27 C
Phnom Penh

TAG

រដ្ឋប្រហារ​ភូមា

ជំនួប​កំពូល​ចិន-អាស៊ាន​ដែល​មាន​វត្តមាន​លោក ស៊ី ជីនពីង ប្រព្រឹត្ត​ទៅ​ដោយ​ពុំ​មាន​មេ​រដ្ឋប្រហារ​ភូមា

មេ​រដ្ឋប្រហារ​នៅ​ភូមា កាន់តែ​ភ្ញាក់​ខ្លួន​ថា​ត្រូវ​គេ​ផាត់​ចោល​គ្រប់​វេទិកា​អាស៊ាន-អន្តរជាតិ បើ​សូម្បី​សំណើ​របស់​ចិន ត្រូវ​គេ​ទាត់​ចោល​ទៅ​ហើយ​នោះ បើ​ទោះ​ជា​សំណើ​របស់​ប្រទេស​ណា​ទៀត​ក៏​អាស៊ាន​ទាត់​ចោល​ដូចនេះ​ដែរ។ នៅទីបំផុត មេដឹកនាំ​ចិន លោក ស៊ី ជីនពីង សម្រេច​ចូលរួម​ប្រជុំ​ជាមួយ​មេដឹកនាំ​អាស៊ាន​ដែល​គេ​ហៅ​ថា​កិច្ចប្រជុំ​កំពូល​ចិន-អាស៊ាន ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ទោះ​ជា​សំណើ​របស់​ចិន សុំ​ឱ្យ​មេដឹកនាំ​យោធា​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង មក​ចូលរួម​ប្រជុំ​ត្រូវ​បាន​ទាត់​ចោល។ កិច្ចប្រជុំ​នេះ បាន​ធ្វើឡើង​ដោយ​ពុំ​មាន​តំណាង​យោធា​ភូមា​ណា​ម្នាក់​ចូលរួម​ប្រជុំ​នោះ​ទេ។ អវត្តមាន​របស់​មេដឹកនាំ​ភូមា គឺ​មកពី​អាស៊ាន ជាពិសេស​សមាជិក​ខ្លាំង ៤​ប្រទេស​បាន​ទាត់​ចោល​សំណើ​របស់​ចិន ដែល​សុំ​ឱ្យ​ឧត្តមសេនីយ៍...

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ជំរុញ​ឱ្យ​បិទ​បញ្ចប់​អំពើ​ហិង្សា​នៅ​ភូមា ដោយ​ស្នើ​ឱ្យ​មាន​ការ​ស្ដារ​ស្ថានភាព​ឡើងវិញ

ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ជុំវិញ​អំពើ​ហិង្សា​ដែល​កំពុង​កើន​ឡើង​នៅ​ទូទាំង​ប្រទេស​ភូមា ខណៈ​ប្រទេស​គ្រប់គ្រង​ដោយ​របប​សឹក​មួយ​នេះ​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​យ៉ាង​ធ្ងន់ធ្ងរ។ ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ធ្វើ​សេចក្ដី​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​វិច្ឆិកា នេះ បាន​ឱ្យ​ដឹង​ថា សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុមប្រឹក្សា​សន្តិសុខ ធ្វើឡើង​បន្ទាប់ពី​ក្រុមប្រឹក្សា​នេះ​ទទួល​បាន​របាយការណ៍​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ អំពី​ហិង្សា​នៅ​ក្នុង​ប្រទេស​ភូមា កាន់តែ​ធ្ងន់ធ្ងរ​ឡើង ដោយ​បណ្ដាល​ឱ្យ​មាន​ជនភៀសខ្លួន​កើន​ឡើង ២៣​ម៉ឺន​នាក់​ចាប់តាំង​ពី​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ​ធ្លាក់​ក្នុង​របប​សឹក​នៅ​ថ្ងៃ​រដ្ឋប្រហារ ទី​១ កុម្ភៈ កន្លង​មក​នេះ។ របាយការណ៍​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស បាន​ឱ្យ​ដឹង​ថា មនុស្ស​ស្លាប់​ដោយសារ​ពួក​យោធា​បាញ់​សម្លាប់​កើន​ឡើង​ជាង ១៣០០​នាក់ និង​ចាប់​ខ្លួន​ជិត ១​ម៉ឺន​នាក់ ហើយ​ហិង្សា​ដែល​ផ្ទុះ​ខ្លាំង​នៅ​រដ្ឋ​ឈិន...

បទវិភាគ៖ កម្ពុជា​គួរ​ទម្លាក់​បទ​ចោទ​មន្ត្រី​បក្ស​ប្រឆាំង​និង​សកម្មជន​សង្គម ដើម្បី​សាទរ​ធ្វើ​ជា​ប្រធាន​អាស៊ាន

ភ្លាមៗ​បន្ទាប់ពី​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន កាលពី​ថ្ងៃ​ទី​២៨ តុលា ញញួរ​អាស៊ាន​ដែល​ត្រូវ​ប្រគល់​ឱ្យ​សម្រាប់​ប្រធាន​អាស៊ាន​ប្រចាំ​ឆ្នាំ បាន​ធ្លាក់​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ដែង​មោទកភាព​ដែល​លោក​អះអាង​ថា លោក​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ចំនួន​បី​លើក​មក​ហើយ។ ជាមួយ​នឹង​ការ​បង្ហាញ​មោទកភាព​ដូច​នេះ លោក ហ៊ុន សែន បាន​បង្ហាញ​ញញួរ គឺ​ដៃ​របស់​លោក​កាន់​ញញួរ​ដែល​ជា​និមិត្តរូប​អំពី​កម្ពុជា​ជា​ប្រធាន​អាស៊ាន ហើយ​ញញួរ​នេះ​មើល​ទៅ​លោក ហ៊ុន សែន ចង់​ប្រាប់​ថា​ប្រធាន​អាស៊ាន​មាន​សិទ្ធិ​អំណាច​អាច​វះកាត់​នូវ​បញ្ហា​ទាំងឡាយ​ក្នុង​តំបន់។ ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ ក៏​បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា គឺ​លោក ប្រាក់ សុខុន។...

បទវិភាគ៖ កិច្ចប្រជុំ​កំពូល​អាស៊ាន​ពុំ​មាន​មេដឹកនាំ​យោធា​ភូមា​គឺជា​បរាជ័យ​ថ្មី​ទៀត​នៃ​របប​សឹក​នៅ​លើ​វេទិកា​តំបន់

កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​មាន​រយៈពេល ៣​ថ្ងៃ បាន​ចាប់ផ្ដើម​ហើយ​កាលពី​ថ្ងៃ​អង្គារ ទី​២៦ តុលា ប៉ុន្តែ​កិច្ចប្រជុំ​លើក​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​ក្រុម​មេដឹកនាំ​ពិភាក្សា​គ្នា​តាមរយៈ​វីដេអូ​អនឡាញ។ យ៉ាងណាក៏ដោយ កិច្ចប្រជុំ​កំពូល​សម្រាប់​ឆ្នាំ​នេះ​ពុំ​មាន​សមាជិក​អាស៊ាន​ណា​មួយ​អវត្តមាន​នោះ​ទេ ក្រៅតែ​ពី​មេដឹកនាំ​របប​សឹក​ភូមា​មួយ​គត់​ត្រូវ​បាន​ផាត់ចោល​មិន​ឱ្យ​ចូលរួម​ប្រជុំ។ ការ​ផាត់ចោល​មេដឹកនាំ​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែល​ជា​មេ​រដ្ឋប្រហារ​ភូមា កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ នេះ គឺជា​សេចក្ដី​សម្រេច​ដ៏​កម្រ​នៃ​សមាគម​អាស៊ាន ក្នុង​ការ​ប្រើ​សិទ្ធិ​ជា​អង្គការ​តំបន់​ដោយ​មិន​បារម្ភ​ពី​ការ​រំលោភ​ធម្មនុញ្ញ​អាស៊ាន​ដែល​ចែង​អំពី​ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​សមាជិក​អាស៊ាន។ ការ​រាំង​ខ្ទប់​សិទ្ធិ​របស់​តំណាង​ភូមា ទោះ​ជា​មិនមែន​ជា​ការ​ភ្ញាក់ផ្អើល​ពិតមែន តែ​ជា​គុណតម្លៃ​មួយ​ដែល​អាស៊ាន​ហ៊ាន​ចាត់ការ​ទៅលើ​សមាជិក​របស់​ខ្លួន ក្នុង​កាលៈទេសៈ​ដែល​អ្នក​ប្រជាធិបតេយ្យ​ធ្លាប់​កត់សម្គាល់​ថា សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​មិន​ដែល​ធ្វើ​ដូច្នេះ​ទេ​កន្លងមក​ទៅ​លើ​ប្រទេស​ដែល​ជា​សមាជិក​របស់​ខ្លួន ដែល​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ដូចជា​ប្រទេស​កម្ពុជា...

រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី៖ គោល​នយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​អាស៊ាន​គួរតែ​សើរើ​ឡើង​វិញ

ក្នុង​ស្ថានភាព​ដែល​ប្រទេស​ភូមា ជា​សមាជិក​អាស៊ាន​បង្ក​អស្ថិរភាព​ក្នុង​តំបន់ និង​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​សមាគម​អាស៊ាន ពោល​គឺ​ធម្មនុញ្ញ​អាស៊ាន​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ឧបករណ៍​របស់​មេដឹកនាំ​ប្រទេស​មួយ​ចំនួន​ធ្វើជា​ឈ្នាន់​របស់​ខ្លួន​ដើម្បី​តោង​អំណាច ឬ​ក៏​ធ្វើ​រដ្ឋប្រហារ ក៏​ព្រោះ​តែ​មិន​បារម្ភ​ពី​ការ​ដាក់​ទណ្ឌកម្ម​ដោយ​អង្គការ​តំបន់​នេះ​ឡើយ។ ជាក់ស្ដែង របប​សឹក​ភូមា​ដែល​បាន​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ គឺ​ពួកគេ​មិន​មាន​ការ​ព្រួយបារម្ភ​ច្រើន​ទេ ថា​នឹង​រង​ទណ្ឌកម្ម​ពី​ប្រទេស​ក្នុង​សមាគម​អាស៊ាន ព្រោះ​តែ​មាត្រា​មួយ​នៃ​ធម្មនុញ្ញ​អាស៊ាន​បាន​ចែង​មិន​ឱ្យ​សមាជិក​ណា​មួយ​ចូល​លូកលាន់​កិច្ចការ​ផ្ទៃក្នុង ឬ​ចូល​ដោះស្រាយ​វិបត្តិ​របស់​ប្រទេស​សមាជិក​ខ្លួន​ឡើយ។ មាត្រា​នេះ គឺ​ចែង​អំពី​គោលនយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន (non-interference policy)។ ដោយសារតែ​គោលនយោបាយ​នេះ​ហើយ សមាជិក​អាស៊ាន​ឯ​ទៀត​សឹងតែ​មិន​ហ៊ាន​លូក​ដៃ​ចូល​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា​នោះ​ទេ ខណៈ​របប​សឹក​ប្រទេស​នេះ​កាន់តែ​គឃ្លើន​បង្ក្រាប​បាញ់​សម្លាប់​ពលរដ្ឋ​ខ្លួនឯង​មិន​ញញើត​ឡើយ។ ដោយ​មើល​ឃើញ​បែប​នេះ លោក Saifuddin Abdullah...

របប​សឹក​ភូមា​ដឹកនាំ​ដោយ​ពួក​យោធា ដើរ​ដល់​ក្រឡា​ទាល់ច្រក​ហើយ

ប្រទេស​ភូមា បាន​ក្លាយ​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​១៩៩៧ នៅ​អំឡុង​ពេល​ដែល​ប្រទេស​នេះ​ធ្លាក់​ក្នុង​របប​សឹក​នៅឡើយ។ ប៉ុន្តែ​ពេល​នោះ ពួក​យោធា​ភូមា​បាន​ចាប់ផ្ដើម​កែទម្រង់​ការ​ដឹកនាំ​ដោយ​សន្យា​ជាមួយ​អាស៊ាន​ធ្វើ​ដំណើរ​ទៅ​រក​ការ​គ្រប់គ្រង​បែប​ស៊ីវិល។ ចាប់ពី​ពេល​នោះ​មក គេ​សង្កេត​ឃើញ​ថា ពួក​យោធា​ក៏​ចេះ​តែ​បន្ធូរ​ដៃ​នៃ​ការ​រឹត​បន្តឹង​ទៅលើ​សេរីភាព​របស់​ប្រជាជន តែ​សហគមន៍​អន្តរជាតិ​នៅតែ​បន្ត​ដាក់​ទណ្ឌកម្ម​រហូត​ដល់​មេដឹកនាំ​យោធា​អនុវត្ត​ការ​កែទម្រង់​ជាក់ស្ដែង​នៅ​ឆ្នាំ​២០១០ ហើយ​ចាប់ពី​ពេល​នោះ​មក​ក៏​សម្រេច​ឱ្យ​មាន​ការ​បោះឆ្នោត​មួយ ដែល​ទីបំផុត​ជ័យជម្នះ​បាន​ទៅលើ​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​ជា​ជើងឯក​អ្នក​ប្រជាធិបតេយ្យ​នៅ​តំបន់​អាស៊ី និង​ជា​ជ័យលាភី​ណូបែល​សន្តិភាព។ គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ បាន​ឡើង​កាន់​អំណាច​ក្រោម​ការ​ចង្អុល​វាស់វែង​នៃ​រដ្ឋធម្មនុញ្ញ រៀបរៀង​ដោយ​ពួក​យោធា​ដោយ​ការ​រឹត​បន្តឹង​សេរីភាព​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី មិន​ឱ្យ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​របស់​ប្រទេស​នេះ​បាន​ឡើយ ក៏​ព្រោះ​តែ​អ្នកស្រី​មាន​ស្វាមី​ជា​ជនជាតិ​អង់គ្លេស ដែល​រដ្ឋធម្មនុញ្ញ​ពួក​យោធា​ហាម​ប្រធានាធិបតី​ពាក់ព័ន្ធ​ខ្សែលោហិត​ជាមួយ​ជនបរទេស។ តែ​យ៉ាងណា អ្នកស្រី​នៅតែ​យក​អំណាច​បាន គឺជា​ទីប្រឹក្សា​រដ្ឋ​ឋានៈ​ស្មើ​ប្រធានាធិបតី។...

សភា​អឺរ៉ុប​បោះឆ្នោត​ទទួលស្គាល់​រដ្ឋាភិបាល​ស្រមោល​ភូមា​នៃ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ

សភា​អឺរ៉ុប បាន​បោះឆ្នោត​ទទួលស្គាល់​រដ្ឋាភិបាល​ស្រមោល​នៃ​ប្រទេស​ភូមា ដោយ​ចាត់ទុក​ថា​ជា​រដ្ឋាភិបាល​តំណាង​ឱ្យ​ប្រជាជន​ភូមា។ តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ គឺ​មាន ៦៤៧​រូប​បោះឆ្នោត​គាំទ្រ និង ៣១​រូប​បោះឆ្នោត​អនុប្បវាទ និង ២​សំឡេង​ជំទាស់។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ភូមា Irrawaddy នៅ​ថ្ងៃ​សុក្រ ទី​៨ ខែ​តុលា នេះ។ ជាមួយ​គ្នា​នេះ គណៈកម្មាធិការ​សាតាំង​នៃ​សភា​សហភាព​អឺរ៉ុប ក៏​បាន​សម្រេច​ទទួល​យក​តំណាង​រដ្ឋាភិបាល​ស្រមោល​នេះ​ដែល​មាន​ការិយាល័យ​នៅ​អឺរ៉ុប ដោយ​ចាត់ទុក​ថា​ជា​តំណាង​ស្រប​ច្បាប់​របស់​ប្រទេស​ភូមា។ នេះ​ជា​លើកដំបូង​ហើយ​ដែល​សភា​របស់​សហគមន៍​អន្តរជាតិ​ដ៏​ធំ​មួយ​ទទួលស្គាល់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដែល​ប្រឆាំង​នឹង​របប​សឹក​ភូមា ជា​ស្ថាប័ន​តំណាង​ភាព​ស្រប​ច្បាប់​ក្នុង​កម្រិត​ការទូត​ខ្ពស់​បំផុត​នៅ​អឺរ៉ុប។ ដំណោះស្រាយ​របស់​សភា​អឺរ៉ុប ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​តុលា បាន​បញ្ជាក់​អំពី​ការ​គាំទ្រ​រដ្ឋាភិបាល​ស្រមោល ឬ​រដ្ឋាភិបាល​ឯកភាព​ជាតិ​នៃ​ប្រទេស​ភូមា...

មេដឹកនាំ​ក្រុម​សម្ព័ន្ធ Quad ប្រាប់​ទៅ​របប​សឹក​ភូមា​ឱ្យ​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់

ពី​ប្រទេស​ភូមា ឯណោះ​វិញ មេដឹកនាំ​ក្រុម​ចតុភាគី​ហៅថា Quad បាន​សម្រេច​រួម​គ្នា​ប្រាប់​ទៅ​របប​រដ្ឋប្រហារ​ភូមា ឱ្យ​បញ្ចប់​ហិង្សា និង​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំងអស់។ សេចក្ដី​ថ្លែងការណ៍​រួម​របស់​មេដឹកនាំ Quad ដែល​បាន​ធ្វើឡើង​ក្នុង​ជំនួប​កំពូល​នៅ​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន គឺ​មាន​ប្រធានាធិបតី​អាមេរិក Joe Biden នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi នាយករដ្ឋមន្ត្រី​ជប៉ុន Yoshihide Suga និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Scott Morrison។ ខ្លឹមសារ​នៃ​សេចក្ដី​ថ្លែងការណ៍​នេះ បាន​បញ្ជាក់​ថា...

ភូមា​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ហើយ​នៅ​ពេលនេះ បន្ទាប់ពី​ការ​អំពាវនាវ​ឱ្យ​ប្រជាជន​ក្រោក​ប្រឆាំង​របប​សឹក

ក្រោយ​ពី​លោក Duwa Lashi មេដឹកនាំ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ភូមា ដែល​បង្កើត​ដោយ​អតីត​សមាជិក​សភា បាន​អំពាវនាវ​កាលពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឱ្យ​ប្រជាជន​ក្រោក​ឡើង​កាន់​អាវុធ​ប្រយុទ្ធ​យក​ឈ្នះ​របប​សឹក​នោះ គេ​ឃើញ​ថា​ស្ថានការណ៍​សឹក​បាន​រុញ​ឱ្យ​ភូមា​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ពាសពេញ​ផ្ទៃ​ប្រទេស។ ការ​វាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​សឹក ធ្វើឡើង​ដោយ​សហការ​គ្នា​ពី​សហគមន៍ និង​តំបន់​ជនជាតិ​ដើម បាន​កើតឡើង​សឹង​គ្រប់​ទីតាំង​សំខាន់ៗ​របស់​ពួក​យោធា​នៅ​ទូទាំង​ប្រទេស។ ទោះបី​ជនស៊ីវិល និង​កងទ័ព​កម្លាំង​ប្រឆាំង​របប​សឹក​ស្លាប់​ក៏ដោយ តែ​កងទ័ព​មេ​រដ្ឋប្រហារ​កាន់តែ​ច្រើន​បាន​ចុះចូល​នឹង​កងកម្លាំង​រដ្ឋាភិបាល​រួបរួម​ជាតិ។ តំបន់​ដែល​ធ្លាក់​ក្នុង​សង្គ្រាម​ធ្ងន់ធ្ងរ មាន​ដូចជា រដ្ឋ​កាឈីន រដ្ឋ​សាន រដ្ឋ​ម៉ន រដ្ឋ​ឈិន និង​រដ្ឋ​ការ៉េន។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ភូមា ដែល​ទីភ្នាក់ងារ​ព័ត៌មាន AFP...

UN នឹង​សម្រេច​ថា​តើ​រដ្ឋាភិបាល អ៊ុងសាន ស៊ូជី ឬ​ក៏​ពួក​យោធា​ជា​អ្នក​កាន់កាប់​អាសនៈ​នៅ UN ឬ​ក៏​ទុក​ឱ្យ​ទំនេរ

មហាសន្និបាត​លើក​ទី​៧៥ របស់​អង្គការ​សហប្រជាជាតិ ត្រូវ​ចាប់ផ្ដើម​នៅ​បុរី​ញីវយ៉ក នៅ​ថ្ងៃ​ទី​១៤ កញ្ញា។ សម្រាប់​មហាសន្និបាត​ឆ្នាំ​នេះ​មាន​របៀបវារៈ​ជាច្រើន​ដែល​ត្រូវ​លើកឡើង ប៉ុន្តែ​ភាព​ចម្រូងចម្រាស​មួយ​បាន​ផ្ទុះឡើង គឺ​ការ​ដណ្ដើម​អាសនៈ​របស់​ស្ថាប័ន​ពិភពលោក​មួយ​នេះ​រវាង​រដ្ឋាភិបាល​ឯកភាព​ជាតិ និង​របប​សឹក​ភូមា។ សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ភូមា Irrawaddy បាន​ឱ្យ​ដឹង​ថា គណៈកម្មាធិការ​សាតាំង​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នឹង​ធ្វើការ​សម្រេច​នៅ​ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក ដើម្បី​កំណត់​ថា​តើ​អាសនៈ​នេះ​ត្រូវ​ប្រគល់​ឱ្យ​ភាគី​ខាង​រដ្ឋាភិបាល​ឯកភាព​ជាតិ​នៃ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី ឬ​ក៏​ត្រូវ​ប្រគល់​ឱ្យ​របប​សឹក​ដឹកនាំ​ដោយ​មេ​រដ្ឋប្រហារ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ឬ​ក៏​ត្រូវ​ទុក​ឱ្យ​នៅ​ទំនេរ។ របប​សឹក​ភូមា បាន​ដាក់​លិខិត​ស្នើសុំ​ទៅកាន់​គណៈកម្មការ​សាតាំង​នេះ​តាំងពី​ដើម​ខែ​មិថុនា ប៉ុន្តែ​ត្រូវ​បាន​ស្ថាប័ន​ជំនាញ​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​មួយ​នេះ​ទុក​រហូត​មក​ដល់​ថ្ងៃ​ចុងក្រោយ​នៃ​ការ​បើក​មហាសន្និបាត​ចូល​មកដល់។ តែ​ជាមួយ​គ្នា​នេះ...

Latest news