23 C
Phnom Penh

TAG

វាលយន្តហោះ​ថ្មី

តុលាការ​ខេត្ត​កណ្ដាល​ដោះលែង​ពលរដ្ឋ​តវ៉ា​ដីធ្លី ៩​នាក់​វិញ​ក្រោយ​ពី​ពួកគេ​យល់ព្រម​ឈប់​តវ៉ា​តាម​លក្ខខណ្ឌ

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល សម្រេច​ដោះលែង​ពលរដ្ឋ​ដែល​តវ៉ា​រឿង​ដីធ្លី​ចំនួន ៩​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​វិញ​ហើយ ក្រោយពី​ពួកគេ​ទទួលយក​លក្ខខណ្ឌ​ឈប់​តវ៉ា និង​ទទួល​យក​សំណង​តាម​ដែល​អាជ្ញាធរ​កំណត់ ៨​ដុល្លារ​ក្នុង ១​ម៉ែត្រការ៉េ​នោះ។ បន្ទាប់ពី​ឃុំ​ខ្លួន​ពលរដ្ឋ​ទាំង ៩​នាក់​នៅ​ក្នុង​ពន្ធនាគារ​រយៈពេល​ជិត ១០​ថ្ងៃ​មក នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល លោក វ៉ាន់ សុបញ្ញា បាន​ចេញ​ដីកា​សម្រេច​ដោះលែង​អ្នក​តវ៉ា​ដីធ្លី​ទាំង ៩​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​វិញ។ តាម​ដីកា​សម្រេច​បញ្ជាក់​ថា ពួកគេ​ទាំង ៩​នាក់​ត្រូវ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ ឬ​ឃ្លាំមើល​ពី​តុលាការ​ដដែល។ ពលរដ្ឋ​ដែល​តវ៉ា​រឿង​ដីធ្លី​ទាំង ៩​នាក់​នោះ តុលាការ​ខេត្ត​កណ្ដាល...

ពលរដ្ឋ​ជាង​៦០​គ្រួសារ​ត្រៀម​តវ៉ា​ទាមទារ​ដោះស្រាយ​ទំនាស់​ដីស្រែ​ជាមួយ​ក្រុមហ៊ុន​ឧកញ៉ា ពុង ឃាវសែ

ពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ខេត្ត​កណ្តាល កំពុង​ប្រមូល​គ្នា​ចេញ​តវ៉ា​ទាមទារ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​រវាង​អ្នកភូមិ​ជាង ៦០​គ្រួសារ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​វាល​យន្តហោះ​ថ្មី អូស៊ីអាយស៊ី (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ ដែល​បាន​ប៉ះពាល់​ដីស្រែ​ចម្ការ​របស់​ពួក​គាត់។ក្រុម​ពលរដ្ឋ​ទាំងនោះ​បាន​បោះតង់​សង់​ខ្ទម​នៅ​តំបន់​ដី​មាន​ជម្លោះ​នៅ​ភូមិ​អំពៅព្រៃ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល និង​ខ្លះ​ទៀត​នៅ​តាម​ដង​ផ្លូវ ដើម្បី​តៀម​តវ៉ា​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ​សម្រាប់​គ្រួសារ​ពួកគាត់។តំណាង​ពលរដ្ឋ​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​អ្នក​ភូមិ​នាំគ្នា​ធ្វើ​បែប​នេះ គឺ​ដោយសារតែ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ មិន​អើពើ​រក​ដំណោះស្រាយ​ចំពោះ​ទុក្ខ​កង្វល់​រួម​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​ទេ។តំណាង​ពលរដ្ឋ​ដដែល​បាន​បញ្ជាក់​ទៀត​ថា ដីស្រែ​ចម្ការ​ទាំងនោះ​ជា​ដី​កេរ​ដូនតា​របស់​ពួកគាត់ ដែល​បាន​អាស្រ័យផល​ជាង ៤០ឆ្នាំ​មក​ហើយ ប៉ុន្តែ​បែរ​ជា​ត្រូវ​បាន​ក្រុមហ៊ុន​ហាមឃាត់ និង​រារាំង​មិន​ឱ្យ​ពួកគាត់​ចូល​ទៅ​ធ្វើ​ស្រែ​បង្កបង្កើនផល​ចិញ្ចឹម​ជីវិត​លើ​ដី​នៅ​តំបន់​នោះ​ជាច្រើន​ឆ្នាំ​មក​ហើយ។រីឯ​ការ​ហាមឃាត់​នេះ គឺ​ខាង​ភាគី​ក្រុមហ៊ុន​មិនទាន់​មាន​គោលការណ៍​ច្បាស់លាស់​ផ្តល់​សំណង​សមរម្យ​ដល់​អ្នកភូមិ​នៅឡើយ​ទេ។អ្នកភូមិ​អំពៅព្រៃ បាន​ស្រែក​ទាមទារ​យុត្តិធម៌​ជាង...

Latest news