27 C
Phnom Penh

TAG

ជំងឺកូវីដ-19

ក្រសួង​សុខាភិបាល៖ យុទ្ធនាការ​ចាក់​វ៉ាក់សាំង Covid-19 ដល់​កុមារ​និង​យុវវ័យ​បាន​ជាង ១​លាន​នាក់​ហើយ

ក្រសួង​សុខាភិបាល អះអាង​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ដល់​កុមារ និង​យុវវ័យ​អាយុ​ចាប់ពី ១២​ឆ្នាំ​ដល់​អាយុ ១៧​ឆ្នាំ​នៅ​ទូទាំង​ប្រទេស សម្រេច​បាន​ចំនួន​ជាង ១​លាន​នាក់​ហើយ ខណៈ​ការ​ចាក់​ថ្នាំបង្ការ Covid-19 ដល់​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង​ទៅ បាន​ជាង ១១​លាន​នាក់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ក្រសួង​សុខាភិបាល​កម្ពុជា បាន​បង្ហាញ​របាយការណ៍​ការ​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ក្រសួង​បាន​ចាក់​ថ្នាំបង្ការ​ជូន​កុមារ​បាន​ជាង ១​លាន ៦​សែន ៧​ពាន់​នាក់​ហើយ...

បទវិភាគ៖ តើ​លោក ហ៊ុន សែន បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​ដល់​កុមារ​ដើម្បី​អ្វី?

លោក ហ៊ុន សែន ធ្លាប់​បាន​សន្យា​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ថា លោក​ទទួល​យក​វ៉ាក់សាំង​ការពារ​កូវីដ-១៩ តែ​ពី​ប្រទេស​ណា​ដែល​មាន​ការ​សម្រេច​ដោយ​អង្គការ​សុខភាព​ពិភពលោក ប៉ុន្តែ​នៅ​ពេល​ដែល​វ៉ាក់សាំង​នៃ​ប្រទេស​ចិន កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពិសោធន៍ និង​មិនទាន់​មាន​ការ​សម្រេច​ពី​អង្គការ​សុខភាព​ពិភពលោក​នៅឡើយ លោក ហ៊ុន សែន បាន​ស្ម័គ្រចិត្ត​ទទួល​យក​ជំនួយ​វ៉ាក់សាំង​ពី​ប្រទេស​ចិន មក​ចាក់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ។ បន្ទាប់ពី​នោះ​មក លោក ហ៊ុន សែន បញ្ជាទិញ​តែ​វ៉ាក់សាំង​ចិន​តែប៉ុណ្ណោះ។ រីឯ​វ៉ាក់សាំង​នៃ​ប្រទេស​លោកសេរី លោក ហ៊ុន សែន ទទួល​នៅ​ពេល​ណា​ដែល​ប្រទេស​ទាំងនោះ​ផ្តល់​ជា​អំណោយ តែ​គាត់​មិនទាន់​បាន​បញ្ជាទិញ​វ៉ាក់សាំង​ទាំងនោះ​នៅឡើយ។...

មន្ត្រី​បក្ស GDP គាំទ្រ​ការ​ជំរុញ​របស់​នាយករដ្ឋមន្ត្រី​ឱ្យ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល យល់ស្រប​នឹង​លោក ហ៊ុន សែន ដែល​ជំរុញ​ឱ្យ​មាន​ការ​បើក​គ្រឹះស្ថាន​អប់រំ​សិក្សា​ឡើងវិញ ដោយ​ផ្អែក​តាម​ស្ថានភាព​ជាក់ស្តែង​ក្នុង​តំបន់ ឬ​ខេត្ត​នីមួយៗ​ដែល​មិន​មាន​ហានិភ័យ​នៃ​ការ​ចម្លង​វីរុស Covid-19 នៅ​ពេលនេះ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២១ ថា កម្ពុជា​អាច​ដំណើរការ​បើក​សាលារៀន​បាន​ជា​បណ្តើរៗ​ឡើងវិញ បើ​ផ្អែក​ទៅលើ​លក្ខខណ្ឌ​មួយ​ចំនួន ដូចជា​ការ​ចាក់​វ៉ាក់សាំង​ដល់​គ្រូបង្រៀន...

លោក ហ៊ុន សែន៖ យុទ្ធនាការ​ចាក់​វ៉ាក់សាំង Covid-19 ជុំ​ទី​១ អាច​នឹង​បញ្ចប់​មុន​ផែនការ​ដែល​បាន​គ្រោង​ទុក

លោក ហ៊ុន សែន អះអាង​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង Covid-19 ជុំ​ទី​មួយ​អាច​នឹង​បញ្ចប់​មុន​ផែនការ​ដែល​បាន​គ្រោង​ទុក ពោល​គឺ​នៅ​ចុង​ខែ​តុលា ឬ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ខាងមុខ​នេះ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ណែនាំ​ស្ដីពី​ការ​ពង្រឹង​អនុវត្ត​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង Covid-19 ជុំ​ទី​មួយ​កាលពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២១ ថា គិត​មក​ទល់នឹង​ពេលនេះ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ចាប់ពី​អាយុ ១២​ឆ្នាំ​ឡើង​ទៅ​បាន ៨៩% ហើយ បើ​ធៀប​នឹង​ប្រជាជន​គោលដៅ​ចំនួន ១២​លាន​នាក់។ លោក...

ក្រសួង​សុខាភិបាល​ថា​ជំងឺ​កូវីដ​បំប្លែង​ថ្មី​ប្រភេទ DELTA បាន​ឆ្លង​ជាង ១​ពាន់​ករណី​ហើយ​នៅ​កម្ពុជា

ក្រសួង​សុខាភិបាល​កម្ពុជា អះអាង​ថា ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA បាន​កើន​ឡើង​ដល់ ១៤០០​នាក់​ហើយ ហើយ​មេរោគ​នេះ​កំពុងតែ​វាយលុក​ចូល​ក្នុង​សហគមន៍​នៅ​ស្ទើរតែ​ទូទាំង​ប្រទេស លើកលែងតែ​ខេត្ត​ពីរ​ប៉ុណ្ណោះ​ដែល​មិនទាន់​រក​ឃើញ​មាន​អ្នក​ឆ្លង​មេរោគ​បំប្លែង​ថ្មី​នេះ។ ក្រសួង​សុខាភិបាល បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២១ ថា អ្នក​ឆ្លង​ជំងឺ Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA ត្រូវ​បាន​រក​ឃើញ​ក្នុង​សហគមន៍​លើ​អ្នក​ដំណើរ​មកពី​បរទេស ពលករ​ខ្មែរ​ឆ្លង​មកពី​ប្រទេស​ថៃ ប្រទេស​វៀតណាម បុគ្គលិក​រោងចក្រ​កាត់ដេរ ដូនជី សិស្ស​សាលា...

អ្នក​ស្លាប់​ដោយ​ជំងឺ Covid-19 ធ្លាក់​ចុះ​ក្នុង​កម្រិត​ទាប​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

អ្នក​ស្លាប់​ដោយសារ​ជំងឺ Covid-19 បាន​ធ្លាក់​ចុះ​មក​ត្រឹម ៦​នាក់​នៅ​ថ្ងៃ​នេះ ខណៈ​រយៈពេល​កន្លងទៅ ការ​ស្លាប់​មាន​ចំនួន​ច្រើន​រហូត​ដល់​ជាង ៣០​នាក់ និង​តិច​បំផុត​មិន​ក្រោម ១០​នាក់​នោះ​ទេ​ក្នុង​មួយ​ថ្ងៃៗ។ ក្រសួង​សុខាភិបាល​កម្ពុជា បាន​បង្ហាញ​របាយការណ៍​អំពី​អ្នក​ឆ្លង​វីរុស Covid-19 នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១ ថា ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ៤២៣​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ២១៩​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ៦​នាក់។ ក្រសួង​បញ្ជាក់​ថា មក​ទល់នឹង​ពេលនេះ...

ប្រមុខ​រដ្ឋាភិបាល​ប្រកាស​អនុវត្ត​គោល​នយោបាយ​ចាក់​វ៉ាក់សាំង Covid-19 ដូស​ជំរុញ​ដល់​ឆ្នាំ​២០២២

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ ទី​២៥ សីហា ប្រកាស​អនុវត្ត​គោលនយោបាយ​ចាក់​វ៉ាក់សាំង Covid-19 ដូស​ជំរុញ​ដល់​ពលរដ្ឋ​ចាប់ពី​អាយុ ១២​ឆ្នាំ​ឡើង​ទៅ ដោយ​ចាប់ផ្តើម​អនុវត្ត​ពី​ខែ​សីហា ឆ្នាំ​២០២១ រហូត​ដល់​ពាក់កណ្តាល​ឆ្នាំ​២០២២។ រដ្ឋាភិបាល​ចាត់ទុក​គោលនយោបាយ​ចាក់​វ៉ាក់សាំង Covid-19 ជា​យុទ្ធសាស្ត្រ​គន្លឹះ​ដ៏​សំខាន់​មួយ និង​ជា​ខ្សែក្រវាត់​ការពារ​អាយុ​ជីវិត​ពលរដ្ឋ​សំខាន់​ជាងគេ​ទី​១ ដើម្បី​រស់នៅ​ជាមួយ​នឹង​ជំងឺ​នេះ​តាម​គន្លង​ប្រក្រតីភាព​ថ្មី។ លោក ហ៊ុន សែន អះអាង​ថា ការ​ចាក់​វ៉ាក់សាំង​បាន​ឆាប់រហ័ស និង​ទាន់​ពេលវេលា បាន​ជួយ​សង្គ្រោះ​អាយុ​ជីវិត​ពលរដ្ឋ​ខ្មែរ​ជាច្រើន​តាមរយៈ​ការ​កាត់បន្ថយ​ករណី​ឆ្លង និង​អាច​បញ្ចៀស​កម្ពុជា​ពី​គ្រោះ​មហន្តរាយ​ដែល​បណ្តាល​មកពី​ជំងឺ...

រដ្ឋមន្ត្រី​ការពារ​ជាតិ​ថា​វ៉ាក់សាំង​ជា​ទំនិញ​យុទ្ធសាស្ត្រ​គន្លឹះ​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ Covid-19

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ អះអាង​ថា វ៉ាក់សាំង​ជា​ទំនិញ​យុទ្ធសាស្ត្រ​គន្លឹះ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ Covid-19 ជាពិសេស​គឺ​ការ​ទប់ស្កាត់​មេរោគ​ដែល​កំពុង​បំប្លែង​ថ្មី​នៅ​ពេលនេះ។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​អះអាង​ក្នុង​ពិធី​ប្រគល់ និង​ទទួល​វ៉ាក់សាំង​ប្រភេទ​ស៊ីណូហ្វាម ចំនួន ៥០​ម៉ឺន​ដូស​ជា​ជំនួយ​របស់​ប្រទេស​ចិន នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ថា បច្ចុប្បន្ន​នេះ កម្ពុជា​កំពុង​ផ្ដោត​លើ​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​របស់​ខ្លួន​ដែល​ជា​ដំណោះស្រាយ​ដ៏​សមស្រប​បំផុត​ក្នុង​ការ​ប្រយុទ្ធ និង​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 រួម​ទាំង​មេរោគ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា (DELTA) ផង​ដែរ។ លោក​អះអាង​ថា ដើម្បី​យក​ឈ្នះ​លើ​រោគ​ឆ្លង​រាតត្បាត​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ស្វះស្វែង​រក​វ៉ាក់សាំង​ប្រឆាំង​វីរុស​សកល​មួយ​នេះ​តាមរយៈ​ទ្វេភាគី...

IDEA TALK៖ វិបត្តិ​កសិករ​ខ្មែរ​ក្នុង​ស្ថានភាព​កូវីដ-១៩

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២១ ស្តីអំពី៖ «វិបត្តិ​កសិករ​ខ្មែរ​ក្នុង​ស្ថានភាព​កូវីដ-១៩»។

រយៈពេល ៧​ខែ​ដើម​ឆ្នាំ​២០២១ សមត្ថកិច្ច​រឹបអូស​និង​បង្ក្រាប​អាល់កុល​ក្លែងក្លាយ​បាន​ចំនួន​៩៦​តោន

អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ ហៅ​កាត់​ថា ក.ប.ប បាន​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​កម្ទេច​ចោល និង​ចុះ​ចាប់​អាល់កុល​ក្លែងក្លាយ (មេតាណុល) ដែល​ចរាចរណ៍​លក់ដូរ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ស្រប​ពេល​ដែល​តម្រូវការ​ប្រើប្រាស់​អាល់កុល​របស់​ពល​រដ្ឋកម្ពុជា​កាន់តែ​កើន​ឡើង។ ក.ប.ប បាន​បង្ហោះ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២១ ថា អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ដង្កោ កម្ទេច​អាល់កុល​ក្លែងក្លាយ​ចំនួន ៧០១​ប៊ីដុង ដែល​ស្មើ​នឹង​ជាង ២​ម៉ឺន ១​ពាន់​លីត្រ...

Latest news