26 C
Phnom Penh

TAG

បទវិភាគ

វិភាគ៖ តើ​យោធា​ចិន​ខ្លាំង​ដល់​កម្រិត​ណា​ដែល​ធ្វើ​ឲ្យ​មហាអំណាច​យោធា​អាមេរិក​បារម្ភ?

ចិន​មិន​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​ច្រើន​ដូច​អាមេរិក និង​សម្ពន្ធមិត្ត​អាមេរិក​នោះ​ទេ។ នៅ​ក្នុង​សង្គ្រាម​ឧបទ្វីប​កូរ៉េ ឆ្នាំ​១៩៥០-១៩៥៣ កងទ័ព​ចិន ចូល​ពាក់ព័ន្ធ​ផង​ដែរ តែ​មិន​ចេញ​មុខ​ចំហ​នោះ​ទេ។ យ៉ាងណាក៏ដោយ កងទ័ព​ចិន​ស្លាប់​ច្រើន​ជាង​កងទ័ព​កូរ៉េ​ខាងជើង​ទៅទៀត។ ក្រៅពី​នេះ ចិន​ធ្លាប់​ធ្វើ​សង្គ្រាម​ធំៗ​ជាមួយ​នឹង​ឥណ្ឌា​ចំនួន​ពីរ​លើក គឺ​នៅ​ឆ្នាំ​១៩៦២ និង​ឆ្នាំ​១៩៦៧ គឺ​សង្គ្រាម​ព្រំដែន។ ចាប់ពី​ពេល​នោះ កងទ័ព​ចិន និង​ឥណ្ឌា​ប៉ះ​គ្នា​ជា​ញឹកញាប់ ប៉ុន្តែ​ពុំ​ដែល​មាន​សង្គ្រាម​ជា​ទ្រង់ទ្រាយ​ធំ​ជាមួយ​ឥណ្ឌា​ដូច​កាលពី​ទសវត្ស​ឆ្នាំ​១៩៦០ នោះ​ទេ។ ចំពោះ​ជាមួយ​ប្រទេស​រុស្ស៊ី វិញ ក៏​កងទ័ព​ចិន​ធ្លាប់​ប៉ះ​ជាមួយ​នឹង​កងទ័ព​រុស្ស៊ី​ផង​ដែរ ដែល​គេ​ហៅ​ថា​ជម្លោះ​ព្រំដែន គឺ​នៅ​ឆ្នាំ​១៩៦៩។ សង្គ្រាម​នៅ​ពេល​នោះ​មាន​រយៈពេល...

បទវិភាគ៖ កម្ពុជា​គួរ​ទម្លាក់​បទ​ចោទ​មន្ត្រី​បក្ស​ប្រឆាំង​និង​សកម្មជន​សង្គម ដើម្បី​សាទរ​ធ្វើ​ជា​ប្រធាន​អាស៊ាន

ភ្លាមៗ​បន្ទាប់ពី​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន កាលពី​ថ្ងៃ​ទី​២៨ តុលា ញញួរ​អាស៊ាន​ដែល​ត្រូវ​ប្រគល់​ឱ្យ​សម្រាប់​ប្រធាន​អាស៊ាន​ប្រចាំ​ឆ្នាំ បាន​ធ្លាក់​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ដែង​មោទកភាព​ដែល​លោក​អះអាង​ថា លោក​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ចំនួន​បី​លើក​មក​ហើយ។ ជាមួយ​នឹង​ការ​បង្ហាញ​មោទកភាព​ដូច​នេះ លោក ហ៊ុន សែន បាន​បង្ហាញ​ញញួរ គឺ​ដៃ​របស់​លោក​កាន់​ញញួរ​ដែល​ជា​និមិត្តរូប​អំពី​កម្ពុជា​ជា​ប្រធាន​អាស៊ាន ហើយ​ញញួរ​នេះ​មើល​ទៅ​លោក ហ៊ុន សែន ចង់​ប្រាប់​ថា​ប្រធាន​អាស៊ាន​មាន​សិទ្ធិ​អំណាច​អាច​វះកាត់​នូវ​បញ្ហា​ទាំងឡាយ​ក្នុង​តំបន់។ ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ ក៏​បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា គឺ​លោក ប្រាក់ សុខុន។...

បទវិភាគ៖ កិច្ចប្រជុំ​កំពូល​អាស៊ាន​ពុំ​មាន​មេដឹកនាំ​យោធា​ភូមា​គឺជា​បរាជ័យ​ថ្មី​ទៀត​នៃ​របប​សឹក​នៅ​លើ​វេទិកា​តំបន់

កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​មាន​រយៈពេល ៣​ថ្ងៃ បាន​ចាប់ផ្ដើម​ហើយ​កាលពី​ថ្ងៃ​អង្គារ ទី​២៦ តុលា ប៉ុន្តែ​កិច្ចប្រជុំ​លើក​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​ក្រុម​មេដឹកនាំ​ពិភាក្សា​គ្នា​តាមរយៈ​វីដេអូ​អនឡាញ។ យ៉ាងណាក៏ដោយ កិច្ចប្រជុំ​កំពូល​សម្រាប់​ឆ្នាំ​នេះ​ពុំ​មាន​សមាជិក​អាស៊ាន​ណា​មួយ​អវត្តមាន​នោះ​ទេ ក្រៅតែ​ពី​មេដឹកនាំ​របប​សឹក​ភូមា​មួយ​គត់​ត្រូវ​បាន​ផាត់ចោល​មិន​ឱ្យ​ចូលរួម​ប្រជុំ។ ការ​ផាត់ចោល​មេដឹកនាំ​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែល​ជា​មេ​រដ្ឋប្រហារ​ភូមា កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ នេះ គឺជា​សេចក្ដី​សម្រេច​ដ៏​កម្រ​នៃ​សមាគម​អាស៊ាន ក្នុង​ការ​ប្រើ​សិទ្ធិ​ជា​អង្គការ​តំបន់​ដោយ​មិន​បារម្ភ​ពី​ការ​រំលោភ​ធម្មនុញ្ញ​អាស៊ាន​ដែល​ចែង​អំពី​ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​សមាជិក​អាស៊ាន។ ការ​រាំង​ខ្ទប់​សិទ្ធិ​របស់​តំណាង​ភូមា ទោះ​ជា​មិនមែន​ជា​ការ​ភ្ញាក់ផ្អើល​ពិតមែន តែ​ជា​គុណតម្លៃ​មួយ​ដែល​អាស៊ាន​ហ៊ាន​ចាត់ការ​ទៅលើ​សមាជិក​របស់​ខ្លួន ក្នុង​កាលៈទេសៈ​ដែល​អ្នក​ប្រជាធិបតេយ្យ​ធ្លាប់​កត់សម្គាល់​ថា សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​មិន​ដែល​ធ្វើ​ដូច្នេះ​ទេ​កន្លងមក​ទៅ​លើ​ប្រទេស​ដែល​ជា​សមាជិក​របស់​ខ្លួន ដែល​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ដូចជា​ប្រទេស​កម្ពុជា...

បទវិភាគ៖ តើ​អ្វី​ជា​មូលហេតុ​ដែល​អាមេរិក​មិនព្រម​លុប​ចោល​បំណុល​សម័យ​រដ្ឋាភិបាល​លោក លន់ ណុល?

បំណុល គឺជា​នយោបាយ​ការទូត។ ប្រទេស​ចិន ត្រូវ​បាន​គេ​កត់សម្គាល់​ថា ប្រើប្រាស់​បំណុល​ជា​អន្ទាក់​ដើម្បី​គ្រប់គ្រង​ប្រទេស​ក្រីក្រ​ដែល​ជា​កូនបំណុល​របស់​ខ្លួន។ ចិន គ្រប់គ្រង​ប្រទេស​ជា​កូនបំណុល​របស់​ខ្លួន​ដោយ​ប្រើប្រាស់​ប្រទេស​ទាំងនោះ​ឲ្យ​គាំទ្រ​គោល​នយោបាយ​របស់​ចិន ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​អន្តរជាតិ និង​ថែមទាំង​ប្រើ​ប្រទេស​ជា​កូនបំណុល​នោះ​ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ខ្លួន។ ប្រទេស​ក្រីក្រ​ជាច្រើន​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក និង​អាស៊ី បាន​ផុង​ខ្លួន​ក្នុង​អន្ទាក់​បំណុល​នេះ ដោយសារតែ​ការ​ខ្ចី​លុយ​ពី​ចិន​ពុំ​មាន​លក្ខខណ្ឌ​ស្មុគស្មាញ​ដូច​ប្រទេស​សេរី ដែល​តម្រូវ​ឱ្យ​ប្រទេស​ជា​កូនបំណុល​ត្រូវ​គោរព​សិទ្ធិមនុស្ស ជាដើម។ កម្ពុជា គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ទាំងនោះ​ដែល​កំពុង​រំកិល​ខ្លួន​ចូល​ក្នុង​អន្ទាក់​បំណុល​របស់​ចិន​កាន់តែ​ជ្រៅ។ សហគមន៍​អន្តរជាតិ និង​ខ្មែរ​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ បាន​ហៅ​លោក ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ​នៅ​កម្ពុជា។ ពាក្យ​ផ្ដាច់ការ​នេះ​ហាក់ដូចជា​ធម្មតា​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ ជាពិសេស​សមាជិក​គណបក្ស​ប្រជាជន​ថ្នាក់​ក្រោមៗ​ដែល​កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ។ ដោយឡែក​លោក...

បទវិភាគ៖ តើ​លោក ហ៊ុន សែន ត្រូវការ​ចិន ឬ​ប្រទេស​លោកសេរី?

លោក ហ៊ុន សែន តែងតែ​បញ្ជូន​គណប្រតិភូ និង​ជួល​ក្រុម​បញ្ចុះបញ្ចូល (Lobby) ដោយ​ចំណាយ​លុយ​ជាតិ​ជាច្រើន​ដើម្បី​ធ្វើការ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ប្រទេស​សេរី ជាពិសេស​ប្រទេស​អាមេរិក និង​សហគមន៍​អឺរ៉ុប។ ការ​បញ្ចុះបញ្ចូល​នោះ គឺ​ដើម្បី​ទទួល​បាន​ទីផ្សារ​នាំ​ទំនិញ​ចូល​ពី​ប្រទេស​កម្ពុជា​ដោយ​រួច​ព័ន្ធ និង​ការ​គាំទ្រ​ផ្សេងៗ​ទៀត​ពី​បណ្តា​ប្រទេស​ទាំងនោះ។ ផ្ទុយទៅវិញ រដ្ឋាភិបាល​លោក ហ៊ុន សែន ព្យាយាម​វាយប្រហារ​ប្រទេស​លោកសេរី ជាពិសេស​សហរដ្ឋ​អាមេរិក ដោយ​លើកតម្កើង​ចិន។ ដូច្នេះ តើ​អ្វី​ទៅជា​ចេតនា​ពិតប្រាកដ​របស់​លោក ហ៊ុន សែន? លោក ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ...

បទវិភាគ៖ លទ្ធផល​បោះឆ្នោត​សភា​សហព័ន្ធ​រុស្ស៊ី​ដំបូងៗ​បាន​ធ្វើ​ឱ្យ​បក្ស​ប្រឆាំង​សប្បាយ​ចិត្ត តែ​ក្រោយ​មក​ឈឺចាប់​ខ្លាំង

ការ​បោះឆ្នោត​សភា Duma នៃ​ប្រទេស​រុស្ស៊ី ដែល​បាន​ប្រព្រឹត្ត​ដល់​ទៅ​រយៈពេល ៣​ថ្ងៃ កាលពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៩ ខែ​កញ្ញា មើលទៅ​ដូចជា​រឿង​កំប្លែង​ដែល​គ្រាន់តែ​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត​បន្តិច​ចំពោះ​អារម្មណ៍​ទស្សនិកជន​មិន​ចូលចិត្ត​តារា​កំប្លែង​តួ​កាច​ម្នាក់។ តារា​កំប្លែង​តួ​កាច​រូប​នេះ​ចេញ​មក​ភ្លាម​ធ្វើ​ឱ្យ​ទស្សនិកជន​សើច​សប្បាយ​ចិត្ត​បន្តិច​ត្រង់ថា តួ​កាច​ម្នាក់​នេះ​ទំនង​មិន​លេង​ល្បិច​កិច្ចកល​ផ្ដួល​គូប្រកួត​ដោយ​ល្បែង​ទុច្ចរិត​ទៀត​នោះ​ទេ។ តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក តារា​កំប្លែង​មុខ​ស្ងួត​មួយ​នេះ​វាយ​គូប្រកួត​ដួល​ព្រាត ដោយ​ល្បិច​លាក់​កាំបិត​ស្នៀត​ពីក្រោយ​ខ្នង។ ទស្សនិកជន​ស្រឡាំងកាំង​ដោយ​មិន​នឹកស្មាន​ថា លទ្ធផល​វា​ទៅជា​ដូច្នេះ​ទៅវិញ។ ការ​បោះឆ្នោត​សភា​ប្រទេស​រុស្ស៊ី បាន​បិទ​បញ្ចប់​ដោយ​នាំ​ទៅ​ជាមួយ​នឹង​រឿង​អាស្រូវ​កេង​បន្លំ​សន្លឹកឆ្នោត​រាប់​លាន​សន្លឹក។ បក្ស​ប្រឆាំង​ធំ​ជាងគេ​ដែល​សង្ឃឹម​ថា​នឹង​បាន​អាសនៈ​សភា បើ​មិន​ឈ្នះ គឺ​យ៉ាងហោចណាស់​ក៏​បាន​ជិត ៥០% ដែរ​នៃ​អាសនៈ​សរុប ៤៥០ ប៉ុន្តែ​បាន​តែ​ជិត ១៩​ភាគរយ​ប៉ុណ្ណោះ។ អ្វី​ដែល​ធ្វើ​ឱ្យ​បក្ស​កុម្មុយនីស្ត​សហព័ន្ធ​រុស្ស៊ី...

បទវិភាគ៖ ប្រមុខ​ការទូត​ចិន​ត្រឡប់​ទៅវិញ​បាន​ត្រឹម​ពាក្យ​ថា​អរគុណ តែ​ពុំ​មាន​ការ​សន្យា​ជួយ​ចិន​ប្រឆាំង​អាមេរិក​ឡើយ

ប្រមុខ​ការទូត​ចិន លោក វ៉ាង យី បាន​បិទ​បញ្ចប់​ហើយ​នូវ​ទស្សនកិច្ច ៣​ប្រទេស​ក្នុង​តំបន់​អាស៊ាន ជាមួយ​នឹង​ការ​ទៅដល់​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ក្រោយ​ពី​ចាកចេញ​ពី​កម្ពុជា និង​វៀតណាម។ ក្នុង​ចំណោម ៣​ប្រទេស​នេះ មាន​តែ​កម្ពុជា​មួយ​គត់​ដែល​មេដឹកនាំ​រាជាណាចក្រ​នេះ គឺ​បុរស​ខ្លាំង​លោក ហ៊ុន សែន បាន​ថ្លែង​អរគុណ​ចិន​សឹងតែ​មិន​ដាច់​ពី​មាត់​ជាមួយ​នឹង​ការ​ថ្លែង​ចំអក​ទៅលើ​ប្រទេស​ផ្សេងៗ​ទៀត ជាពិសេស​ទៅលើ​លោក​ខាងលិច និង​ក្រុម​ប្រឆាំង​ដោយ​ពោល​ពាក្យ​ថា «បើ​មិន​ពឹង​ចិន ឲ្យ​កម្ពុជា​ទៅ​ពឹង​ខាងណា ដើម្បី​ជួយ​កម្ពុជា​ក្នុង​គ្រា​លំបាក​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩»។ ត្រង់​ចំណុច​នេះ លោក ហ៊ុន...

បទវិភាគ៖ តើ​នយោបាយ​របស់​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ជា​នយោបាយ​ប្រជែង​គ្នា ឬ​បំពេញ​គ្នា?

លោក ហ៊ុន សែន គឺជា​មេដឹកនាំ​ផ្ដាច់ការ​ម្នាក់​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​កម្ពុជា និង​ជា​មេដឹកនាំ​ផ្ដាច់ការ​ស្ថិត​ក្នុង​អំណាច​យូរ​ជាងគេ​ក្នុង​ពិភពលោក។ ក្រោម​ការ​ដឹកនាំ​របស់​លោក ប្រទេស​បាន​ធ្លាក់​ដុនដាប​ទ្រុឌទ្រោម​យ៉ាង​ដំណំ ហើយ​នាំ​ឲ្យ​រាស្រ្ត​នៅ​ក្នុង​នគរ​ក្លាយ​ជា​រាស្រ្ត​ដែល​ក្រីក្រ​បំផុត​ក្នុង​ពិភពលោក។ តាមពិត​ទៅ ពលរដ្ឋ​ខ្មែរ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត និង​ចង់​ផ្លាស់ប្ដូរ​របប​លោក ហ៊ុន សែន ជា​ខ្លាំង។ ឆន្ទៈ​នេះ​បាន​បញ្ជាក់​ច្បាស់​តាមរយៈ​លទ្ធផល​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣ និង​ឆ្នាំ​២០១៣។ ចំណែក​លោក សម រង្ស៊ី វិញ​គឺជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​ជិត ៣០​ឆ្នាំ​ដែល​តែង​អួត​ថា ខ្លួន​លោក​ផ្ទាល់​គឺជា​អ្នក​នយោបាយ​ដែល​លោក ហ៊ុន សែន ខ្លាច​បំផុត។ ដូច្នេះ...

បទវិភាគ៖ តើ​អ្នក​ណា​ជា​មនុស្ស​គន្លឹះ​នាំ​ឲ្យ​មាន​សេចក្ដី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ?

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ព្រមព្រៀង​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២ ដោយ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី របស់​លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​សឹង​កន្លះ​នគរ​នេះ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន រំលាយ​ចោល​កាលពី​ឆ្នាំ​២០១៧។ តើ​អ្នក​ណា​ជា​មនុស្ស​គន្លឹះ​នាំ​ឲ្យ​មាន​សេចក្ដី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ? ហើយ​ថា​តើ​មាន​អ្វី​ជា​ចំណុច​សំខាន់​បំផុត​មុន​នឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ? នៅ​ខែ​សីហា ឆ្នាំ​២០១៧ លោក អូន...

បទវិភាគ៖ តើ​លោក ហ៊ុន សែន បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​ដល់​កុមារ​ដើម្បី​អ្វី?

លោក ហ៊ុន សែន ធ្លាប់​បាន​សន្យា​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ថា លោក​ទទួល​យក​វ៉ាក់សាំង​ការពារ​កូវីដ-១៩ តែ​ពី​ប្រទេស​ណា​ដែល​មាន​ការ​សម្រេច​ដោយ​អង្គការ​សុខភាព​ពិភពលោក ប៉ុន្តែ​នៅ​ពេល​ដែល​វ៉ាក់សាំង​នៃ​ប្រទេស​ចិន កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពិសោធន៍ និង​មិនទាន់​មាន​ការ​សម្រេច​ពី​អង្គការ​សុខភាព​ពិភពលោក​នៅឡើយ លោក ហ៊ុន សែន បាន​ស្ម័គ្រចិត្ត​ទទួល​យក​ជំនួយ​វ៉ាក់សាំង​ពី​ប្រទេស​ចិន មក​ចាក់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ។ បន្ទាប់ពី​នោះ​មក លោក ហ៊ុន សែន បញ្ជាទិញ​តែ​វ៉ាក់សាំង​ចិន​តែប៉ុណ្ណោះ។ រីឯ​វ៉ាក់សាំង​នៃ​ប្រទេស​លោកសេរី លោក ហ៊ុន សែន ទទួល​នៅ​ពេល​ណា​ដែល​ប្រទេស​ទាំងនោះ​ផ្តល់​ជា​អំណោយ តែ​គាត់​មិនទាន់​បាន​បញ្ជាទិញ​វ៉ាក់សាំង​ទាំងនោះ​នៅឡើយ។...

Latest news