26 C
Phnom Penh

TAG

ច្បាប់

តុលាការ​កំពូល​សម្រេច​ទោស​ឱ្យ​អតីត​អភិបាល​ខេត្ត​តាកែវ​និង​បងប្រុស​ជាប់​ពន្ធនាគារ​ជាង​១០​ឆ្នាំ

តុលាការ​កំពូល សម្រេច​ដាក់​គុក​អតីត​អភិបាល​ខេត្ត​តាកែវ រយៈពេល ១៣​ឆ្នាំ ហើយ​បងប្រុស​របស់​អតីត​អភិបាល​ខេត្ត​រូប​នេះ​ជាប់​ពន្ធនាគារ ១០​ឆ្នាំ​ក្នុង​សំណុំរឿង «មនុស្ស​ឃាត»។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល លោក និល ណុន បាន​ប្រកាស​សាលដីកា​ដោយ​កាត់​ឱ្យ​អតីត​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ ជាប់​ពន្ធនាគារ ១៣​ឆ្នាំ និង​លោក ឡាយ ណារិទ្ធ ជាប់​ពន្ធនាគារ ១០​ឆ្នាំ​ដូច​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលា​ឧទ្ធរណ៍​ដែរ។ ការ​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​សុក្រ ទី​២៤ ធ្នូ...

IDEA TALK៖ តើ​ពលរដ្ឋ​ខ្មែរ​ត្រូវ​នាំគ្នា​តតាំង​នឹង​ច្បាប់​អយុត្តិធម៌​បែប​ណា និង​ដោយ​វិធី​ណា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ពលរដ្ឋ​ខ្មែរ​ត្រូវ​នាំគ្នា​តតាំង​នឹង​ច្បាប់​អយុត្តិធម៌​បែប​ណា និង​ដោយ​វិធី​ណា?»។

អ្នក​ជំនាញ​ផ្នែក​ច្បាប់​ថា​ប្រាក់កម្ចី​មាន​ការប្រាក់​លើស​ពី​ការ​កំណត់​នៅ​ក្នុង​ច្បាប់ នឹង​ត្រូវ​ចាត់ទុក​ជា​មោឃៈ

ក្រុម​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា ការ​ព្រមព្រៀង​គ្នា​លើ​ប្រាក់កម្ចី​ដែល​មាន​អត្រា​ការប្រាក់​លើស​ពី​អត្រា​ការប្រាក់​ដែល​បាន​កំណត់​ក្នុង​ច្បាប់ នឹង​ត្រូវ​ចាត់ទុក​ជា​មោឃៈ ដូច្នេះ​កូនបំណុល​មាន​កាតព្វកិច្ច​សង​ត្រឹម​តែ​ចំពោះ​ការប្រាក់​ដែល​មាន​ចែង​ក្នុង​ច្បាប់​តែប៉ុណ្ណោះ។ មេធាវី​ការពារ​ក្តី​នៅ​កម្ពុជា អ្នកស្រី ម៉េង សុភារី បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២១ តុលា នេះ​ថា ឧបសគ្គ​ម្ចាស់​បំណុល និង​កូនបំណុល​ក្នុង​ការ​ខ្ចី​ប្រាក់​ដោយ​យក​ការប្រាក់​ខ្ពស់ កំពុង​តែ​បន្ត​កើតមាន​ឥត​ឈប់ឈរ ប៉ុន្តែ​កម្ពុជា​បាន​ចែង​យ៉ាង​ច្បាស់​នូវ​ក្រម​រដ្ឋប្បវេណី​ស្ដីពី​ការ​កំណត់​អត្រា​ការប្រាក់​ខ្ពស់​បំផុត​ក្នុង​កម្រិត​ត្រឹមតែ ១៨​ភាគរយ​ប៉ុណ្ណោះ​ក្នុង ១​ឆ្នាំ។ ប្រភព​ដដែល​បាន​លើក​ឡើង​ជា​សំណួរ​ថា តើ​ត្រូវ​ធ្វើ​ដូចម្តេច​នៅ​ពេល​ម្ចាស់​បំណុល និង​កូន​បំណុល​ចុះ​កិច្ចសន្យា​ខ្ចី​ប្រាក់​ក្នុង​អត្រា​ការប្រាក់​ខ្ពស់​លើស​ពី​ច្បាប់​កំណត់? អ្នក​ច្បាប់​រូប​នេះ​បាន​ពន្យល់​ថា ប្រសិនបើ​ម្ចាស់បំណុល និង​កូនបំណុល​បាន​ព្រមព្រៀង​គ្នា​ក្នុង​អត្រា​ការប្រាក់​លើស​ពី​អត្រា​ការប្រាក់​ដែល​មាន​កម្រិត​ក្នុង​ច្បាប់ នោះ​ចំនួន​អត្រា​ការប្រាក់​ដែល​លើស​នោះ​ត្រូវ​ចាត់ទុក​ជា​មោឃៈ ដូច្នេះ​កូនបំណុល​មាន​កាតព្វកិច្ច​សង​តែ​ចំពោះ​ការប្រាក់​ដែល​មាន​ចែង​ក្នុង​ច្បាប់​កំណត់​តែប៉ុណ្ណោះ។ ជាង​នេះ​ទៀត...

ក្រុម​សិទ្ធិមនុស្ស​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​ផ្នែក​ច្បាប់​ករណី​សមត្ថកិច្ច​ប្រើ​ហិង្សា​ធ្ងន់ធ្ងរ​លើ​ស្ត្រី​ជា​អ្នក​ធ្វើ​ដំណើរ

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា អះអាង​ថា ករណី​ប្រើ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​លើ​អ្នក​ធ្វើ​ដំណើរ​ជា​ស្ត្រី​ពី​សំណាក់​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក ដែល​បណ្តាល​ឱ្យ​របួស​ធ្ងន់ធ្ងរ​នោះ ថា​ត្រូវតែ​កែលំអ​ក្រុម​មន្ត្រី​ទាំងនោះ​ជាបន្ទាន់ និង​មាន​វិធានការ​ផ្លូវច្បាប់​ជាក់លាក់​ដើម្បី​ធានា​ដល់​សុវត្ថិភាព​របស់​ពលរដ្ឋ​គ្រប់​រូប។ សារ​រិះគន់​របស់​អ្នកស្រី ចក់ សុភាព នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា CCHR ធ្វើ​ឡើង​បន្ទាប់ពី​មាន​ករណី​ហិង្សា​មួយ​កើតឡើង​លើ​ស្ត្រី​ខ្មែរ​ម្នាក់​ពី​សំណាក់​នគរបាល​ចរាចរណ៍ ដែល​បាន​ដាក់​ពង្រាយ​កម្លាំង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ត្រួតពិនិត្យ​ការ​បើកបរ​ខុស​បច្ចេកទេស​កាលពី​ពេល​ថ្មីៗ​នេះ។ អ្នកស្រី ចក់ សុភាព បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ការ​ដាក់​កម្លាំង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​គួរតែ​កែសម្រួល​ឡើងវិញ ដើម្បី​សុវត្ថិភាព​របស់​ពលរដ្ឋ​គ្រប់​គ្នា ព្រោះថា​មន្ត្រី​មួយ​ចំនួន​មិន​បាន​គោរព​វិជ្ជាជីវៈ...

Latest news