27 C
Phnom Penh

TAG

ជុំ សុន្ទរី

អ្នក​វិភាគ៖ ការ​បដិសេធ​សុពលភាព​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​គឺ​មិន​ខុស​ពី​កាប់​បំផ្លាញ​កំផែង​ឫស្សី​ការពារ​បន្ទាយលង្វែក

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា ការ​បដិសេធ​សុពលភាព​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ គឺ​មិន​ខុស​ពី​កាប់​បំផ្លាញ​កំផែង​ឫស្សី​ការពារ​បន្ទាយលង្វែក កាលពី​អតីតកាល​នោះ​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​អះអាង​ថា កិច្ចព្រមព្រៀង​នេះ​លែង​មាន​សុពលភាព​លើ​កម្ពុជា​បន្ត​ទៀត​ហើយ។ អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៨ តុលា នេះ​ថា សន្ធិសញ្ញា​ដែល​បាន​ធានា​ដោយ​អន្តរជាតិ​ទាំង ១៩​ប្រទេស​លើ​ពិភពលោក​នៅតែ​មាន​សុពលភាព​សម្រាប់​កម្ពុជា​ដល់​សព្វថ្ងៃ​នេះ ដូច្នេះ​ការ​បដិសេធ​ចំពោះ​ច្បាប់​អន្តរជាតិ​មួយ​នេះ​របស់​កម្ពុជា គឺ​មាន​ន័យ​ថា ជា​ការ​បដិសេធ​ទៅ​នឹង​ប្រទេស​ហត្ថលេខី​ទាំងអស់​ដែល​បាន​សន្យា​គោរព​អធិបតេយ្យភាព ឯករាជភាព បូរណភាព...

ទូត​ខ្មែរ​នៅ​អាមេរិក​អះអាង​ថា​អន្តរជាតិ​គ្មាន​កាតព្វកិច្ច​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទៀត​ទេ

ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក បាន​អះអាង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មិន​ដែល​បាន​ចែង​ថា កម្ពុជា​បន្ទាប់ពី​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​បាន​បញ្ចប់ នឹង​នៅតែ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​អន្តរជាតិ​នោះ​ឡើយ ខណៈ​ក្រុម​អ្នកវិភាគ​រិះគន់​ថា ការ​អះអាង​បែប​នេះ គឺជា​ការ​បំភ្លៃ​ខ្លឹមសារ​កិច្ចព្រមព្រៀង​នេះ​ដើម្បី​បំផ្លាញ​ជាតិ​ខ្មែរ​របស់​ខ្លួន​តែប៉ុណ្ណោះ។ ឯកអគ្គរាជទូត​វិសាមញ្ញ​របស់​កម្ពុជា លោក ជុំ សុន្ទរី បាន​អះអាង​ក្នុង​ព្រឹត្តិការណ៍​ខួប​លើក​ទី​៣០ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ នេះ ដោយ​ឆ្លើយតប​ទៅ​នឹង​សំណួរ​ដែល​បាន​លើកឡើង​ស្ដីពី​កាតព្វកិច្ច​បច្ចុប្បន្ន​របស់​ម្ចាស់​ហត្ថលេខី​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថា ពួកគេ​គ្មាន​កាតព្វកិច្ច​បច្ចុប្បន្ន​បន្ថែម​ទៀត​ក្រោម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​បន្ត​ទៀត​នោះ​ទេ។ ប្រភព​ដដែល​អះអាង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ស្ដីពី​អធិបតេយ្យភាព ឯករាជ្យ...

Latest news