27 C
Phnom Penh

TAG

ពលករ​ចំណាកស្រុក

ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​ធ្វើ​ពិធី​បុណ្យ​គម្រប់​៧​ថ្ងៃ​ជូន​ពលករ​ខ្មែរ​ដែល​ធ្វើ​អត្តឃាត​ដោយ​ចងក

ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ស្រុក នឹង​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​សព​គម្រប់ ៧​ថ្ងៃ​ទៅ​តាម​ប្រពៃណី​ខ្មែរ​ជូន​ពលករ​ខ្មែរ​ដែល​បាន​ធ្វើ​អត្តឃាត​ដោយសារ​តែ​រង​សម្ពាធ​ទាំង​ផ្លូវចិត្ត និង​ផ្លូវកាយ​ពី​ខាង​ក្រុមហ៊ុន​រោងចក្រ នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២២ ស្ថិត​ក្នុង​វត្ត​ខ្មែរសាមគ្គី ឃុំ​ហាំបារ៉ា ស្រុក​អៃកូគើន ខេត្ត​កាណាកាវ៉ា ដើម្បី​រួម​ចំណែក​លើក​ទឹកចិត្ត​គ្រួសារ​ជនរងគ្រោះ និង​ក្នុង​នាម​ជា​គ្រួសារ​ខ្មែរ​ដូច​គ្នា។ អតីត​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី កែវ ម៉ាលីនដា ដែល​មាន​គណនី Facebook ឈ្មោះ​ថា Angkor Jasmine បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២២...

អ្នក​ឃ្លាំមើល៖ ការ​ព្រងើយ​កន្តើយ​របស់​រដ្ឋាភិបាល​បណ្តាល​ឱ្យ​ពលករ​ខ្មែរ​នៅ​ជប៉ុន​រស់​ស្មើ​នឹង​ទាសករ

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ​កម្មករ​ខ្មែរ ត្អូញត្អែរ​ថា ការ​ព្រងើយ​កន្តើយ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា បណ្តាល​ឱ្យ​ជីវិត​ពលករ​ខ្មែរ​ចំណាកស្រុក​ក្នុង​ប្រទេស​ជប៉ុន រស់​ស្មើ​នឹង​ទាសករ​របស់​រោងចក្រ ដែល​ទទួល​រង​នូវ​ការ​រំលោភ​សិទ្ធិ​ការងារ អំពើ​ហិង្សា រហូត​ដល់​បាត់បង់​ជីវិត​ថែម​ទៀត។ សមាជិក​សហជីព General Support Union-NPO/POSSE ក្នុង​ទីក្រុង​តូក្យូ អ្នកស្រី ម៉ៃ តាកិម៉ូរ៉ា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​១១ ខែ​មករា...

IDEA TALK៖ វិបត្តិ​សិទ្ធិ​ពលករ​ខ្មែរ​ក្នុង​ប្រទេស​ជប៉ុន

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២២ ស្តីអំពី៖ «វិបត្តិ​សិទ្ធិ​ពលករ​ខ្មែរ​ក្នុង​ប្រទេស​ជប៉ុន»។

ពលករ​ខ្មែរ​ម្នាក់​បម្រើ​ការ​នៅ​ជប៉ុន ធ្វើ​អត្តឃាត​ដោយសារ​រង​សម្ពាធ​ការងារ​ធ្ងន់ធ្ងរ​ពី​ខាង​រោងចក្រ

សហជីព General Support Union-NPO/POSSE ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន ប្រុងប្រយ័ត្ន​ខ្ពស់​ពី​សម្ពាធ​ការងារ​បន្ទាប់ពី​ពលករ​ខ្មែរ​ម្នាក់​ធ្វើ​អត្តឃាត ក្រោយ​ទទួល​រង​នូវ​សម្ពាធ​ការងារ​ធ្ងន់ធ្ងរ​ដែល​មិន​អាច​ដោះស្រាយ​បាន។ សមាជិក​សហជីព General Support Union-NPO/POSSE ក្នុង​ទីក្រុង​តូក្យូ អ្នកស្រី តាកិ ម៉ូរ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១០ មករា នេះ​ថា មន្ត្រី​ស្ថានទូត​ខ្មែរ​បាន​ប្រាប់​អ្នកស្រី​ថា...

ពលរដ្ឋ​ខ្មែរ​ជិត​១០០​នាក់​លួច​ឆ្លងដែន​ទៅ​ធ្វើការ​នៅ​ថៃ ត្រូវ​សមត្ថកិច្ច​ព្រំដែន​ឃាត់​ខ្លួន

អាជ្ញាធរ​ខ្មែរ និង​អាជ្ញាធរ​នៃ​ប្រទេស​ថៃ បាន​ចាប់​ឃាត់​ពលរដ្ឋ​ខ្មែរ​មាន​ទាំង​មនុស្ស​ចាស់ និង​ក្មេងៗ​ផង​ប្រមាណ​ជិត ១០០​នាក់​នៅ​កន្លែង​ផ្សេងៗ​គ្នា​តាម​ព្រំដែន​កម្ពុជា-ថៃ កាលពី​យប់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ដោយសារ​តែ​ពួកគេ​បាន​ព្យាយាម​លួច​ឆ្លងដែន​ដោយ​មិន​មាន​ឯកសារ​គ្រប់គ្រាន់ ដើម្បី​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។ តាម​ប្រភព​ព័ត៌មាន​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ អាជ្ញាធរ​ថៃ ក្នុង​ខេត្ត​ស្រះកែវ បាន​ឃាត់​ខ្លួន​ពលរដ្ឋ​ខ្មែរ​សរុប ៦០​នាក់ មាន​ទាំង​ក្មេងៗ ១៨​នាក់ ដែល​បាន​ព្យាយាម​ឆ្លងដែន​ដោយ​មិន​មាន​ឯកសារ​ផ្លូវច្បាប់​គ្រប់គ្រាន់​ចូល​ទៅ​ប្រទេស​ថៃ ដើម្បី​រក​ការងារ​ធ្វើជា​កម្មករ​សំណង់ និង​នៅ​តាម​កសិដ្ឋាន និង​ចម្ការ​ផ្លែឈើ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា តាម​ការ​សាកសួរ​របស់​សមត្ថកិច្ច​ថៃ ពលរដ្ឋ​ខ្មែរ​ទាំងអស់​ខាងលើ​បាន​ប្រាប់​ថា ពួកគាត់​ចង់​លួច​ចូល​ប្រទេស​ថៃ...

ពលករ​ខ្មែរ​យក​អាកុល​លាយ​ជាមួយ​តែ​អូអ៊ិឈិ​និង​ទឹកក្រូច​ផឹក​ពុល​ស្លាប់​៧​នាក់ និង​សង្គ្រោះ​ជិត​២០​នាក់

ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌល​កូបធំ សង្កាត់​និមិត្ត បាន​ពុល​ទឹកក្រូច​លាយ​ជាមួយ​អាល់កុល និង​ទឹកតែ​ស្លាប់​ចំនួន ៧​នាក់ និង​កំពុង​សង្គ្រោះ​បន្ទាន់​ជិត ២០​នាក់​ផ្សេង​ទៀត​ក្នុង​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ របាយការណ៍​ដដែល​បញ្ជាក់​ថា ករណី​បណ្តាល​ឲ្យ​ពលករ​ទាំងនោះ​ស្លាប់ និង​ខ្លះ​ទៀត​កំពុង​សង្គ្រោះ​បន្ទាន់ គឺ​ដោយសារតែ​ជនរងគ្រោះ​ទាំងនោះ​បាន​យក​អាល់កុល​ដែល​មន្ត្រី​សុខាភិបាល​ទុក​សម្រាប់​ផ្តល់​ជូន​ពួកគាត់​បាញ់​ធ្វើ​អនាម័យ ឬ​លាង​សម្អាត​ដៃ យក​ទៅ​លាយ​ជាមួយ​តែ «អូអ៊ិឈិ និង​ទឹកក្រូច» រួច​នាំគ្នា​ផឹក ហើយ​ក៏​បាន​ពុល​ស្លាប់​នៅ​នឹង​កន្លែង និង​ខ្លះ​ទៀត​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ។ សមត្ថកិច្ច​បន្ត​ថា តាម​ការ​សាកសួរ​ពី​ពលករ​ដទៃ​ទៀត​និយាយ​ថា ពលករ​ដែល​រងគ្រោះ​ខាងលើ គឺ​ពួកគាត់​ធ្លាប់​បាន​យក​អាល់កុល​ទៅ​លាយ​ជា​មួយ​ទឹកតែ «អូអ៊ិឈិ និង​ទឹកក្រូច»...

ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ព្រមាន​ចាត់​វិធានការ​អ្នក​ពាក់ព័ន្ធ​បទល្មើស​នាំ​ពលករ​ឆ្លងដែន

ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ព្រមាន​ចាត់​វិធានការ​តឹងរ៉ឹង​តាម​ផ្លូវច្បាប់​ចំពោះ​មន្ត្រី​នគរបាល​ណា​ដែល​ឈរ​ជើង​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នាំ​មនុស្ស​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់ ឬ​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​ថ្នាំញៀន។ តាម​ព័ត៌មាន​ផ្សាយ​ក្នុង​ទូរទស្សន៍​ជាតិ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ថា លោក សិទ្ធិ ឡោះ បាន​បញ្ជា​កម្លាំង​ទាំងអស់​រួមគ្នា​ទប់ស្កាត់​រាល់​បទល្មើស​តាម​ព្រំដែន ជាពិសេស​បទល្មើស​ក្នុង​ការ​ជួញដូរ​មនុស្ស​ឆ្លងដែន​ខុស​ច្បាប់ ពលករ​ចំណាក​ស្រុក និង​មេខ្យល់​នាំ​ពលករ​ឆ្លងដែន ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច ដូចជា​ទំនិញ​គេច​ពន្ធ និង​រថយន្ត​ចង្កូត​ស្តាំ បទល្មើស​ជួញដូរ​គ្រឿងញៀន និង​បទល្មើស​ផ្សេងៗ​ទៀត។ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ក៏​បាន​ជំរុញ​ឱ្យ​គ្រប់​មេបញ្ជាការ​អង្គភាព​វរសេនា​តូច​ធំ សហការ​គ្នា​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​កងកម្លាំង និង​សហការ​ជាមួយ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ និង​ភាគី​ថៃ...

សង់ត្រាល់​ស្នើ​រដ្ឋាភិបាល​រៀបចំ​វិធានការ​ធានា​សុវត្ថិភាព​ស្បៀងអាហារ ការ​ស្នាក់នៅ​ដល់​ពលករ​ដែល​ត្រឡប់​ពី​ថៃ

អង្គការ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​ថា សង់ត្រាល់ (CENTRAL) ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​រៀបចំ​វិធានការ​ដើម្បី​ធានា​សុវត្ថិភាព​ស្បៀងអាហារ ការ​ស្នាក់នៅ និង​សុវត្ថិភាព​សុខមាលភាព​ដល់​ពលករ​ខ្មែរ​ដែល​បាន​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ វិញ​ក្នុង​ពេលនេះ។ អង្គការ​សង់ត្រាល់ បាន​លើកឡើង​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា អ្នក​ឃ្លាំមើល​របស់​ខ្លួន​តាម​ព្រំដែន​កម្ពុជា-ថៃ បាន​ឲ្យ​ដឹង​ថា តាម​ព័ត៌មាន​ដែល​ទទួល​បាន​ក្នុង​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​១៣ និង​ទី​១៤ ខែ​សីហា ឆ្នាំ​២០២១ មាន​ពលករ​ជាង ១​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃៗ​បាន​ឆ្លង​ដែន​ពី​ថៃ ចូល​មក​កម្ពុជា​វិញ។ ក្រុម​ការងារ​អង្គការ​សង់ត្រាល់ បាន​ចុះ​តាម​ខេត្ត​មួយ​ចំនួន​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ បាន​សម្គាល់​ឃើញ​ថា ក្នុង​ចំណោម​ច្រក​តូច​ធំ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ចំនួន​ប្រមាណ...

ពលករ​ខ្មែរ​រាប់​រយ​នាក់​កំពុង​ជាប់​គាំង​នៅ​ព្រំដែន​កម្ពុជា-ថៃ​ក្នុង​ពេល​បិទ​ខ្ទប់​២​សប្តាហ៍​ដើម្បី​ការពារ​វីរុស Covid-19 បំប្លែង​ថ្មី

អាជ្ញាធរ​ខេត្ត​បន្ទាយ​មានជ័យ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​បាន​សម្រេច​បិទ​ខ្ទប់​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ ចំនួន ២​សប្តាហ៍​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ Covid-19 បំប្លែង​ខ្លួន​ថ្មី Delta បាន​រក​ឃើញ​ឆ្លង​រាតត្បាត​ចូល​មក​ដល់​កម្ពុជា​រួច​មក គឺ​មាន​ពលករ​ខ្មែរ​រាប់​រយ​នាក់​នៅតែ​បន្ត​វិលត្រឡប់​ពី​ប្រទេស​ថៃ ក្នុង​បំណង​ឆ្លង​ដែន​ចូល​មក​ប្រទេស​កម្ពុជា ស្ទើរ​ជា​រៀងរាល់​ថ្ងៃ។ អភិបាល​ស្រុក​ថ្មពួក លោក អែម សុខា បាន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ដឹង​កាលពី​ថ្ងៃ​ទី​៤ ខែ​សីហា ថា ពលករ​ខ្មែរ​រាប់​រយ​នាក់​បាន​បន្ត​ធ្វើ​ដំណើរ​វិល​ពី​ប្រទេស​ថៃ ចូល​មក​កម្ពុជា ក្នុង​ដំណាក់កាល​បិទ​ខ្ទប់​ចាប់តាំង​ពី​ចុង​ខែ​កក្កដា មក។ ប៉ុន្តែ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ពលករ​ទាំងនោះ​ឆ្លង​បន្ទាត់​ព្រំដែន​ទេ ដោយ​ក្រុម​ការងារ​ចម្រុះ​បាន​សម្របសម្រួល...

អ្នក​ធ្វើការ​ផ្នែក​សិទ្ធិ​ការងារ​រិះគន់​វិធានការ​ក្រសួង​ការងារ​កម្ពុជា​ដែល​ហាម​ពលករ​ចល័ត​កន្លែង​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ

ក្រុម​អ្នកឃ្លាំមើល​សិទ្ធិ​ការងារ​នៅ​កម្ពុជា រិះគន់​ថា សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឲ្យ​ពលករ​ខ្មែរ​ក្នុង​ប្រទេស​ថៃ ផ្អាក​ការ​ធ្វើ​ដំណើរ ឬ​ចល័ត​ពី​កន្លែង​ស្នាក់​នៅ​របស់​ខ្លួន មិនមែន​ជា​ដំណោះស្រាយ​ពេញលេញ និង​សមស្រប​ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពួកគេ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ។ មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​សង់ត្រាល់ លើកឡើង​បែប​នេះ គឺ​បន្ទាប់ពី​ក្រសួង​ការងារ​កម្ពុជា បាន​ណែនាំ​ឲ្យ​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ ឲ្យ​ផ្អាក​ធ្វើ​ដំណើរ​ចល័ត​ពី​កន្លែង​ស្នាក់​នៅ​របស់​ខ្លួន​ក្នុង​ប្រទេស​ថៃ ឆ្ពោះ​ទៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃ​សុក្រ សប្តាហ៍​នេះ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន...

Latest news