27 C
Phnom Penh

TAG

គណបក្ស​សង្គ្រោះ​ជាតិ

អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ចោទ​លោក សម រង្ស៊ី ថា​ជា​ស្ថាបនិក​រំលាយ​បក្ស​សង្គ្រោះ​ជាតិ

អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​ប្រឆាំង បាន​រិះគន់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ពី​ដីកា​របស់​តុលាការ​ដែល​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៤២​ឆ្នាំ​នោះ ថា​គឺជា​មូលហេតុ​ចម្បង​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក មុត ចន្ថា ជា​មនុស្ស​ជំនិត​របស់​លោក កឹម សុខា បាន​លើកឡើង​នៅ​តាម​បណ្ដាញ​សង្គម Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២២ ថា មូលហេតុ ឬ​មូលដ្ឋាន​ចម្បង​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ប្រមាណ ៥​ឆ្នាំ​មុន គឺ​ដោយសារ​លោក...

លោក កឹម សុខា៖ ការ​រំលាយ​បក្ស​សិទ្ធិមនុស្ស​ជា​ការ​បង្ហាញ​ជំហរ​រួបរួម​ក្រោម​ស្លាក​បក្ស​សង្គ្រោះ​ជាតិ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ លោក កឹម សុខា ធ្លាប់​បាន​អះអាង​ថា ការ​រំលាយ​គណបក្ស​សិទ្ធិមនុស្ស គឺ​ធ្វើឡើង​ក្នុង​គោលបំណង​បញ្ជាក់​ជំហរ​របស់​លោក​ចំពោះ​ការ​រួបរួម​ជាមួយ​គណបក្ស សម រង្ស៊ី របស់​លោក សម រង្ស៊ី ក្រោម​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ ថា​លោក​នឹង​មិន​បែកបាក់​សាមគ្គី​ទៅ​ដឹកនាំ​គណបក្ស​សិទ្ធិមនុស្ស វិញ​ទេ បើ​ទោះបីជា​តុលាការ​ក្រុង​ភ្នំពេញ​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដោយ។ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​គាបសង្កត់​ពី​បក្ស​កាន់​អំណាច លោក កឹម សុខា ធ្លាប់​បាន​បញ្ជាក់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ក្រោយពី​តុលាការ​កំពូល​ក្រុង​ភ្នំពេញ ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០១៨...

មន្ត្រី​បក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន កំពុង​សហការ​ជាមួយ​ជន​បង្កប់​ក្នុង​បក្ស​សង្គ្រោះ​ជាតិ

អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​មួយ​រូប​លើកឡើង​ថា ប្រសិនបើ​សមាជិក​បក្ស​ប្រឆាំង​តាមដាន​ឲ្យ​បាន​ល្អិតល្អន់​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ចាប់​តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​មក​នោះ ពួកគេ​នឹង​អាច​ដឹង​យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន កំពុង​សហការ​ជាមួយ​ជន​បង្កប់​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ផ្តល់​សញ្ញា​ឲ្យ​គ្នា​ទៅវិញ​ទៅមក។ អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស CNRP-O លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៤ ធ្នូ នេះ ទំនង​អាច​ជា​ការ​ចោទប្រកាន់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថា​លោក ហ៊ុន...

អតីត​ប្រធាន​ប្រតិបត្តិ​បក្ស​ប្រឆាំង​ម្នាក់​ថា​ការ​ចោទ​និង​ចាប់​ពួកគាត់​ដាក់​គុក​ជា​រឿង​នយោបាយ​សុទ្ធសាធ

អតីត​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស បាន​លើកឡើង​ក្នុង​បន្ទប់​សវនាការ​ថា ការ​ចោទប្រកាន់ និង​ចាប់​ខ្លួន​ពួកគាត់​ដាក់​គុក​ជិត ២​ឆ្នាំ​មក​នេះ ដោយសារ​រឿង​នយោបាយ​សុទ្ធសាធ។ ការ​ប្រកាស​របស់​អ្នក​នយោបាយ​ថ្នាក់​ក្រោម​ជាតិ​នេះ ធ្វើឡើង​នៅ​ពេល​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​បើក​សវនាការ​លើ​សំណុំរឿង​អតីត​សកម្មជន និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២១​នាក់​ពាក់ព័ន្ធ​នឹង​បទ​ចោទ «ញុះញង់​យោធិន​មិន​ឱ្យ​ស្តាប់​បទបញ្ជា បទ​ញុះញង់ និង​បទ​រួម​គំនិត​ក្បត់»។ សវនាការ​នៅ​ថ្ងៃ​ទី​៩ ធ្នូ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សាកសួរ​ឈ្មោះ ឈុន ប៊ុនឆាត ឈ្មោះ យឹម សារ៉េត និង​ឈ្មោះ ជុំ...

កូនស្រី​ច្បង​លោក កឹម សុខា៖ លោក សម រង្ស៊ី មិន​ស័ក្ដិសម​ជា​មេដឹកនាំ​ចលនា​ប្រឆាំង​នោះ​ទេ

កូនស្រី​ច្បង​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា ចាត់ទុក​ថា សកម្មភាព​របស់​អតីត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី កន្លងមក​គ្រាន់តែ​ជា​ទង្វើ​របស់​ពលរដ្ឋ​សាមញ្ញ​ម្នាក់​ប៉ុណ្ណោះ មិន​ស័ក្ដិសម​ជា​មេដឹកនាំ​ចលនា​ប្រឆាំង​នោះ​ទេ។ បន្ថែម​ពី​នេះ លោក សម រង្ស៊ី គ្រាន់តែ​ធ្វើ​សកម្មភាព​ក្នុង​រូបភាព​នយោបាយ ដើម្បី​ប្រមូល​ស្រោមសំបុត្រ​ពី​អ្នកគាំទ្រ​ប៉ុណ្ណោះ។ កូនស្រី​ច្បង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​លើ​ទំព័រ Facebook...

IDEA TALK៖ ជំហរ​របស់​មន្ត្រី​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ស្ថានភាព​នយោបាយ​ដ៏​ចម្រូងចម្រាស?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០២១ ស្តីអំពី៖ «ជំហរ​របស់​មន្ត្រី​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ស្ថានភាព​នយោបាយ​ដ៏​ចម្រូងចម្រាស?»។

បណ្ឌិត សូ ណារ៉ូ៖ អ្នក​ដែល​សម្លាប់​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក សម រង្ស៊ី

អតីត​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​មួយ​រូប អះអាង​ថា មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​សម្លាប់​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មាន​តែ​លោក សម រង្ស៊ី តែ​ម្នាក់​ប៉ុណ្ណោះ ហើយ​ភស្តុតាង​ជាក់ស្តែង​ដែល​មិន​អាច​ប្រកែក​បាន គឺ​នៅ​ថ្ងៃ​សមាជ​គណបក្ស​ភ្លើង​ទៀន កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ​នេះ ហើយ​ក៏​ជា​ថ្ងៃ​ធ្វើ​អត្តឃាត​នយោបាយ​របស់​គាត់​ដែរ។ អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​៣០...

កូនស្រី​លោក កឹម សុខា ទម្លាយ​ថា​មនុស្ស​ជំនិត​លោក សម រង្ស៊ី លាប​ពណ៌​លើ​ឪពុក​និង​គ្រួសារ​យ៉ាង​ធ្ងន់ធ្ងរ

កូនស្រី​ពៅ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្អូញត្អែរ​ថា ចាប់តាំង​ពី​លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​មក មនុស្ស​ជំនិត​បំផុត​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ចាប់ផ្តើម​បើក​យុទ្ធនាការ​លាប​ពណ៌​ដោយ​ឥត​ឈប់ឈរ​ប្រឆាំង​នឹង​ឪពុក​ខ្លួន ព្រមទាំង​ក្រុម​គ្រួសារ​របស់​កញ្ញា​ផង​ដែរ​នៅ​លើ​បណ្ដាញ​សង្គម។ កូនស្រី​ពៅ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺ​កញ្ញា កឹម សម្មាធីតា បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ធ្វីតធ័រ (Twitter) របស់​កញ្ញា​នៅ​ថ្ងៃ​ទី​៣០...

ក្រុម​អ្នក​តស៊ូ​មតិ៖ សកម្មជន​បក្ស​ប្រឆាំង​ត្រូវ​ចាប់​ខ្លួន​ដោយសារ​មន្ត្រី​បក្ស​នេះ​បោះបង់​សមរភូមិ​នយោបាយ​ចោល

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ​លើកឡើង​ថា សកម្មជន​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ គឺ​ដោយសារតែ​មន្ត្រី​បក្ស​ប្រឆាំង​នាំគ្នា​ទុក​សមរភូមិ​នយោបាយ​នៅ​កម្ពុជា​ចោល ដែល​ធ្វើ​ឱ្យ​បក្ស​កាន់​អំណាច​ហ៊ាន​រំលោភ​ច្បាប់​រឹតត្បិត​សេរីភាព​នយោបាយ​របស់​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​យ៉ាង​អានាធិបតេយ្យ​ដូច​សព្វថ្ងៃ​នេះ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា នេះ​ថា លោក​ធ្លាប់​បាន​ផ្តាំ​តាមរយៈ​មនុស្ស​ជំនិត​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កាល​នៅ​ក្នុង​ពន្ធនាគារ​ថា បើ​មន្ត្រី​បក្ស​នាំគ្នា​ចាកចេញ​ពី​កម្ពុជា គឺ​ស្មើ​នឹង​ទុក​សមរភូមិ​នយោបាយ​ឲ្យ​បក្ស​កាន់​អំណាច​អុកឡុក​តាម​ទំនើង​ចិត្ត ជាពិសេស​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​នៅ​មូលដ្ឋាន​របស់​ខ្លួន។ អ្នកវិភាគ​រូប​នេះ​អះអាង​ថា...

IDEA TALK៖ តើ​ការ​ចេញ​ដំណើរ​របស់​គណបក្ស​ភ្លើង​ទៀន នឹង​ជះ​ឥទ្ធិពល​បែប​ណា​ដល់​គណបក្ស​សង្គ្រោះ​ជាតិ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ការ​ចេញ​ដំណើរ​របស់​គណបក្ស​ភ្លើង​ទៀន នឹង​ជះ​ឥទ្ធិពល​បែប​ណា​ដល់​គណបក្ស​សង្គ្រោះ​ជាតិ?»។

Latest news