36 C
Phnom Penh

TAG

យក់ សម្បត្តិ

អ្នក​ស្លាប់​ថ្មី​ដោយសារ​ជំងឺ Covid-19 បាន​កើន​ឡើង​ដល់ ២៥​នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ តុលា

អ្នក​ស្លាប់​ថ្មី​ដោយសារ​ជំងឺ Covid-19 បាន​កើន​ឡើង​ដល់ ២៥​នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ ជា​តួលេខ​ដែល​បង្ហាញ​ពី​ការ​កើន​ឡើង​ជាង​សព្វ​មួយ​ដង​នៃ​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​ដោយសារ​ជំងឺ Covid-19 បើ​ទោះបីជា​តួលេខ​អ្នក​ឆ្លង​វីរុស​នេះ​បាន​ថយ​ចុះ​ពី​ជិត ១​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ មក​នៅ​ជាង ២០០​នាក់​ក្នុង​មួយ​ថ្ងៃ​ទៅ​ហើយ​ក្តី។ ក្រសួង​សុខាភិបាល​កម្ពុជា បាន​បង្ហាញ​របាយការណ៍​នៃ​អ្នក​ឆ្លង​វីរុស Covid-19 នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា អ្នក​ស្លាប់​ថ្មី​ដោយសារ​ជំងឺ Covid-19 មាន​ចំនួន ២៥​នាក់ និង​អ្នក​ឆ្លង​ថ្មី​មាន​ចំនួន ២៦៨​នាក់ ខណៈ​អ្នក​ដែល​បាន​ជាសះស្បើយ​ថ្មី​មាន​ចំនួន...

មន្ត្រី​សុខាភិបាល​កម្ពុជា​អះអាង​ថា ចិន​តែង​នៅ​ជាមួយ​កម្ពុជា​រហូត ហើយ​ក៏​មិន​រត់​ចោល​កម្ពុជា​ដែរ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​អះអាង​ថា ប្រទេស​ចិន​តែងតែ​នៅ​ជាមួយ​កម្ពុជា​រហូត ហើយ​ចិន​ក៏​បាន​ជួយ​កម្ពុជា​ច្រើន​ណាស់​លើ​គ្រប់​វិស័យ មិនមែន​ត្រឹមតែ​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ​ប្រតិកម្ម​ថា កម្ពុជា​មិន​គួរ​បង្ហាញ​ជំហរ​លម្អៀង​ទៅ​ចិន​ជ្រុល​ហួសហេតុ​ក្នុង​នយោបាយ​ការទូត​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ​បែប​នេះ​ទេ។ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល អ្នកស្រី យក់ សម្បត្តិ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​បទសម្ភាសន៍​ទទួល​វ៉ាក់សាំង​ជំនួយ​ចិន នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា ទំនាក់ទំនង​កម្ពុជា-ចិន មិនមែន​ជា​រឿង​ដែល​ពិបាក​វាយតម្លៃ​នោះ​ទេ ព្រោះថា​ប្រទេស​ចិន​តែង​ជួយ​ដល់​កម្ពុជា​តាំងពី​កម្ពុជា​នៅ​បាតដៃ​ទទេ​រហូត​កម្ពុជា​មាន​ការ​រីកចម្រើន​ដូច​សព្វថ្ងៃ​នេះ។ អ្នកស្រី​អះអាង​ថា តាមរយៈ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន គឺ​មាន​ចំណង​មិត្តភាព​ដែកថែប​រឹងមាំ​មិន​អាច​បំបែក​បាន​ជាដាច់ខាត...

បក្ស​ក្រៅ​រដ្ឋាភិបាល​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​ចាក់​វ៉ាក់សាំង​តាម​ទីប្រជុំជន​ឲ្យ​បាន​លឿន​បំផុត

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ហៅ​កាត់​ថា GDP ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដាក់​ផែនការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ទៅតាម​ទីប្រជុំជន តាម​បណ្តា​ខេត្ត រោងចក្រ និង​តំបន់​ទេសចរណ៍​នានា​ឲ្យ​បាន​លឿន ក្រោយ​ការ​ចាក់​វ៉ាក់សាំង​បង្កើត​ភាព​ស៊ាំ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ជោគជ័យ។ ការ​អះអាង​នេះ ធ្វើឡើង​ស្របពេល​ដែល​វ៉ាក់សាំង​ចំនួន ១​លាន​ដូស​បាន​ទៅដល់​កម្ពុជា នៅ​ថ្ងៃ​នេះ​ដែល​ជា​ជំនួយ​ចិន ផង និង​ជា​កា​បញ្ជា​ទិញ​របស់​រដ្ឋាភិបាល​កម្ពុជា​ផង ដើម្បី​ទប់ស្កាត់​ចម្លង​វីរុស Covid-19 ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The...

Latest news