Tuesday, April 27, 2021

ព័ត៌មាន

video

រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា ព្រមានមន្រ្តីជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិថា ការដាក់វិធានការCovid-19 ដើម្បីការពារកុំឲ្យខ្មែរងាប់ មិនមែនជាការរំលោភសិទ្ធិមនុស្សទេ

មន្ត្រីរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មថាកម្ពុជា ដាក់វិធានការCovid-19ដើម្បីការពារកុំឲ្យខ្មែរងាប់ មិនមែនដូចពួកច្រមុះស្រួចចោទប្រកាន់ថា រំលោភសិទ្ធិមនុស្សនោះទេ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កញ្ញឫទ្ធិ បានសរសេរលើគណនីFacebook របស់លោកកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះ ដោយរិះគន់ពីការលើកឡើងរបស់អ្នកជំនាញ សិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិថា «ការរាំងខ្ទប់ដើម្បីការពារកុំឲ្យខ្មែរងាប់ បែជាត្រូវបានពួកច្រមុះស្រួចទាំងនោះចាត់ទុកថាជាការបំពានសិទ្ធិមនុស្សទៅវិញ?...
video

ក្រសួងសុខាភិបាល ណែនាំអំពីការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺCovid-19 នៅតាមផ្ទះ

ក្រសួងសុខាភិបាល បានចេញសេចក្ដីណែនាំមួយដល់ពលរដ្ឋ អំពីការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺCovid-19 នៅតាមផ្ទះរៀងៗខ្លួន។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីអ្នកកើតជំងឺCovid-19 ដែលគ្មានរោគសញ្ញាសង្ស័យដូចជា មិនមានក្អក កម្ដៅក្រោម ៣៧.៥អង្សា មិនហៀរសំបោរ មិនឈឺបំពង់ក និងសភាពទូទៅធម្មតា គឺពុំចាំបាច់ប្រើឱសថព្យាបាលនោះទេ។ ចំណែកឯករណីមានរោគសញ្ញាស្រាលដូចជា មានកម្ដៅលើស ៣៧.៥អង្សា...

រដ្ឋាភិបាលរួបរួមជាតិភូមាស្នើសុំចូលរួមប្រជុំនៃសម័យប្រជុំកំពូលអាស៊ាន ខណៈមេរដ្ឋប្រហារទទួលបានការអញ្ជើញ

នៅសល់តែប្រាំថ្ងៃទៀតប៉ុណ្ណោះ គឺនៅថ្ងៃទី២៤ មេសាមេដឹកនាំអាស៊ាននឹងជួបប្រជុំគ្នា នៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូនេស៊ី ។ កិច្ចប្រជុំកំពូលនេះ ផ្ដោតសំខាន់ទៅលើ វិបត្តិនយោបាយ និងអំពើហិង្សា នៅប្រទេសភូមាបន្ទាប់ពីពួកយោធា បានប្លន់អំណាចពីរដ្ឋាភិបាលជាប់ឆ្នោត នៃគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យដឹកនាំដោយអ្នកស្រីអ៊ុងសានសូជី។ខណៈមេដឹកនាំអាស៊ាន ត្រូវជួបប្រជុំគ្នានេះ រដ្ឋាភិបាលស្រមោល ឬរដ្ឋាភិបាល រួមរួបជាតិនៃប្រទេសភូមា ដែលបានចាប់បដិសន្ធិជាផ្លូវការ កាលពីថ្ងៃទី១៦ ខែមេសា បានអំពាវនាវដល់ មេដឹកនាំសមាគមអាស៊ាន អនុញ្ញាតិ អោយតំណាងរបស់ខ្លួន...
video

មន្ត្រីបក្សប្រឆាំងថា ការសុំសិទ្ធិធ្វើ​នយោបាយ​របស់បក្សប្រឆាំងស្មើនឹងកំពុងជួយយកឆ្អឹងដែលបានស្លាក់ក្នុងបំពង់កបក្សកាន់អំណាច

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង អះអាងថា ការសុំសិទ្ធិធ្វើនយោបាយរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ គឺជាការជួយដកឆ្អឹងដែលកំពុងតែស្លាក់ក្នុងបំពង់កបក្សកាន់អំណាច ឬដូចជាការបើកផ្លូវឈាមឲ្យដើរស្រួលឡើងវិញដូច្នោះដែរ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការរំលាយមន្ត្រីឃុំសង្កាត់ទាំង ៥ពាន់ ៧នាក់ របស់បក្សប្រឆាំង បានក្លាយជាឆ្អឹងតូចជាច្រើនៗចាក់ស្រេះពេញបំពង់ក...
video

អតីតប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានស្លាប់ដោយជំងឺកូវីដ-១៩

អគ្គនាយកដ្ឋានគយ រងរដ្ឋាករកម្ពុជា បានឲ្យដឹងថា លោក គិន លី មន្ត្រីចូលនិវត្តន៍ ដែលជាអតីតប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានទទួលមរណភាព នៅម៉ៅង ០៨ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩។ សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះថ្ងៃទី១៩ ខែមេសា...
video

ក្រុមអ្នកតស៊ូរមតិថា ព្រឹត្តិការណ៍Covid-19 គឺគ្រាន់តែជាផែនការដែលលោក ហ៊ុន សែន បង្កើតឡើងប៉ុណ្ណោះ

បញ្ញវន្តខ្មែរនៅក្រៅស្រុក ប្រតិកម្មថា ការបង្កើតព្រឹត្តិការណ៍ធំៗនៅកម្ពុជា ជាពិសេសព្រឹត្តិការណ៍សហគមន៍Covid-19 នោះ គឺគ្រាន់តែជាផែនការដែលលោក ហ៊ុន សែន រៀបចំឡើងដើម្បីរំលេចឈ្មោះលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់គាត់តែប៉ុណ្ណោះ។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The...
video

មន្ត្រីជំនាញមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានចុះស្រង់តម្លៃទំនិញដើម្បីរក្សាតម្លៃម្ហូបអាហារក្នុងពេលបិទខ្ទប់

មន្ត្រីជំនាញមន្ទីរពាណិជ្ជកម្ម ខេត្តកណ្ដាល បានចុះស្រង់តម្លៃទំនិញចាំបាច់សម្រាប់ការហូបចុករបស់ពលរដ្ឋប្រចាំថ្ងៃ និងណែនាំឲ្យអាជីវករទាំងអស់ បិទស្លាកតម្លៃទំនិញឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការលក់ឡើងតម្លៃ ក្នុងពេលបិទខ្ទប់នេះ។ ប្រធានមន្ទីរមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល លោក អោម ប៊ុនធឿន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះ បានចុះត្រួតពិនិត្យនៅតាមស្តង់លក់អីវ៉ាន់បណ្ដោះអាសន្នមួយកន្លែង ដែលអាជ្ញាធរបានរៀបចំឡើង ស្ថិតក្នុងទីលានកីឡាដ្ឋានបាល់ទាត់ក្រុងតាខ្មៅ ខេត្តកណ្ដាល...
video

រយៈពេល ២ ថ្ងៃ កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាង ១ពាន់ ២រយ នាក់

រយៈពេល ២ ថ្ងៃនេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ចំនួន ១ពាន់ ២៤២ នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងចាប់ពីថ្ងៃទី២០ ខែកុម្ភៈដល់ថ្ងៃទី១៩ ខែមេសា កើនឡើងដល់ចំនួន ៦ពាន់ ៤៧០ នាក់។ សេចក្ដីប្រកាសព័ត៌មានក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមេសា...
video

សមត្ថកិច្ចខេត្តព្រះសីហនុ នៅមិនទាន់បានបញ្ជូនជនសង្ស័យក្នុងសំណុំរឿងឆបោកលុយជាង ១០លានដុល្លារ ទៅតុលាការ

ពលរដ្ឋខេត្តព្រះសីហនុ បង្ហាញចម្ងល់ថា តើហេតុអ្វីបានជា លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ មិនបញ្ជូនជនសង្ស័យចំនួន ៣នាក់ ក្នុងសំណុំរឿង ឆបោក រំលោភលើទំនុកចិត្ត ដែលកម្លាំងកងរាជអាវុធហត្ថ ចាប់បានកន្លងមក ទៅតុលាការដើម្បីផ្ដន្ទាទោស។ ជនសង្ស័យទាំង ៣នាក់ ដែលកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់កាលពីដើមខែមេសានេះ...

១១នាក់ ស្លាប់នៅក្រុងហុងកុងក្រោយចាក់ថ្នាំការពារមេរោគកូរ៉ូណានៃជំងឺកូវិដ-១៩

រដ្ឋាភិបាលក្រុងហុងកុង បាន បើកយុទ្ធនាការចាក់វ៉ាក់សាំង ប្រភេទ Sinovac ដែលផលិតរបស់ហ៊ុនមួយនៃប្រទេសចិន។ យុទ្ធនាការនេះ បានប្រព្រឹត្តទៅ មួយខែមកហើយ ប៉ុន្តែសារព័ត៌មាន The Manila Times បានចុះផ្សាយថា រយៈពេលមួយខែមកនេះ មនុស្ស ១១នាក់ក្នុងចំណោម ១៣នាក់ បានស្លាប់ បន្ទាប់ពីបានចាក់ Sinovac។ ចំណែក២នាក់ទៀតបានស្លាប់...

MEDIA FEEDS

Popular

ប្រេសិត UN ស្វែងរកជួបមេដឹកនាំអាស៊ាននៅកិច្ចប្រជុំកំពូលខណៈអ្នកវិភាគមានទស្សនចម្រុះអំពីកិច្ចប្រជុំនេះ

មេដឹកនាំប្រទេសក្នុងតំបន់ ចាប់ផ្ដើមចាកចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ីហើយ នៅថ្ងៃសុក្រនេះ ដើម្បីចូលរួមកិច្ចប្រជុំពិសេស នៃមេដឹកនាំសមាគមអាស៊ាន ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២៤ មេសា ស្អែកនេះ ក្រោមប្រធានបទ វិបត្តិនៅប្រទេសភូមា។ ក្នុងពេលជាមួយគ្នានេះ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកភូមា កំពុងមានវត្តមាននៅក្រុង ចាកាតា គឺដើម្បីស្វែងរកការជួបជាមួយនឹងមេដឹកនាំអាស៊ាន នៅក្រៅពីកិច្ចប្រជុំពិសេសរបស់អង្គការតំបន់មួយនេះ ស្ដីពីស្ថានភាពក្នុងប្រទេសភូមាដែលកំពុងដើរលើផ្លូវដ៏ហិង្សា។