26 C
Phnom Penh

TAG

កម្ពុជា-វៀតណាម

លោក រ៉ុង ឈុន ស្នើ​ចៅក្រម​កាត់ក្ដី​ចៀសវាង​នូវ​អគតិធម៌​ទាំង​បួន និង​សម្រេច​ក្ដី​តាម​វិជ្ជាជីវៈ​ដែល​បាន​ស្បថ​មុន​ចូល​កាន់​តំណែង

មេដឹកនាំ​សហជីព និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន បាន​សំណូមពរ​ទៅ​ចៅក្រម​ជំនុំ​ជម្រះ​ឱ្យ​កាត់ក្ដី​ចៀសវាង​នូវ​អគតិធម៌​ទាំង​បួន និង​សម្រេច​ក្ដី​តាម​វិជ្ជាជីវៈ​ដែល​បាន​ស្បថ​មុន​ចូល​កាន់​តំណែង។ ការ​សំណូមពរ​នេះ ធ្វើឡើង​ចុងក្រោយ​នៃ​ការ​បញ្ចប់​សវនាការ​សួរ​ដេញដោល​លើ​សំណុំរឿង​មេដឹកនាំ​សហជីព និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន កញ្ញា សរ កណិកា និង​លោក តុន និមល នៅ​ថ្ងៃ​សុក្រ ក្រោម​បទ​ចោទប្រកាន់ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម»។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកស្រី អ៊ុក ឆាយ៉ាវី...

សកម្មជន​បក្ស​ប្រឆាំង៖ ប្រជាជន​ខ្មែរ​តែង​មាន​សេចក្តី​ស្រឡាញ់ និង​មាន​ភាព​ស្មោះ​ជាមួយ​មិត្ត​បរទេស​ទាំងអស់

សកម្មជន​បក្ស​ប្រឆាំង អះអាង​ថា ប្រជាជន​ខ្មែរ​តែង​មាន​សេចក្តី​ស្រឡាញ់ និង​មាន​ភាព​ស្មោះត្រង់​ជាមួយ​មិត្ត​បរទេស​ទាំងអស់ ហើយ​ក៏​រីករាយ និង​ស្វាគមន៍​ជានិច្ច​នូវ​រាស់​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះត្រង់​ពី​បណ្តា​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ថា ក្នុង​នាម​លោក​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប លោក​សូម​សាទរ​នូវ​សេចក្តី​ស្រឡាញ់​របស់​លោក​អតីត​ឯកអគ្គរដ្ឋទូត​ប្រទេស​វៀតណាម លោក វូ ក្វាងមិញ (Vu Quang Minh)...

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក ថា​វៀតណាម​អាច​នឹង​បង្កើត​ឲ្យ​មាន​គណបក្ស​ប្រឆាំង​មួយ​នៅ​កម្ពុជា

ក្រុម​អ្នក​តស៊ូ​មតិ​សម្ដែង​ការ​ព្រួយបារម្ភ​ថា វៀតណាម​អាច​នឹង​បន្ត​ព្យាយាម​លេង​ល្បែង​នយោបាយ​ឈ្លានពាន​កម្ពុជា​បន្ត​ទៀត​តាម​រូបភាព​បង្កើត​ឲ្យ​មាន​គណបក្ស​ប្រឆាំង​មួយ​នៅ​កម្ពុជា ដើម្បី​ឲ្យ​ពួកគេ​អាច​កាច់​ចង្កូត​របស់​កម្ពុជា​បាន​ទាំងស្រុង និង​កាន់តែ​រឹងមាំ​នៅ​ពេល​អនាគត។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២១ ថា នៅ​ពេល​នេះ​ចៅហ្វាយ​ចាស់​របស់​លោក ហ៊ុន សែន គឺ​រដ្ឋាភិបាល​ក្រុង​ហាណូយ...

កម្ពុជា​ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ព្រំដែន​កម្ពុជា-វៀតណាម​រយៈពេល​១​ខែ ដើម្បី​បង្ការ​ការ​ឆ្លង Covid-19

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​សម្រាប់​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ឆ្លងកាត់​ព្រំដែន​កម្ពុជា-វៀតណាម​របស់​កម្មករ​ជំនាញ អ្នក​បច្ចេកទេស បុគ្គលិក​ក្រុមហ៊ុន​នានា​របស់​វៀតណាម រយៈពេល ១​ខែ ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០២១ តទៅ។ លោក ហ៊ុន សែន ក៏​ស្នើ​ដល់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​ក្រើន​រំឭក​ដល់​សមត្ថកិច្ច​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​វៀតណាម ត្រូវ​ទប់ស្កាត់​ជនជាតិ​វៀតណាម មិន​ឲ្យ​ឆ្លង​ចេញ​ចូល​តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ​តទៅទៀត​ទេ ប្រយោជន៍​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ Covid-19។ សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការបរទេស​កម្ពុជា ផ្ញើ​ជូន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​វៀតណាម ដែល​សារព័ត៌មាន...

លោក សុខ ទូច ថា​ខ្មែរ​ត្រូវ​ឈឺចាប់​នៅ​ពេល​ដែល​ខ្លួនឯង​មិន​អាច​ការពារ​ទ្រព្យសម្បត្តិ​ជាតិ​ខ្លួន​បាន

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ប្រតិកម្ម​ថា ពលរដ្ឋ​ខ្មែរ​ដែល​សម្ដែង​ការឈឺចាប់​ពី​បរទេស​ជិតខាង​លួច​ចម្លង​វប្បធម៌​របស់​ខ្លួន​ជា​រឿង​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​ខ្មែរ​ក៏​ត្រូវ​ឈឺចាប់​នៅ​ពេល​ដែល​ខ្លួន​មិន​អាច​ការពារ​ទ្រព្យសម្បត្តិ​ជាតិ​របស់​ខ្លួន​បាន ខណៈ​ខ្លួនឯង​កំពុង​មាន​មោទកភាព​លើ​វប្បធម៌​បរទេស ជាជាង​វប្បធម៌ និង​សម្បត្តិ​ជាតិ​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​អ្នកលេង​បណ្ដាញ​សង្គម​បាន​នាំគ្នា​ប្រតិកម្ម​យ៉ាង​ខ្លាំង​ទៅលើ​ស្ថាបត្យករ​ថៃ ដែល​បាន​សាងសង់​ប្រាសាទ​នៅ​ក្នុង​ប្រទេស​ខ្លួន​មាន​គំនូស​ប្លង់​ដូច​ទៅ​នឹង​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ។ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​បង្ហោះ​វីដេអូ​បកស្រាយ​ទាក់ទិន​ទៅ​នឹង​បញ្ហា​ដែល​ប្រទេស​ថៃ ចម្លង​វប្បធម៌​ពី​កម្ពុជា កាលពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១ ថា ថៃ​មិន​អាច​ចម្លង​វប្បធម៌ ឬ​អរិយធម៌​របស់​កម្ពុជា​ធ្វើ​ជា​របស់​ខ្លួន​បាន​ទេ ព្រោះ​ថា​ប្រាសាទ​អង្គរវត្ត និង​អរិយធម៌​មួយ​ចំនួន​ផ្សេងទៀត​របស់​ខ្មែរ ត្រូវ​បាន​ទទួលស្គាល់​ដោយ​អង្គការ​យូណេស្កូ រួច​ទៅ​ហើយ...

សិល្បករ​ខ្មែរ៖ ប្រទេស​ជិតខាង​ដែល​កម្ពុជា​ចាត់ទុក​ជា​មិត្ត​ដ៏​ល្អ ក៏​ជា​ប្រទេស​ដែល​ឈ្លានពាន​កម្ពុជា​ដែរ

សិល្បករ​ជើងចាស់​ដ៏​ល្បីល្បាញ​មួយ​រូប​របស់​កម្ពុជា លើកឡើង​ថា ប្រទេស​ជិតខាង​ដែល​កម្ពុជា​ដឹងគុណ និង​ចាត់ទុក​ជា​មិត្ត​ដ៏​ល្អ​នោះ ក៏​ជា​ប្រទេស​ដែល​ឈ្លានពាន​យក​ទឹកដី ធនធាន​ធម្មជាតិ និង​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​អស់​ជាច្រើន​រហូត​ដល់​សព្វថ្ងៃ​នេះ ប៉ុន្តែ​ពួកគេ​នៅ​មិនទាន់​ឆ្អែតឆ្អន់​នូវ​មហិច្ឆតា​របស់​ពួកគេ​នៅឡើយ​ទេ។ លោក សុះ ម៉ាច ដែល​ជា​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២១ ថា មក​ទល់​នឹង​ពេល​នេះ បរទេស​ជិតខាង​នៅតែ​ចិញ្ចឹម​ចិត្ត​ចង់​បាន​ដី ចង់​បាន​សម្បត្តិ​វប្បធម៌ និង​ផលប្រយោជន៍​របស់​ខ្មែរ និង​មិន​ចង់​ឲ្យ​ខ្មែរ​រួបរួម​គ្នា​ដើម្បី​សុភមង្គល​របស់​ជាតិ​ឡើយ។ សិល្បករ​ជើងចាស់​រូប​នេះ​អះអាង​ថា បរទេស​ខាងកើត​សម្រួច​ចង្កូម​ចាំ​លេប​ត្របាក់​ដី បរទេស​ខាងលិច​អប្រិយ...

IDEA TALK៖ តើ​រដ្ឋាភិបាល​កុម្មុយនីស្ត​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដើម្បី​ធ្វើ​ចារកម្ម​ដូចម្តេច​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​រដ្ឋាភិបាល​កុម្មុយនីស្ត​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដើម្បី​ធ្វើ​ចារកម្ម​ដូចម្តេច​ខ្លះ?»។

រដ្ឋាភិបាល​ចាត់ទុក​ថ្ងៃ​ទី​៧ កក្កដា ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​បន្ទាប់ពី​កម្ពុជា​ឈ្នះ​ក្តី​ប្រាសាទ​ព្រះវិហារ​លើ​ប្រទេស​ថៃ

ប្រមុខ​រដ្ឋាភិបាល​អះអាង​នៅ​ថ្ងៃ​ទី​៧ កក្កដា ថា ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០០៨ ត្រូវ​បាន​ចាត់ទុក​ថា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ បន្ទាប់ពី​កម្ពុជា​ឈ្នះ​ក្តី​ប្រាសាទ​ព្រះវិហារ​លើ​ប្រទេស​ថៃ នៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ កាលពី​ឆ្នាំ​១៩៦២។ លោក ហ៊ុន សែន បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ថា ថ្ងៃ​នេះ​គឺជា​ខួប​លើក​ទី​១៣ នៃ​ការ​ចុះបញ្ជី “ប្រាសាទ​ព្រះវិហារ” ជា​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​៧ ខែ​កក្កដា...

អ្នក​ឃ្លាំមើល៖ ការ​ត្អូញត្អែរ​របស់​មន្ត្រី​យោធា​តាម​ព្រំដែន​កម្ពុជា-វៀតណាម​ពី​បញ្ហា​អ៊ីនធឺណិត​ជា​ការ​បង្ហាញ​ពី​បញ្ហា​អសន្តិសុខ​ជាតិ​មួយ

ក្រុម​អ្នក​តស៊ូ​មតិ ប្រតិកម្ម​ថា ការ​លើកឡើង​របស់​មន្ត្រី​យោធា​តាម​ព្រំដែន​ពី​ផលលំបាក​នៃ​ការ​ប្រើ​អ៊ីនធឺណិត​របស់​វៀតណាម គ្រាន់តែ​ជា​បញ្ហា​អសន្តិសុខ​ជាតិ​មួយ​ប៉ុណ្ណោះ​ដែល​ពួកគេ​បាន​ត្អូញត្អែរ ប៉ុន្តែ​នៅ​មាន​បញ្ហា​អសន្តិសុខ​ជាតិ​ជាច្រើន​ទៀត ដូចជា​ការ​ខ្វះខាត​ផ្លូវ​ក្រវាត់​តាម​ព្រំដែន​សម្រាប់​ដើរ​ល្បាត ខ្វះ​ទីកន្លែង​ស្នាក់នៅ​ដើម្បី​ប្រចាំការ និង​បញ្ហា​ជាច្រើន​ផ្សេងទៀត​ដែល​ពួកគេ​មិន​អាច​និយាយ​ជា​ចំហ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ត្អូញត្អែរ​ពី​មន្ត្រី​យោធា​ខ្មែរ​ដែល​កំពុង​ប្រចាំការ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម ថា​ពួកគេ​មាន​ការ​លំបាក​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​សាវា​អ៊ីនធឺណិត​របស់​ប្រទេស​វៀតណាម ដែល​ពិបាក​ក្នុង​ការ​និយាយ​កិច្ចការ​របស់​ប្រទេស​ជាតិ។ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៥ កក្កដា ថា ការ​បណ្តែត​បណ្តោយ​ឲ្យ​សន្តិសុខ​ជាតិ​របស់​ខ្លួន​ធ្លាក់​ក្នុង​ការ​ក្តោបក្តាប់​ដោយ​បរទេស​ជិតខាង ជាពិសេស​ប្រទេស​ដែល​មាន​បំណង​ឈ្លានពាន​ខ្មែរ​ដូចជា​វៀតណាម​ជាដើម គឺជា​កំហុស​ធំ​ណាស់​របស់​រដ្ឋាភិបាល​ខ្មែរ។ លោក​អះអាង​ថា...

អ្នក​ឃ្លាំមើល៖ រដ្ឋប្រហារ​ថ្ងៃ​ទី​៥-៦ កក្កដា របស់​បក្ស​ប្រជាជន​កម្ពុជា​មាន​វៀតណាម​ជា​អ្នក​កាង

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា សោកនាដកម្ម​ដ៏​ព្រៃផ្សៃ​នៅ​ថ្ងៃ​ទី​៥-៦ កក្កដា ឆ្នាំ​១៩៩៧ គឺជា​រដ្ឋប្រហារ​បង្ហូរ​ឈាម​កណ្ដាល​ទីក្រុង​ភ្នំពេញ​ដែល​លោក ហ៊ុន សែន ជា​អ្នក​បញ្ជា​ដោយ​ផ្ទាល់ និង​មាន​ការ​ជួយ​គ្រប់​បែបយ៉ាង​ពី​រដ្ឋាភិបាល​កុម្មុយនីស្ត​ក្រុង​ហាណូយ ដើម្បី​ផ្តួល​រំលំ​គូភាគី​នយោបាយ និង​ឈាន​ទៅ​រក​ការ​ក្តោបក្តាប់​អំណាច​ទាំងស្រុង​នៅ​កម្ពុជា។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ថា...

Latest news