25 C
Phnom Penh

TAG

កសិករ

បទវិភាគ៖ តើ​រដ្ឋាភិបាល​បុរស​ខ្លាំង​លោក ហ៊ុន សែន កំពុង​គាំទ្រ​ឬ​បំផ្លាញ​កសិករ​ខ្មែរ?

ភាគច្រើន​នៃ​ពលរដ្ឋ​ខ្មែរ​ជា​កសិករ​ដែល​រស់នៅ​ទី​ជនបទ និង​មាន​ជីវភាព​ក្រីក្រ​លំបាក។ ភាព​ក្រីក្រ​ចំពោះ​កសិករ និង​បញ្ហា​ចម្បងៗ​ក្នុង​វិស័យ​កសិកម្ម​ដែល​បាន និង​កំពុងតែ​កើតមាន​ក្នុង​ប្រទេស​កម្ពុជា ជា​សក្ខីភាព​មួយ​សម្រាប់​ការ​ឆ្លុះបញ្ចាំង​អំពី​សមត្ថភាព និង​ឆន្ទៈ​របស់​លោក ហ៊ុន សែន ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស។ ជាមួយ​គ្នា​នេះ ទឹកដី និង​ភូមិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​តែងតែ​ត្រូវ​បាន​គេ​អះអាង​ថា ជា​ទឹកដី​ដ៏​មាន​ជីជាតិ និង​មាន​អំណោយផល​សម្រាប់​វិស័យ​កសិកម្ម ប៉ុន្តែ​បើ​ដូច្នេះ​មែន តើ​ហេតុ​អ្វី​បាន​ជា​កសិករ​ខ្មែរ​ក្រ? តើ​អ្វី​ទៅ​ជា​មូលហេតុ​ដែល​នាំ​ឱ្យ​កសិករ​ក្រ? អ្នក​រៀនសូត្រ​គ្រប់​ជំនាន់​មុនៗ គ្រូបង្រៀន​គ្រប់​ជំនាន់​មុនៗ បង្រៀន​សិស្សានុសិស្ស​ឲ្យ​ដឹង ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​និយាយ​តៗ​គ្នា​ថា ដែនដី​ខ្មែរ​ជា​ដែនដី​សុវណ្ណភូមិ។ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ទឹកដី​ប្រកប​ដោយ​ជីជាតិ និង​ភូមិសាស្ត្រ​អំណោយផល​សម្រាប់​បង្កបង្កើនផល​កសិកម្ម​គ្រប់​ប្រភេទ។ ផ្ទុយទៅវិញ ភោគផល​កសិកម្ម...

កសិករ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង​បោះបង់​មុខរបរ​ធ្វើ​ស្រែ​ដោយសារ​តម្លៃ​កសិផល​ចុះថោក

កសិករ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង បាន​បង្ខំ​ចិត្ត​លក់​ដីស្រែ​កេរ​ឪពុក​ម្ដាយ​របស់​ខ្លួន ដើម្បី​ដោះ​បំណុល និង​ធ្វើ​ដើមទុន​រកស៊ី បន្ទាប់ពី​តម្លៃ​ស្រូវ​នៅ​បន្ត​ធ្លាក់​ថ្លៃ​ខ្លាំង​នៅ​ឆ្នាំ​នេះ។ ក្រុម​កសិករ​ទាំងនោះ​អន់ចិត្ត​នឹង​រដ្ឋាភិបាល​ថា មិន​អាច​ដោះស្រាយ​វិបត្តិ​កសិផល​ធ្លាក់​ថ្លៃ​ជាច្រើន​ឆ្នាំ​មក​ហើយ បង្ក​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​កសិករ។ កសិករ​រស់នៅ​ភូមិ​តាគម ឃុំ​ពាមឯក ស្រុក​ឯកភ្នំ លោក ជីម ជឿន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ថា កសិករ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង បង្ខំ​ចិត្ត​បោះបង់​មុខរបរ​ធ្វើ​ស្រែ ហើយ​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ ដើម្បី​ដោះ​បំណុល​គេ...

ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​ថា​គ្រោះ​មហន្តរាយ​ទឹកជំនន់​ជន់​លិច​ស្រូវ​កសិកម្ម​៥​ឆ្នាំ​ជាប់​គ្នា

ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ និង​ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុង​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប កំពុង​ព្រួយបារម្ភ​អំពី​មុខរបរ​កសិកម្ម ដែល​ប្រឈម​នឹង​គ្រោះ​ធម្មជាតិ​កាន់តែ​ខ្លាំង​នៅ​រយៈពេល ៥​ឆ្នាំ​ជាប់​គ្នា​នេះ។ អ្នក​ភូមិ​អះអាង​ថា គ្រោះ​មហន្តរាយ​ទឹកជំនន់​បន្ត​លិច​ស្រូវ​កសិកម្ម​របស់​ពួកគាត់​នៅ​រដូវវស្សា​អស់​ជាច្រើន​ពាន់​ហិកតារ ក្នុង​ស្រុក​ចំនួន​៦ នៅ​ខេត្ត​បន្ទាយមានជ័យ ហើយ​ក្នុង​នោះ​ស្រុក​ព្រះនេត្រព្រះ ជន់​លិច​ធ្ងន់ធ្ងរ​ជាង​គេ។ លើស​ពី​នេះ​ទៀត នៅ​រដូវប្រាំង​អាកាសធាតុ​ក្តៅ​ហួតហែង​គ្មាន​ភ្លៀង រីឯ​រដូវវស្សា​វិញ​ទឹកជន់​លិច​ស្រូវវស្សា​មិន​ងាយ​ស្រក ដែល​បង្ក​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​មួយ​កម្រិត​ទៀត​បន្ទាប់ពី​វិបត្តិ​ជំងឺ Covid-19។ ពលរដ្ឋ​រស់នៅ​ភូមិ​ស្រមោច ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ លោក រឿន ម៉ាប់ បាន​ប្រាប់ The Cambodia...

IDEA TALK៖ វិបត្តិ​កសិករ​ខ្មែរ​ក្នុង​ស្ថានភាព​កូវីដ-១៩

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២១ ស្តីអំពី៖ «វិបត្តិ​កសិករ​ខ្មែរ​ក្នុង​ស្ថានភាព​កូវីដ-១៩»។

Latest news