35 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

លោក ហ៊ុន សែន លើក​​​ឡើង​​​ថា លោក​ កឹម សុខា គួរ​ចាក​ចេញ​ពី​តំណែង​របស់​​​​​​ខ្លួន​​​

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន កាល​ពី​ម្សិលមិញ បាន​អំពាវ​នាវឲ្យ​មេដឹក​នាំ​គណ​​​បក្ស​​​​ប្រឆាំង​ គឺ​លោក កឹម សុខា ​លា​ឈប់​​ពី​តំណែងហើយ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​នាំ​គ្នា​តវ៉ា​ប្រឆាំ​ង​នឹង​រូប​លោក​ ដរាប​ណា​លោក​​​​សុំ​ទោស​ចំពោះ​ការ​​ដែល​លោក​បដិសេធ​​​​ថា ខ្មែរ​ក្រហម​មិន​​មាន​ការ​ទទួួល​ខុស​ត្រូវ​​ចំពោះ​​ឧក្រិដ្ឋ​កម្ម​​ដ៏​ធ្ងន់​ធ្ងរ​​របស់​ខ្លួន​។ នៅ​ពេល​ការ​បោះ​ឆ្នោត​ជាតិ​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៨​ ខែ​កក្កដា កាន់​តែ​ខិត​ជិត​មក​ដល់​...

អ្នកភូមិ​ដាក់ពាក្យ​​​បណ្ដឹង​​​ទៅ​​​អភិបាល​​​ខេត្ត​​​ពាក់​​​ព័ន្ធ​វិវាទ​ដីធ្លីជាមួយ​កង​យោធពល​ខេមរភូមិន្ទ

អ្នក​ភូមិ និង​អាជ្ញាធរ​បាន​និយាយថា ប្រជា​ពល​រដ្ឋ​ប្រហែល៣០០​គ្រួសារ​មក​ពីស្រុក​ព្រះ​នេត្រ​ព្រះ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ដែល​បាន​​ជាប់​ពាក់ព័ន្ធ​នឹង​វិវាទដីធ្លី​ពីរ​ករណី​​ដាច់​ដោយ​ឡែក​ពី​គ្នា​​ជាយូរ​មក​ហើយ​ជាមួយ​កង​យោធ ពល​ខេមរ​ភូមិន្ទនោះ​ កាលពី​ម្សិល​មិញ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អភិបាល​ខេត្ត​ ​ស្នើសុំ​ការ​អនុញ្ញាត​ធ្វើ​ស្រែ​បណ្តោះ​អាសន្ន​លើ​ដី​នេះ​សិន រហូត​ដល់​មាន​ការ​ដោះ​ស្រាយ​​កម្ម​​សិទ្ធិ​ចប់​សព្វគ្រប់។ លោក មាន​ សំអូន តំណាង​អ្នក​ភូមិ​៣៣ គ្រួសារ​មក​ពី​ភូមិ​ចំនួន​ពីរ​ក្នុង​ឃុំ​ជប់​វារី ​មាន​ប្រសាសន៍ថា “ទាហាន​បាន​រារាំង​ពួកយើង​​មិន​ឲ្យ​ធ្វើ​ស្រែលើ​ដី​នេះ​ទាំង​ស្រុង​​តែម្តង​។ ហើយ​ចាប់​តាំង​ពីពេល​នោះ​មក​ យើង​​មិន​បាន​ធ្វើ​ស្រែ​ចម្ការ និងដាំដំឡូង​មីទៀត​ឡើយ។​ ខ្លួនខ្ញុំផ្ទាល់ និង​​កូនៗ​មក​ពី​គ្រួសារ​ដទៃ​ទៀត​បាន​បង្ខំ​ចិត្ត​ស្វែង​រក​ការ​ងារ​ខុស​ច្បាប់​ក្នុង​ប្រទេស​ថៃ​”។ យោងតាម​លោក សំអូន បានឲ្យដឹង​ថា ក្នុង​ឃុំ​ជប់វារី អ្នក​ភូមិ​បាន​ធ្វើ​ស្រែ​ចម្ការ​លើ​ផ្ទៃដី​ទំហំ​២៦ហិកតានេះ...

សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស​​មនុស្ស​​​បួ​ន​នាក់​​ពី​បទ​​​ជួ​ញដូរ​​ថ្នាំ​ញៀន​មេត​ំ​ហ្វេ​តា​មី​ន

​​​កា​ល​ពី​ម្សិល​មិញ ​សាលា​​​ដំ​បូ​ង​រាជធា​​នី​ភ្នំ​​ពេញ​​បា​ន​បើក​សវ​នា​ការ​​​ជំ​នុំ​ជម្រះ​រឿង​ក្តី​​របស់​​​មនុស្ស​​​បួ​ន​នាក់​​​ដែល​​ជាប់​​ចោទ​​​ពី​បទ​ប្រើ​​ប្រាស់​គ្រឿង​ញៀន និង​​​លក់​​ថ្នាំ​ញៀន​មេតំហ្វេតា​មីន​​​ជា​ង​​១៥0.០០០​គ្រាប់​ ។ លោក​ចៅក្រម​ ឆាយ វី​រៈ ​​​មា​ន​​ប្រ​សាសន៍​ថា​ ឈ្មោះ ឡាប រស្មី ​​អា​យ​ុ​​៣៤​ឆ្នាំ ​ម៉េង រត​នា ​​អាយុ​​៣៦​ឆ្នា​ំ​ និង​ឈ្មោ​ះ​ ​​អួ​ន...

រថយន្តពន្លត់​អគ្គិភ័យ​រាជ​​​ធានី​​​បាញ់ទឹក​ដាក់​ក្រុម​អ្នក​តវ៉ាប្រឆាំងនឹង​ការ​បណ្តេញ​ចេញពី​ដីធ្លី

កាលពី​ម្សិលមិញ រថយន្ត​ពន្លត់​អគ្គិភ័យ​​​នៅក្នុង​រាជ​ធានី​ភ្នំពេញ​បាន​ប្រើ​ទុយោ​បាញ់​​​ទឹក​ដែល​មាន​កម្លាំ​ងខ្លាំង​​ដើម្បី​បំបែកក្រុម​អ្នក​តវ៉ាប្រ​ឆាំ​ងនឹង​ការ​បណ្តេញ​​ចេញ​ពី​ដី​ធ្លី​ ដែល​បាន​ព្យាយាម​​ចង់​ជួប​​លោក ប៉ា សុជាតិវង្ស អភិបាល​រាជ​ធានី​ភ្នំពេញ​នោះ ហើយ​បាន​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​សន្លប់​។ អ្នក​តវ៉ា​ប្រមាណ​៤០នាក់​ ដែល​ពួកគាត់​ភាគច្រើន​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ដី ឬ​ប្រឈមនឹង​ការ​បណ្តេញ​ចេញពី​តំបន់​បឹង​កក់ និង​បុរី​កីឡានោះ បាន​ចាប់​ផ្តើម​នាំ​​​គ្នា​​​បិទផ្លូវ​នៅ​មុខ​សាលារាជធានី​ដែល​ស្ថិតនៅ​តាម​បណ្តោយ​មហា​វិថី​ព្រះ​មុនី​វង្ស​នៅ​ម៉ោង​ប្រហែល​៩​ព្រឹក។ រថយន្ត​ពន្លត់​អគ្គិភ័យ​បី​គ្រឿង​បានមកដល់ កន្លែង​នោះ​ប្រហែល​៣០នាទី​ក្រោយ​មក។ អ្នក​តវ៉ាមួយ​ចំនួន​បាន​លើ​កឡើង​ថា ពួកគាត់​បាន​ឃើញ...

អាជីវកម្ម​​​ផ្លូវ​ភេទ​នៅ​​​កម្ពុជាមាន​​​ការ​​​ធ្លាក់​​​ចុះ​​​គួរ​​​ឲ្យ​​​កត់សម្គាល់​​​

យោង​តាម​របាយការណ៍​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា ការ​កេង​ប្រវ័ញ្ចលើ​កុមារ​​នៅ​ក្នុង​ឧស្សាហកម្ម​​ផ្លូវ​ភេទ​ក្នុង​ប្រទេស​កម្ពុជា​​ បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ ដោយ​សារ​តែ​ការ​អនុវត្ត​ច្បាប់​មា​ន​ភាព​ល្អ​ប្រសើរ​​ ប៉ុន្ដែ ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​​អនីតិជន​​​នៅ​តែ​ជា​បញ្ហា​ដ៏​ធ្ងន់​ធ្ងរ​ រីឯ​អ្នក​ប្រព្រឹត្តបទ​ល្មើស​វិញ​​បាន​ផ្លាស់​ប្ដូរ​វិធី​សាស្ត្រ​របស់​ខ្លួន​​ទៅ​តាម​ប្រមាញ​់​​មនុស្ស​វ័យ​ក្មេង​​វិញ​។     របាយការណ៍​របស់​​​​អង្គ​ការ​បេសកកម្ម​យុត្តិធម៌​អន្ដរជាតិ​ ដែល​ជា​អង្គការ​មួយ​មាន​មូល​ដ្ឋាន​នៅ​សហរដ្ឋ​​អាមេរិក ​ផ្អែក​​លើ​ការ​​​ចុះ​ទៅ​​ដល់​​កន្លែង​រក​ស៊ី​ផ្លូវ​ភេទ​ចំនួន​២៣៥​​​កន្លែង​​របស់​អ្នក​ស៊ើប​អង្កេត​សម្ងាត់​ ក្នុង​រាជ​ធានី​ភ្នំពេញ ខេត្ត​សៀម​រាប និង​ខេត្ត​ព្រះ​សីហនុ​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១២។ យោង​តាម​បេសកកម្ម​​យុត្តិធម៌​អន្ដរជាតិ​បាន​ឲ្យ​ដឹង​ថា អ្នក​ស៊ើប​អង្កេត​ទាំង​នោះ​បាន​រក​ឃើញ​ថា...

គណ​បក្ស​ប្រឆាំង​វាយ​បក​ និង​​ចោទ​ប្រកាន់រដ្ឋាភិបាល​ថា ​បំផ្លើស​ពាក្យ​សម្ដី​របស់​ខ្លួន

កាលពីម្សិលមិញ​​​ តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​បីរូប​​​បាន​វាយ​បក​​លើការ​ចោទ​ប្រកាន់​​​​​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​មក​​​លើ​​​ខ្លួន​​​ជា​​​បន្ត​បន្ទាប់​​​​​​​​​​​​ក្នុង​​​រយៈពេល​​​មួយ​​​សប្តាហ៍​​​ចុងក្រោយ​​​នេះ​​​ក្នុង​បំណង​លាប​ពណ៌​​​ឲ្យ​​​ខ្លួន​​ថា ជា​​ភេរវ​ករ​​ដែល​​​ប្រឆាំង​​​​របប​រាជា​និយម​​​និង​​​​​​បដិសេធ​ថា​​​គ្មាន​របប​ប្រល័យពូជ​សាសន៍​ ដោយ​​​​​​បាន​វាយបក​​​វិញ​ថា រដ្ឋាភិបាល​បាន​កាឡៃ​​​​ពាក្យ​សម្ដី​របស់ពួកគេ​​​ និងបកស្រាយ​​​សម្តី​​​របស់​​​ពួកគេ​​​ខុស​​​ពី​​​ការពិត​​​។ ខណៈ​​​ដែល​​​នៅ​សល់​​​តែ​​​ជាង​​​​​ពីរ​ខែ​ទៀត​​​ដល់​​​ថ្ងៃ​​​បោះ​ឆ្នោត​ជាតិ​ គឺ​​​ថ្ងៃទី​២៨ ខែកក្កដា​​​នោះ​​​ រដ្ឋា​ភិបាល​​​​បាន​ចាក់​ផ្សាយ​ខ្សែ​អាត់​សំឡេង​របស់​លោក កឹម សុខា ប្រធាន​ស្ដីទី​​​គណ​បក្ស​សង្គ្រោះជាតិ​​​ ​​​កាលពីថ្ងៃ​សៅរ៍។​​​ ​ក្នុង​​​ខ្សែអាត់​​​នោះ​​​ លោក​​​ ​កឹម​​​ សុខា​​​ ​ចោទ​ប្រកាន់​វៀតណាម​ថា បាន​ប្រឌិត​រឿង​​​ធ្វើ​ទារុណកម្ម​ និង​កាប់​សម្លាប់មនុស្ស​ដែល​ខ្មែរ​ក្រហម​បាន​ប្រព្រឹត្ត​នៅ​ក្នុង​​គុក​ទួល​ស្លែង​ដ៏អសោចរបស់​​​ពួកគេ​​​។ កាលពីថ្ងៃ​ច័ន្ទ​​​ អង្គភាព​ព័ត៌មាន​ និង​ប្រតិ​កម្ម​​រហ័ស​នៃ​​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី ក៏​​​បាន​ចាក់​ផ្សាយ​ខ្សែ​អាត់​សំឡេង​​​​មិន​​​ពេញលេញ​​​មួយ​​​​​​​របស់​​​លោក​​​ គង់​​​ គាំ តំណាង​រាស្ត្រ​គណ​បក្ស​ សម រង្ស៊ី ផងដែរ​​​។​​​ ក្នុង​​​ខ្សែអាត់​​​នោះ​​​លោក​​​ គង់ គាំ​​​ ​អះអាង​ថា ព្រះបរមរតន​កោដ្ឋនរោត្តម...

លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន លើក​​​ឡើង​​​ថា លោក​ កឹម សុខា គួរ​ចាក​ចេញ​ពី​តំណែង​របស់​​​​​​ខ្លួន​​​

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន កាល​ពី​ម្សិលមិញ បាន​អំពាវ​នាវឲ្យ​មេដឹក​នាំ​គណ​​​បក្ស​​​​ប្រឆាំង​ គឺ​លោក កឹម សុខា ​លា​ឈប់​​ពី​តំណែងហើយ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​នាំ​គ្នា​តវ៉ា​ប្រឆាំ​ង​នឹង​រូប​លោក​ ដរាប​ណា​លោក​​​​សុំ​ទោស​ចំពោះ​ការ​​ដែល​លោក​បដិសេធ​​​​ថា ខ្មែរ​ក្រហម​មិន​​មាន​ការ​ទទួល​ខុស​ត្រូវ​​ចំពោះ​​ឧក្រិដ្ឋ​កម្ម​​ដ៏​ធ្ងន់​ធ្ងរ​​របស់​ខ្លួន​។  នៅ​ពេល​ការ​បោះ​ឆ្នោត​ជាតិ​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៨​ ខែ​កក្កដា...

​អតីត​បុគ្គលិក​របស់​ក្រុម​ហ៊ុន​ អឹមហ្វូន​ នាំ​គ្នា​មក​តវ៉ា​ ដើម្បី​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​បើក​ប្រាក់​បំណាច​់

កាល​ពី​ម្សិល​មិញ ​អតីត​បុគ្គលិក​ជាង​១០០​​នាក់​របស់​ក្រុម​ហ៊ុន​បម្រើ​សេវា​កម្ម​ទូរស័ព្ទ​ចល័ត​ក្ស័យ​ធន​មួយ​ គឺ​ក្រុម​ហ៊ុន​ អឹមហ្វូន​ (Mfone)​ បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ចំនួន​បី​ ដើម្បី​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​ នៅ​ខាង​ក្រៅ​ទីស្នាក់​បិទ​ទ្វា​របស់​ក្រុម​ហ៊ុន​នេះ​ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនីវង្ស​ នៅ​រាជ​ធានី​ភ្នំ​ពេញ​ ដើម្បី​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​បម្រើ​សេវា​​ទូរស័ព្ទ​ចល័ត​មួយ​នេះ​បើក​ប្រាក់​បំណាច់​របស់​​ពួក​គាត់។ លោក​ សុខ​ សំផន​ ជា​វិស្វករ​មួយ​រូប​ ដែល​ត្រូវ​បាន​ជួល​ឲ្យ​មក​បម្រើ​ការ​ងារ​ដោយ​ក្រុម​ហ៊ុន​ អឹមហ្វូន​ បាន​ឲ្យ​ដឹង​ថា​ បុគ្គលិក​នៅ​រាជ​ធានី​ភ្នំ​ពេញ​ ព្រម​ទាំង​បុគ្គលិក​មក​ពី​ខេត្ត​កំពត​ ខេត្ត​កំពង់​ចាម​ និង​ខេត្ត​កំពង់​ស្ពឺ​ កំពុង​តែ​នាំ​គ្នា​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​ ថៃខម​ ភីអិលស៊ី​...

លោក កឹម សុខុន ដែលស្មោះត្រង់ចំពោះ​​​គណបក្សប្រជាជនកម្ពុជា ត្រូវបាន​​​ដំឡើង​​​ឋានៈ​​​ក្នុងជួរមន្ត្រីនគរបាល​​​

លោក កឹម សុខុន ជាប្អូនប្រុស ដែលលែង​​​មានទំនាក់ទំនងជាមួយ​​​នឹង​​​លោក ​​​កឹម សុខាអនុប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ​​​នោះ ​​​ត្រូវ​​​បាន​​​តែងតាំង​​​ជា​​​មន្ត្រីជាន់​​​ខ្ពស់មួយ​​​រូប​​​នៅ​​​នាយកដ្ឋាន​​​នគរបាល​​​ជាតិ​​​ នៃ​ក្រសួង​​​មហា​​​ផ្ទៃ មួយ​​​សប្ដាហ៍បន្ទាប់​​​ពី​​​លោក​​​បាន​​​និយាយ​​​រិះគន់​​​បងប្រុស​​​លោក តាមបណ្ដាញ​​​ទូរទស្សន៍​​​។ យោងតាមអនុក្រឹត្យមួយ​​​ចុះ​​​ថ្ងៃទី២២ ខែ​​​ឧសភា ដែលលោកនាយករដ្ឋមន្ត្រី​​​ ហុ៊ន ​​​សែន ​​​បាន​​​ចុះ​​​ហត្ថលេខា និងព្រះ​​​មហាក្សត្រ​​​នរោត្តម​​​ សីហមុនី បាន​​​ឡាយ​​​ព្រះ​​​ហស្ត​លេខា ​​​និង​ទទួល​​​បាន​​​ កាលពី​​​ម្សិលមិញ​​​បាន​​​ឲ្យ​​​ដឹង​​​ថាលោក​​​ កឹម​​​ សុខុន ត្រូវ​​​បាន​​​តែង​​​តាំង​​​ជា​​​អនុ​​​ប្រធាន​​​នាយក​​​ដ្ឋាន​​​​​​សន្តិសុខ​​​កណ្តាល​​​ ជា​​​តួនា​​​ទី​មួយ​​បង្កើត​ឡើង​​​សម្រាប់​​​រូប​​​លោក​​​...

អ្នកភូមិ​​​ចុះហត្ថលេខាលើញត្តិ​​​ជំទាស់​​​នឹង​​​គម្រោង​​​ដោះដូរ​​​អចលនទ្រព្យ​​​នៅទី​​​ឈាបនដ្ឋានក្នុងខណ្ឌឫស្សីកែវ​​​

អ្នក​​​ភូមិ​​​ជាងមួយ​​​ពាន់នាក់នៅក្នុង​​​​​​ខណ្ឌ​​​ឫស្សីកែវ​​​ រាជ​​​ធានី​​​ភ្នំ​​​ពេញ​​​ បាន​​​ចុះ​​​ហត្ថលេខា​​​លើញត្តិមួយ​​​ដើម្បី​​​សម្តែង​​​ការ​​​​​តវា៉​​​ចំពោះ​​​​​​​​​ការ​​​​​​រុះរើឈាបនដ្ឋាននៅ​​​លើ​​​ដី​​​មួយ​​​កន្លែង ដែល​​​ត្រូវបាន​​​បម្រុងទុក​​​​​​សម្រាប់​​​គម្រោង​​​អភិ​​​វឌ្ឍន៍​​​អចលនទ្រព្យ​​​ដ៏​​​ធំមួយ​​​។​​​ យោង​​​តាមលិខិត​​​ចុះ​​​ថ្ងៃទី​​​២៥ខែ​​​មេសា​​​ឆ្នាំ​​​២០១២ ​​​​​​ដែល​​​​​​ទីស្តីការ​​​គណៈរដ្ឋមន្ត្រី​​​​​​បាន​​​ផ្ញើ​​​ជូន​​​ក្រសួង​​​ធម្មការ​​​និង​​​សាសនា ​​​បាន​​​ឲ្យដឹង​​​ថា​​​ ទីតាំង​​​​​នេះ​​​ត្រូវ​​​បាន​​​ប្រគល់ឲ្យ​​​ក្រុមហ៊ុន​​​​​​​​​អភិវឌ្ឍន៍ អេង កាំង ​​​រួចហើយ​​​។ ប៉ុន្តែ អ្នក​​​ភូមិ​នៅ​​​ក្នុង​​​តំបន់​​​នេះ​​​បាន​​​ជំទាស់​​​នឹង​​​ការវាយ​​​កម្ទេចឈាបនដ្ឋាន​​​នេះ​​​អស់​​​រយៈពេលជិត​​​មួយ​​​ឆ្នាំ​​​មក​​​ហើយ ដោយ​​​បាន​​​លើក​ហេតុ​ផល​ថា ពួកគាត់​​​​​​ចង់រក្សាដី​​​នេះ​​​ទុក​​​សម្រាប់​​​ការ​​​សាង​​​សង់សាលា​​​រៀនថ្មី​​​មួយ​​​វិញ។ លោក សៅ សារឿន​​​ អាយុ​​​៥៥ឆ្នាំ​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​​ ពេល​​​នេះមាន​​​អ្ន​​​កភូមិ​​​ចំនួន​​​​​​១.០០២​នាក់​​​ហើយ​​​ដែល​​​​​​បាន​​​ផ្តិតមេដៃលើ​ញត្តិ​ប្រឆាំង​​​​នឹង​​​គម្រោង​​​អភិ​​​វឌ្ឍ​​​​​​ន៍នេះ​​​។ លោក សៅ​​​ សារឿន ​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ថា “ យើង​​​ទាំង​​​អស់​​​គ្នា​​​មិន​​​ជំទាស់​​​នឹង​​​​​​ការ​​​រុះ​​​រើនេះ​​​ទេ​​​ ប៉ុន្តែ​​​យើង​​​ចង់​​​​​​ទុក​​​ដីឲ្យវត្ត​​​នេះ​​​សាង ​សង់​​​សាលា​​​រៀន​​​មួយ​​​សម្រាប់​​​ក្មេង​ជំនាន់​ក្រោយ​​​”។ លោក​​​បាន​​​​​​បន្ថែម​​​ថា​​​ ញត្តិ​​​នេះ​​​មិន​​​ទាន់​​​បាន​​​ផ្ញើ​​​ជូន​​​ទីស្ដីការ​​​គណៈរដ្ឋ​មន្ត្រី ​និង​ក្រសួង​​​ធម្មការ​​​និងសាសនានៅ​​​ឡើយទេ​​​ ​​​ព្រោះ​​​អ្នក​​​ភូមិ​​​ចង់​​​ប្រមូល​​​ស្នាមមេដៃ​​​ឲ្យ​​​បាន​​​ច្រើន​​​ថែម​​​ទៀត​​​។ ​​​ឈាបនដ្ឋាន​​​នេះ​​​ស្ថិត​​​នៅមុខ​​​​​វត្ត​​​ខ្ទរ​​​​​​តាម​​​បណ្តោយ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៦អា​​​​​​នៅ​​​​​​លើ​​​ដី​​​​​​ដែល​មាន​​​ទំហំ​​​ប្រហែល​​​២៩,៤៤២ម៉ែត្រ​​​ក្រឡា​​​ក្នុង​​​​​​សង្កាត់​​​ព្រែកលៀប​​​ ហើយ​​​ត្រូវ​​​បាន​​​កសាង​​​​ឡើង​​​ក្នុង​​​ឆ្នាំ​​​១៩៩៩​​​។ យោង​​​តាម​​​លិខិត​​​​​​មួយ​ច្បាប់​​​​ដែលត្រូវបាន​​​​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​​​​​​​លោក ​​​ប្រាក់ សុខុន​​​ រដ្ឋ​​​លេខាធិការ​​​ទី​​​ស្តី​​​ការ​​​គណៈរដ្ឋមន្ត្រី​​ បាន​​​ឲ្យ​​​ដឹងថា ឈាបនដ្ឋានថ្មី​​​នេះ​​​នឹងត្រូវសាងសង់​​​ឡើងវិញ​​​​​នៅ​​​ចម្ងាយ​​​ប្រហែល​​​៥គីឡូម៉ែត្រ​​​ពី​​​ទី​​​តាំងចាស់។ លិខិត​​​នេះ​​​មានខ្លឹមសារ​​​​​​ថា​​​ “ ក្រុមហ៊ុន​​​អភិវឌ្ឍន៍ អេង កាំង​​​ ត្រូវ​​​សាងសង់​​​ឈាបនដ្ឋាន​​​​មួយ​​​ ហើយ​​​បន្ទាប់​​​ពី​​​សាង​​​សង់​​​រួច​​​ ​​​យើង​​​នឹង​​​ប្រគល់​​​ទី​​​តាំង​​​ចាស់​​​​​​ឲ្យ​​​ក្រុមហ៊ុន​​​ ​​​អេង កាំង​​​ កាន់​កាប់ដើម្បី​​​ធ្វើការ​​​អភិវឌ្ឍ​​​”។ លិខិត​​​នេះ​​​មាន​​​ខ្លឹមសារ​​​បន្ថែម​​​​​​ថា ​​​ក្រុមហ៊ុន​​​អេង កាំង ​​​នឹង​​​ចំណាយ​​​ប្រាក់​​​ជាង​​​៥០០.០០០ដុល្លារ​​​ ដើម្បី​​​សាងសង់​​​ឈាបនដ្ឋាន​​​ថ្មីនេះ​​​។ គួររំឭក​​​ថា​​​ សាលារាជធានី​​​ភ្នំពេញ​​​បាន​​​ចេញ​បម្រាម​​​​​​មិន​​​ឲ្យ​​​មានការ​​​បូជាសព​​​នៅ​កណ្ដាល​​​រាជ​​​ធានី​​​ភ្នំពេញទេ​​​ ​​​ដោយសារ​​​ការព្រួយ​បារម្ភ​​​អំពី​​​បញ្ហា​​​សុខភាព ហើយ​​​កាលពី​​​ឆ្នាំ​​​២០១០​បាន​​​ចេញ​​​​​​បញ្ជា​​​ឲ្យ​​​មានការ​​​បិទ​​​ឈាបនដ្ឋាន​​​ចុង​​​ក្រោយ​​​ទាំង​​​បួន​​​កន្លែង​​​ក្នុងវត្ត​​​នៅ​​​កណ្ដាល​ ​​​រាជធានី​​​នេះ។​​​ ក្រុម​​​ហ៊ុន​​​អភិវឌ្ឍន៍ ​​​អេង កាំង​​​ មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ។ទោះជា​​​មាន​​​ការ​​​ជំទាស់​​​ពី​​​អ្នក​​​ភូមិ​យ៉ាង​ណា​​​ក៏ដោយ ក៏ការសាងសង់​​​​​​ឈាបនដ្ឋាន​​​ថ្មី​​​​​​នេះ​​​ហាក់ដូចជា​​​បាន​​​ដំណើរការ​​​​​​រួច​​​ទៅហើយ។ លោក ព្រាប មុន្នី​​​ ជា​​​ចៅសង្កាត់​​​ បាន​​​លើក​ឡើង​​​ថា ឈាបនដ្ឋាន​​​ថ្មី​​​​​​ដែល​​​មាន​​​ទីតាំង​​​​​​ស្ថិត​​​នៅ​​​​​​ខាង​​​លិច​​​វត្ត​​​បាក់​​​ខែង​​​ក្នុង​​​សង្កាត់​​​តែមួយ​​​នេះ​​​ ត្រូវ​​​បាន​​​សាងសង់​​​រួចរាល់​​​ប្រហែល​​​៧០​ភាគរយហើយ​​​។ លោក ព្រាប​​​ មុន្នី ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ នេះ​​​គឺ​​​ជា​​​សេចក្តី​​​សម្រេច​​​របស់​​​រដ្ឋា​​​ភិបាល​​​ ​​​ព្រោះ​​​ឈាបនដ្ឋាន​​​ចាស់នេះ​​​ស្ថិត​​​នៅ​​​កៀក​នឹង​​​​ផ្លូវ​​​ពេក ​​​ហើយ​​​រដ្ឋាភិបាល​​​បាន​​​ប្រគល់​​​ទី​​​តាំង​​​នៃ​​​ឈាបនដ្ឋាន​​​ចាស់​​​នេះ​​​ឲ្យក្រុមហ៊ុន​​​ធ្វើ​​​ការ​​​អភិវឌ្ឍ​​​”។ លោក ង៉ែត ចាន់បូ អនុ​​​ប្រធាន​​​នាយក​ដ្ឋាន​​​​ទទួល​​​​​​​​​និង​​​ដោះ​​​ស្រាយ​​​​​​ពាក្យ​​​បណ្តឹងនៃ​​​​​​ក្រសួង​ធម្មការ​​​និង​​​សាសនា​​​ បាន​​​លើកឡើង​​​ថា ​លោក​​​​ បាន​​​ទទួល​​​បទបញ្ជា​​​​​​ពី​​​ទីស្តីការ​​​គណៈរដ្ឋមន្ត្រី​​​ឲ្យ​​​បិទឈាបនដ្ឋាននេះ​​​ដោយសារ​​​បញ្ហា​​​​​​ផ្សែង​​​ពុលបណ្ដាលមកពី​​​ការ​​​បូជា​​​សព។ លោក​​​ ង៉ែត ចាន់បូ បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ យើង​​​បាន​​​ទទួល​​​បទបញ្ជា​​​ពី​​​ទីស្ដីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ឲ្យ​រុះរើ​​​ឈាបនដ្ឋាន​​​នេះ ព្រោះ​​​ឈាបនដ្ឋាន​នេះបង្ក​​​ផល​​​ប៉ះ​​​ពាល់​​​​​​ ដល់​​​បរិស្ថាន”៕ ​​​​​​​​​​​​​ប្រែសម្រួលដោយ ស៊ុំ សុខភុំ

ព័ត៌មានថ្មីៗ