29 C
Phnom Penh

TAG

មឿន តុលា

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ជំរុញ​ឱ្យ​ទូត​ម៉ាឡេស៊ី​ជួយ​អន្តរាគមន៍​ដោះលែង​អ្នកទោស​មនសិការ

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​នាំគ្នា​ឡើង​មក​ទីក្រុង​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​សាជាថ្មី​ទៅកាន់​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា ស្នើ​ឱ្យ​ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ប្តី​របស់​ពួកគេ និង​អ្នកទោស​មនសិការ​ជាង ២០​នាក់​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ពន្ធនាគារ​ក្នុង​សំណុំរឿង «ញុះញង់ និង​រួម​គំនិត​ក្បត់»។ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ អ្នកស្រី ព្រុំ ចាន់ថា ជា​ភរិយា​របស់​លោក កាក់ កុម្ភារ ដែល​កំពុង​ជាប់​ឃុំ បាន​ឈរ​លើក​បដា​ជាមួយ​ក្រុម​ស្ត្រី​ជាច្រើន​នាក់​ទៀត​នៅ​មុខ​ស្ថានទូត​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​១១ មេសា នេះ​ថា នៅ​កម្ពុជា​គ្មាន​ទេ​យុត្តិធម៌ និង​សន្តិភាព ព្រោះ​ប្តី​របស់​អ្នកស្រី និង​អ្នកទោស​មនសិការ​ដទៃ​ទៀត​ត្រូវ​រង​ការ​ចាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​អស់​រយៈពេល ២​ឆ្នាំ​មក​ហើយ។ ដូច្នេះ...

លោក ហ៊ុន សែន ដក​សិទ្ធិ​គ្រប់គ្រង​ព្រលាន​យន្តហោះ​សៀមរាប​ពី​បារាំង​ឱ្យ​ចិន​គ្រប់គ្រង​៥៥​ឆ្នាំ

មេដឹកនាំ​ខ្មែរ​មួយ​រូប​ដែល​ជំពាក់​បំណុល​បរទេស​វ័ណ្ឌក លោក ហ៊ុន សែន ប្រកាស​ដក​សិទ្ធិ​គ្រប់គ្រង​ព្រលាន​យន្តហោះ​នៅ​ខេត្ត​សៀមរាប ពី​ក្រុមហ៊ុន​បារាំង ហើយ​ប្រគល់​សិទ្ធិ​វិនិយោគ​ទាំងស្រុង​ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន គ្រប់គ្រង​រយៈពេល ៥៥​ឆ្នាំ ដែល​មាន​ទុន​ជិត ១​ពាន់​លាន​ដុល្លារ​អាមេរិក។ បុរស​ខ្លាំង​ក្រាញ​អំណាច​ប្រចាំ​តំបន់​អាស៊ី​រូប​នេះ​លើកឡើង​នៅ​ក្នុង​ពិធី​ចុះ​ត្រួតពិនិត្យ​សំណង់​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០២២ ថា ការ​វិនិយោគ​នេះ គឺ​ប្រៀប​ដូចជា​ចិន​មាន​ម្សៅ​ស្ទើរតែ​ទាំងស្រុង​សម្រាប់​ធ្វើ​នំ​ឲ្យ​ខ្មែរ​ហូប ខណៈ​កម្ពុជា​មាន​ត្រឹមតែ​ដី​សម្រាប់​ការ​សាងសង់​ព្រលាន​យន្តហោះ​នេះ​តែប៉ុណ្ណោះ។ លោក ហ៊ុន សែន អះអាង​ថា បច្ចុប្បន្ន​នេះ​ព្រលាន​យន្តហោះ​ក្នុង​ខេត្ត​សៀមរាប ដែល​កំពុង​ដំណើរការ​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បារាំង ប៉ុន្តែ​កម្ពុជា​នឹង​ផ្ទេរ​សិទ្ធិ​គ្រប់គ្រង​ទៅ​ឲ្យ​ចិន​គ្រប់គ្រង​ជំនួស​វិញ...

លោក ស ខេង ដាស់តឿន​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បញ្ឈប់​ករណី​ឧក្រិដ្ឋ​ក្នុង​ខេត្ត​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​កាន់​អំណាច ដាស់តឿន​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដាក់​ចេញ​នូវ​វិធានការ​បញ្ឈប់​ករណី​ឧក្រិដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ​ឲ្យ​បាន​មុន​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ​នេះ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំ​ឆ្នាំ​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ពេល​ថ្មីៗ​នេះ​ថា ករណី​ឧក្រិដ្ឋ​សាហាវ​ឃោរឃៅ​នា​ពេល​កន្លងមក​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​ប៉ះពាល់​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​អ្នក​វិនិយោគ​ចិន​ដែល​មាន​បំណង​ធ្វើ​វិនិយោគ​នៅ​កម្ពុជា។ លោក ស ខេង ថា​លោក​ទទួល​បាន​របាយការណ៍​ពី​ស្នងការ​ប៉ូលិស​ខេត្ត​ព្រះសីហនុ បង្ហាញ​ពី​បទល្មើស​សាហាវៗ​កន្លងមក ដូចជា​ករណី​ចាប់​ជំរិត អំពើ​ឃាតកម្ម ការ​ធ្វើ​ទារុណកម្ម និង​ការ​ឆក់ប្លន់ ជាដើម។ លោក​ថា ប្រសិនបើ​អាជ្ញាធរ​ខេត្ត​មិន​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល​ទេ...

ក្រុម​អ្នក​ឃ្លាំមើល​បារម្ភ​អំពី​ការ​បាត់បង់​ធនធាន​មនុស្ស​ដោយសារ​ការ​ចំណាកស្រុក​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស

អ្នក​ឃ្លាំមើល​សង្គម​ម្នាក់​សម្ដែង​ក្តី​បារម្ភ​អំពី​ការ​បាត់បង់​ធនធាន​មនុស្ស​របស់​កម្ពុជា ដោយសារ​ការ​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ជិតខាង ដូចជា​ប្រទេស​ថៃ ជាដើម ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​លទ្ធភាព​អាច​បង្កើត​ការងារ​ក្នុង​ស្រុក​ឱ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន។ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia daily កាលពី​រាត្រី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​ថា ពលករ​ចំណាកស្រុក​ដែល​ជា​ធនធាន​មនុស្ស​ដ៏​សំខាន់​របស់​កម្ពុជា បាន​ក្លាយ​ជា​ធនធាន​ដ៏​សំខាន់​មួយ​សម្រាប់​ជួយ​ទាញ​ចំណូល​ជាតិ​របស់​ប្រទេស​ថៃ ជាពិសេស​ពលករ​ចំណាកស្រុក​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់​សព្វថ្ងៃ​នេះ។ បណ្ឌិត សេង...

លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ធ្វើ​បទបង្ហាញ​អំពី​ការ​ការពារ​ទឹកជំនន់​ស្ទឹង​ព្រែកត្នោត

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ណែនាំ​ឲ្យ​ប្រធាន​សមាគម​ជប៉ុន-កម្ពុជា លោក Takahashi Fumaiki ទៅ​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក លឹម គានហោ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​ឱ្យ​ប្រតិភូ​របស់​លោក Takahashi Fumaiki ធ្វើ​បទបង្ហាញ​ពាក់ព័ន្ធ​នឹង​គម្រោង​ការពារ​ទឹកជំនន់​ស្ទឹង​ព្រែកត្នោត។ មេដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១...

ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​ខ្លាំងៗ​នូវ​ការ​ជួល​ក្រុមហ៊ុន​ដើម្បី​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា-អាមេរិក

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ប្រតិកម្ម​ថា នៅ​ពេល​ដែល​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​អះអាង​ថា​ការ​ជួល​ក្រុមហ៊ុន​ឲ្យ​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាមេរិក ដើម្បី​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា និង​អាមេរិក​ឡើងវិញ គឺជា​រឿង​ល្អ នោះ​មាន​ន័យ​ថា លុយ​គឺ​អាច​ធ្វើ​ឱ្យ​អាក្រក់​ទៅ​ជា​ល្អ ដោយ​ប្រាសចាក​ភាព​ត្រឹមត្រូវ​យ៉ាង​ពិតប្រាកដ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា នៅ​ពេល​ដែល​ពួកគេ​ផ្តល់​តម្លៃ​ទៅ​លើ​លុយ ជាជាង​ភាព​ត្រឹមត្រូវ​ទៅ​ហើយ​នោះ ពួកគេ​នឹង​ប្រើ​លុយ​ធ្វើ​រឿង​ខ្មៅ​ឲ្យ​ទៅ​ជា​ស កែប្រែ​រឿង​អាក្រក់​ទៅ​ជា​ល្អ ធ្វើ​ខុស​ឱ្យ​ទៅ​ជា​ត្រូវ ថោកទាប​ទៅ​ជា​ថ្លៃថ្នូរ...

ក្រុម​សិទ្ធិមនុស្ស​លោក ហ៊ុន សែន ថា​ខ្លួន​កំពុង​ធ្វើ​ច្បាប់​មួយ​ធានា​នូវ​ការ​លើក​កម្ពស់​និង​គោរព​សិទ្ធិមនុស្ស

មន្ត្រី​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា ពិត​ជា​មាន​សារសំខាន់​ដើម្បី​ធានា​ថា ច្បាប់​នេះ​បម្រើ​ប្រយោជន៍​ដល់​ពលរដ្ឋ​គ្រប់​រូប ជាពិសេស​ធានា​បាន​នូវ​ការ​ការពារ ការ​លើក​កម្ពស់ និង​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត។ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី អះអាង​ថា ខ្លឹមសារ​នៃ​សេចក្ដី​ព្រាងច្បាប់​នេះ​សំដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា ដែល​នឹង​ត្រូវ​បង្កើត​ឡើង គឺ​ជា​ស្ថាប័ន​ឯករាជ្យ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ធានា​នូវ​ការ​ការពារ លើក​កម្ពស់ និង​គោរព​សិទ្ធិមនុស្ស​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​រូប​ដោយ​មិន​មាន​ការ​រើសអើង។ ការ​អះអាង​របស់​លោក កែវ រ៉េមី ធ្វើឡើង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ...

៣៧​ឆ្នាំ​ជា​នាយករដ្ឋមន្ត្រី បុរស​ខ្លាំង​កម្ពុជា​រំលោភ​រដ្ឋធម្មនុញ្ញ​និង​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ធ្លាក់​ចុះ

កាល​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​១៩៨៥ បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ត្រូវ​បាន​រដ្ឋសភា​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។ គិត​មក​ដល់​ថ្ងៃ​នេះ គឺជា​រយៈពេល ៣៧​ឆ្នាំ​ដែល​បុរស​ខ្លាំង​កម្ពុជា​នៅ​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី ដែល​អ្នក​តាមដាន​សង្គម​លើកឡើង​ថា បាន​រំលោភ​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ និង​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ធ្លាក់​ចុះ។ បុរស​ខ្លាំង​កម្ពុជា ធ្លាប់​មាន​ប្រសាសន៍​កន្លង​មក​ថា លោក​គឺជា​មេដឹកនាំ​ម្នាក់​ដែល​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ដែល​ក្មេង​ជាងគេ ហើយ​ក៏​កាន់​អំណាច​បាន​យូរ​ជាងគេ កម្រ​មាន​មេដឹកនាំ​ណា​ធ្វើ​បាន​ណាស់។ បុរស​ខ្លាំង​កម្ពុជា ត្រូវ​បាន​គេហទំព័រ Wikipedia សរសេរ​ថា​ជា​មេដឹកនាំ​មួយ​រូប​ក្នុង​ចំណោម​មេដឹកនាំ​ទាំង​៤០ ដែល​កាន់​អំណាច​យូរ​ជាងគេ​លើ​ពិភពលោក។ បុរស​ខ្លាំង​កម្ពុជា​បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ដំបូង​ដោយ​មិន​មាន​ការ​បោះឆ្នោត​ពី​ពលរដ្ឋ​នោះ​ទេ...

អាជ្ញាធរ​ព្រមាន​មិន​ឲ្យ​កម្មករ​និយោជិត​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ធ្វើ​បាតុកម្ម​នៅ​តាម​ទី​សាធារណៈ

សាលា​រាជធានី​ភ្នំពេញ ព្រមាន​ថា ប្រសិនបើ​កម្មករ​និយោជិត​របស់​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) និង​សហជីព​នៅតែ​បន្ត​សកម្មភាព​ធ្វើ​បាតុកម្ម​នៅ​តាម​ទី​សាធារណៈ​ទៀត នោះ​ពួកគេ​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។ រដ្ឋបាល​ក្រុង​ភ្នំពេញ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន ណាហ្គា វើលដ៍ និង​កម្មករ​និយោជិត កាលពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ​ថា ទោះបី​សាលា​រាជធានី​ភ្នំពេញ​ខិតខំ​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​មក​ប្រជុំ​ដោះស្រាយ​វិវាទ​នេះ​ក៏ដោយ ក៏​កម្មករ​និយោជិត​ក្រុមហ៊ុន ណាហ្គា វើលដ៍ ពុំ​បាន​រំសាយ​ការ​ប្រមូល​ផ្តុំ​សម្ដែង​មតិ​ដោយ​ខុសច្បាប់​តាម​សំណើ​របស់​សាលា​រាជធានី​ភ្នំពេញ​ឡើយ។ ប្រភព​ដដែល​បន្ត​ថា ទោះ​មិន​មាន​ការ​ចូលរួម​ប្រជុំ​រក​ដំណោះស្រាយ​វិវាទ​ទាំង​ពីរ​ភាគី​ពាក់ព័ន្ធ​ក៏ដោយ ប៉ុន្តែ​សាលា​ក្រុង​ភ្នំពេញ​បាន​សម្រេច​យក​ដំណោះស្រាយ​មួយ​ចំនួន...

លោក ហ៊ុន សែន គំរាម​ថា​អ្នក​ដែល​ចង់​ផ្លាស់ប្ដូរ​ទិសដៅ​នយោបាយ​របស់​លោក គឺ​ត្រូវ​ធ្វើ​ឃាត​លោក​ជា​មុន​សិន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាម​ថា អ្នក​ណា​ដែល​ចង់​ផ្លាស់ប្ដូរ​ទិសដៅ​នយោបាយ​របស់​លោក គឺ​ត្រូវ​ធ្វើ​ឃាត​លោក​ជា​មុន​សិន ប៉ុន្តែ​អ្នក​ដែល​ប៉ុនប៉ង​ធ្វើ​ឃាត​លោក ពួកគេ​ក៏​មិន​ប្រាកដ​ថា​នៅ​មាន​ជីវិត​ដែរ។ អតីត​កម្មាភិបាល​ខ្មែរក្រហម និង​ជា​មេដឹកនាំ​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​ពិភពលោក​រូប​នេះ បាន​អះអាង​ក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិ​លេខ​១១ និង​សាងសង់​គន្លង​ផ្លូវ​ថ្មី​វាង​ក្រុង​ព្រៃវែង នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២១ ថា អ្នក​ដែល​មាន​បំណង​ចង់​សម្លាប់​រូបលោក​កាល​ពី​មុន ហើយ​ចង់​ធ្វើ​ឃាត​លោក​នៅ​ពេលនេះ​ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​លោក ហ៊ុន ម៉ាណែត ធ្វើជា​នាយករដ្ឋមន្ត្រី​ទៀត​នោះ ពួកគេ​ក៏​មិន​រួច​ខ្លួន​ដែរ ព្រោះ​ថា​លោក ហ៊ុន សែន...

Latest news