ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
28
C
Phnom Penh
Facebook
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
មាជ សុវណ្ណារ៉ា
នយោបាយ
លោក សុខ ឥសាន ថា គ.ជ.ប ទទួលស្គាល់តាមផ្លូវច្បាប់បន្ទាប់ពីបក្សទាំង១៧ចូលរួម
ឌឹ ខេមបូឌា ដេលី
-
May 25, 2022
អ្នកនាំពាក្យគណបក្សកាន់អំណាចអះអាងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិតជាត្រូវបានទទួលស្គាល់តាមផ្លូវច្បាប់ បន្ទាប់ពីគណបក្សក្រៅនយោបាយទាំង ១៧ ព្រមទទួលយកការប្រកួតប្រជែងរកសន្លឹកឆ្នោតដោយការចូលរួមយុទ្ធនាការឃោសនាកាលពីថ្ងៃទី៤ ខែឧសភា។ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ត្រូវបានសារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលលោក ហ៊ុន សែន គឺដើមអម្ពិល ស្រង់សម្ដីចុះផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នេះថា ក្រុមប្រឆាំងនៅតែបរាជ័យក្រោមដៃបក្សកាន់អំណាច ទោះពួកគេចេញមកក្នុងទម្រង់បែបណាក៏ដោយ។ លោក សុខ ឥសាន អះអាងថា គណបក្សកាន់អំណាចនៅតែមានការគាំទ្រពីពលរដ្ឋ...
នយោបាយ
អាមេរិកនឹងបង្វែរបំណុលកម្ពុជាជំពាក់ទៅជួយផ្នែកមនុស្សធម៌សម្រាប់ពលរដ្ឋខ្មែរជំនួសវិញ
ឌឹ ខេមបូឌា ដេលី
-
May 22, 2022
សហរដ្ឋអាមេរិក នឹងបង្វែរបំណុលដែលកម្ពុជាបានជំពាក់ខ្លួនចាប់តាំងពីអំឡុងទសវត្ស១៩៧០ រហូតដល់ពេលនេះ ទាំងដើម ទាំងការ សរុបប្រមាណជាង ៦០០លានដុល្លារអាមេរិកទៅជាជំនួយផ្នែកមនុស្សធម៌សម្រាប់ពលរដ្ឋខ្មែរជំនួសវិញ។ តាមប្រភពច្បាស់ការណ៍បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី២០ ឧសភា ថា សហរដ្ឋអាមេរិកនឹងបង្វិលបំណុលដែលកម្ពុជាជំពាក់ទៅជួយអភិវឌ្ឍលើវិស័យអប់រំនៅកម្ពុជាវិញ ហើយជំនួយទាំងនេះទំនងជាសហរដ្ឋអាមេរិកនឹងផ្តល់ជាដំណាក់កាលៗសម្រាប់ជួយនិស្សិតអាហារូបករណ៍ដែលជាប់ឈ្មោះទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក។ ប្រភពដដែលបានអះអាងថា ការបង្វែរបំណុលប្រទេសកម្ពុជាជំពាក់ជាច្រើនរយលានដុល្លារអាមេរិក ដើម្បីជួយអភិវឌ្ឍដល់វិស័យអប់រំនៅប្រទេសកម្ពុជាពេលនេះ ទំនងជាធ្វើឡើងតាមរយៈភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា USAID ប៉ុណ្ណោះ មិនមែនជាការផ្តល់ឲ្យប្រទេសកម្ពុជាតាមវិធីណាមួយដោយផ្ទាល់នោះទេ ពីព្រោះរាល់ការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក ត្រូវតែធានាបាននូវប្រសិទ្ធភាពនៃគោលដៅរបស់ពួកគេ។ ការអះអាងនេះ...
នយោបាយ
អតីតមន្ត្រីបក្សប្រឆាំងថាការជេរលោក ហ៊ុន សែន កន្លងមកគឺតាមការញុះញង់របស់លោក សម រង្ស៊ី
ឌឹ ខេមបូឌា ដេលី
-
May 12, 2022
អតីតអនុប្រធានផ្នែករដ្ឋបាលគ្រប់គ្រងនៃគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក (CNRP-A) បានចេញលិខិតសុំទោសជាសាធារណៈ ដោយអះអាងថា ការជេរប្រមាថទៅលើមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន កន្លងមក គឺដោយសារតែលោកទទួលបានព័ត៌មានមិនគ្រប់ជ្រុងជ្រោយ និងជឿតាមការញុះញង់របស់អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី។ អតីតអនុប្រធានផ្នែករដ្ឋបាលគ្រប់គ្រងនៃគណបក្សសង្គ្រោះជាតិប្រចាំនៅទីក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក គឺលោក យង់ ប្រេឌី ណុយ (Brady Young Noy) បានចេញលិខិតសុំទោសជាសាធារណៈ...
នយោបាយ
អ្នកឃ្លាំមើលថាកម្ពុជាកំពុងស្ថិតក្នុងហានិភ័យបដិវត្តន៍ពីពលរដ្ឋដែលរងភាពអយុត្តិធម៌
ឌឹ ខេមបូឌា ដេលី
-
April 14, 2022
សកម្មជនអត្ថាធិប្បាយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន ថាទម្រង់ដឹកនាំរបស់បក្សកាន់អំណាចដែលពោរពេញទៅដោយអំពើពុករលួយ និទ្ទណ្ឌភាព និងអយុត្តិធម៌សង្គម គឺជាហានិភ័យមួយដែលបង្កទៅជាបដិវត្តន៍ពីពលរដ្ឋខ្លួនឯងដែលកំពុងរងនូវភាពអយុត្តិធម៌។ សកម្មជននៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន បានលើកឡើងក្នុងកិច្ចពិភាក្សានៃកម្មវិធី Idea Talk កាលពីថ្ងៃទី១២ មេសា ថា រដ្ឋាភិបាលមួយដែលយកអំណាច ឬសម្ដីមេដឹកនាំទៅអនុវត្ត ជាជាងការអនុវត្តច្បាប់នៃប្រទេសរបស់ខ្លួន គឺជាសញ្ញាគ្រោះថ្នាក់ធ្ងន់ធ្ងរដែលអាចនឹងបង្កឲ្យមានបដិវត្តន៍ពីពលរដ្ឋខ្លួនឯង។ ជាក់ស្តែង កម្ពុជាកំពុងស្ថិតក្នុងប្រទេសដែលកំពុងអនុវត្តក្នុងទម្រង់បែបនេះរហូតមក។ លោក ស្រ៊ុន...
នយោបាយ
សន្និសីទនៅអាមេរិកវាយតម្លៃលោក កឹម សុខា ជាវីរជនប្រកាន់ជំហរសន្តិភាពនៅកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
April 8, 2022
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អះអាងថា អង្គសន្និសីទអន្តរជាតិមួយនៅសហរដ្ឋអាមេរិក បានចាត់ទុកប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថាជាវីរជនប្រកាន់ជំហរសន្តិភាព តស៊ូដើម្បីសេរីភាព និងយុត្តិធម៌សង្គម ដែលជាកត្តាជំរុញឲ្យរដ្ឋាភិបាលកម្ពុជាគ្មានជម្រើសអ្វីក្រៅពីបើកឱ្យលោក កឹម សុខា ទទួលបាននូវសិទ្ធិធ្វើនយោបាយឡើងវិញនោះទេ។ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៧ មេសា ថា ការលើកឡើងរបស់សន្និសីទអន្តរជាតិនេះ បង្ហាញឱ្យឃើញថា មេដឹកនាំបក្សប្រឆាំង លោក...
នយោបាយ
អ្នកឃ្លាំមើលថាវត្តមានលោក កឹម សុខា លើវេទិកាអន្តរជាតិគឺលើកមុខមាត់កម្ពុជានិងរដ្ឋាភិបាលខ្មែរ
ឌឹ ខេមបូឌា ដេលី
-
March 26, 2022
ក្រុមអ្នកឃ្លាំមើលនិយាយថា ការបង្ហាញវត្តមានរបស់លោក កឹម សុខា ជាមេបក្សប្រឆាំងធំជាងគេដែលកំពុងជាប់បម្រាមតុលាការ នៅលើវេទិកាអន្តរជាតិដ៏ធំ គឺជាការលើកមុខមាត់របស់កម្ពុជា និងរដ្ឋាភិបាលខ្មែរយ៉ាងធំធេង។ អតីតអគ្គទីប្រឹក្សាខ្មែរប្រចាំស្ថានទូតប្រទេសឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៣ ខែមីនា ថា វត្តមានរបស់មេដឹកនាំប្រឆាំង លោក កឹម សុខា នៅលើវេទិកាពិភពលោកនេះ នឹងប្រាប់ពិភពលោកថា ដើម្បីឧត្តមប្រយោជន៍ជាតិ រដ្ឋាភិបាលកម្ពុជាមានចិត្តទូលាយហ៊ានធ្វើនូវអ្វីដែលគេមិនហ៊ាន ក្នុងការអនុញ្ញាតរយៈពេលខ្លីឲ្យលោក កឹម...
នយោបាយ
ការផ្ដល់ទិដ្ឋាការនៅពេលមកដល់ឡើងវិញជាឱកាសលោក សម រង្ស៊ី អាចវិលចូលកម្ពុជាវិញ
ឌឹ ខេមបូឌា ដេលី
-
March 21, 2022
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន សម្រេចដាក់ឱ្យកម្ពុជាដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការនៅពេលមកដល់ (VISA ON ARRIVAL) នៅច្រកទ្វារអន្តរជាតិទាំងអស់ ដែលត្រូវគេមើលឃើញថាជាឱកាសសម្រាប់អតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី ដើម្បីវិលទៅកម្ពុជាដោយគ្រាន់តែទិញសំបុត្រយន្តហោះប៉ុណ្ណោះ។ ក្រសួងទេសចរណ៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ថា កម្ពុជានឹងដាក់ឱ្យដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការនៅពេលមកដល់ (VISA ON ARRIVAL) នៅច្រកទ្វារអន្តរជាតិទាំងអស់ ទាំងផ្លូវទឹក ផ្លូវគោក...
នយោបាយ
លោក មាជ សុវណ្ណារ៉ា រិះគន់លោក សម រង្ស៊ី ថាមិនចេះរក្សាកម្លាំងគាំទ្រក្នុងស្រុកជិតកន្លះនគរ
ឌឹ ខេមបូឌា ដេលី
-
March 18, 2022
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ចោទអតីតមេដឹកនាំប្រឆាំងលោក សម រង្ស៊ី ថាមិនចេះរក្សាកម្លាំងគាំទ្រនៅក្នុងស្រុកដែលមានជិតកន្លះនគរ ដើម្បីយកទៅប្រកួតប្រជែងជាមួយបក្សកាន់អំណាច តែបែរជាបំបែកកម្លាំងអ្នកប្រជាធិបតេយ្យដោយនាំគ្នាទៅបើកបក្សតូចៗដើម្បីចូលរួមកំដរបក្សកាន់អំណាចក្នុងទីលាននយោបាយដ៏អយុត្តិធម៌ទៅវិញ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ មីនា នេះថា គេដុតបំផ្លាញគណបក្សសង្គ្រោះជាតិ ដោយបំពានលើច្បាប់គ្រប់បែបយ៉ាងរួចទៅហើយ គួរណាស់មន្ត្រីបក្សប្រឆាំងទាំងនោះនាំគ្នាក្រោកឈរតវ៉ាគ្រប់មធ្យោបាយ ដើម្បីទាមទារយកគណបក្សរបស់ខ្លួនមកវិញ មិនគួរនាំគ្នាបង្កើតបក្សថ្មី ហើយសុំភាពស្របច្បាប់ពីអ្នកដុតបំផ្លាញគណបក្សរបស់ខ្លួននោះទេ។ លោកបន្តថា លោកមើលមិនឃើញថាគណបក្សតូចៗទាំងអស់...
ច្បាប់
មេធាវីការពារក្តីលោក កឹម សុខា ថាសវនាការលើកទី៣០ តុលាការនៅតែបន្តចាក់ខ្សែវីដេអូភស្តុតាងដដែល
ឌឹ ខេមបូឌា ដេលី
-
February 17, 2022
សហមេធាវីការពារក្តីឱ្យអតីតប្រធានបក្សប្រឆាំង លោក កឹម សុខា អះអាងថា ដំណើរការសវនាការប្រធានគណបក្សសង្គ្រោះជាតិលើកទី៣០ នៅថ្ងៃពុធ ទី១៦ កុម្ភៈ នេះ តុលាការនៅតែបន្តចាក់ខ្សែវីដេអូភស្តុតាងពាក់ព័ន្ធនឹងការចោទប្រកាន់លើលោក កឹម សុខា ដដែល ខណៈសវនាការបន្ទាប់ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សប្តាហ៍ក្រោយនេះ។ សហមេធាវីការពារក្តីប្រធានគណបក្សសង្គ្រោះជាតិ លោក ផែង ហេង បានប្រាប់អ្នកសារព័ត៌មាននៅមុខតុលាការក្រុងភ្នំពេញ នៅថ្ងៃទី១៦...
នយោបាយ
អ្នកជំនាញផ្នែកច្បាប់អន្តរជាតិថាគណបក្សភ្លើងទៀនគឺជានយោបាយដែលដើរដល់ផ្លូវទាល់ច្រក
ឌឹ ខេមបូឌា ដេលី
-
February 3, 2022
អ្នកជំនាញផ្នែកច្បាប់អន្តរជាតិ លើកឡើងថា គណបក្សភ្លើងទៀន ដែលមានអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បញ្ជាពីក្រោយ មិនមែនជាគណបក្សប្រឆាំងដ៏ធំសម្រាប់ឲ្យពលរដ្ឋខ្មែរចូលរួមនោះទេ ប៉ុន្តែជាគណបក្សនយោបាយដែលដើរដល់ផ្លូវទាល់ច្រកតែប៉ុណ្ណោះ។ អ្នកជំនាញផ្នែកច្បាប់អន្តរជាតិ កញ្ញា សេង ធារី បានលើកឡើងក្នុងកិច្ចពិភាក្សាកម្មវិធី Idea Talk របស់ The Cambodia Daily កាលពីរាត្រីថ្ងៃទី១ ខែកុម្ភៈ ថា ការដឹកនាំនយោបាយរបស់លោក...
1
2
3
...
5
Page 1 of 5
Latest news
IDEA TALK៖ តើការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ ធានាបាននូវយុត្តិធម៌ និងអាចទទួលយកបានដូចការបោះឆ្នោតកាលពីឆ្នាំ២០១៧ ដែរឬទេ?
May 25, 2022
វេទិកាពលរដ្ឋទាមទារលោក ហ៊ុន សែន បើកឱ្យពលរដ្ឋចូលមើលបង្គោលព្រំដែនកម្ពុជា-វៀតណាម
May 25, 2022
កម្ពុជានិងសមាជិកអាស៊ានពីរទៀតមិនត្រូវបានដាក់បញ្ចូលជាសមាជិកសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក
May 25, 2022
លោក ស ខេង ថាការបោះឆ្នោតឃុំ-សង្កាត់ធ្វើឡើងដោយពលរដ្ឋមិនមែនថ្នាក់លើតែងតាំងទេ
May 25, 2022
លោក សុខ ឥសាន ថា គ.ជ.ប ទទួលស្គាល់តាមផ្លូវច្បាប់បន្ទាប់ពីបក្សទាំង១៧ចូលរួម
May 25, 2022
X
សូមចុងត្រង់នេះដើម្បីជួយឧបត្ថម្ភ
Posting....