រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៖ រដ្ឋាភិបាលមិនសូវបានដឹងអំពីគម្រោងផ្លូវដែករបស់ចិន
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជួន ដែលបានពិនិត្យមើលពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយរវាងក្រុមហ៊ុនចិនពីរកាលពីថ្ងៃច័ន្ទ ដើម្បីសាងសង់ផ្លូវរថភ្លើងមួយខ្សែប្រវែង៤០០គីឡូម៉ែត្រនោះ បានមានប្រសាសន៍កាលពីម្សិលមិញថា រដ្ឋាភិបាលមិនសូវបានដឹងអំពីគម្រោងនេះទេ។
ក្រុមហ៊ុនឧស្សាហកម្ម រ៉ែដែក និងដែកថែបកម្ពុជា (Cambodia Iron and Steel Mining Industry Group) និងក្រុមហ៊ុនផ្លូវដែកចិន(China Railway Group) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីកសាងរោងចក្រស្លដែកមួយកន្លែងនៅក្នុងខេត្តព្រះវិហារ កំពង់ផែសមុទ្រថ្មីមួយនៅខេត្តកោះកុង និងផ្លូវដែកមួយខ្សែ តភ្ជាប់ទៅកន្លែងទាំងពីរនេះ ដែលមានតម្លៃសរុបចំនួន៩,៦ពាន់លានដុល្លារ។
ក្រុមមន្ត្រីរដ្ឋាភិបាលមកពីខេត្តពាក់ព័ន្ធទាំងពីរនេះ និងក្រសួងផ្សេងៗទៀត បានបង្វែរសំណួរអំពីគម្រោងនេះទៅក្រសួងសាធារណការនិងដឹកជញ្ជូនវិញ។
លោក ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មានប្រសាសន៍ថា លោក ក៏មិនបានដឹងច្រើនអំពីគម្រោងនេះដែរ។
លោក អុីវតឹក បន្ថែមថា “ខ្ញុំមិនបានដឹងថា ក្រុមហ៊ុនទាំងពីរនេះនឹងធ្វើអ្វីនោះទេ។យើងរង់ចាំមើលទាំងអស់គ្នា។ប្រសិនបើក្រុមហ៊ុនចិនទាំងពីរនេះ អាចធ្វើបានមែននោះ វានឹងជួយសេដ្ឋកិច្ចកម្ពុជា បានយ៉ាងច្រើន”។ លោកបានបន្តថា “ ត្រឹមតែ១០ភាគរយនៃគម្រោងនេះ គឺវាច្រើនណាស់ គឺមាន១ពាន់លានដុល្លារទៅហើយ”។
គេមិនទាន់ច្បាស់ទេថា ផ្លូវដែកនេះនឹងត្រូវធ្វើនៅទីណា ត្រូវមានដីដោយវិធីណា និងត្រូវផ្លាស់ទីលំនៅប្រជាពលរដ្ឋប៉ុន្មានគ្រួសារ ដោយសារគម្រោងនេះ។
លោក ម៉ុក ម៉ារេ៉ត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍កាលពីថ្ងៃអង្គារថា ការវាយតម្លៃអំពីផលប៉ះពាល់បរិស្ថានមិនទាន់បានដាក់ជូនពិនិត្យសម្រាប់គម្រោងដែលត្រូវចាប់ផ្ដើមធ្វើនៅខែកក្កដានោះទេ។
លេខាម្នាក់នៅការិយាល័យក្រុមហ៊ុនឧស្សាហកម្មរ៉ែ ដែកនិងដែកថែបនៅខណ្ឌទួលគោក បាននិយាយកាលពីម្សិលមិញថា មន្ត្រីក្រុមហ៊ុនបានត្រឡប់ទៅប្រទេសចិនវិញ រហូតដល់ក្រោយបុណ្យចូលឆ្នាំចិននៅខែកុម្ភៈខាងមុខនេះ។
បុរសជនជាតិចិនម្នាក់ដែលគ្មានពាក់ស្លាកសញ្ញា បានដើរចុះដើរឡើងនៅការិយាល័យនេះ ដែលមានអគារផ្ទះល្វែងមួយប្លុកដាក់សញ្ញា “ អគារផ្ទះល្វែងក្រុមហ៊ុនរ៉ែដែកកម្ពុជា (Cambodia Iron Group Apartment)។ ផែនការដំបូង សម្រាប់រោងចក្រស្លដែកនេះ បានដាក់ពីលើរូបភាពតំបន់ព្រៃឈើមួយកន្លែងនៅលើជញ្ជាំងការិយាល័យក្រុមហ៊ុននេះ។
យោងតាមមន្ទីរឧស្សាហកម្ម រ៉ែនិងថាមពលខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុននេះ មានលិខិតអនុញ្ញាត ឲ្យរុករករ៉ែដែក ប៉ុន្តែមិនទាន់បានជីកយករ៉ែនៅឡើយទេ។
កាលពីខែឧសភា ឆ្នាំ២០០៧ ទីភ្នាក់ងារព័ត៌មាន អាប៉េ រាយការណ៍ពីក្រុង សៀងហៃ ថា ក្រុមហ៊ុនដែកថែបចិនធំៗបួន ដែលជារបស់រដ្ឋ ដូចជា ក្រុមហ៊ុន Wuhan Iron and Steel ក្រុមហ៊ុន Baosteel Group ក្រុមហ៊ុន Anshan Iron and Steel Group និងក្រុមហ៊ុន Shougang Iron and Steel...
ក្រសួងសុខាភិបាលរាយការណ៍ថា កម្ពុជាឈានទៅរកការលុបបំបាត់ជំងឺកញ្ជ្រិលនៅទូទាំងប្រទេស
ក្រសួងសុខាភិបាលបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីម្សិលមិញថា កម្ពុជាកំពុងឈានទៅរកការលុបបំបាត់ជំងឺកញ្ជ្រិលទាំងស្រុងនៅទូទាំងប្រទេសដោយសារតែកម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិរាយការណ៍ថា គ្មានករណីជំងឺកញ្ជ្រិលក្នុងរយៈពេល១២ខែពេញ កាលពីឆ្នាំមុន។
វេជ្ជបណ្ឌិត ភៀតធើ វ៉ាន់ម៉ារិន (Dr. Pieter van Maaren) តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នេះថា “ខ្ញុំជឿជាក់ថា កម្ពុជាអាចនៅតែអាចសម្រេចបាននូវស្នាដៃរបស់ខ្លួនក្នុងការទប់ស្កាត់ជំងឺកញ្ជ្រិលក្នុងរយៈពេល២ឆ្នាំទៀត ដើម្បីឲ្យ ទទួលស្គាល់ប្រទេសកម្ពុជាថា ជាប្រទេសគ្មានជំងឺកញ្ជ្រិល”។
ខណៈដែលជំងឺកញ្ជ្រិលជាជំងឺមានអត្រាឆ្លងខ្ពស់ និងអាចចាក់ថ្នាំបង្ការបាន មិនបណ្តាលឲ្យស្លាប់ដោយផ្ទាល់ក៏ដោយ ក៏ជំងឺកញ្ជ្រិលដែលបង្កឲ្យមានរោគសញ្ញាស្មុគស្មាញ ដូចជា ជំងឺរលាកទងសួត ជំងឺរាក និងជំងឺរលាកខួរក្បាល អាចបណ្តាលឲ្យស្លាប់បានដែរ។
យោងតាមទិន្នន័យអង្គការសុខភាពពិភពលោកបានឲ្យដឹងថា កាលពីឆ្នាំ២០១១ ករណីឆ្លងជំងឺកញ្ជ្រិលមានចំនួន៧២២ករណីដែលទើបតែកើតឡើងថ្មីៗនៅក្នុងខេត្តកំពង់ស្ពឺកាលពីខែវិច្ឆិកា ឆ្នាំ២០១១។ បើធៀបទៅនឹងប្រទេសដទៃទៀតក្នុងតំបន់ ដូចជា ប្រទេសវៀតណាម ជាដើមមានករណីជំងឺកញ្ជ្រិល៤០០ករណីក្នុងឆ្នាំ២០១២ ចំណែកប្រទេសកម្ពុជាកំពុងឈានទៅរកការលុបបំបាត់ជំងឺកញ្ជ្រិលទាំងស្រុង។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា យុទ្ធនាការចាក់ថ្នាំបង្ការទ្រង់ទ្រាយធំព្រមទាំងការចាក់ថ្នាំការពារធម្មតា ដែលរដ្ឋាភិបាលបានអនុវត្តកន្លងមកបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យជំងឺកញ្ជ្រិលធ្លាក់ចុះ កាលពីឆ្នាំមុន។
បច្ចុប្បន្ននេះ រដ្ឋាភិបាលផ្តល់សេវាចាក់ថ្នាំបង្ការជំងឺកញ្ជ្រិលដោយឥតគិតថ្លៃដល់កុមារក្រោមអាយុ២ឆ្នាំទាំងអស់។ កាលពីខែឧសភា ឆ្នាំមុន...
អគ្គព្រះរាជអាជ្ញាថា ការស៊ើបរឿង ឈូក បណ្ឌិត នៅខ្វះចន្លោះ
មន្ត្រីសាលាឧទ្ធរណ៍មួយរូបបានលើកឡើងកាលពីម្សិលមិញថា ការស៊ើបអង្កេតរបស់សាលាដំបូងខេត្តស្វាយរៀង លើសំណុំរឿងបាញ់កម្មការិនីបីនាក់ កាលពីឆ្នាំមុន នៅ “ មានចំណុចខ្វះខាត” ហើយពេលនេះសាលាឧទ្ធរណ៍នឹងស៊ើបអង្កេតបន្ថែមទៀត។
លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បានមានប្រសាសន៍ថា លោកបានទទួលសំណុំរឿងនេះពីសាលាដំបូងហើយ ហើយថា សំណុំរឿងនេះនឹងត្រូវស៊ើបអង្កេតឡើងវិញ។
មុនពេលបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀត លោក សាវុធ មានប្រសាសន៍ថា “ យើងបានទទួលសំណុំរឿងហើយ ហើយយើងនឹងស៊ើបអង្កេតលើចំណុចខ្វះខាតរបស់សាលាដំបូងខេត្តស្វាយរៀង”។
លោក ទេព ផល្លា ក្រឡាបញ្ជីសាលាដំបូងខេត្តស្វាយរៀង បានមានប្រសាសន៍កាលពីម្សិលមិញថា សំណុំរឿងទាំងអស់ពាក់ព័ន្ធនឹងករណីបាញ់ប្រហារនេះ ត្រូវបានផ្ទេរទៅសាលាឧទ្ធរណ៍រួចអស់ហើយ។ លោកបន្តថា “ យើងបានបញ្ជូនសំណុំរឿងទាំងអស់ទៅជូនលោកអគ្គព្រះរាជអាជ្ញារួចហើយ”។
ករណីបាញ់ប្រហារកម្មការិនីបីនាក់ឲ្យរបួសនេះ បានកើតឡើង កាលពីខែកុម្ភៈអំឡុងបាតុកម្មហិង្សាមួយ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមា៉នហាតតាន់។ សាក្សីបានរាយការណ៍ថា លោក ឈូក បណ្ឌិត ដែលកាលនោះមានឋានៈជាអភិបាលក្រុងបាវិត បានបាញ់ប្រហារបាតុករមួយក្រុម ដោយបណ្តាលឲ្យកម្មការិនីបីនាក់រងរបួស។
ក្រោយមកករណីនេះ ត្រូវបានក្រសួងមហាផ្ទៃស៊ើបអង្កេត ហើយរកឃើញការពិតដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ជាសាធារណៈថា លោក ឈូក បណ្ឌិត គឺជាជនសង្ស័យតែម្នាក់គត់នៅក្នុងករណីបាញ់ប្រហារនេះ។
ទោះបីជាមានភ័ស្តុតាងគ្រប់គ្រាន់នៅក្នុងករណីនេះក៏ដោយ ក៏សាលាដំបូងខេត្តស្វាយរៀងបានលើកលែងការចោទប្រកាន់ប្រឆាំងនឹងលោក ឈូក បណ្ឌិត កាលពីខែមុន។ ចំណែក លោក ស...
វប្បធម៌កម្ពុជា ករណីរំលោភផ្លូវភេទ គេទុកជារឿងសម្ងាត់ មិនមានការជជែកដេញដោលច្រើនទេ
នៅពេលយប់ងងឹត បុរសពីរនាក់បានវាយដំស្ត្រីពិការជើងអាយុ១៩ឆ្នាំម្នាក់ រហូតដល់សន្លប់ រួចនាំគ្នារំលោភ កាលពីយប់ថ្ងៃអាទិត្យ ក្នុងចម្ការចេកមួយ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ស្ត្រីអាយុ១៩ឆ្នាំរូបនេះ បាននិយាយ កាលពីថ្ងៃអង្គារថា “ ពួកគេវាយខ្ញុំឲ្យសន្លប់។ នៅពេលខ្ញុំដឹងខ្លួនវិញ ទើបដឹងថា ខ្ញុំកំពុងនៅក្នុងមន្ទីរពេទ្យ ហើយគ្រូពេទ្យប្រាប់ខ្ញុំថា ខ្ញុំត្រូវគេព្រួតចាប់រំលោភ”។
ស្ត្រីរូបនេះបាននិយាយបន្ដថា “ ខ្ញុំមិនបានចាំអ្វីទាំងអស់ ប៉ុន្ដែ អ្វីដែលបានកើតឡើងចំពោះខ្ញុំ គឺគួរឲ្យតក់ស្លុតណាស់”។
ករណីវាយឲ្យសន្លប់ដ៏ព្រៃផ្សៃ កាលពីថ្ងៃអាទិត្យ គឺជាករណីមួយទៀត ក្នុងចំណោមអំពើហិង្សារំលោភផ្លូវភេទ ប្រព្រឹត្តលើស្ត្រីភេទ នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងករណីចាប់រំលោភប្រហែល៣២០ករណី ដែលអង្គការសិទ្ធិមនុស្សអាដហុក បានកត់ត្រា កាលពីឆ្នាំមុន មាន២០១ករណីបានកើតឡើងចំពោះអនីតិជន។ ក្នុងឆ្នាំ២០១២ កាសែតខេមបូឌា ដេលី បានចុះផ្សាយអំពើរំលោភ ហើយសម្លាប់ក្មេងស្រីអនីតិជនមានចំនួន១០ករណី ហើយមានករណីចាប់រំលោភ៣លើកដោយឡែកផ្សេងទៀត បានកើតឡើងចំពោះស្ត្រីពិការ។
នៅក្នុងស្រុកកៀនស្វាយ នគរបាលមិនបានចាប់ខ្លួននរណាម្នាក់ឡើយ នៅក្នុងករណីចាប់រំលោភស្ត្រីពិការអាយុ១៩ឆ្នាំ តែទោះជាយ៉ាងណា លោក ប៉ម សំអិត អធិការនគរបាលស្រុកកៀនស្វាយ បានមានប្រសាសន៍ថា មន្ត្រីនគរបាលបានកំណត់អត្ដសញ្ញាណថា បុរសវ័យក្មេងមួយរូបនៅតំបន់នោះ គឺជាជនសង្ស័យ។
ថ្វីបើនគរបាលមិនសូវសកម្ម និងមានបទឧក្រិដ្ឋដ៏ព្រៃផ្សៃបែបនេះក្ដី ក៏គ្មានការឈឺឆ្អាលពីសាធារណជនចំពោះស្ត្រីរូបនេះដែរ ខណៈដែលឪពុកម្ដាយរបស់នាង និងបងប្អូនទាំងប្រាំពីរនាក់ ដែលកំពុងថែទាំយ៉ាងយកចិត្តទុកដាក់។
ទោះជាយ៉ាងណា ក្នុងប្រទេសឥណ្ឌា ការខឹងសម្បាពីសាធារណជនបានផ្ទុះឡើងនៅតាមដងផ្លូវក្នុងទីក្រុងញូវដេលី ចំពោះការរំលោភ និងសម្លាប់និស្សិតស្រីជនជាតិឥណ្ឌាម្នាក់ អាយុ២៣ឆ្នាំ ដែលទទួលរងការវាយដំយ៉ាងព្រៃផ្សៃ កាលពីខែមុន ពីបុរសមួយក្រុម ដែលកំពុងតែជិះរថយន្ដក្រុងជាមួយនាង។
បន្ទាប់ពីការស្លាប់របស់នាងកាលពីថ្ងៃសៅរ៍ មនុស្សម្នារាប់ពាន់នាក់បានចេញមកតាមផ្លូវ...
មិនទាន់មានការវាយតម្លៃពីផលប៉ះពាល់ផ្នែកបរិស្ថានពីគម្រោងស្ថាបនាផ្លូវដែកថ្មីរបស់ចិនទេ
ក្រុមហ៊ុនចិនចំនួនពីរគ្រោងចាប់ផ្តើមការងារស្ថាបនាផ្លូវដែកមួយខ្សែប្រវែង៤០០គីឡូម៉ែត្រ ព្រមទាំងបង្កើតរោងចក្រផលិតដែកថែប និងកសាងកំពង់ផែនៅខែកក្កដាខាងមុខនេះ តែមិនទាន់មានការវាយតម្លៃពីផលប៉ះពាល់បរិស្ថាន (EIA) នៅឡើយទេ ហើយបណ្តាខេត្តអាចទទួលរងផលប៉ះពាល់ ក៏មិនទាន់បានដឹងពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដ៏ធំនេះនៅឡើយដែរ។
នៅក្នុងពិធីចុះហត្ថលេខា នៅភ្នំពេញកាលពីថ្ងៃច័ន្ទ ក្រោមវត្តមានរបស់លោក ត្រាំ អីុវតិក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនដ៏ធំរបស់ចិន គឺក្រុមហ៊ុន Cambodia Iron and Steel Mining Industry Group and China Railway Group Limited បានចុះកិច្ចព្រមព្រៀងលើគម្រោងមួយ ដែលមានទំហំទឹកប្រាក់ប្រមាណ៩,៦ពាន់លានដុល្លារ។
ក្នុងផែនការប្រកបដោយមហិច្ឆតានេះ ផ្លូវដែកមួយខ្សែនឹងត្រូវបានស្ថាបនាឡើងនៅឆ្នាំ២០១៧ ដោយចាប់ ផ្តើមពីចំណុចរោងចក្រផលិតដែកថែប ក្នុងខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ កំពង់ឆ្នាំង...
ក្រសួងមហាផ្ទៃជំរុញបន្ដស៊ើបអង្កេតករណីបាញ់ប្រហារនៅតំបន់សេដ្ឋកិច្ចពិសេសបាវិត
ក្រសួងយុត្តិធម៌បានណែនាំឲ្យក្រសួងមហាផ្ទៃស៊ើបអង្កេតការជាប់ពាក់ព័ន្ធរបស់មន្ត្រីនគរបាលក្រុងបាវិតម្នាក់នៅក្នុងការបាញ់បោះដែលបណ្តាលឲ្យកម្មការិនីបីនាក់រងរបួសធ្ងន់ អំឡុងការតវ៉ាដោយហិង្សាមួយនៅខាងក្រៅរោងចក្រ កាលពីឆ្នាំមុន។
លោក ប៉ែន វិបុល អនុប្រធាននាយកដ្ឋានបុគ្គលិកនគរបាលជាតិមានប្រសាសន៍ថា ក្រសួងមហាផ្ទៃនឹងសរសេររបាយការណ៍មួយស្ដីអំពីករណីលោក ស ចន្ថា នាយការិយាល័យនគរបាលព្រហ្មទណ្ឌក្រុងបាវិត ដែលសង្ស័យថា បានជាប់ពាក់ព័ន្ធក្នុងករណីបាញ់ប្រហារ កាលថ្ងៃទី២០ ខែកុម្ភៈ ហើយរបាយការណ៍នោះនឹងត្រូវបញ្ជូនទៅក្រសួងយុត្តិធម៌វិញ។
កាលពីថ្ងៃច័ន្ទ លោក ប៉ែន វិបុល បានសាកសួរលោក ស ចន្ថា ដោយសារមានការសង្ស័យថា គាត់បានជាប់ពាក់ព័ន្ធនៅក្នុងការបាញ់ប្រហារនេះ។
លោក វិបុល បានមានប្រសាសន៍បន្ដថា “ក្រសួងយុត្ដិធម៌បានផ្ញើលិខិតមួយច្បាប់ទៅក្រសួងមហាផ្ទៃស្នើឲ្យមានការស៊ើបអង្កេតលើលោក ស ចន្ថា។ យើងបានហៅទូរស័ព្ទទៅលោក ចន្ថា ឲ្យសរសេររបាយការណ៍មួយស្ដីអំពីការពាក់ព័ន្ធរបស់លោក ចាប់តាំងពីសាលាដំបូងខេត្តស្វាយរៀង បានចោទប្រកាន់លោកពីបទបង្ករបួសស្នាមដោយអចេតនា ហើយយើងនឹងបញ្ជូនរបាយការណ៍នេះ ត្រឡប់មកក្រសួងយុត្តិធម៌វិញ”។
លោក វិបុល ថ្លែងថា នេះគឺជា “រឿងធម្មតា” សម្រាប់ក្រសួងក្នុងការស៊ើបអង្កេតករណីនេះ នៅពេលមន្ត្រីរបស់ខ្លួនត្រូវបានចោទប្រកាន់ពីបទល្មើសណាមួយនោះ...
អាជ្ញាធរចាប់ខ្លួនបុរសពីរនាក់ និងរឹបអូសឈើប្រណីតជាច្រើនម៉ែត្រគូបនៅក្នុងខេត្តស្ទឹងត្រែង
មន្ត្រីកងរាជអាវុធហត្ថម្នាក់ មានប្រសាសន៍កាលពីម្សិលមិញថា កងរាជអាវុធហត្ថចាប់ខ្លួនបុរសពីរនាក់កាលពីយប់ថ្ងៃច័ន្ទពេលកំពុងដឹកឈើប្រណីតខុសច្បាប់ជាងប្រាំបួនម៉ែត្រគូបតាមផ្លូវជាតិលេខ៧ក្នុងខេត្តស្ទឹងត្រែង។
លោក ឱ បូរិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានមានប្រសាសន៍ថា ការចាប់ខ្លួននេះធ្វើឡើងក្រោមការជួយជ្រោមជ្រែងពីរដ្ឋបាលព្រៃឈើខេត្តដែលបានឃើញរថយន្តមួយគ្រឿងដឹកឈើប្រណីតចំនួន១១៤កំណាត់ដោយជនសង្ស័យពីរនាក់កាត់តាមក្រុងស្ទឹងត្រែង។
លោក បូរិន មានប្រសាសន៍បន្តថា “ អ្នកបើកបររថយន្តនោះបានសារភាពថា ឈើប្រណីតទាំងនេះជាកម្មសិទ្ធិរបស់មនុស្សម្នាក់ក្នុងខេត្តក្រចេះ។ប៉ុន្តែរហូតមកដល់ពេលនេះ ម្ចាស់ឈើនោះមិនទាន់បានទូរស័ព្ទសួរព័ត៌មានពីពួកគេនៅឡើយទេ”។
លោកបានមានប្រសាសន៍បន្តទៀតថា“ឥឡូវនេះ មន្ត្រីរដ្ឋបាលព្រៃឈើកំពុងស្វែងរកម្ចាស់ឈើនោះពីព្រោះឈើប្រណីតទាំងនេះច្រើនណាស់ ដែលឈើហុបនីមួយៗមានមុខកាត់ពី៦០ទៅ៩០សង់ទីម៉ែត្រ”។
យោងតាមរូបថតដែលបានផ្សព្វផ្សាយអំពីការចាប់ខ្លួននេះនៅតាមគេហទំព័រព័ត៌មានក្នុងស្រុកមួយឈ្មោះ ខេមបូឌា អិចប្រេសញូសបានឲ្យដឹងថា អ្នកបើកបររថយន្តនោះបានកាន់លិខិតមួយច្បាប់ចុះហត្ថលេខាដោយលោក ប៉ែន អ៊ាន អភិបាលរងខេត្តកំពង់ចាម។
លិខិតនោះបានណែនាំអាជ្ញាធរ ដែលឈរជើងនៅតាមដងផ្លូវអនុញ្ញាតឲ្យអ្នកបើកបរដឹកឈើប្រណីតទាំងនេះដោយសេរី ព្រោះវាជាឈើសម្រាប់សាងសង់ផ្ទះរបស់លោក ប៉ែន អ៊ាន។
លោក ប៉ែន អ៊ាន លើកឡើងនៅក្នុងលិខិតនោះថា “ ឈើប្រណីតទាំងនេះជាកម្មសិទ្ធិរបស់ខ្ញុំ។អាជ្ញាធរទាំងអស់ដែលឈរជើងនៅតាមផ្លូវគួរតែសម្របសម្រួលនិងអនុញ្ញាតឲ្យអ្នកបើកបរធ្វើដំណើរបានស្រួល ពីព្រោះខ្ញុំត្រូវការឈើប្រណីតទាំងនេះ ដូចជាឈើធ្នង់ គគីរ ត្រាចជាដើម ដើម្បីធ្វើទ្វារនិងបង្អួចផ្ទះកសិដ្ឋានរបស់ខ្ញុំ”។
លោក បូរិន បានបដិសេធមិនបញ្ចេញឈ្មោះជនសង្ស័យទាំងនោះ ឬអត្ថាធិប្បាយអំពីការជាប់ពាក់ព័ន្ធរបស់លោកអភិបាលរងខេត្ត កំពង់ចាមនោះទេ។លោក...
នគរបាលច្រានចោលសេចក្ដីរាយការណ៍ថា មន្ត្រីជាន់ខ្ពស់ម្នាក់ផ្ទុះអាវុធពេលបុករថយន្តដឹកស្រាបៀរអង្គរ
នគរបាលបានច្រានចោលសេចក្ដីរាយការណ៍នានា តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលថា មន្ត្រីនគរបាលជាន់ខ្ពស់មួយរូប បានបាញ់កាំភ្លើងរបស់ខ្លួនឡើងលើ កាលពីថ្ងៃច័ន្ទ បន្ទាប់ពីមានកំហឹង ពេលគាត់បានបើកបរបុករថយន្តចែកចាយស្រាបៀរអង្គរមួយគ្រឿង។
គេហទំព័រព័ត៌មានដើមអម្ពិល បានធ្វើសេចក្តីរាយការណ៍ថា មន្ត្រីនគរបាលជាន់ខ្ពស់រូបនេះ បានបើកបររថយន្ដឡង់គ្រីស័ររបស់ខ្លួនទៅបុករថយន្ដដឹកស្រាបៀរអង្គរក្នុងសង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រួចក៏បាញ់កាំភ្លើងពីរគ្រាប់ឡើងលើទាំងកំហឹង។
ប៉ុន្តែ លោក ឡូ ភារម្យ នាយប៉ុស្ដិ៍នគរបាលសង្កាត់បឹងទំពុន បានចាត់ទុកសេចក្ដីរាយការណ៍នេះថាជា “ពាក្យ ចចាមអារ៉ាម ” ។ លោក ថ្លែងកាលពីម្សិលមិញថា “យើងមិនបានរកឃើញគ្រាប់កាំភ្លើងទេ” ។ មន្ត្រីនគរបាលផ្សេងៗទៀត បានឲ្យដឹងថា ខ្លូនមិនបានដឹងពីបញ្ហានេះទេ ឬ ក៏បដិសេធមិនធ្វើការបំភ្លឺតែម្តង។
តែទោះជាយ៉ាងណា អ្នកបើកបររថយន្ដចែកចាយស្រាបៀរអង្គរ ឈ្មោះ ទូច វណ្ណៈ បាននិយាយកាលពីម្សិលមិញថា អ្នកបើកបររថយន្តពិតជាបានដកកាំភ្លើងចេញពីស្រោមនៅនឹងចង្កេះមកគំរាមកំហែងគាត់ពិតមែន។
គាត់និយាយទៀតថា នៅទីបញ្ចប់ បុរសរូបនោះបានស្ងប់អារម្មណ៍វិញ ហើយក៏បានឲ្យប្រាក់សំណងមកគាត់ចំនួន៤០ដុល្លារបន្ទាប់ពីនគរបាលទៅដល់កន្លែងកើតហេតុ។ គាត់បន្តថា “ខ្ញុំភ័យខ្លាចយ៉ាងខ្លាំង ហើយខ្ញុំក៏ទទួលយកប្រាក់នេះទៅ”៕ សុខភុំ
សមាជិកសភាចង់ឲ្យប្រធានតុលាការកំពូលឡើងឆ្លើយសំណួរ
អ្នកនយោបាយប្រឆាំងបានអញ្ជើញប្រធានតុលាការកំពូលឲ្យចូលទៅឆ្លើយសំណួរនៅរដ្ឋសភាអំពីសេចក្តីសម្រេចដ៏ចម្រូងចម្រាសជាច្រើននាពេលថ្មីៗនេះរបស់តុលាការនេះ។
លោក សុន ឆ័យ សមាជិកសភាគណបក្ស សម រង្ស៊ី បានមានប្រសាសន៍ថា លោកបានផ្ញើលិខិតមួយច្បាប់កាលពីថ្ងៃសុក្រអញ្ជើញលោក ឌិត មុន្ទី ដែលជាសមាជិកក្រុមប្រឹក្សាអង្គចៅក្រមផងដែរ ឲ្យទៅកាន់ការិយាល័យរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា។
លិខិតនេះបានលើកឡើងថា “ ដោយបានសង្កេតឃើញថា ចាប់តាំងពីឆ្នាំ១៩៩៣មកទល់បច្ចុប្បន្ន តុលាការកម្ពុជាមិនទាន់ឯករាជ្យនៅឡើយទេ និងមានភាពលម្អៀងក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ”។
លិខិតនេះបានលើកឡើងថា “ការខ្វះខាតចំណុចទាំងនេះ ធ្វើឲ្យមានការរំលោភសិទ្ធិមនុស្សជាមូលដ្ឋានធ្ងន់ធ្ងរ ហើយប្រជាជនខ្មែរភាគច្រើនទទួលរងអំពើអយុត្តិធម៌គ្រប់ប្រភេទ ដោយធ្វើឲ្យពួកគេគ្មានសង្ឃឹមទទួលបានការការពារ និងយុត្តិធម៌ពីស្ថាប័នយុត្តិធម៌ឡើយ”។
លិខិតនេះលើកឡើងទៀតថា អ្នកមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជា អ្នកមានអំណាចនិងអ្នកមានទ្រព្យសម្បត្តិ ត្រូវគេចោទថាមានឥទ្ធិពលលើតុលាការ និងទាមទារឲ្យចៅក្រម...
អ្នកស្រី យ៉ម បុប្ផា តែងបទចម្រៀងរៀបរាប់ពីការលំបាកវេទនានៅក្នុងពន្ធនាគារព្រៃស
ចាប់តាំងពីជាប់ពន្ធនាគារ កាលពីថ្ងៃទី៤ ខែកញ្ញាមក អ្នកស្រី យ៉ម បុប្ផា អាយុ២៩ឆ្នាំ បានឆ្លងកាត់ការលំបាក ជាង១០០ថ្ងៃនៅក្នុងពន្ធនាគារព្រៃស។ អ្នកគាំទ្ររបស់អ្នកស្រី បានលើកឡើងថា ការផ្ដន្ទាទោសអ្នកស្រី ពីបទបង្ករបួសស្នាម គឺដើម្បីបំភិតបំភ័យសកម្មជន ដែលនិយាយឥតសំចៃ។ ប៉ុន្ដែ ថ្វីបើនៅក្នុងពន្ធនាគារក្ដី តែការឈឺចាប់របស់អ្នកស្រីនៅតែត្រូវបានគេដឹងឮ ដោយសារតែបទចម្រៀងដែលអ្នកស្រី យ៉ម បុប្ផា បាននិពន្ធនៅក្នុងពន្ធនាគារ។
អ្នកស្រី យ៉ម បុប្ផា ដែលត្រូវបានតុលាការផ្ដន្ទាទោស កាលពីថ្ងៃទី២៧ ខែធ្នូ ឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំពីបទវាយបុរសពីរនាក់ បានតែងបទចម្រៀង តាមរយៈការសរសេរដោយផ្ទាល់ដៃ ហើយបន្ទាប់មកបានប្រគល់បទចម្រៀងទាំងនេះ ឲ្យលោក លួស សាខន ដែលជាប្ដីរបស់អ្នកស្រី ដើម្បីយកអត្ថបទចម្រៀងទាំងនេះ ចេញពីពន្ធនាគារព្រៃស មកចែកចាយទៅឲ្យអ្នកគាំទ្ររបស់អ្នកស្រី និងសកម្មជនផ្សេងៗទៀត។
ឃ្លាមួយនៅក្នុងបទចម្រៀង ដែលមានចំណងជើងថា “ជីវិតដូចចាបក្នុងទ្រុង” ជាបទចម្រៀង ដែលអ្នកស្រី យ៉ម បុប្ផា...





