31 C
Phnom Penh

TAG

ម៉ែន ណាត

លោក ហ៊ុន សែន គំរាម​ចាប់​ខ្លួន​អ្នកវិភាគ​នយោបាយ​ម្នាក់​ទាក់ទង​នឹង​ការ​គាំទ្រ​រដ្ឋាភិបាល​ក្រៅ​ប្រទេស

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាម​តាម​ចាប់​ខ្លួន​អ្នកវិភាគ​នយោបាយ​សង្គម​ម្នាក់​ទាក់ទង​ទៅ​នឹង​ការ​គាំទ្រ​រដ្ឋាភិបាល​ក្រៅ​ប្រទេស ថា​សូម​កុំ​គិត​ថា​រដ្ឋាភិបាល​របស់​លោក​មិន​ហ៊ាន​វ៉ៃ​ខ្នោះ​រូបគេ​ឱ្យ​សោះ ទោះ​ពាក់កណ្តាល​អាធ្រាត្រ​ក៏​សមត្ថកិច្ច​អាច​អនុវត្ត​ការ​ចាប់​ខ្លួន​នេះ​បាន​ដែរ។ លោក ហ៊ុន សែន គំរាម​ចាប់​ខ្លួន​បែប​នេះ ទំនង​ជា​សំដៅ​ដល់​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី ដែល​ធ្លាប់​បាន​លើកឡើង​ពី​លក្ខខណ្ឌ ៦​ចំណុច​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស បន្ទាប់ពី​មេដឹកនាំ​បក្ស​ប្រឆាំង​ប្រកាស​ឱ្យ​មាន​ការ​ចូល​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស​ដែល​យក​គំរូ​តាម​ប្រទេស​ភូមា កាលពី​ពេល​កន្លងទៅ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​បើក​យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​ជំងឺ Covid-19 សម្រាប់​កុមារ​នៅ​វិមាន​សន្តិភាព​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២១ ថា តុលាការ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​រួចហើយ...

ក្រុម​តស៊ូ​មតិ៖ សម្ដី​កូនប្រុស​លោក ស ខេង ឆ្លុះបញ្ចាំង​សកម្មភាព​នយោបាយ​ទុច្ចរិត​របស់​មេដឹកនាំ​ធំៗ​នៅ​កម្ពុជា

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា ការ​លើកឡើង​របស់​កូនប្រុស​លោក ស ខេង គឺ​លោក ស សុខា ជា​គំនិត​ល្អ​ដែល​សុំ​ឲ្យ​អ្នក​នយោបាយ​ជំនាន់​មុន​ធ្វើ​ជា​គំរូ​ល្អ​ដល់​អ្នក​ជំនាន់​ក្រោយ​នោះ ហាក់​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​សកម្មភាព​នយោបាយ​ទុច្ចរិត​របស់​មេដឹកនាំ​ធំៗ​នៅ​កម្ពុជា ដែល​បាន​ធ្វើ​កន្លងមក​រហូត​ដល់​សព្វថ្ងៃ​នេះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២១ ថា មេដឹកនាំ​ដែល​ត្រូវតែ​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ...

ក្រុម​ឃ្លាំមើល​ថា​លោក ស ខេង បង្ហាញ​ពី​គំរូ​ល្អ​ចំពោះ​ការ​ផ្ទេរ​ភារកិច្ច​ពេល​លោក​អវត្តមាន​ពី​ការងារ

ក្រុម​អ្នក​តស៊ូ​មតិ​ខ្មែរ​មួយ​ក្រុម​នៅ​ក្រៅ​ស្រុក លើកឡើង​ថា ការ​ផ្ទេរ​ភារកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ជា​ការ​បង្ហាញ​អំពី​គំរូ​ល្អ​សម្រាប់​ប្រទេស​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​សេចក្តី​ជូនដំណឹង​ពី​ការ​ចាកចេញ​ពី​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​រយៈពេល​ប្រមាណ​ជិត​កន្លះ​ខែ ដោយ​មាន​ធុរៈ​ផ្ទាល់ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា...

ក្រុម​តស៊ូ​មតិ​ថ្កោលទោស​តុលាការ​ក្រុង​ភ្នំពេញ​ដែល​កាត់ទោស​លោក រ៉ុង ឈុន ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ

ក្រុម​អ្នក​ឃ្លាំមើល​ថ្កោលទោស​ចំពោះ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​កាត់ទោស​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ថា​ជា​ការ​ប្រតិដ្ឋ​ភស្តុតាង​មួលបង្កាច់​លើ​រូប​គាត់ និង​ជា​ការ​បង្ហាញ​ពី​ទង្វើ​អយុត្តិធម៌​ដែល​កំពុង​កើតមាន​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​មួយ​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​ហើយ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ សីហា ថា ផ្អែក​តាម​មាត្រា​នៃ​រដ្ឋធម្មនុញ្ញ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ អាច​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា លោក រ៉ុង...

រដ្ឋាភិបាល​កម្ពុជា​ដាក់​ចេញ​នូវ​ផែនការ​មេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី​រយៈពេល​១៥​ឆ្នាំ

រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដាក់​ចេញ​នូវ​ផែនការ​មេ​ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ពី​ឆ្នាំ​២០២១ រហូត​ដល់​ឆ្នាំ​២០៣៥ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ខេត្ត​នេះ​ឲ្យ​ទៅ​ជា​ខេត្ត​គោលដៅ​ទេសចរណ៍​លំដាប់​អន្តរជាតិ និង​ជា​ខេត្ត​ដ៏​សំខាន់​ក្នុង​ការ​រួមចំណែក​ធ្វើ​ឱ្យ​តំបន់​ភូមិភាគ​ឦសាន​ដែល​មាន​ខេត្ត​មណ្ឌលគិរី ជា​ស្នូល​ក្លាយ​ជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤ របស់​កម្ពុជា។ ក្រសួង​ទេសចរណ៍​កម្ពុជា បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​ខ្លឹមសារ​សង្ខេប​ប្រតិបត្តិ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ថា រដ្ឋាភិបាល​កម្ពុជា​មាន​គោលបំណង​លើក​កម្ពស់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ឱ្យ​ក្លាយ​ជា​វិស័យ​អាទិភាព​មួយ ដើម្បី​រួមចំណែក​បង្កើន​ប្រាក់ចំណូល បង្កើន​ការងារ និង​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​ខ្មែរ។ ប្រភព​ដដែល​អះអាង​ថា ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​នេះ រដ្ឋាភិបាល​នឹង​វាយតម្លៃ​ផែនការ​មេ​នេះ​ជា ៣​ដំណាក់កាល​រៀងរាល់ ៥​ឆ្នាំ​ម្តង ដោយ​គណៈកម្មការ​អន្តរ​ក្រសួង គឺ​លើក​ទី​១ នៅ​ឆ្នាំ​២០២៥ លើក​ទី​២...

អ្នក​ឃ្លាំមើល​សង្គម​ទាត់​ចោល​ការ​ចោទ​ប្រកាន់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​លើ​របាយការណ៍​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក លើកឡើង​ថា ការ​អះអាង​របស់​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន ចំពោះ​របាយការណ៍​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch គឺជា​ការ​ដោះសា​ដើម្បី​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន និង​ព្យាយាម​ទម្លាក់​កំហុស​លើ​ពលរដ្ឋ​ខ្លួនឯង​តែប៉ុណ្ណោះ។ ការ​អះអាង​របស់​ក្រុម​អ្នក​តស៊ូ​មតិ​នេះ ធ្វើឡើង​ដើម្បី​រិះគន់​លើ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​នៃ​ប្រទេស​កម្ពុជា ដែល​បាន​ចោទ​ប្រកាន់​លើ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ដែល​បាន​ចេញ​ផ្សាយ​របាយការណ៍​ពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃ​ទី​១១...

លោក កឹម សុខា បន្ត​ទាត់ចោល​ចលនា​នយោបាយ​ខុសច្បាប់​របស់​លោក សម រង្ស៊ី ខណៈ​អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​មាន​ការ​រួបរួម

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ស្ថិត​ក្នុង​ការ​រឹតត្បិត​សិទ្ធិ​ធ្វើ​នយោបាយ និង​សិទ្ធិ​សេរីភាព បាន​ទាត់ចោល​ទាំងស្រុង​ចំពោះ​ការ​បង្កើត​ព្រឹត្តិការណ៍​នយោបាយ​ទាំងឡាយ​ណា​ដែល​ផ្ទុយពី​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​បំពាន​បទដ្ឋាន​អន្តរជាតិ​ស្ដីពី​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​អហិង្សា។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បដិសេធ​តាមរយៈ​មេធាវី​របស់​លោក​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​មិន​បាន​ចូលរួម​គាំទ្រ ហើយ​ក៏​មិន​បាន​ពាក់ព័ន្ធ​ក្នុង​គម្រោង​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស ដែល​បាន​ប្រកាស​ដោយ​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី កាលពី​ពេល​ថ្មីៗ​នេះ​ដែរ។ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​សកម្មភាព​នយោបាយ​របស់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ត្រូវ​បាន​លោក កឹម សុខា បដិសេធ​នោះ។...

ក្រុម​អ្នក​តស៊ូ​មតិ៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ពិតជា​មិន​យល់​ពី​ការ​អនុវត្ត​សិទ្ធិមនុស្ស​ប្រាកដ​មែន

ក្រុម​អ្នក​រិះគន់​និយាយ​ថា លោក ហ៊ុន សែន ពិតជា​មិន​យល់​អំពី​ការ​អនុវត្ត​សិទ្ធិមនុស្ស​ប្រាកដ​មែន ទោះបីជា​គាត់​ខំ​ប្រតិកម្ម​តប​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្លាប់​រិះគន់​ពី​បញ្ហា​សិទ្ធិមនុស្ស​យ៉ាងណាក៏ដោយ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២ សីហា ថា សិទ្ធិមនុស្ស​ដែល​លោក ហ៊ុន សែន បាន​លើកឡើង​គឺជា​សិទ្ធិ​ដែល​ត្រូវ​អនុវត្ត​ក្រោម​អំណាច​របស់​លោក​តែប៉ុណ្ណោះ មិនមែន​ជា​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ទេ ចំណុច​នេះ​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា គាត់​នៅតែ​មិន​អាច​បែងចែក​បាន​ពី​ការ​អនុវត្ត​សិទ្ធិ...

មន្ត្រី​កម្ពុជា​ចាត់ទុក​ជំនួយ​មនុស្សធម៌​របស់​ប្រទេស​ជា​មិត្ត​ជា​ការ​ប្រកួត​ប្រជែង​ដណ្តើម​ឥទ្ធិពល​នយោបាយ​ក្នុង​តំបន់

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ប្រទេស​មហាអំណាច​មាន​តែ​ប្រកួតប្រជែង​គ្នា​ក្នុង​ការ​ជួយ​ដល់​ប្រទេស​តូចតាច​ទន់ខ្សោយ​ប៉ុណ្ណោះ ទើប​ជា​វិធានការ​សមស្រប និង​មាន​ប្រសិទ្ធភាព ជាពិសេស​ក្នុង​បរិបទ​នយោបាយ​អន្តរជាតិ​ពហុ​ប៉ូល និង​ការប្រកួតប្រជែង​ដណ្តើម​អំណាច និង​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​នា​ពេល​បច្ចុប្បន្ន​នេះ។ លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​លើក​បែប​នេះ គឺ​បន្ទាប់ពី​ប្រទេស​កម្ពុជា​ទទួល​ជំនួយ​មនុស្សធម៌​ជា​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ពី​ប្រទេស​លោកសេរី​សម្រាប់​កម្ពុជា​ជា​បន្តបន្ទាប់​ក្នុង​ពេល​ថ្មីៗ​នេះ។ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០២១ ថា...

ក្រុម​អ្នក​តស៊ូ​មតិ៖ មេដឹកនាំ​កម្ពុជា​តែង​បង្ហាញ​ឲ្យ​ឃើញ​ពី​សមានចិត្ត​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​កុម្មុយនីស្ត​ជាជាង​ប្រទេស​លោកសេរី

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក លើកឡើង​ថា មេដឹកនាំ​កម្ពុជា​តែង​បង្ហាញ​ឲ្យ​ឃើញ​ពី​សមានចិត្ត​ល្អ​ក្នុង​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​កុម្មុយនីស្ត ជាជាង​ប្រទេស​លោកសេរី​ដែល​តែង​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ជាដើម។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃ​ទី​២៧ កក្កដា ថា ការ​ផ្តល់​គ្រឿង​ឥស្សរិយយស​ពី​ប្រធានាធិបតី​រុស្ស៊ី ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​គ្រាន់តែ​បង្ហាញ​ពី​ការ​រឹតចំណង​ការទូត​ល្អ​ប៉ុណ្ណោះ មិន​ពាក់ព័ន្ធ​នឹង​ឥទ្ធិពល​នយោបាយ​នោះ​ទេ។ លោក​អះអាង​ថា ទំនាក់ទំនង​រវាង​មេដឹកនាំ​កុម្មុយនីស្ត និង​មេដឹកនាំ​ផ្ដាច់ការ...

Latest news