27 C
Phnom Penh

TAG

គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ

គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ថា​អាជ្ញាធរ​នៅ​តែ​ធ្វើ​ទុក្ខបុកម្នេញ​លើ​មន្ត្រី​និង​សកម្មជន​របស់​ខ្លួន

គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​លើកឡើង​ថា អាជ្ញាធរ​មូលដ្ឋាន​របស់​រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន ក្រោម​រូបភាព​ថ្មី​មួយ​ទៀត ក្នុង​ចេតនា​បំភិតបំភ័យ និង​គំរាមកំហែង​លើ​មន្ត្រី​គណបក្ស និង​សកម្មជន​នយោបាយ​របស់​ខ្លួន​ជា​បន្តបន្ទាប់។ អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ថា សកម្មជន​ការពារ​បរិស្ថាន និង​ជា​មន្ត្រី​របស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក ជុំ ហួត ត្រូវ​បាន​អាជ្ញាធរ​គំរាមកំហែង​ដោយ​ការ​ដកហូត​ទូរស័ព្ទ​របស់​លោក ក្រោម​លេស​ថា ដោយសារតែ​លោក​បាន​ថត​សកម្មភាព​សមត្ថកិច្ច​ចុះ​បង្ក្រាប​បទល្មើស​ក្បែរ​ទីតាំង​ដែល​លោក​រស់នៅ​នោះ។ លោក​រិះគន់​ថា...

មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ប្រតិកម្ម​នឹង​តុលាការ​កាត់ទោស​ម្ចាស់​ចម្ការ​ផ្លែ​មៀន​ម្នាក់​ជាប់​ពន្ធនាគារ​១០​ខែ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ប្រតិកម្ម​ចំពោះ​ការ​កាត់​ក្តី​របស់​តុលាការ​ខេត្ត​បាត់ដំបង ដែល​បាន​សម្រេច​ឲ្យ​ម្ចាស់​ចម្ការ​ផ្លែ​មៀន​ម្នាក់​ជាប់​ពន្ធនាគារ ១០​ខែ ថា​ជា​ការ​កាត់ក្តី​យ៉ាង​អយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន។ ការ​លើកឡើង​របស់​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ គឺ​បន្ទាប់ពី​សាលាដំបូង​ខេត្ត​បាត់ដំបង បាន​សម្រេច​កាត់ទោស​ម្ចាស់​ចម្ការ​ផ្លែ​មៀន​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ ក្រោយ​ពី​បុរស​រូប​នេះ​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម រិះគន់​រដ្ឋាភិបាល​កម្ពុជា​ទាក់ទង​នឹង​ការ​ទិញ​ផ្លែ​មៀន​កាលពី​ពេល​ថ្មីៗ​នេះ។ អនុប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក ខឺយ ស៊ីនឿន បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​កាត់​សេចក្ដី​របស់​តុលាការ​ខេត្ត​បាត់ដំបង ពិតជា​អយុត្តិធម៌​ណាស់ គ្រាន់តែ​ប្រជាពលរដ្ឋ​សម្ដែង​មតិ​យោបល់​ពី​កង្វល់​ចំពោះ​មុខរបរ​ក៏ដូចជា​កសិផល​របស់​ពួកគាត់​ដែល​កំពុង​ជួប​វិបត្តិ​គ្មាន​ទីផ្សារ ស្រប​តាម​សិទ្ធិ​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ក៏​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ដែរ។ លោក​អះអាង​ថា តុលាការ​មិន​គួរ​យក​កង្វល់​របស់​កសិករ​ដែល​កំពុង​ជួប​បញ្ហា​លើ​កសិផល​គ្មាន​ទីផ្សារ​ធ្វើជា​ហេតុផល​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​នោះ​ទេ...

មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្រួម​ក្រសួង​ស្ថាប័ន​ជាតិ​និង​ជម្រុះ​មន្ត្រី​រាជការ​គ្មាន​សមត្ថភាព​ដើម្បី​ប្រើប្រាស់​ថវិកា​ជាតិ​ឲ្យ​ចំ​គោលដៅ

មន្ត្រី​គណបក្ស​ក្រៅ​រដ្ឋាភិបាល បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្រួម​ក្រសួង​ស្ថាប័ន​ជាតិ​ឲ្យ​តូច​ជាង​មុន និង​ជម្រុះ​មន្ត្រី​រាជការ​ដែល​គ្មាន​សមត្ថភាព​ចេញ ដើម្បី​ធានា​នូវ​ការប្រើប្រាស់​ថវិកា​ជាតិ​ឲ្យ​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​មុន។ អនុប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក កង គឹមហាក់ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ថា ប្រព័ន្ធ​ដឹកនាំ​រដ្ឋាភិបាល​នៅ​កម្ពុជា​នា​បច្ចុប្បន្ន​នេះ គឺ​មាន​ការងារ​តិច បង្កើត​ក្រសួង​ស្ថាប័ន​ច្រើន បង្កើត​មន្ត្រី​ច្រើន ចំណាយ​លុយ​ជាតិ​ច្រើន មាន​អំពើពុករលួយ​ច្រើន ប៉ុន្តែ​ទទួល​បាន​លទ្ធផល​ការងារ​តិចតួច ដែល​នាំ​ឲ្យ​ខាត​ផល​ប្រយោជន៍​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ។ លោក​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​បង្រួម​ក្រសួង​ស្ថាប័ន​ជាតិ​ដែល​សំខាន់ៗ​ឲ្យ​មក​នៅ​ត្រឹមតែ...

មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ក្រសួង​មហាផ្ទៃ​ណែនាំ​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​យល់ដឹង​ពី​ផ្លូវ​ច្បាប់​ស្ដីពី​បក្ស​នយោបាយ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល អំពាវនាវ​ឲ្យ​ក្រសួង​មហាផ្ទៃ​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​យល់ដឹង​ពី​ផ្លូវច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ជួយ​សម្រួល​ដល់​គណបក្ស​នយោបាយ​ដែល​កំពុង​ធ្វើ​សកម្មភាព​ដោយ​ស្រប​ច្បាប់​នៅ​មូលដ្ឋាន ដើម្បី​ចៀសវាង​នូវ​រូបភាព​គំរាមកំហែង​ណាមួយ​កើតឡើង ស្រប​ពេល​ដែល​ការបោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ខិត​ជិត​មកដល់។ អនុប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក ខឺយ ស៊ីនឿន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២១ ថា ប្រសិនបើ​អាជ្ញាធរ​មូលដ្ឋាន​នៅតែ​បន្ត​រឹតត្បិត រារាំង ឬ​គំរាមកំហែង​ដល់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដូច​សព្វថ្ងៃ​នេះ​ទៀត​នោះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា ការរៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០២២ ខាងមុខ គឺជា​ការប្រកួតប្រជែង​ដោយ​មិន​ស្មើភាព​គ្នា​នោះ​ឡើយ។ លោក​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥...

មន្ត្រី​ជាន់ខ្ពស់​បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ថា​ការរើសអើង​នយោបាយ​មិនទាន់​អាច​បំបាត់​បាន​នៅឡើយ​ទេ

មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​ក្រៅ​រដ្ឋាភិបាល​មួយ លើកឡើង​ថា សកម្មភាព​នៃ​ការ​បំផ្លិចបំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការរើសអើង​នយោបាយ​នៅ​កម្ពុជា ដែល​បាន​បន្ត​ពី​អតីតកាល​មក​មិនទាន់​អាច​បំបាត់​បាន​នៅឡើយ។ អនុប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក កង គឹមហាក់ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​បណ្តែត​បណ្តោយ​ឲ្យ​មាន​សកម្មភាព​កាប់​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដោយ​មិន​មាន​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន ដែល​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការរើសអើង ការ​បំភិតបំភ័យ​ផ្នែក​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា តាំងពី​អតីតកាល​រហូត​ដល់​សព្វថ្ងៃ​នេះ។ លោក​អះអាង​ថា សកម្មភាព​ដែល​បាន​ប្រព្រឹត្ត​ផ្ទុយពី​ផ្លូវ​ច្បាប់​បែប​នេះ គឺជា​ការប្រមាថ​ទៅ​ដល់​ស្ថាប័ន​កំពូល​របស់​រដ្ឋាភិបាល គឺ​ក្រសួង​មហាផ្ទៃ​ទាំងស្រុង​ដែល​បាន​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ អាច​ធ្វើ​សកម្មភាព​នយោបាយ​ទូទាំង​ប្រទេស...

មន្ត្រី​ជាន់ខ្ពស់​បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​អំពាវនាវ​ឲ្យ​អតីត​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ចូល​តុ​ជជែក​គ្នា​ដើម្បី​រួម​កម្លាំង​តែ​មួយ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ អំពាវនាវ​ឲ្យ​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចេញ​ទៅ​បើក​បក្ស​នយោបាយ​ថ្មីៗ ឲ្យ​ចូល​តុ​ជជែក​គ្នា​រក​ការ​រួបរួម​ជា​កម្លាំង​នយោបាយ​ដ៏​ស្មោះត្រង់​ធំ​មួយ ដើម្បី​ទៅ​យក​តួនាទី​មេឃុំ និង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដែល​ត្រូវ​គេ​រំលាយ​កាលពី​ពេល​កន្លង​ទៅ​ជូន​ប្រជាពលរដ្ឋ​វិញ។ អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ថា មកដល់​ពេល​នេះ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​សាង​កម្លាំង​នយោបាយ​ដ៏​រឹងមាំ​មួយ​តាមរយៈ​នៃ​ការ​ចងក្រង​បណ្ដាញ​សកម្មជន​មូលដ្ឋាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ស្ទើរតែ​គ្រប់​ខេត្ត-ក្រុង​ទៅ​ហើយ។ លោក​អះអាង​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មាន​តែ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ប៉ុណ្ណោះ ដែល​មាន​ការចូលរួម​ពី​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​មូលដ្ឋាន ខណៈ​គណបក្ស​ដែល​បាន​បង្កើត​ថ្មីៗ​ដោយ​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេងទៀត​នៅ​មិនទាន់​មាន​កម្លាំង​ចូលរួម​គ្រប់គ្រាន់​នៅឡើយ។ លោក...

គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ដែល​គ្មាន​ការ​គំរាមកំហែង​ពី​បក្ស​កាន់​អំណាច​ចំពោះ​ម្ចាស់​ឆ្នោត

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​កម្ពុជា​អនុវត្ត​ច្បាប់​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​ពេល​កន្លងមក ដើម្បី​ជួយ​ឲ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​មាន​ទំនុក​ចិត្ត​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ក្នុង​ឆ្នាំ​២០២២ ខាងមុខ ដោយ​គ្មាន​ការ​ភ័យខ្លាច ដែល​គ្មាន​ការ​គំរាមកំហែង​ណាមួយ​ពី​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ។ ពួកគេ​បាន​សម្គាល់​ឃើញ​ថា គណបក្ស​កាន់​អំណាច​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ដោយ​ឯក​បក្ស​បច្ចុប្បន្ន តែងតែ​ប្រើ​ល្បិច​កល និង​ការ​គំរាមកំហែង​គ្រប់​រូបភាព​ដើម្បី​ឈ្នះ​ការបោះឆ្នោត​ស្ទើរតែ​រាល់​អាណត្តិ។ អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ថា ដើម្បី​ឲ្យ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នា​ពេល​ខាងមុខ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ រដ្ឋាភិបាល​កម្ពុជា​គួរតែ​មាន​ភាព​ក្លាហាន​បើក​លំហ​សេរីភាព​បញ្ចេញ​មតិ បើក​លំហ​ប្រជាធិបតេយ្យ...

បក្ស​ក្រៅ​រដ្ឋាភិបាល​ថា​ក្នុង​នាម​ជា​ប្រមុខ​ដឹកនាំ បែរជា​និយាយ​ថា​មិន​ដឹង​ពី​ដំណើរ​ការបោះឆ្នោត​នៃ​ប្រទេស​ខ្លួន​ហាក់ដូចជា​មិន​ទំនង

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​រិះគន់​ថា ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​សាកល្បង មិនមែន​នឹកឃើញ​អាច​ធ្វើ​បាន​នោះ​ទេ ប៉ុន្តែ​ត្រូវ​មាន​ផែនការ និង​នីតិវិធី ត្រូវការ​ពេលវេលា​ជាច្រើន​ខែ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ដាក់​លិខិត​បន្ទាន់​មួយ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​សុំ​ឲ្យ​លុបចោល​ការបោះឆ្នោត​សាកល្បង​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ខាងមុខ​នេះ ក្រោម​ហេតុផល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​វីរុស Covid-19។ អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១០...

Latest news