27 C
Phnom Penh

TAG

បណ្ឌិត មាស នី

អ្នកវិភាគ​និង​អ្នក​ឃ្លាំមើល​សង្គម​ប្រតិកម្ម​ចំពោះ​សារ​នយោបាយ​របស់​លោក សុខ ឥសាន

ពលរដ្ឋ​នៅ​លើ​បណ្ដាញ​សង្គម និង​អ្នកវិភាគ​នយោបាយ ប្រតិកម្ម​ចំពោះ​ការ​ថ្លែង​រិះគន់​របស់​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចំអក​ឱ្យ​អ្នក​ដែល​ចាត់ទុក​សហរដ្ឋ​អាមេរិក​ថា​ជា​បិតា​ប្រជាធិបតេយ្យ និង​ជា​ប្រទេស​ដែល​ជឿនលឿន​ផ្នែក​ការ​គោរព​សិទ្ធិមនុស្ស។ សារ​នយោបាយ​របស់​លោក សុខ ឥសាន ត្រូវ​បាន​គេ​បង្ហោះ​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា នេះ ក្រោយ​ពី​លោក​បាន​តិះទៀន​អ្នក​សរសើរ​សហរដ្ឋ​អាមេរិក​ថា​ជា​ប្រទេស​ដែល​ល្អ​ឯក​លើស​គេ​ក្នុង​ពិភពលោក។ ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ថា វា​ពិត​ជា​គួរ​ឱ្យ​សោកស្តាយ​ណាស់​ដែល​អ្នក​នាំពាក្យ​ចាស់​វស្សា​រូប​នេះ​អាច​ប្រើប្រាស់​ភាសា​ដែល​ពិបាក​ទទួល​យក​ដូច្នេះ។ ប្រភព​បន្ថែម​ទៀត​ថា ប្រសិនបើ​អ្នក​នយោបាយ​បន្ត​សាបព្រោះ និង​ប្រើ​ភាសា​អសុរោះ​បែប​នេះ វា​នឹង​នាំ​ឱ្យ​មាន​ផល​នៃ​វប្បធម៌​មិន​ល្អ​នៅ​ក្នុង​សង្គម។ ចំណែក​លោក...

លោក ហ៊ុន សែន គំរាម​ចាប់​ខ្លួន​អ្នកវិភាគ​នយោបាយ​ម្នាក់​ទាក់ទង​នឹង​ការ​គាំទ្រ​រដ្ឋាភិបាល​ក្រៅ​ប្រទេស

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាម​តាម​ចាប់​ខ្លួន​អ្នកវិភាគ​នយោបាយ​សង្គម​ម្នាក់​ទាក់ទង​ទៅ​នឹង​ការ​គាំទ្រ​រដ្ឋាភិបាល​ក្រៅ​ប្រទេស ថា​សូម​កុំ​គិត​ថា​រដ្ឋាភិបាល​របស់​លោក​មិន​ហ៊ាន​វ៉ៃ​ខ្នោះ​រូបគេ​ឱ្យ​សោះ ទោះ​ពាក់កណ្តាល​អាធ្រាត្រ​ក៏​សមត្ថកិច្ច​អាច​អនុវត្ត​ការ​ចាប់​ខ្លួន​នេះ​បាន​ដែរ។ លោក ហ៊ុន សែន គំរាម​ចាប់​ខ្លួន​បែប​នេះ ទំនង​ជា​សំដៅ​ដល់​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី ដែល​ធ្លាប់​បាន​លើកឡើង​ពី​លក្ខខណ្ឌ ៦​ចំណុច​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស បន្ទាប់ពី​មេដឹកនាំ​បក្ស​ប្រឆាំង​ប្រកាស​ឱ្យ​មាន​ការ​ចូល​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស​ដែល​យក​គំរូ​តាម​ប្រទេស​ភូមា កាលពី​ពេល​កន្លងទៅ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​បើក​យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​ជំងឺ Covid-19 សម្រាប់​កុមារ​នៅ​វិមាន​សន្តិភាព​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២១ ថា តុលាការ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​រួចហើយ...

បណ្ឌិត មាស នី ថា​ក្រសួង​សុខាភិបាល​គួរ​ពិនិត្យ​ការ​បើក​ប្រាក់​បេសកកម្ម​បុគ្គលិក​ឱ្យ​ត្រឹមត្រូវ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ក្រសួង​សុខាភិបាល​កម្ពុជា គួរ​មាន​យន្តការ​ត្រួតពិនិត្យ​លើ​ការ​បើក​ប្រាក់​បេសកកម្ម​ដល់​បុគ្គលិក​សុខាភិបាល​ដែល​កំពុង​ប្រតិបត្តិការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 និង​ពិនិត្យ​គុណភាព​ម្ហូបអាហារ​សម្រាប់​អ្នកជំងឺ​ផង​ដែរ ចៀសវាង​អំពើ​ពុករលួយ​កើត​មាន​ក្នុង​ពេល​អនុវត្ត។ អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ថា ក្នុង​អំឡុង​ពេល​ដ៏​លំបាក​នេះ មាន​ត្រីងៀត​កំពុងតែ​ឆ្លៀត​ពង​យ៉ាង​ពេញ​ទំហឹង ដោយសារ​មាន​បុគ្គលិក​សុខាភិបាល​ខ្លះ​កំពុងតែ​ព្យាយាម​កេងប្រវ័ញ្ច​ធ្វើ​មាន​ធ្វើ​បាន​នៅ​ពេល​ដែល​មនុស្ស​ដទៃទៀត​កំពុង​រងទុក្ខ​ដោយសារ​វិបត្តិ​សកល​មួយ​នេះ។ លោក​អះអាង​ថា នៅ​អង្គភាព​ខ្លះ​មាន​ការ​គាបសង្កត់​កើន​ឡើង​ដោយ​មាន​អ្នក​តាម​កាត់​យក​ភាគរយ​ពី​អ្នក​ប្រចាំការ​នៅ​តាម​មណ្ឌល​ចត្តាឡីស័ក ទោះ​អ្នក​ទាំងនោះ​បាន​លះបង់​គ្រប់​បែបយ៉ាង​ដើម្បី​ជួយ​ព្យាបាល​អ្នកជំងឺ Covid-19 គ្មាន​ពេល​សម្រាក​ក៏ដោយ។ ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឲ្យ​ក្រសួង​សុខាភិបាល​កម្ពុជា តាមដាន និង​ស្រាវជ្រាវ​មន្ត្រី​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​ល្មើស​ទៅ​នឹង​វិធានការ​រដ្ឋបាល​នានា​របស់​រដ្ឋាភិបាល​យ៉ាង​ធ្ងន់ធ្ងរ។ ជុំវិញ​បញ្ហា​នេះ...

Latest news