25 C
Phnom Penh

TAG

គ្រឿងញៀន

លោក ស ខេង បញ្ជា​សមត្ថកិច្ច​រក​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ធ្វើ​អត្តឃាត​កាន់តែ​ច្រើន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បញ្ជា​ទៅ​សមត្ថកិច្ច​ឲ្យ​រក​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ធ្វើ​អត្តឃាត ក្រោយពី​របាយការណ៍​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០២២ បង្ហាញ​ថា ចំនួន​អ្នក​ធ្វើ​អត្តឃាត​នៅ​កម្ពុជា​មាន​កាន់តែ​ច្រើន ហើយ​ភាគច្រើន​នៃ​អ្នក​សម្លាប់​ខ្លួន​ទាំងនោះ​គឺជា​ក្មេងៗ។ ការ​បញ្ជា​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ធ្វើឡើង​ក្នុង​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​នៅ​វត្ត​មុនីរតនប្បភា ហៅ​វត្ត​ថ្មី ស្ថិតនៅ​ឃុំ​ស្វាយភ្លោះ ស្រុក​ពាមជរ ខេត្ត​ព្រៃវែង កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២២។ លោក ស ខេង បាន​បញ្ជា​ទៅ​សមត្ថកិច្ច​ត្រូវ​ស្រាវជ្រាវ​រក​មូលហេតុ​ឱ្យ​បាន​ច្បាស់ ដើម្បី​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ​ក្រោយពី​លោក​តាមដាន​ព័ត៌មាន​សង្គម បូក​រួម​ទាំង​ការ​ទទួល​បាន​របាយការណ៍​ពី​អគ្គស្នងការដ្ឋាន​នគរបាល ដោយ​មើល​ឃើញ​ថា...

នគរបាល​ពីរ​រូប​ពលី​ជីវិត​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​នៅ​ស្រុក​អង្គស្នួល

អគ្គស្នងការ​នគរបាល​ជាតិ ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព​មន្ត្រី​នគរបាល ២​រូប​នៅ​ខេត្ត​កណ្តាល ដែល​បាន​ពលី​ជីវិត​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ដោយ​ចាត់ទុក​ជា​ការ​បាត់បង់​នូវ​មន្ត្រី​នគរបាល​ដ៏​អង់អាច​ក្លាហាន​ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត និង​សេចក្តី​សុខ​ផ្ទាល់ខ្លួន ដើម្បី​បុព្វហេតុ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​របស់​សង្គម​ជាតិ។ អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បាន​ចេញ​សារ​លិខិត​រំលែកទុក្ខ​កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២២ នេះ​ថា មន្ត្រី​នគរបាល​ជាតិ​មាន​ក្តី​រន្ធត់​យ៉ាង​ខ្លាំង​នៅ​ពេល​ទទួល​ដំណឹង​ថា វរសេនីយ៍ឯក លោក ជុច សុភា ដែល​មាន​អាយុ ៥០​ឆ្នាំ​ជា​នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ទួលព្រិច និង​លោក...

លោក ស ខេង ឯកភាព​បង្កើត​ច្បាប់​គ្រប់គ្រង​សារធាតុ​គីមី​ដែល​អាច​ផលិត​គ្រឿងញៀន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឯកភាព​ឲ្យ​បង្កើត​ច្បាប់​សម្រាប់​គ្រប់គ្រង​សារធាតុ​គីមី​ទាំងឡាយ​ដែល​អាច​ផ្សំ ឬ​ផលិត​ជា​គ្រឿងញៀន​បាន ដើម្បី​ទប់ស្កាត់​គ្រឿងញៀន​នៅ​កម្ពុជា ខណៈ​រយៈពេល ៣​ខែ សមត្ថកិច្ច​ចាប់​បាន​គ្រឿងញៀន​ជាង ៣​តោន និង​បង្ក្រាប​សារធាតុ​គីមី​ជាង ៣០០​តោន។ ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៦ និង​ផ្សព្វផ្សាយ​ផែនការ​បន្ត​លើក​ទី​៧ នា​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថា​ពួក​ក្រុម​ឧក្រិដ្ឋជន​បាន​លួច​បន្លំ​យក​សារធាតុ​គីមី​ទាំងនោះ​ទៅ​ប្រើប្រាស់ ដើម្បី​ផ្សំ​ចេញ​ជា​គ្រឿងញៀន​សម្រាប់​ប្រើប្រាស់​នៅ​កម្ពុជា និង​នៅ​ប្រទេស​ទី​៣ ឬ​ទី​៤ ជាដើម។ ស្រប​ពេល​សមត្ថកិច្ច​បាន​និង​កំពុង​បង្ក្រាប​សារធាតុ​គីមី​ដែល​អាច​ផ្សំ​ធ្វើជា​គ្រឿងញៀន​បាន​ជាបន្តបន្ទាប់​នោះ លោក...

តុលាការ​លើកលែង​បទ​ចោទប្រកាន់​លោក ញឹក ប៊ុនឆៃ លើ​សំណុំរឿង​គ្រឿងញៀន

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​លើកលែង​ការ​ចោទប្រកាន់​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ពី​បទ​សមគំនិត​ក្នុង​បទ​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​ផ្សំ​គ្រឿងញៀន​ដែល​ប្រព្រឹត្ត​នៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ក្រោយ​ពី​តុលាការ​ចំណាយ​ពេល ១៥​ឆ្នាំ​ធ្វើការ​លើ​សំណុំរឿង​នេះ ពុំ​អាច​រក​ភស្តុតាង​ដើម្បី​ដាក់​បន្ទុក​បាន។ លោក អ៊ី រិន្ទ អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែង​ថា តុលាការ​បាន​សម្រេច​លើកលែង​បទ​ចោទប្រកាន់​លើ​លោក ញឹក ប៊ុនឆៃ ដោយសារ​គ្មាន​ភស្តុតាង​ច្បាស់លាស់​ដើម្បី​ដាក់​បន្ទុក។ លោក​ថា គាត់​មិន​មាន​ការ​ពាក់ព័ន្ធ​ការ​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​ផ្សំ​គ្រឿងញៀន​ទេ។ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក...

លោក កែ គឹមយ៉ាន ហួសចិត្ត​នឹង​ករណី​យក​គោយន្ត​ដឹក​គ្រឿងញៀន​ជាង​៦០០​គីឡូក្រាម​ចូល​កម្ពុជា

ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក កែ គឹមយ៉ាន សម្ដែង​ការ​ហួសចិត្ត​ចំពោះ​ករណី​ជនល្មើស​បាន​យក​គោយន្ត​ដឹក​គ្រឿងញៀន​ដែល​មាន​ទម្ងន់​ជាង ៦០០​គីឡូក្រាម​ពី​ព្រំដែន​ឡាវ បម្រុង​ដឹក​ចូល​មក​កម្ពុជា។ ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួង​មហាផ្ទៃ លោក កែ គឹមយ៉ាន លើកឡើង​ថា ប៉ុន្មាន​ថ្ងៃ​មុន​នេះ​នៅ​ខេត្ត​ស្ទឹងត្រែង សមត្ថកិច្ច​បាន​រក​ឃើញ​ការ​ដឹកជញ្ជូន​គ្រឿងញៀន​តាម​គោយន្ត​ពី​ប្រទេស​ឡាវ ចូល​មក​ក្នុង​ទឹកដី​ខ្មែរ ខណៈ​កន្លងមក គោយន្ត​នេះ​ត្រូវ​បាន​គេ​យក​សម្រាប់​ដឹក​ជី ប៉ុន្តែ​ឥឡូវ​យក​ដឹក​គ្រឿងញៀន​ទាំង​ការុងៗ ហើយ​ការ​ដឹក​នេះ​គឺជា​ការ​ដឹក​ដោយ​ចំហ​ថែម​ទៀត។ លោក​បន្ត​ថា...

សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​ចិន​តៃវ៉ាន់​៣​នាក់​និង​រឹបអូស​គ្រឿងញៀន​ជាង​១០០​គីឡូក្រាម

សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ឃាត់​ខ្លួន​ជនជាតិ​ចិន​តៃវ៉ាន់​ចំនួន ៣​នាក់ និង​រឹបអូស​គ្រឿងញៀន​បាន​ជាង ១០០​គីឡូក្រាម​នៅ​រាជធានី​ភ្នំពេញ ខណៈ​ពួកគេ​បម្រុង​នឹង​ដឹក​គ្រឿងញៀន​នេះ​ទៅ​ទីកន្លែង​ផ្សេង​ទៀត។ បើ​តាម​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួង​មហាផ្ទៃ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នា​ថ្ងៃ​សុក្រ ទី​២៥ មីនា ថា សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​សហការ​ជាមួយ​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រួម​ទាំង​មន្ត្រី​ពាក់ព័ន្ធ បាន​ចុះ​ស្រាវជ្រាវ និង​ឈាន​ទៅ​បង្ក្រាប​ការ​ដឹកជញ្ជូន រក្សាទុក​សារធាតុ​ញៀន​នៅ ៣​ចំណុច​ផ្សេង​គ្នា​ជាបន្តបន្ទាប់។ ចំណុច​ទាំងនោះ​មាន​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៤ បង្គោល​គីឡូម៉ែត្រ​លេខ​២៣ ទល់មុខ​រោងចក្រ CPF ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ខណៈ​នៅ​ចំណុច​ទី​២ នៅ​ផ្ទះ​លេខ​២០...

កម្ពុជា​ស្នើ​អូស្ត្រាលី​ជួយ​បន្សាប​សារធាតុ​គីមី​ជាង​៣០០​តោន​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​សុខភាព​ពលរដ្ឋ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា​កម្ពុជា​កំពុង​ស្នើ​ទៅ​មន្ត្រី​ជំនាញ​ប្រទេស​អូស្ត្រាលី ឱ្យ​ជួយ​បន្សាប​សារធាតុ​គីមី​សម្រាប់​ផ្សំ​ធ្វើជា​គ្រឿងញៀន​ជាង ៣០០​តោន ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ និង​បរិស្ថាន បន្ទាប់ពី​សមត្ថកិច្ច​រឹបអូស​បាន​កាលពី​ចុង​ឆ្នាំ​២០២១ ដល់​ខែ​មីនា ឆ្នាំ​២០២២។ ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រៃវែង កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា លោក ស ខេង ថ្លែង​ថា កន្លងមក​សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​រក​ឃើញ​ទីតាំង​ធំៗ​មួយ​ចំនួន​ដែល​ឧក្រិដ្ឋជន​បាន​ប្រើប្រាស់​ក្នុង​ការ​នាំចូល​សារធាតុ​គីមី​មក​ផ្សំ​ធ្វើជា​គ្រឿងញៀន ដើម្បី​យក​មក​កែច្នៃ និង​ផលិត​ក្នុង​បំណង​ជួញដូរ​ដោយ​ខុសច្បាប់។ លោក​បន្ត​ថា...

លោក ស ខេង បង្ហាញ​ក្ដី​បារម្ភ​ដោយសារ​បទល្មើស​គ្រឿងញៀន មនុស្ស​ឃាត និង​ការ​រំលោភ​ផ្លូវ​ភេទ​នៅតែ​កើតឡើង

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​សង្គម​ជាតិ ខណៈ​បញ្ហា​គ្រឿងញៀន បទល្មើស​លួច អំពើ​មនុស្ស​ឃាត អំពើ​ហិង្សា ការរំលោភ​ផ្លូវ​ភេទ ដែល​លោក​ថា​កំពុង​កើតមាន​ច្រើន​នៅ​ទូទាំង​ប្រទេស។ ក្នុង​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ លោក ស ខេង បាន​លើកឡើង​ថា បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​ផ្ទៃក្នុង​ប្រទេស​ដែល​បង្ក​ក្ដី​បារម្ភ​នៅ​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ការ​ចរាចរ ជួញ​ដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ រួម​ទាំង​ការ​លួច​ប្រើប្រាស់​សារធាតុ​គីមី​ផ្សំ...

លោក ស ខេង ស្នើ​សង្គម​ស៊ីវិល​និង​ភាគី​ពាក់ព័ន្ធ​ជួយ​ទប់ស្កាត់​គ្រឿងញៀន​ដែល​កំពុង​បំផ្លាញ​សង្គម

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ស្នើ​ទៅ​គ្រប់​ភាគី​ទាំងអស់​ត្រូវ​សហការ​គ្នា​ជួយ​ទប់ស្កាត់​ដើម្បី​កុំ​ឱ្យ​គ្រឿងញៀន​បំផ្លាញ​សុខភាព​សាធារណៈ និង​សង្គម​ជាតិ ខណៈ​បញ្ហា​គ្រឿងញៀន​កំពុង​វាយលុក​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ ក្នុង​កិច្ចប្រជុំ​បូក​សរុប​សុវត្ថិភាព​ចរាចរណ៍​ប្រចាំ​ឆ្នាំ​នៅ​ទីស្ដីការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជំរុញ​ឱ្យ​អាជ្ញាធរ​បន្ត​ខិតខំ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​បន្ថែម​ទៀត​ដូច​ការ​ទប់ស្កាត់ Covid-19 ប៉ុន្តែ​លោក​ថា​បញ្ហា Covid-19 នឹង​ឈាន​ដល់​ទី​បញ្ចប់ តែ​សម្រាប់​បញ្ហា​គ្រឿងញៀន​វិញ គឺ​ពិបាក​នឹង​ឈាន​ទៅដល់​ទី​បញ្ចប់​ណាស់ ដោយសារតែ​បញ្ហា​នេះ​វា​បាន​កើតឡើង​សឹងតែ​គ្រប់​ទិសទី​ទៅ​ហើយ​នោះ។ លោក ស ខេង...

លោក ស ខេង៖ រដ្ឋមន្ត្រី​ក្រសួង​មួយ​អនុញ្ញាត​ឱ្យ​នាំចូល​សារធាតុ​ញៀន​ដោយ​ស្រប​ច្បាប់

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង រិះគន់​ចំពោះ​រដ្ឋមន្ត្រី​ក្រសួង​មួយ​ដែល​អនុញ្ញាត​ឱ្យ​នាំចូល​គ្រឿងផ្សំ​សារធាតុ​ញៀន​រាប់​រយ​តោន​ចូល​មក​កម្ពុជា​ដោយ​ស្រប​ច្បាប់ និង​បញ្ជា​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ស្វែងរក​អ្នក​ទទួល​ខុសត្រូវ​ដើម្បី​ទប់ស្កាត់​ការ​បំផ្លាញ​សុខភាព​សាធារណៈ​នៅ​កម្ពុជា។ ក្នុង​ពិធី​ប្រគល់​រថយន្ត​ឱ្យ​នគរបាល​ការពារ​ព្រំដែន​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ព្រឹក​ថ្ងៃ​អង្គារ ទី​២៥ ខែ​មករា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​រិះគន់​ចំពោះ​រដ្ឋមន្ត្រី​ក្រសួង​មួយ​ដែល​បាន​អនុញ្ញាត​ឱ្យ​នាំចូល​គ្រឿងផ្សំ​សារធាតុ​ញៀន​ដោយ​ស្រប​ច្បាប់​រាប់​រយ​តោន ដែល​ជន​ទុច្ចរិត​ស្នើសុំ​នាំចូល​ដើម្បី​ផលិត​ជី ប៉ុន្តែ​សមត្ថកិច្ច​បាន​រក​ឃើញ​ថា​យក​មក​កែច្នៃ និង​ផលិត​គ្រឿងញៀន​ទៅ​វិញ។ លោក​បន្ត​ថា ចុងក្រោយ​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​សារធាតុ​ញៀន​ជាង ១០០​តោន​ដែល​គេ​ដឹក​ចូល​មក​ដោយ​ស្រប​ច្បាប់ ដោយ​គ្រឿងញៀន​នេះ​នាំចូល​តាម​ច្រក​ព្រំដែន​ឡាវ ព្រំដែន​ថៃ និង​តាម​ព្រំដែន​វៀតណាម...

Latest news