23 C
Phnom Penh

TAG

លោក ឃឹម ហ្វីណង់

អភិបាល​ស្រុក​បន្ទាយស្រី៖ សៀមរាប​នៅ​សល់​ដី​រដ្ឋ​តែ​ជាង​៥​ពាន់​ក្បាលដី​ទៀត​ដែល​គ្រោង​ដាក់​ស្នើសុំ​កាត់​ឆ្វៀល​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២

គណៈ​អភិបាល​ស្រុក​មួយ​រូប​នៃ​ខេត្ត​សៀមរាប អះអាង​ថា ខេត្ត​សៀមរាប​នៅ​សល់​ដី​រដ្ឋ​តែ​ជាង ៥​ពាន់​ក្បាល​ដី​ទៀត​នៅ​ក្នុង​ស្រុក​បន្ទាយស្រី ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ ស្រង់​ទិន្នន័យ និង​គ្រោង​ដាក់​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ​សម្រេច និង​ធ្វើការ​កាត់​ឆ្វៀល​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ប្រសិនបើ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់។ មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​បាន​លើកឡើង​បន្ទាប់ពី​មាន​ការ​ប្រតិកម្ម​ពី​មហាជន​តាម​បណ្តេញ​សង្គម​យ៉ាង​ច្រើន​ក្រោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្រេច​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ក្នុង​ស្រុក​បន្ទាយស្រី ជិត ២០០​ហិកតារ​ឱ្យ​ទៅ​ឧកញ៉ា ឡេង ណាវ៉ាត្រា កាលពី​ពេល​ថ្មីៗ​នេះ។ អភិបាល​ស្រុក​បន្ទាយស្រី លោក ឃឹម ហ្វីណង់ បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ម្សិលមិញ​ថា ការ​ធ្វើ​អនុបយោគ​ដី​សាធារណៈ​របស់​រដ្ឋ​ឱ្យ​ទៅជា​ដី​ឯកជន​របស់​រដ្ឋ ហើយ​ធ្វើ​ប្រទានកម្ម​ផ្តល់​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​ពលរដ្ឋ​ណាមួយ មិនមែន​ជា​ការ​យក​ដី​ដែល​នៅ​មាន​ព្រៃឈើ...

Latest news