ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
26
C
Phnom Penh
Facebook
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ជំងឺកូវីដ-19
ជំងឺកូវីដ ១៩
ក្រុងសៀងហៃបន្តបិទខ្ទប់ ខណៈប្រជាជនរាប់ពាន់នាក់ត្រូវចាប់ឃុំខ្លួនក្រោមផែនការសូន្យកូវីដ
ឌឹ ខេមបូឌា ដេលី
-
May 17, 2022
អាជ្ញាធរកុម្មុយនីស្តក្រុងសៀងហៃ បានចាប់ឃុំខ្លួន និងផាកពិន័យប្រជាជនក្នុងទីក្រុងនេះរាប់ពាន់ករណី ដោយសារការរំលោភបម្រាមវិធានការបិទក្រុង ដែលទីក្រុងមួយនេះមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាង ៦សប្ដាហ៍មកហើយ។ នេះបើតាមបណ្ដាញផ្សាយព័ត៌មាន CNN ដែលបានចុះផ្សាយកាលពីថ្មីៗនេះ។ រហូតមកទល់ពេលនេះ គេនៅមិនទាន់មានតួលេខជាក់លាក់ណាមួយត្រូវបានកត់ត្រាទុកថា មនុស្សប៉ុន្មានពាន់នាក់ត្រូវបានចាប់ខ្លួនករណីរំលោភច្បាប់ប្រឆាំងនឹងជំងឺកូវីដ-១៩ នៅឡើយទេ ប៉ុន្តែនៅតាមមហាវិថីរបស់ទីក្រុងដែលមានប្រជាជនជាង ២៥លាននាក់នេះ ឃើញថាស្ងាត់ជ្រងំ ខណៈប្រជាជនត្រូវហាមចាកចេញពីផ្ទះ ហើយវិធានការនេះអនុវត្តតាមបទបញ្ជារបស់លោកប្រធានាធិបតី ស៊ី ជីនពីង ដែលជាយុទ្ធសាស្ត្រសូន្យកូវីដ។ តែជាមួយគ្នា គេបានឃើញការបង្ហោះវីដេអូនៅលើបណ្ដាញសង្គម Youtube មួយនៃ...
ជំងឺកូវីដ ១៩
ចិនធ្លាក់ក្នុងជំងឺឆ្លង ទីក្រុងប៉េកាំងបន្តបិទខ្ទប់ក្រោយពីក្រុងសៀងហៃធូរស្រាលបន្តិច
ឌឹ ខេមបូឌា ដេលី
-
May 3, 2022
ទីក្រុងប៉េកាំង កំពុងធ្លាក់ក្នុងជំងឺឆ្លងផ្លូវដង្ហើមយ៉ាងធ្ងន់ធ្ងរ គឺមួយផ្នែកធំនៃរដ្ឋធានីនេះត្រូវបានរាំងខ្ទប់។ ដោយប្រកាន់យកគោលការណ៍សូន្យកូវីដ គឺត្រូវបិទមណ្ឌលពាណិជ្ជកម្ម ហាងទំនិញ សាលារៀន កន្លែងកម្សាន្ត និងអគារលំនៅឋានរបស់ប្រជាជន។ ប្រជាជនត្រូវតែពាក់ម៉ាស និងមិនអនុញ្ញាតជួបជុំគ្នាបានឡើយ តាមបណ្ដាញផ្សាយព័ត៌មាន Aljazeera ប្រជាជនជាង ៣លាន ៥សែននាក់ បានធ្វើតេស្ដក្នុងរយៈពេលមួយសប្ដាហ៍មកនេះ។ ទីក្រុងប៉េកាំង មានប្រជាជនជាង ២១លាននាក់ ហើយលំនៅឋានរបស់មន្ត្រីជាន់ខ្ពស់របស់បក្ស និងប្រធានាធិបតី ស៊ី ជីនពីង ក៏មាននៅក្នុងរដ្ឋធានីមួយនេះដែរ។ តាមប្រភពដដែលនេះ...
ជំងឺកូវីដ ១៩
រដ្ឋាភិបាលកម្ពុជាដកបម្រាមកាតព្វកិច្ចពាក់ម៉ាស់នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស
ឌឹ ខេមបូឌា ដេលី
-
April 28, 2022
រដ្ឋាភិបាលកម្ពុជាបញ្ជាឱ្យដកបម្រាមកាតព្វកិច្ចពាក់ម៉ាស់នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសនៅតាមទីសាធារណៈ ក្រោយករណីឆ្លងកូវីដ-១៩ បានធូរស្បើយ លើកលែងតែនៅទីកន្លែងបិទជិត។ ការសម្រេចនេះ ធ្វើឡើងនាកិច្ចប្រជុំរបស់គណៈកម្មការប្រឆាំងកូវីដ-១៩ និងអ្នកពាក់ព័ន្ធនាល្ងាចថ្ងៃទី២៥ មេសា។ មេដឹកនាំខ្មែរក្រាញអំណាចតត្រកូល លោក ហ៊ុន សែន បានចេញសេចក្តីណែនាំជាខ្សែអាត់សំឡេងជិត ១៧នាទី នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នេះដោយបានបញ្ជាឱ្យលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសចំពោះទីកន្លែងសាធារណៈ និងទីកន្លែងបើកចំហនានាក្រៅតែពីទីកន្លែងបិទជិត។ ដ្បិតតែរដ្ឋាភិបាលទុកលទ្ធភាពឱ្យពលរដ្ឋសម្រេចចិត្តក្នុងការពាក់ម៉ាស់ ឬមិនពាក់ដោយខ្លួនឯងនៅទីសាធារណៈ ប៉ុន្តែនៅក្នុងសារសំឡេងដដែលបានលើកទឹកចិត្តឱ្យពលរដ្ឋពាក់ម៉ាស់នៅកន្លែងដែលមានមនុស្សកកកុញ និងកន្លែងដែលមានករណីសង្ស័យថាមានកូវីដ-១៩ ដែរ។ បុរសខ្លាំងដើរបញ្ច្រាសទិសកម្ពុជា លោក ហ៊ុន សែន...
ជំងឺកូវីដ ១៩
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន សម្រេចឱ្យខេត្តចំនួន៤រួចផុតពីការពាក់ម៉ាស់
ឌឹ ខេមបូឌា ដេលី
-
April 12, 2022
បុរសខ្លាំងដែលក្រាញអំណាចយូរជាងគេនៅអាស៊ី លោក ហ៊ុន សែន សម្រេចដាក់ខេត្តចំនួន៤ មិនតម្រូវឱ្យពលរដ្ឋពាក់ម៉ាស់ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីកម្ពុជាតម្រូវឱ្យពលរដ្ឋពាក់ម៉ាស់ដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩ អស់រយៈពេល ២ឆ្នាំកន្លងមកនេះ។ តាមរយៈសារសំឡេងដែលចែកចាយលើបណ្ដាញសង្គមនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ លោក ហ៊ុន សែន បានសម្រេចកំណត់យកខេត្ត៤ មានដូចជាខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារ ដែលជាខេត្តមិនតម្រូវឱ្យពលរដ្ឋពាក់ម៉ាស់បន្តទៀតចាប់ពីថ្ងៃដែលបានសម្រេចនេះ។ លោក ហ៊ុន សែន...
ជំងឺកូវីដ ១៩
រដ្ឋាភិបាលសម្រេចឱ្យអ្នកដំណើរបរទេសមិនចាំបាច់បង្ហាញលទ្ធផលតេស្ត PCR
ឌឹ ខេមបូឌា ដេលី
-
March 18, 2022
លោក ហ៊ុន សែន បង្គាប់ឲ្យក្រសួងសុខាភិបាល បញ្ឈប់ការតម្រូវឲ្យអ្នកដំណើរពីបរទេសបង្ហាញលទ្ធផល PCR និងធ្វើតេស្ដរហ័សទៀតនៅពេលមកដល់កម្ពុជា ដោយឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ជាអ្នកទទួលខុសត្រូវលើរឿងនេះ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS ព្រៃវែង» ពីខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែមីនា ថា កាលពីថ្ងៃអង្គារ លោកបានសម្រេចលើបញ្ហាចំនួន៣ ដើម្បីដាក់ឱ្យប្រើប្រាស់ចាប់តាំងពីថ្ងៃទី១៧ ខែមីនា នេះតទៅ។ ទី១ អ្នកដំណើរពីបរទេសមិនតម្រូវឱ្យធ្វើតេស្ដ PCR រយៈពេល ៧២ម៉ោងទៀតទេ។ទី២...
ជំងឺកូវីដ ១៩
អង្គការសហប្រជាជាតិទាមទារឱ្យអាជ្ញាធរកម្ពុជាឈប់យកហេតុផលកូវីដបង្ក្រាបកូដករតវ៉ាដោយសន្តិវិធី
ឌឹ ខេមបូឌា ដេលី
-
March 10, 2022
ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ទាមទារឱ្យអាជ្ញាធរកម្ពុជាឲ្យឈប់យកហេតុផលកូវីដ-១៩ ដើម្បីបង្ក្រាបកូដករក្រុមហ៊ុនណាហ្គាវើលដ៍ (NAGA World) ដែលធ្វើកូដកម្មស្របច្បាប់ និងឲ្យគោរពសិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី។ ការទាមទារនេះ ធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំលើកទី៤៩ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ កន្លងមក។ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី មីឆែល ប៉ាហ្សេលែត បានបង្ហាញក្ដីកង្វល់អំពីការប្រើប្រាស់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់អាជ្ញាធរ ដើម្បីបង្ក្រាបកូដកម្មស្របច្បាប់របស់ក្រុមបុគ្គលិកកាស៊ីណូណាហ្គាវើលដ៍។ អ្នកស្រីថា ការបន្តបង្ក្រាបទៅលើកូដករណាហ្គាវើលដ៍ ក្រោមហេតុផលកូវីដ-១៩ នេះថានឹងធ្វើឱ្យលំហប្រជាធិបតេយ្យ និងសង្គមស៊ីវិលកាន់តែធ្លាក់ចុះ ក្រោយពីមន្ត្រីការិយាល័យអង្គការសហប្រជាជាតិបានឃើញដោយផ្ទាល់នូវអំពើហិង្សានាពេលថ្មីៗនេះ...
ជំងឺកូវីដ ១៩
កម្ពុជានឹងប្រគល់រថយន្តដឹកវ៉ាក់សាំង១០គ្រឿងដល់ឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
ឌឹ ខេមបូឌា ដេលី
-
March 10, 2022
រាជរដ្ឋាភិបាលកម្ពុជា នឹងប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿងជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងជាកាយវិការមនុស្សធម៌របស់កម្ពុជាផងដែរ។ ក្រសួងសុខាភិបាលកម្ពុជា បានចេញប្រកាសព័ត៌មាននៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ថា កម្ពុជាជាប្រទេសតូចមែន តែមានបេះដូងធំទូលាយ ហើយកម្ពុជាតែងតែធ្វើកិច្ចសហប្រតិបត្តិការតាមគោលការណ៍មនុស្សធម៌បែបនេះរហូតមក ដោយឈរលើស្មារតីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អប្រកបដោយការគិតគូរខ្ពស់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងតំបន់។ ប្រភពដដែលអះអាងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ រដ្ឋាភិបាលកម្ពុជានឹងប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន...
ជំងឺកូវីដ ១៩
លោក ហ៊ុន សែន អះអាងថាមិនឱ្យប្រើវ៉ាក់សាំងហួសសុពលភាពចាក់ឱ្យពលរដ្ឋឡើយ
ឌឹ ខេមបូឌា ដេលី
-
March 8, 2022
លោក ហ៊ុន សែន ថ្លែងថា ទោះបីអត់មានវ៉ាក់សាំងក៏ដោយ តែកម្ពុជាមិនប្រើវ៉ាក់សាំងហួសសុពលភាពមកចាក់ឱ្យពលរដ្ឋនោះដែរ ព្រោះកម្ពុជាមិនមែនជាកន្លែងប្រមូល និងស្តុកទុកវ៉ាក់សាំងហួសសុពលភាពរបស់ម្ចាស់ជំនួយ និងដៃគូណាមួយឡើយ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ប្រទេសនៅអឺរ៉ុបមួយចំនួនគ្រោងនឹងបញ្ជូនវ៉ាក់សាំងឱ្យកម្ពុជានៅក្នុងខែមីនា ប៉ុន្តែមកដល់ថ្ងៃនេះហើយ រូបលោកនៅមិនទាន់ដឹងវ៉ាក់សាំងដែលផ្ដល់ឱ្យកម្ពុជាមកដល់ថ្ងៃណាឡើយ ខណៈជំនួយវ៉ាក់សាំងខ្លះផុតកំណត់នៅចុងខែ៣ នេះ។ លោកអះអាងថា ករណីនេះលោកបានប្រកាសដោយហាមកុំឱ្យយកវ៉ាក់សាំងហួសកាលបរិច្ឆេទមកចាក់ឱ្យពលរដ្ឋ...
ជំងឺកូវីដ ១៩
ពលរដ្ឋសម្រុកទៅទិញថ្នាំព្យាបាលជំងឺកូវីដនៅក្រសួងប្រៃសណីយ៍ ខណៈមេរោគអូមីក្រុងកំពុងផ្ទុះឡើង
ឌឹ ខេមបូឌា ដេលី
-
February 22, 2022
ពលរដ្ឋជាច្រើននាំគ្នាសម្រុកទៅរង់ចាំទិញថ្នាំព្យាបាលជំងឺ Covid-19 នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ខណៈជំងឺ Covid-19 ប្រភេទអូមីក្រុង កំពុងឆ្លងចូលសហគមន៍។ ការនាំគ្នាសម្រុកទៅទិញថ្នាំនេះ ធ្វើឡើងបន្ទាប់ពីជំងឺ Covid-19 ប្រភេទអូមីក្រុង កំពុងឆ្លងរីករាលដាលខ្លាំង ដោយក្នុងមួយថ្ងៃក្រសួងសុខាភិបាលកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺនេះចន្លោះពី ៤០០នាក់រហូតដល់ជាង ៧០០នាក់ ដែលចំនួននេះមិនគិតបូកបញ្ចូលពីអ្នកមិនបានទៅធ្វើតេស្ដតាមម៉ាស៊ីន PCR របស់ក្រសួងឡើយ។ បច្ចុប្បន្ន ពលរដ្ឋមួយចំនួនបាននាំគ្នាធ្វើតេស្ដរក Covid-19 ដោយឧបករណ៍តេស្ដរហ័សដោយខ្លួនឯង ហើយប្រសិនបើគេរកឃើញថាមានវិជ្ជមាន Covid-19 នោះ...
ជំងឺកូវីដ ១៩
សមត្ថកិច្ចចាប់កូដករ NAGAយកទៅធ្វើតេស្ដ Covid-19 ទាំងបង្ខំ បន្ទាប់ពីពួកគេចេញធ្វើកូដកម្មជាថ្មី
ឌឹ ខេមបូឌា ដេលី
-
February 22, 2022
សមត្ថកិច្ចចាប់បញ្ជូនកូដករក្រុមហ៊ុនណាហ្គាវើលដ៍ (NAGA World) ប្រមាណ ៦០នាក់ទាំងបង្ខំឱ្យឡើងលើរថយន្តសាលារាជធានីភ្នំពេញ ដើម្បីយកទៅធ្វើតេស្ដ Covid-19 នៅមណ្ឌលព្រែកព្នៅ ក្នុងពេលដែលពួកគេចេញធ្វើកូដករជាថ្មីទៀត បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័កតាមវិធានការសុខាភិបាល។ កូដករក្រុមហ៊ុនណាហ្គាវើលដ៍ នៅថ្ងៃទី២១ ខែកុម្ភៈ បានប្រមូលផ្ដុំគ្នាជិតក្រុមហ៊ុន ដើម្បីបន្តធ្វើកូដកម្មទាមទារឱ្យដោះលែងថ្នាក់ដឹកនាំសហជីព និងសកម្មជនជាង ១០នាក់ រួមទាំងដោះស្រាយបញ្ចប់វិវាទការងារក្រុមហ៊ុនល្បែងមួយនេះ។ ការនាំគ្នាបន្តធ្វើកូដកម្មរបស់ក្រុមកូដករជាថ្មីទៀតនៅថ្ងៃចន្ទ នេះ បន្ទាប់ពីពួកគេទាំងអស់គ្នាបានបញ្ចប់ការធ្វើចត្តាឡីស័កតាមការកំណត់របស់អាជ្ញាធរ និងក្រសួងសុខាភិបាល ក្រោយពីក្រសួងសុខាភិបាលអះអាងថារកឃើញកូដករដែលតវ៉ាមានវិជ្ជមាន Covid-19។ កូដករម្នាក់ឈ្មោះ ពុទ្ធី លីណា...
1
2
3
...
13
Page 1 of 13
Latest news
IDEA TALK៖ តើការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ ធានាបាននូវយុត្តិធម៌ និងអាចទទួលយកបានដូចការបោះឆ្នោតកាលពីឆ្នាំ២០១៧ ដែរឬទេ?
May 25, 2022
វេទិកាពលរដ្ឋទាមទារលោក ហ៊ុន សែន បើកឱ្យពលរដ្ឋចូលមើលបង្គោលព្រំដែនកម្ពុជា-វៀតណាម
May 25, 2022
កម្ពុជានិងសមាជិកអាស៊ានពីរទៀតមិនត្រូវបានដាក់បញ្ចូលជាសមាជិកសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក
May 25, 2022
លោក ស ខេង ថាការបោះឆ្នោតឃុំ-សង្កាត់ធ្វើឡើងដោយពលរដ្ឋមិនមែនថ្នាក់លើតែងតាំងទេ
May 25, 2022
លោក សុខ ឥសាន ថា គ.ជ.ប ទទួលស្គាល់តាមផ្លូវច្បាប់បន្ទាប់ពីបក្សទាំង១៧ចូលរួម
May 25, 2022
X
សូមចុងត្រង់នេះដើម្បីជួយឧបត្ថម្ភ
Posting....