28 C
Phnom Penh

CATEGORY

ទស្សនៈ

សម្រាប់​លោក ហ៊ុន សែន រយៈ​ពេល​កាន់​តំណែង​៣០​ឆ្នាំ​ដ៏ល្អក់​កករ​ជា​នាយករដ្ឋមន្ត្រី

នៅ​ថ្ងៃ​នេះ​កាលពី​៣០​ឆ្នាំ​មុន លោក ហ៊ុន សែន ដែល​ពេល​នោះ​មាន​អាយុ​៣៣​ឆ្នាំ ទទួល​ការ​តែងតាំង​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ដោយ​សភា​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ហើយ​បាន​ក្លាយ​ជា​ប្រមុខ​រដ្ឋាភិបាល​វ័យ​ក្មេង​បំផុត​លើ​ពិភព​លោក។ ចំពោះ​អតីត​មេបញ្ជាការ​កងវរសេនាធំ​ខ្មែរ​ក្រហម​រូប​នេះ ដែល​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​វៀតណាម​នៅ​ខែ​មិថុនា​ឆ្នាំ​១៩៧៧​ ចំពេល​មាន​ការ​កម្ចាត់​ក្រុម​មិន​ស្មោះ​ត្រង់​នឹង​ ប៉ុល ពត ពេល​នោះ​ហើយ​ដែល​ជា​ការ​ចាប់​ផ្តើម​នៃយុគ​សម័យ​មួយ​ ដែល​លោក​បាន​ឆ្លង​កាត់​ចលាចល​ស្ទើរ​ឥត​ឈប់ឈរ​ដើម្បី​លើក​ខ្លួន​ឯង​ធ្វើ​ជា​មេដឹកនាំ​គ្មាន​គូ​ប្រៀប​នៃ​ប្រទេស​កម្ពុជា។ ឥឡូវ​នេះ ជា​មេដឹកនាំ​កាន់​តំណែង​យូរ​ជាងគេ​ទី​៦​លើ​ពិភព​លោក...

សេរហ្គេ ប៉ូឡុនស្គី ប្រារព្វ​ខួប​គម្រប់​៤២​ឆ្នាំ​លើ​កោះ​​ដាច់ស្រយាល​មួយ​ដែល​លោក​គ្រោង​ប្រែក្លាយ​ឲ្យ​ទៅជាឋានសួគ៌​ទេសចរណ៍

កោះ​ដំឡូង, ឈូង​សមុទ្រ​ថៃ-សំឡេង​ជជែក​សប្បាយ​រីករាយ​ខ្ញៀវខ្ញារ​ជា​ភាសា​រុស្ស៊ី​បាន​រសាត់​កាត់​ផ្ទៃ​សមុទ្រ​ខៀវ​ស្រងាត់ និង​ស្រូប​បាត់​ទៅ​ក្នុង​ព្រៃ​កោងកាង​ដែល​ដុះ​ហ៊ុម​ព័ទ្ធ​កោះ​ខ្មែរ​ដាច់​ស្រយាល​នេះ។ បន្ទាប់មក​ទូក​បាន​មុជងើប​បាស់បើក​កាត់​ផ្ទៃ​ទឹក​សំដៅ​ទៅ​ផែ​ថ្ម ហើយ​បុរស​ស្ត្រី​ជាច្រើន​នាក់​ដែល​កម្តៅ​ខ្លួន​ដោយ​ស្រា​វ៉ូដកា និង​កម្តៅ​ថ្ងៃ បានលោត​ចេញ​ពី​ទូក​ហើយ​​ដើរ​ទៅ​ផែ​មាត់​ឆ្នេរ។ បុរសៗ​មាន​រាង​មាំ​និង​​ដុះ​ពោះ​ស៊្អុយៗ​ដោយសារ​ស្រាបៀរ ប៉ុន្តែ​សុទ្ធសឹង​តែ​មាន​ដុះ​រោម​និង​សាក់​លើ​ខ្លួន។ ចំណែក​ស្រីៗ​វិញ​ពាក់​គ្រឿង​អលង្ការ ពាក់​វ៉ែនតា​ធំៗ និង​ស្លៀកពាក់​ខោអាវ​ងូតទឹក​រឹបរាង​យ៉ាងណែន​ក្តន់។ ពួកគេ​មក​ទីនេះ​ដើម្បី​ចូលរួម​អបអរ​​ក្នុង​ពិធី​គម្រប់​ខួប​៤២​ឆ្នាំ​របស់​លោក សេរហ្គេ ប៉ូឡុនស្គី (Sergei Polonsky)។...

សងសឹក

និពន្ធដោយ អាឡិន ឡៃថ៍មិន​ ប្រែជាខេមរភាសា​ដោយ លឹម​ ហ៊ាង ហេង រីណា​​ ​ចាប់​ផ្តើម​ទម្លាក់​សាច់​ជ្រូក​ពីរ​ខាំ​កន្លះ​ និង​អំពិល ​ប្រាំមួយ​ប្រាំ​ពីរគួ​ទៅ​ក្នុង​កន្ត្រក​​ម្ហូប​​​ចិត្ត​មួយ​គិត​ថា​ ប្រហែល​ជា​ត្រូវ​មាត់​ប្តី ​ដែល​តែង​តែ​ស្តីប​ន្ទោស ​ពេល​នាង​ចាយ​វាយ ​​ប្រាក់​កាស​ទិញ​ម្ហូប​ច្រើន​ពេក​។ ក្នុង​ពេល​ដដែល​នោះ​នាង ​គ្រលៀស​ភ្នែក​ឃើញ ​បុរស​​ម្នាក់​ជា​ឃាតករ​​​​សម្លាប់​ឳ​ពុក​នាង។ ​ដំបូង​នាង​ស្រពេច​ស្រពិល​ មិន​ដឹង​ថា​មែន​ ឬក៏​អត់​។ រី​ណា​ ​​ ខាន​ជួប​បុរស​ម្នាក់​នោះ ​ធុំជាង សាម​សិប​បី​ឆ្នាំ​មក​ហើយ​ គឺ​តាំង​តែ​ពី​នាង​ មាន​អាយុ​ ដប់​ពីរ​ឆ្នាំ​ មក​ម៉្លេះ។ ឥឡូវ​រូប​រាង​​ទ្រង់​ទ្រាយ​ ឃាត​ករ ​ម្នាក់​នោះ​ ផ្លាស់​ប្តូរ​ច្រើន​ណាស់ ​តាំង​ពី​ខ្នង​ ក៏​កោង​ សក់​ក៏​ស្កូវ​ព្រោង ​រាង​កាយ​ក៏ស្គម​ស្គាំង​ស្បែក ​ដណ្តប់​ឆ្អឹង​ ស្ទើរ​ខ្យល់​បក់​ដួល ​ទៅ​ណា​មក​ណា​ ទាល់​ តែ​ពឹង​ឈើ​ច្រត់​។ យ៉ាង​ណា​​មិញ ​រី​ណា​  ​ក៏​ចាំ​មិន​ភ្លេច​នូវ​ទម្រង់​បបូរ​មាត់​ពេប​ និងថ្ពាល់​ផត​ ព្រម​ទាំង​ប្រជ្រុយ​ដែល​ដៅ​​​​​លើ​ភ្នែក​ខាង​ឆ្វេង​របស់​តា​ចាស់​ម្នាក់​នេះ​។​​ នាង​ខិត​​កាន់​តែ​ជិត​ ដើម្បី​សង្កេត​តា​ចាស់​នោះ ​នៅ​ចម្ងាយ​​​បីតូប​ រីណា​ ក៏កាន់​តែ​ប្រាកដ​ក្នុង​ចិត្ត​ថា​ នាង​មិន​ច្រឡំ​ឡើយ​ គឺពិត​ជា​គាត់​មែន​។​ ​កន្លង​មក​រាប់​ឆ្នាំ​រាល់​ពេល​នាង​រំឭក​ពី​ឃា​តករ​នោះ​កាល​ណា​ នាង​តែង​ស្រ​មៃ​ថា​ តើ​នឹង​ត្រូវ​​​ធ្វើ​យ៉ាង​​ណា ដើម្បី​សង​សឹក​ ពេល​ជួប​បុរស​ម្នាក់​នេះ​ម្តង​ទៀត។ ​នាង​ធ្លាប់​តែ​បួង​សួង​សូម​​ឲ្យ​រឿង​អព​មង្គល​ ឬ​ទុក្ខ​មហន្ត​រាយ​បាន​ដល់​ឃាត​ករ​ម្នាក់​នោះ ​ហើយ​ធ្វើ​ឲ្យ ​គេ​បែក​បាក់​និ​រាស​គ្រួសារ​ ដូច​​ដែល​នាង​ត្រូវ ​ព្រាត់​ប្រាស​ពីឳ​ពុក​អ៊ី​ចឹង​ដែរ​ ឬ​បើ​មិន​ដូច្នោះ​ទេ​ នាង​បួង​សួង​សូមឲ្យ​ឃាតករ​នោះ​ គ្រាំ​គ្រា​ដោយ​សារ​ជំងឺ​មហារីក​ ទទួល​ការ​​​ឈឺ​ចុក​ចាប់​បន្តិច​ម្តងៗ ​ដេក​រង់​ចាំ​តែ​ថ្ងៃ​ស្លាប់​។ ល្ងាច​ដដែល​នោះ ​បន្ទាប់​ពី​ប្តី ​នាង​បរិភោគ​បាយ​ទឹក​រួច ​រីណា​ ក៏​តាំង​ផ្តើម ​ពោល​ទៅ​ប្តី ​“ឪ​វា​! ព្រឹក​មិញ​ នៅ​ឯ​ផ្សារ​ ខ្ញុំ​គិត​ថា​...

ក្រសួង​អប់រំ​ យុវជន និង​កីឡា​រំពឹង​ថា ​នឹង​មាន​ការ​ដំឡើង​បន្ថែម​លើ​​ថវិកា​របស់​ខ្លួន​

ក្រសួងអប់រំ​​ យុវជន និង​កីឡា និង​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ខ្លួន​រំពឹង​ថា នឹង​មាន​ការ​ដំឡើង​ចំនួន​១៨​ភាគរយ និង​១៥​ភាគរយ​លើ​ថវិកា​របស់​ក្រសួង​ទាំង​ពីរ​នៅ​ក្នុង​សេចក្ដី​ព្រាង​ថវិកា​ជាតិ​ឆ្នាំ​២០១៥ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃសុក្រ​។ យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​ដោយ​ទីស្ដី​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន...

ប្រាសាទ​តូច​ច្រឡឹង​​បង្អួត​សម្រស់​​កណ្តាល​ទ្រូង​ព្រៃ​ដែល​រងការ​វិនាស​​​​

នៅ​ក្នុង​ចំណោមសម្រស់ធម្មជាតិ​​​ដ៏​ស្រស់​ត្រកាល​​​​​​ទាំង​អ​ស់​ក្នុង​ខេត្ត​រតនគិរី  មាន​កន្លែង​​​​​មួយ​​​​ដែល​​​មាន​លក្ខណៈ​​​ដ៏​​​ពិ​សេស។​​​ វា​ពុំ​​​មែន​​​​​​​ជា​បឹង​​ ទឹកជ្រោះ ឬ​​​ទឹកជួរធម្មជាតិ​ ដែល​ហូរ​ក្រោម​​ម្លប់​ឈើដ៏ត្រ​ឈឹ​ង​ត្រឈៃ​​​​​​​នោះ​​​ទេ​​​​​​​​​​​​។ វា​​​​​​​ត្រូវ​បាន​បង្កើត​ឡើង​​​​ដោយ​ស្នា​ដៃ​​មនុស្ស​​​​​​​​​​តាំង​​​ពី​​​យូរ​លង់​​​ណាស់​​​មក​ហើយ  ​​​ក៏​​​ប៉ុន្តែ​​​​ត្រូវ​​​បាន​បិទបាំង​ដោយ​​​ព្រៃ​ឈើ​​​​ដ៏​​​សែន​​​ក្រាស់​​​ពី​ក្រសែភ្នែក​របស់​​​មនុស្ស​​​ទាំង​ឡាយ នោះ​​​គឺ​​​ជា​​​ប្រាសាទ​​​តាណាង​​​​។ ​ស្ថិតនៅ​ដាច់​ស្រយាល​  ពិ​បា​ក​ធ្វើ​ដំណើរ​ទៅ​ដល់​ និង​ត្រូវ​បាន​គេ​បំភ្លេ​ច​ចោល​រាប់​រយ​ឆ្នាំ​មក​ហើយ​ផង​​​នោះ ប្រាសាទ​តា​​​ណាង​​​  (Ta Nang) នេះ​​​ហាក់ដូចជាមាន​លក្ខ​ណៈ​ខុស​ប្លែក​ពី​បណ្តា​ប្រាសាទ​ផ្សេងៗ​ទៀត​​​...

ព័ត៌មានថ្មីៗ