29 C
Phnom Penh

TAG

កម្ពុជា-ចិន

អនុព័ន្ធយោធា​អាមេរិក​ថ្មី​បំពេញ​បេសកកម្ម​ការទូត​ក្រោយ​កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ចិន

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា ប្រធាន​ការិយាល័យ​អនុព័ន្ធយោធា​អាមេរិក​ថ្មី​មក​បំពេញ​បេសកកម្ម​ការទូត​យោធា​នៅ​កម្ពុជា ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហការ​រវាង​កងទ័ព​ទាំង​ពីរ​ឲ្យ​កាន់​តែ​មាន​ភាព​ជិតស្និទ្ធ​ថែម​ទៀត​រវាង​អាមេរិក និង​កម្ពុជា បន្ទាប់ពី​កម្ពុជា​បាន​ចុះហត្ថលេខា​រួម​គ្នា​លើ​កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ជើងគោក​ចិន កាល​ពី​ពេល​ថ្មីៗ​នេះ។ នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២២ ថា ការ​បំពេញ​បេសកកម្ម​ការទូត​យោធា​នៅ​កម្ពុជា​របស់​ប្រធាន​ការិយាល័យ​អនុព័ន្ធយោធា​អាមេរិក​ថ្មី​នេះ ធ្វើឡើង​ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហការ​រវាង​កងទ័ព​ទាំង​ពីរ​ឲ្យ​កាន់​តែ​មាន​ភាព​ជិតស្និទ្ធ​ថែមទៀត​រវាង​អាមេរិក និង​កម្ពុជា។ ប្រភព​ដដែល​អះអាង​ថា ប្រធាន​ការិយាល័យ​អនុព័ន្ធយោធា​អាមេរិក​ថ្មី លោក ថាំង លី ( THANG LY)...

អ្នក​ឃ្លាំមើល​ថា​កិច្ចព្រមព្រៀង​កងទ័ព​ជើងគោក​កម្ពុជា-ចិន​គឺ​ដើម្បី​គ្រប់គ្រង​កម្ពុជា​គ្រប់​វិស័យ

ក្រុម​អ្នក​ឃ្លាំមើល សម្ដែង​ការ​ព្រួយបារម្ភ​ថា ការ​ចុះ​កិច្ចព្រមព្រៀង​ផ្នែក​យោធា​រវាង​កងទ័ព​ជើងគោក​កម្ពុជា និង​ចិន មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ចុះ​សន្ធិសញ្ញា​រវាង​កម្ពុជា និង​វៀតណាម កាលពី​ឆ្នាំ​១៩៧៩។ អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​ក្នុង​កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃ​ទី​៤ ខែ​មេសា ថា ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ផ្នែក​យោធា​រវាង​កងទ័ព​ជើងគោក​កម្ពុជា និង​កងទ័ព​ជើងគោក​ចិន មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ចុះ​សន្ធិសញ្ញា​ឧបសម្ពន្ធ​រវាង​កម្ពុជា​ជាមួយ​វៀតណាម។ លោក សុខ សុគន្ធ អះអាង​ថា សន្ធិសញ្ញា​រវាង​កម្ពុជា-វៀតណាម បាន​ផ្តល់​ឱកាស​ឱ្យ​វៀតណាម​បន្ត​ឥទ្ធិពល​គ្រប់គ្រង​កម្ពុជា​ទាំង​ផ្នែក​យោធា...

IDEA TALK៖ តើ​អនុសារណៈ​យោគយល់​ផ្នែក​យោធា​រវាង​កម្ពុជា និង​ចិន នឹង​នាំ​ឱ្យ​កម្ពុជា​ចំណេញ​អ្វី ហើយ​ខាត​អ្វី​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អនុសារណៈ​យោគយល់​ផ្នែក​យោធា​រវាង​កម្ពុជា និង​ចិន នឹង​នាំ​ឱ្យ​កម្ពុជា​ចំណេញ​អ្វី ហើយ​ខាត​អ្វី​ខ្លះ?»។

លោក ហ៊ុន សែន បង្ហាញ​មោទកភាព​ថា​សហប្រតិបត្តិការ​កម្ពុជា-ចិន​កំពុង​ផ្តល់​ផ្លែផ្កា​ជាច្រើន

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា បច្ចុប្បន្ន​នេះ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ចិន កំពុង​ផ្តល់​ផ្លែផ្កា​ជាច្រើន​ទាំង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ ទោះបី​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ក៏ដោយ ក៏​មិន​អាច​រារាំង​ដំណើរការ​អភិវឌ្ឍ​របស់​កម្ពុជា​បាន​ដែរ។ នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២២ មេដឹកនាំ​ខ្មែរ​ដែល​ប្ដេជ្ញា​កាន់​អំណាច​មួយ​ជីវិត លោក ហ៊ុន សែន បាន​ប្រកាស​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥១ ប្រវែង​សរុប​ជិត ៣៨​គីឡូម៉ែត្រ ដោយ​ចាប់ផ្តើម​ពី​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ...

អ្នក​ឃ្លាំមើល​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​នឹង​ត្រួតត្រា​សេដ្ឋកិច្ច​ខ្មែរ​ពេញ​ទំហឹង

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ដោយសារតែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង អាច​ត្រួតត្រា​សេដ្ឋកិច្ច​ខ្មែរ​ពេញ​ទំហឹង ហេតុ​ដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​ចិន អាច​បង្កើត​រដ្ឋ​មួយ​នៅ​កម្ពុជា​នៅ​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​ពួកគេ​នាំគ្នា​ហៅថា​តៃកាំង និង​អាច​ឱ្យ​ជនជាតិ​ចិន​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​ខ្មែរ​សព្វថ្ងៃ​នេះ​កាន់តែ​មាន​សិទ្ធិ​អំណាច​រឹតតែ​ខ្លាំង​ឡើងៗ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ថា អស់​រយៈពេល​ប្រមាណ​ជា ១០​ឆ្នាំ​កន្លងទៅ​នេះ ពាណិជ្ជករ​ចិន​បាន​ធ្វើ​ឲ្យ​ជីវភាព​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធូរធារ ប៉ុន្តែ​អ្នកវិភាគ​រូប​នេះ​បាន​លើកឡើង​នូវ​ទស្សនៈ​មេដឹកនាំ​ជនជាតិ​ឥណ្ឌា លោក មហាត្មៈគន្ធី ថា...

អ្នកវិភាគ៖ គណបក្ស​ប្រជាជន​កម្ពុជា​ឈប់​អរគុណ​វៀតណាម​ថ្ងៃ​៧​មករា ដើម្បី​ផ្គាប់​ចិត្ត​ចិន

ថ្ងៃ​ទី​៧ មករា គឺជា​ថ្ងៃ​ខួប​លើក​ទី​៤៣​ឆ្នាំ ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់ទុក​ថា​ជា​ថ្ងៃ​ដែល​កងទ័ព​រំដោះ​របស់​កម្ពុជា និង​វៀតណាម បាន​វាយ​យក​ឈ្នះ​លើ​កងទ័ព​ខ្មែរក្រហម​នៅ​ក្នុង​ឆ្នាំ​១៩៧៩ និង​ជា​ថ្ងៃ​កំណើត​ទី​ពីរ​របស់​ពលរដ្ឋ​ខ្មែរ។ នេះ​ក៏​ជា​លើក​ទី​ពីរ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​ផ្អាក​ការ​ប្រារព្ធ​ពិធី​រំឭក​ខួប​អរគុណ​វៀតណាម ដែល​អ្នកវិភាគ​លើកឡើង​ថា គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​ធ្វើ​សង្គ្រាម​នយោបាយ​ការទូត​ជាមួយ​វៀតណាម និង​បង្ហាញ​ឲ្យ​មហាយក្ស​ចិន ដែល​ជា​ខ្នង​បង្អែក​របស់​ខ្លួន​មើល​ឃើញ​ថា កម្ពុជា​គឺ​ដើរ​តាម​គោលនយោបាយ​ចិន​តែ​មួយ។ ជា​រៀងរាល់​ឆ្នាំ រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​ក្រោយ​មក​គឺជា​គណបក្ស​ប្រជាជន​កម្ពុជា តែង​ប្រារព្ធ​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍ ថ្ងៃ​ទី​៧ ខែ​មករា យ៉ាង​ឱឡារិក​ដើម្បី​រំឭក​គុណ​ប្រទេស​វៀតណាម។ ប៉ុន្តែ​ឆ្នាំ​នេះ គណបក្ស​ប្រជាជន​គ្រាន់តែ​រៀបចំ​ផ្សព្វផ្សាយ Logo ឬ​បដា​ពាក្យ​ស្លោក​នៅ​តាម​ទីតាំង​មួយ​ចំនួន​ដែល​បាន​កំណត់​ប៉ុណ្ណោះ។...

ក្រុម​តស៊ូ​មតិ៖ កម្ពុជា​នឹង​ទទួល​ប្រយោជន៍​ច្រើន​មិន​អស់ បើ​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​លើកឡើង​ថា នៅ​ពេល​ដែល​កម្ពុជា​មាន​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ពិតប្រាកដ ពេល​នោះ​ទាំង​រដ្ឋាភិបាល និង​ពលរដ្ឋ​ខ្មែរ នឹង​ទទួល​បាន​នូវ​ផលប្រយោជន៍​គ្មាន​ដែន​កំណត់​ពី​ការ​ចង​សម្ពន្ធភាព​ជាមួយ​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​ជឿនលឿន​លើ​ពិភពលោក ហើយ​កម្ពុជា​ក៏​នឹង​មាន​ភាព​ថ្កុំថ្កើង​រុងរឿង​ស្មើ​មុខ​លើ​ឆាក​អន្តរជាតិ​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ។ ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក ទូច វិបុល បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​អង្គារ ទី​២៨ ធ្នូ នេះ​ថា ប្រសិនបើ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អាច​ស្ដារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​បាន​ត្រឹមត្រូវ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ នោះ​កម្ពុជា​នឹង​មាន​នីតិរដ្ឋ​រឹងមាំ​ដែល​អាច​ធ្វើ​កិច្ចសហប្រតិបត្តិការ​ល្អ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​បណ្តា​ប្រទេស​លើ​សកលលោក ទាំង​វិស័យ​សេដ្ឋកិច្ច...

ហ្វេសប៊ុក​រក​ឃើញ​ក្រុម​ចោរ​ព័ត៌មានវិទ្យា​ចិន​ប្រើប្រាស់​ក្រសួង​ប្រៃសណីយ៍​កម្ពុជា​ជា​មូលដ្ឋាន​លួច​ទិន្នន័យ​ក្រុម​ប្រឆាំង​នៅ​កម្ពុជា

ពាក្យ​ថា «ចោរ» ទោះ​ជា​ប្រភេទ​ណា ឬ​ពណ៌​សម្បុរ​អ្វី​ក៏​វា​អាក្រក់​ដែរ។ ចោរ​ប្លន់​តែងតែ​មាន​ភាព​សាហាវ​ឃោរឃៅ ក៏ប៉ុន្តែ​ឈ្មោះ​ថា ចោរ​លក់​ជាតិ ចោរ​បំផ្លាញ​ជាតិ ចោរ​បំបែកបំបាក់​ជាតិ ចោរ​ក្បត់​ជាតិ គឺ​សុទ្ធតែ​មាន​ឈ្មោះ​ជា​ចោរ​ប្រវត្តិសាស្ត្រ។ ចុះ​ចំណែក​ចោរ​ព័ត៌មានវិទ្យា​វិញ ដែល​ភាសា​អង់គ្លេស​ហៅថា Hackers ជា​ចោរ​ប្រភេទ​ណា​ទៅវិញ? តើ​នរណា​នៅ​ពីក្រោយ​ចោរ​ប្រភេទ​នេះ? ប្រភេទ​ចោរ​ក្នុង​សម័យ​វិទ្យាសាស្ត្រ​ទំនើប​នេះ គឺជា​ចោរ​ឌីជីថល (Digital)។ ក្រុម​នេះ​មាន​មុខងារ និង​តួនាទី​ច្រើន​យ៉ាង។ ក្រុម​នេះ​អាច​លួច​គណនី​ធនាគារ គឺ​អាច​លួច​បាន​ប្រាក់​វាល់​លាន​ដុល្លារ បើ​ម្ចាស់​គណនី​ពុំ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ម៉ត់ចត់ ប៉ុន្តែ​ក្រុម​ចោរ​នេះ​ក៏​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ដែរ។ ក្រុម​នេះ​អាច​ចូល​លុកលុយ​គណនី​ហ្វេសប៊ុក...

លោក ហ៊ុន សែន សម្រេច​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​នៅ​ដើម​ឆ្នាំ​២០២២​ឲ្យ​បាន​១០​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ

លោក ហ៊ុន សែន សម្រេច​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា-ចិន នៅ​ខែ​មករា ឆ្នាំ​២០២២ ខាងមុខ​ឲ្យ​បាន​កើន​ឡើង​ដល់ ១០​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ​នៅ​កម្ពុជា​មើល​ឃើញ​ថា ចិន​គ្រាន់តែ​ចាត់ទុក​កម្ពុជា​ជា​ទីផ្សារ​នាំចេញ​របស់​ខ្លួន​តាម​មធ្យោបាយ​នានា ដើម្បី​ផល​ចំណេញ​របស់​គេ​តែ​ប៉ុណ្ណោះ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ​ថា កម្ពុជា-ចិន​បាន​ពិភាក្សា​គ្នា​ពី​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ក៏ដូចជា​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​អន្តរជាតិ​លើ​បញ្ហា​សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ។ បុរស​ខ្លាំង​នៅ​កម្ពុជា​អះអាង​ថា...

មន្ត្រី​សុខាភិបាល​កម្ពុជា​អះអាង​ថា ចិន​តែង​នៅ​ជាមួយ​កម្ពុជា​រហូត ហើយ​ក៏​មិន​រត់​ចោល​កម្ពុជា​ដែរ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​អះអាង​ថា ប្រទេស​ចិន​តែងតែ​នៅ​ជាមួយ​កម្ពុជា​រហូត ហើយ​ចិន​ក៏​បាន​ជួយ​កម្ពុជា​ច្រើន​ណាស់​លើ​គ្រប់​វិស័យ មិនមែន​ត្រឹមតែ​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ​ប្រតិកម្ម​ថា កម្ពុជា​មិន​គួរ​បង្ហាញ​ជំហរ​លម្អៀង​ទៅ​ចិន​ជ្រុល​ហួសហេតុ​ក្នុង​នយោបាយ​ការទូត​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ​បែប​នេះ​ទេ។ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល អ្នកស្រី យក់ សម្បត្តិ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​បទសម្ភាសន៍​ទទួល​វ៉ាក់សាំង​ជំនួយ​ចិន នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា ទំនាក់ទំនង​កម្ពុជា-ចិន មិនមែន​ជា​រឿង​ដែល​ពិបាក​វាយតម្លៃ​នោះ​ទេ ព្រោះថា​ប្រទេស​ចិន​តែង​ជួយ​ដល់​កម្ពុជា​តាំងពី​កម្ពុជា​នៅ​បាតដៃ​ទទេ​រហូត​កម្ពុជា​មាន​ការ​រីកចម្រើន​ដូច​សព្វថ្ងៃ​នេះ។ អ្នកស្រី​អះអាង​ថា តាមរយៈ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន គឺ​មាន​ចំណង​មិត្តភាព​ដែកថែប​រឹងមាំ​មិន​អាច​បំបែក​បាន​ជាដាច់ខាត...

Latest news