27 C
Phnom Penh

TAG

កោះភូកេត

ក្រុម​តស៊ូ​មតិ​ថា​ខ្មែរ​មាន​រដ្ឋាភិបាល​កំសាក​ទុក​ប្រើ​សម្រាប់​កាត់​ដី​ឲ្យ​វៀតណាម ដើម្បី​កុំ​ឲ្យ​មាន​សង្គ្រាម​ជាមួយ​បរទេស​ឈ្លានពាន​មួយ​នេះ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក បាន​លើកឡើង​ថា ខ្មែរ​មាន​រដ្ឋាភិបាល​កំសាក​មួយ​ទុក​ប្រើ​សម្រាប់​កាត់​ដី​ឲ្យ​វៀតណាម ដើម្បី​កុំ​ឲ្យ​មាន​សង្គ្រាម​ជាមួយ​បរទេស​ឈ្លានពាន​នេះ ខណៈ​វៀតណាម ព្យាយាម​យក​ដី​ខ្មែរ​ម្តង​ហើយ​ម្តង​ទៀត​មិន​ខ្លាច​សង្គ្រាម​ទាល់តែសោះ។ ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចុះហត្ថលេខា​យល់ព្រម​ឲ្យ​រដ្ឋាភិបាល​វៀតណាម កាន់កាប់​កោះត្រល់ និង​ចង្កោម​កោះក្រចកសេះ ដែល​ជា​របស់​ខ្មែរ ខណៈ​កោះ​ទាំងនោះ​បាន​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​សម្រាប់​ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ គេហទំព័រ​បរទេស​មួយ​ដែល​មាន​ឈ្មោះ​ថា NIKKEI ASIA បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០២១ ដោយ​ដាក់​ចំណងជើង​ថា «ឋានសួគ៌​ចុងក្រោយ​របស់​វៀតណាម» មាន​គម្រោង​ប្រកួត​ជាមួយ​កោះភូកេត​របស់​ថៃ និង​កោះបាលី​របស់​ប្រទេស​ឥណ្ឌូណេស៊ី។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត...

មន្ត្រី​បក្ស​ប្រឆាំង​ថា​កោះត្រល់​របស់​ខ្មែរ​ដែល​វៀតណាម​ត្រួតត្រា​អាច​រក​ចំណូល​ចូល​ជាតិ​គេ​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា ខ្មែរ​ពិតជា​ឈឺ​ចិត្ត​ណាស់ ព្រោះ​កោះត្រល់​ដែល​ជា​របស់​ដូនតា​ខ្មែរ​ត្រូវ​បាន​វៀតណាម​ត្រួតត្រា ថែមទាំង​អាច​រក​ចំណូល​ចូល​ក្នុង​សេដ្ឋកិច្ច​ជាតិ​របស់​គេ​ដល់​ទៅ​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ខណៈ​ខ្មែរ​ម្ចាស់​ទឹកដី​បាន​ត្រឹម​ឈរ​មើល​គេ​រកស៊ី​លើ​ទឹកដី​ខ្លួនឯង​ប៉ុណ្ណោះ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា នេះ​ថា រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​យក​កោះត្រល់​ដែល​ពួកគេ​រំលោភ​យក​ពលរដ្ឋ​ខ្មែរ​ទៅ​ប្រកួត​រក​ចំណូល​សេដ្ឋកិច្ច​ឲ្យ​ជាតិ​គេ​ជាមួយ​នឹង​កោះភូកេត ប្រទេស​ថៃ និង​កោះបាលី ប្រទេស​ឥណ្ឌូណេស៊ី បាន​ចំណូល​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ លោក​អះអាង​ថា កោះត្រល់​ដែនដី​ខ្មែរ​ក្បែរ​ខេត្ត​កំពត ចម្ងាយ​មិន​ដល់ ២០​គីឡូម៉ែត្រ​ផង​នោះ ត្រូវ​វៀតណាម​ឈ្លានពាន​យក​ទៅ​គ្រប់គ្រង​ធ្វើ​ជា​កម្មសិទ្ធិ...

Latest news