29 C
Phnom Penh

TAG

ជម្លោះ​ដីធ្លី

តុលាការ​ខេត្ត​មណ្ឌលគិរី​កោះ​ហៅ​ជនជាតិ​ដើម​ភាគតិច​១៨​គ្រួសារ​ឱ្យ​ចូល​បំភ្លឺ​តាម​បណ្ដឹង​ឈ្មួញ​ដី

តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី បាន​កោះហៅ​ជនជាតិ​ដើម​ភាគតិច​ចំនួន ១៨​គ្រួសារ​ឱ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ខែ​វិច្ឆិកា ខាងមុខ​នេះ ក្រោយ​ពី​ឈ្មោះ សាត សូត្រ ដែល​ជា​ឈ្មួញ​ដី​ម្នាក់​បាន​ប្ដឹង​ពួកគេ។ ក្នុង​ដីកា​ចុះ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២១ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី លោក ស៊ាវ ងីឈាន់ បាន​កោះ​ហៅ​ជនជាតិ​ដើម​ភាគតិច​ឈ្មោះ តែល នី រស់នៅ​ភូមិ​ពូទ្រូ ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ចូល​បំភ្លឺ​នៅ​តុលាការ​នា​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១...

សង្គម​ស៊ីវិល៖ រយៈពេល​២​ឆ្នាំ ពលរដ្ឋ​ជាង​២០​នាក់​ត្រូវ​បាន​ឃាត់​និង​ឃុំ​ខ្លួន​ក្នុង​រឿង​ជម្លោះ​ដីធ្លី

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ឱ្យ​ដឹង​ថា រយៈពេល ២​ឆ្នាំ​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ Covid-19 យ៉ាង​ហោច​មាន​ពលរដ្ឋ ២១​នាក់​ត្រូវ​បាន​អាជ្ញាធរ​ឃាត់ និង​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ដោយសារតែ​ការ​តវ៉ា​រឿង​ដីធ្លី​របស់​ខ្លួន បន្ទាប់ពី​មាន​ការ​រំលោភ​យក​ពី​សំណាក់​អ្នក​មាន​អំណាច និង​មាន​លុយ។ អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បាន​ចេញ​ផ្សាយ​វីដេអូ​ឃ្លីប​មួយ​មាន​រយៈពេល​ជាង ៣​នាទី​កាលពី​ថ្ងៃ​ទី​១៧ ខែ​តុលា ដោយ​បាន​លើកឡើង​ថា អំឡុង​ពេល​រីក​រាលដាល​នៃ​ជំងឺ Covid-19 ចាប់តាំង​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២១ នេះ ការ​រំលោភ​យក​ដីធ្លី​នៅ​កម្ពុជា​មិន​បាន​ថយ​ចុះ​ឡើយ ក្នុង​នោះ​មាន​ពលរដ្ឋ​ជាង ៥​ពាន់​គ្រួសារ​បាន​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​រំលោភ​បំពាន​ដីធ្លី។ លើស​ពី​នេះ ការ​ចាប់​ខ្លួន...

សកម្មជន​ដីធ្លី​ម្នាក់​ត្រូវ​បាន​តុលាការ​ដោះលែង​វិញ​បន្ទាប់ពី​អនុវត្ត​ទោស​ចប់​នៅ​ខេត្ត​ត្បូងឃ្មុំ

សកម្មជន​ដីធ្លី​ម្នាក់​នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​សាលាដំបូង​ខេត្ត​នេះ​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​សកម្មជន​ដីធ្លី​រូប​នេះ​បាន​អនុវត្ត​ទោស​រយៈពេល ២​ឆ្នាំ​តាម​ការ​កំណត់​របស់​តុលាការ។ ប្រធាន​សហគមន៍​ស្រែប្រាំង ភូមិ​ស្រែប្រាំង ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ លោក សែម សាង ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៩ ក្រោយ​មក​សាលាដំបូង​ខេត្ត​នេះ​បាន​សម្រេច​ផ្ដន្ទាទោស​លោក​ដាក់​ពន្ធនាគារ ២​ឆ្នាំ ក្រោម​បទ​ចោទ «កំហែង​យក​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​ប្រើប្រាស់​អាវុធ»។ ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​លោក សែម សាង ក្រោយ​ពី​លោក​សកម្ម​ដឹកនាំ​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ស្រែប្រាំង តវ៉ា​រឿង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មួយ​របស់​ចិន និង​ជាមួយ​ឧកញ៉ា​ម្នាក់​ស្ថិតនៅ​ភូមិ​ស្រែប្រាំង...

លោក ស ខេង សោកស្ដាយ​ចំពោះ​មន្ត្រី​មួយ​ចំនួន​ដែល​ប្រើ​អំណាច​រំលោភ​យក​ដី​រដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​អនុប្រធាន​គណបក្ស​កាន់​អំណាច លោក ស ខេង បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​មន្ត្រី​លោភលន់​មួយ​ចំនួន​ដែល​បាន​ប្រើ​អំណាច​របស់​ខ្លួន​ទៅ​រំលោភ​យក​ដី និង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី ដើម្បី​ធ្វើជា​កម្មសិទ្ធិ។ ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​របស់​អភិបាល​ថ្មី​ខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃ​ទី​១២ ខែ​តុលា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា បញ្ហា​ប្រឈម​នៅ​ខេត្ត​មណ្ឌលគិរី កន្លងមក និង​បច្ចុប្បន្ន គឺ​ការ​រំលោភ​ដីធ្លី ព្រមទាំង​កាន់កាប់​ធនធាន​ធម្មជាតិ​របស់​រដ្ឋ​នៅ​តំបន់​ការពារ។ លោក​បន្ត​ថា បញ្ហា​នេះ​បើ​មិន​ដោះស្រាយ​ឱ្យ​ទាន់​ពេល​ទេ នឹង​បង្ក​ឱ្យ​មាន​ការ​លំបាក​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ខាងមុខ​ដល់​ពលរដ្ឋ ហើយ​បង្ក​ភាព​អនាធិបតេយ្យ​ដោយសារ​គ្មាន​ឱកាស​សម្រាប់​ដោះស្រាយ។ លោក...

ពលរដ្ឋ​ស្រុក​ដងទង់​ស្នើ​អភិបាល​ថ្មី​ខេត្ត​កំពត​ចាត់​វិធានការ​មន្ត្រី​ទុច្ចរិត​ឃុបឃិត​លក់​អាង​ទឹក​ដងទង់

ពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់នៅ​ស្រុក​ដងទង់ បាន​ស្នើ​ដល់​លោក ម៉ៅ ធនិន ដែល​មក​ទទួល​តំណែង​ថ្មី​ជា​អភិបាល​ខេត្ត​កំពត បើក​ការ​ស៊ើបអង្កេត និង​មាន​វិធានការ​ច្បាប់​ចំពោះ​លោក វ៉ិត វឌ្ឍនា នាយក​រដ្ឋបាល​សាលាខេត្ត​កំពត និង​មន្ត្រី​ពាក់ព័ន្ធ ដែល​បាន​ឃុបឃិត​គ្នា​លួច​លក់​អាង​ស្តុក​ទឹក​ដងទង់​ទៅ​ឲ្យ​ក្រុមហ៊ុន សេង សម្បត្តិ សម្រាប់​សង់​ផ្ទះល្វែង​លក់ នាំ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រភព​ទឹក​ដែល​ពលរដ្ឋ​ប្រើប្រាស់។ ពលរដ្ឋ​ស្រុក​ដងទង់ បាន​ចោទ​លោក វ៉ិត វឌ្ឍនា ថា​ជា​មេខ្លោង​លួច​ធ្វើ​ប្លង់ និង​លក់​បរិវេណ​ដី​អាង​ទឹក​ដងទង់ មាន​ទំហំ​ផ្ទៃដី​ជាង ១២​ហិកតារ ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ...

ពលរដ្ឋ​ស្រុក​កំចាយមារ​ស្នើ​អភិបាល​ខេត្ត​ព្រៃវែង​អន្តរាគមន៍​យក​ចំណី​ផ្លូវ​សាធារណៈ​ដែល​គ្រួសារ​មួយ​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​ឯកជន

ពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់នៅ​ភូមិ​ចំនួន​៣ ក្នុង​ឃុំ​ជាច ស្រុក​កំចាយមារ បាន​ទទូច​ស្នើ​រក​កិច្ចអន្តរាគមន៍​ពី​លោក ជា សុមេធី អភិបាល​ខេត្ត​ព្រៃវែង ក្នុង​ករណី​ទំនាស់​មួយ​គ្រួសារ​អាង​អំណាច​បក្ខពួក​ជា​មន្ត្រី​ពន្ធនាគារ បាន​រំលោភ​យក​ដី​ផ្លូវ​សាធារណៈ​ធ្វើ​កម្មសិទ្ធិ​ឯកជន។ ប្រភព​ពី​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា បុគ្គល​ឈ្មោះ ជុំ សុខុន អាង​ខ្នង​បង្អែក​ប្អូនប្រុស​របស់​ខ្លួន​ឈ្មោះ ជុំ សុគុណ មាន​តួនាទី​ជា​នាយក​រង​ពន្ធនាគារ​ខេត្ត​ព្រៃវែង ការពារ​ទង្វើ​ទុច្ចរិត​ធ្វើ​របង​ហ៊ុមព័ទ្ធ​រំលោភ​យក​ដី​ចំណី​ផ្លូវ​សាធារណៈ ៥​ម៉ែត្រ​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​ឯកជន។ ពលរដ្ឋ​បន្ថែម​ថា ឈ្មោះ ជុំ សុខុន ដែល​អាង​ខ្នង​បង្អែក​ប្អូន​របស់​ខ្លួន​ជា​មន្ត្រី​រាជការ​នោះ មិន​ត្រឹមតែ​រំលោភ​យក​ដី​ផ្លូវ​សាធារណៈ​ដែល​ពលរដ្ឋ​ប្រើប្រាស់​ដឹក​កសិផល​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ប្ដឹង​ម្ចាស់​ដី​ឈ្មោះ...

ពលរដ្ឋ​សាទរ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ដែល​ចាប់​ឃុំ​ខ្លួន​មេខ្លោង​កាប់​ទន្ទ្រាន​ព្រៃឈើ​រដ្ឋ​ដោយ​ខុសច្បាប់​៦​នាក់​ដាក់​ពន្ធនាគារ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​សមត្ថកិច្ច​គ្រប់​ស្ថាប័ន និង​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដែល​បាន​ចាប់​ឃុំ​ខ្លួន​មេខ្លោង​កាប់​បំផ្លាញ​ដី​ព្រៃឈើ​សាធារណៈ​របស់​រដ្ឋ នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ចំនួន ៦​នាក់​ដាក់​ពន្ធនាគារ​ជាបន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​០៧ ខែ​តុលា ឆ្នាំ​២០២១។ សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ចោទ​ជន​សង្ស័យ​ទាំង ៦​នាក់​នេះ​ពី​បទ​ចូលរួម​សមាគម​នៃ​ជន​ទុច្ចរិត បទ​បន្លំ​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង បទ​ផ្តល់​សេចក្តី​ប្រកាស​ក្លែង​ដោយ​ភូត​កុហក សមគំនិត​ប្រើ​អំពើ​ហិង្សា​ទៅលើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត និង​កាប់​រាន​ព្រៃ ឈូស​ឆាយ​ដី​ព្រៃ ហ៊ុមព័ទ្ធ​កាន់កាប់​ដី​ព្រៃ។ សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ចេញ​ដីកា​ឃុំ​ខ្លួន​ជន​សង្ស័យ​ចំនួន ៥​នាក់​ដាក់​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​០៧ ខែ​តុលា...

ពលរដ្ឋ​ស្នើ​ថ្នាក់​ដឹកនាំ​ទប់ស្កាត់​មន្ត្រី​ជាន់ខ្ពស់​ទន្ទ្រាន​ដី​ព្រៃ​រដ្ឋ​ដោយ​ខុសច្បាប់​នៅ​ព្រំប្រទល់​ខេត្ត​តាកែវ​និង​កំពត

ក្រុម​អ្នក​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម និង​ពលរដ្ឋ ស្នើ​ដល់​ថ្នាក់​ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ និង​ប្រមុខ​រដ្ឋាភិបាល មាន​វិធានការ​ទប់ស្កាត់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល និង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ កំពុង​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​ខុស​ច្បាប់ ដែល​កំពុង​កើតមាន​ឡើង​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ និង​ស្រុក​ជុំគីរី ខេត្ត​កំពត។ មន្ត្រី​ឃ្លាំមើល​បរិស្ថាន និង​ប្រជាពលរដ្ឋ បាន​ឲ្យ​សារព័ត៌មាន The Cambodia Daily ដឹង​នៅ​ថ្ងៃ​ពុធ ទី​០៦ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា អ្នក​នៅ​ពីក្រោយ​បទល្មើស​មនុស្ស និង​គ្រឿងចក្រ​ឲ្យ​ចូល​ទៅ​ឈូស​ឆាយ​ទន្ទ្រាន​រំលោភ​យក​ដី​ព្រៃឈើ​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់ គឺ​ភាគច្រើន​ជា​មន្ត្រី​មាន​ឋានៈ​បុណ្យ​ស័ក្តិ​ខ្ពស់...

អ្នកវិភាគ​និង​អ្នក​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស ថា​បញ្ហា​ជម្លោះ​ដីធ្លី​អាច​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ

អ្នកវិភាគ និង​អ្នក​ធ្វើការ​លើក​កម្ពស់​សិទ្ធិមនុស្ស​បាន​លើកឡើង​ថា បញ្ហា​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា​អាច​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ បើសិនជា​រដ្ឋាភិបាល​បច្ចុប្បន្ន​មិនព្រម​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​នោះ​ទេ។ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ថ្លែង​ប្រាប់ The Cambodia Daily ខណៈ​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង កាល​ពី​ម្សិលមិញ​បាន​ក្រើន​រំឭក​ដល់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ថា ជម្លោះ​ដីធ្លី​នឹង​ប៉ះពាល់​សន្លឹកឆ្នោត បើ​មិន​ព្យាយាម​ដោះស្រាយ​ដោយ​តម្លាភាព​នោះ។ លោក ស៊ឹង សែនករុណា ចាត់ទុក​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជា​រឿង​ត្រឹមត្រូវ ពីព្រោះ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គណបក្ស​នយោបាយ​ដែល​ទទួល​បាន​អាណត្តិ​ដឹកនាំ​រដ្ឋាភិបាល...

ពលរដ្ឋ​ស្រុក​ទឹកឈូ​ចោទ​ប្រធាន​អន្តរ​វិស័យ​ខេត្ត​កំពត​រំលោភ​យក​ដី​រដ្ឋ​ខុសច្បាប់​និង​ធ្វើ​របង​បិទ​ផ្លូវ​ចេញ​ចូល​របស់​ពលរដ្ឋ

ពលរដ្ឋ​ជា​ម្ចាស់​ដី​មួយ​កន្លែង​នៅ​ក្នុង​ស្រុក​ទឹកឈូ ខេត្ត​កំពត ចោទ​លោក គឹម ញ៉ក់ ប្រធាន​អន្តរ​វិស័យ​សាលាខេត្ត​កំពត ថា​បាន​ឆ្លៀត​ឱកាស​ក្នុង​អំឡុង​ពេល​រដ្ឋាភិបាល​បិទ​ខ្ទប់​ការ​ឆ្លង​រាតត្បាត​ជំងឺ Covid-19 ក្នុង​សហគមន៍ បាន​បញ្ជា​ឱ្យ​បក្ខពួក​សម្រុក​ដឹក​ដី​ចាក់​ធ្វើ​របង​ហ៊ុមព័ទ្ធ​ដី និង​សង់​រោង​នៅ​លើ​ដី​ចំណីផ្លូវ​រថភ្លើង​របស់​រដ្ឋ​ដោយ​ខុសច្បាប់ ហើយ​បិទ​ផ្លូវ​ឆ្លងកាត់​របស់​ប្រជាពលរដ្ឋ​ថែមទៀត។ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បឹងតារោង ឃុំ​ព្រៃឃ្មុំ ស្រុក​ទឹកឈូ ខេត្ត​កំពត បាន​បញ្ជាក់​ថា ការ​ដឹក​ដី​សង់​រោង និង​បិទ​ផ្លូវ​មិន​ឲ្យ​ម្ចាស់​ដី​នៅ​ផ្នែក​ខាងក្រោយ​ចេញ​ចូល​របស់​លោក គឹម ញ៉ក់ បាន​កើតឡើង​នៅ​ក្នុង​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២១ ដោយ​សំអាង​លើ​ក្រដាស​កិច្ចសន្យា​លក់​ដី​មួយ​សន្លឹក​ចុះហត្ថលេខា​ដោយ​លោក គុយ...

Latest news