿង​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​ខ្មែរ​ក៏​ត្រូវ​ឈឺចាប់​នៅ​ពេល​ដែល​ខ្លួន​មិន​អាច​ការពារ​ទ្រព្យសម្បត្តិ​ជាតិ​របស់​ខ្លួន​បាន ខណៈ​ខ្លួនឯង​កំពុង​មាន​មោទកភាព​លើ​វប្បធម៌​បរទេស ជាជាង​វប្បធម៌ និង​សម្បត្តិ​ជាតិ​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​អ្នកលេង​បណ្ដាញ​សង្គម​បាន​នាំគ្នា​ប្រតិកម្ម​យ៉ាង​ខ្លាំង​ទៅលើ​ស្ថាបត្យករ​ថៃ ដែល​បាន​សាងសង់​ប្រាសាទ​នៅ​ក្នុង​ប្រទេស​ខ្លួន​មាន​គំនូស​ប្លង់​ដូច​ទៅ​នឹង​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ។ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​បង្ហោះ​វីដេអូ​បកស្រាយ​ទាក់ទិន​ទៅ​នឹង​បញ្ហា​ដែល​ប្រទេស​ថៃ ចម្លង​វប្បធម៌​ពី​កម្ពុជា...

ចៅអធិការ​វត្ត​នៅ​ថៃ៖ រូបរាង​ប្រាសាទ​និង​រចនាបថ​ដែល​ខ្លួន​សង់​នោះ មិនមែន​ជា​ការ​លួច​ចម្លង​ប្លង់​តាម​ប្រាសាទ​អង្គរវត្ត​ទេ

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​ពី​ការ​អះអាង​របស់​ព្រះ​ចៅអធិការ​វត្ត​ដែល​សាងសង់​សំណង់​នានា ដែល​មាន​រចនាបថ​ដូច​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ ថា​មិនមែន​ជា​ការ​លួច​ចម្លង​ប្លង់​តាម​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ជា​គំនូស​ប្លង់​ដែល​ពួកគេ​បង្កើត​ឡើង​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ។ ការ​អះអាង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា ក្រោយពី​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ដៃ​លើ​បណ្ដាញ​សង្គម Facebook ថា រូបរាង​ប្រាសាទ និង​រចនាបថ​ដែល​ថៃ បាន​សាងសង់​នោះ គឺជា​ការ​លួច​ចម្លង​តាម​ប្លង់​ប្រាសាទ​អង្គរវត្ត​ដែល​ជា​អត្តសញ្ញាណ​ជាតិ​ខ្មែរ។ ក្រសួង​វប្បធម៌...

អាជ្ញាធរ​ជាតិ​អប្សរា​ទទួល​វត្ថុ​បុរាណ​ចំនួន​៥ ​ពី​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៤

បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៤ បាន​ប្រគល់​វត្ថុ​បុរាណ​ចំនួន​៥ ដែល​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៤ បាន​រក​ឃើញ​នា​ពេល​កន្លង​មក ប្រគល់​ជូន​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ថែរក្សា និង​អភិរក្ស​បន្ត​ទៀត​កាលពី​ដើម​ខែ​មិថុនា ថ្មីៗ​កន្លង​មក​នេះ។ អាជ្ញាធរ​ជាតិ​អប្សរា បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា ការ​ប្រគល់​ទទួល​វត្ថុ​បុរាណ​ទាំង ៥​ប្រភេទ​នេះ ត្រូវ​បាន​ធ្វើឡើង​ដោយ​ផ្ទាល់​រវាង​លោក ហង់ ពៅ...

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបដិសេធគម្រោងអភិវឌ្ឍន៍ បឹងអច្ឆរិយៈអង្គរ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីគម្រោងអភិវឌ្ឍន៍ បឹងអច្ឆរិយៈអង្គរ ដោយក្រសួងបញ្ជាក់ថា គម្រោងរបស់ក្រុមហ៊ុនណាហ្គាខបឬ ណាហ្គាវើល ពុំអាចអនុវត្តបានទេនៅក្នុងបរិបទនេះបានឡើយ។ នៅរសៀលថ្ងៃទី២៣ ខែមីនានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាសព័ត៌មានអះអាងថា ការបដិសេធនេះ...

កម្មវិធី Idea Talk៖ តើនៅថ្ងៃអនាគតវៀតណាមអាចមានលទ្ធភាពស្រូបកំលាំងពលកម្មពីកម្ពុជា ឡាវ និងចិនដែរទេ?

តើនៅថ្ងៃអនាគតវៀតណាមអាចមានលទ្ធភាពស្រូបកំលាំងពលកម្មពីកម្ពុជា ឡាវ និងចិនដែរទេ?

កម្មវិធី Idea Talk៖​កិច្ច​សម្ភាសន៍​ជាមួយ​កញ្ញា​សៅឧសភា​សកម្មជន​បក្ស​សង្គ្រោះជាតិ​

​កម្មវិធី​Idea Talk តាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​១កក្កដា​ឆ្នាំ​២០១៩។​ កម្មវិធី​Idea Talk​តាម​បណ្តាញ​Facebook Live​របស់​កាសែត​The Cambodia Daily​ រួមមាន​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃ​និង​កិច្ច​ពិភាក្សា​ជាមួយ​វាគ្មិន​ពិសេសៗ​ដោយ​មាន​ទទូល​សំណួរ​ពី​ប្រិយមិត្ត​តាម​បណ្តាញ​សង្គម​Facebook Live​ទៀត​ផង។​ ប្រធាន​បទ៖​ កិច្ច​សម្ភាសន៍​ជាមួយ​កញ្ញា​សៅឧសភា​សកម្មជន​បក្ស​សង្គ្រោះជាតិ​។​​ វាគ្មិន៖​កញ្ញា​សៅឧសភា​សកម្មជន​បក្ស​សង្គ្រោះជាតិ​។ សូម​អរគុណ!​  

កម្មវិធី Idea Talk៖តើពលរដ្ឋយល់យ៉ាងណាសម្រាប់ការបោះឆ្នោតអាណ្ណតិឆ្នាំ២០២២&២០២៣

កម្មវិធីIdea Talk តាមបណ្តាញ Facebook Live របស់The Cambodia Daily ថ្ងៃទី១ កក្តដាឆ្នាំ ២០១៩។

អ្នក​វិភាគ​ចាត់ទុក​ការ​តែង​តាំង​លោក​យន្ត មីន​ជា​នាយ​ឧត្តម​សេនីយ៍​ផ្កាយ​មាស​៤​ធ្វើ​ឱ្យ​សីល​ធម៌​និង​គុណ​ធម៌​ខ្មែរ​ធ្លាក់​ចុះ​

អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ​សម្តែង​ការ​សោក​ ស្តាយ​ជា​ខ្លាំង​ ក្រោយ​ពេល​រាជ​រដ្ឋាភិបាល​ប្រកាស​ផ្តល់​តំណែង​ធំ​ថ្មី​មួយ​ ក្នុង​ក្រសួង​ការ​ពារ​ជាតិ​ ដល់​អតីត​ចៅ​ហ្វាយ​ខេត្ត​ព្រះ​សីហនុ​លោក​យន្ត មីន​ដែល​ទើប​នឹង​លាលែង​បាន​ប៉ុន្មាន​ម៉ោង។​

ព័ត៌មានថ្មីៗ