26 C
Phnom Penh

TAG

នុត សវនា

អ្នក​ឃ្លាំមើល៖ រដ្ឋាភិបាល​គួរ​ប្រគល់​សិទ្ធិ​ឲ្យ​លោក រ៉ុង ឈុន អាច​សម្រេច​វះកាត់​ភ្នែក​ដោយ​ខ្លួន​លោក

ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា លើកឡើង​ថា ការ​សម្រេច​វះកាត់​ព្យាបាល​ភ្នែក​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ពី​សំណាក់​អគ្គនាយកដ្ឋាន​ពន្ធនាគារ គឺ​ក្នុង​ចេតនា​ដើម្បី​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​លើ​អ្នក​ជាប់ឃុំ​នៅ​កម្ពុជា ប៉ុន្តែ​ការ​យកចិត្ត​ទុកដាក់​នេះ​មិន​ត្រូវ​ធ្វើ​ឡើង​ដោយ​មិន​ពិគ្រោះ​យោបល់​ជាមួយ​នឹង​សាច់ញាតិ​របស់​លោក​នោះ​ទេ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ដើម្បី​បង្កើត​នូវ​ទំនុក​ចិត្ត​ក្នុង​ការ​ព្យាបាល​នេះ អគ្គនាយកដ្ឋាន​ពន្ធនាគារ​គួរតែ​ប្រគល់​សិទ្ធិ​ជ្រើសរើស​ក្រុម​គ្រូពេទ្យ​សម្រាប់​ព្យាបាល​ក្នុង​ការ​វះកាត់​នេះ​ឱ្យ​សាច់ញាតិ​របស់​លោក រ៉ុង...

អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ម្នាក់​ស្លាប់​អំឡុង​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ​កូវីដ-១៩

អ្នក​ជាប់​ឃុំ​ខ្មែរ​សញ្ជាតិ​ជាតិ​អាមេរិក​ម្នាក់​បាន​ស្លាប់​អំឡុង​ពេល​បញ្ជូន​មក​ព្យាបាល​កូវីដ-១៩ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត កាលពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ខណៈ​ជំងឺ​កូវីដ-១៩ កំពុង​ឆ្លង​ចូល​ពន្ធនាគារ​នៅ​តាម​បណ្ដាល​រាជធានី-ខេត្ត។ អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា បាន​ប្រាប់​សារព័ត៌មាន VOD នៅ​ថ្ងៃ​សុក្រ ទី​១១ មិថុនា ថា អ្នក​ជាប់ឃុំ​ដែល​ស្លាប់​នោះ​មាន​អាយុ ៧២​ឆ្នាំ​ជា​ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក។ លោក​បញ្ជាក់​ថា អ្នក​ជាប់ឃុំ​ដែល​មាន​វ័យ ៧២​ឆ្នាំ​រូប​នេះ​បាន​ឆ្លង​ជំងឺ​កូវីដ-១៩ ស្រប​ពេល​ដែល​គាត់​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ទើប​បណ្ដាល​ឱ្យ​ស្លាប់។ អ្នក​ជាប់ឃុំ​ដែល​ស្លាប់ ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​នៅ​ខែ​មិថុនា ឆ្នាំ​២០០១...

Latest news