26 C
Phnom Penh

TAG

វិបត្តិ​នយោបាយ

បក្ស​ភ្លើង​ទៀន​គ្រោង​ធ្វើ​សមាជ​នៅ​ចុង​ខែ​វិច្ឆិកា ខណៈ​សកម្មជន​បក្ស​ប្រឆាំង​រិះគន់​ថា​បក្ស​នេះ​កំពុង​បំបែក​ខ្លួន​ពី​គណបក្ស​សង្គ្រោះ​ជាតិ

គណបក្ស​ភ្លើង​ទៀន ដែល​មាន​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ជា​ខ្នង​បង្អែក បាន​ប្រកាស​រៀបចំ​ធ្វើ​ពិធី​សមាជ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដើម្បី​ធ្វើ​វិសោធនកម្ម​ប្រការ​មួយ​ចំនួន​របស់​គណបក្ស ខណៈ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ រិះគន់​ថា ការ​ធ្វើ​បែប​នេះ គឺ​បង្ហាញ​នូវ​សកម្មភាព​បំបែក​ខ្លួន​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​មិន​អាច​ប្រកែក​បាន។ គណបក្ស​ភ្លើង​ទៀន ដែល​មាន​ដើមកំណើត​ពី​គណបក្ស សម រង្ស៊ី បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា ខ្លួន​នឹង​ប្រារព្ធ​ពិធី​សមាជ​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ ដើម្បី​កែសម្រួល​នូវ​លក្ខន្តិកៈ​គណបក្ស ការ​រៀបចំ​ជ្រើសរើស​មេដឹកនាំ​ថ្មី និង​កំណត់​យុទ្ធសាស្ត្រ​របស់​ខ្លួន​ជាដើម។ ផែនការ​ធ្វើ​សមាជ​គណបក្ស​ក្រោយ​គណបក្ស​នេះ​បាន​បើក​អង្គប្រជុំ​គណៈ​អចិន្ត្រៃយ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២១...

IDEA TALK៖ តើ​ការ​ផ្សះផ្សា​ជាតិ​ត្រូវការ​គ្រឿង​ផ្សំ​អ្វី​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ការ​ផ្សះផ្សា​ជាតិ​ត្រូវការ​គ្រឿង​ផ្សំ​អ្វី​ខ្លះ?»។

អ្នក​ឃ្លាំមើល៖ ការ​ចុះផ្សាយ​របស់​កាសែត The Guardian ក្លាយ​ជា​ការ​ប្រជែង​ប្រយោជន៍​នយោបាយ​នៅ​ខ្មែរ

អ្នក​ឃ្លាំមើល​នយោបាយ​នៅ​កម្ពុជា និយាយ​ថា ការ​ចុះផ្សាយ​ខុស​របស់​កាសែត​អង់គ្លេស The Guardian មិន​គួរ​ជា​ហេតុផល​នាំ​ឲ្យ​មាន​ការ​បង្កើត​ច្បាប់​កំណត់​សញ្ជាតិ​មេដឹកនាំ​ក្នុង​ស្ថាប័ន​កំពូលៗ​នោះ​ទេ ប៉ុន្តែ​ដោយ​ការ​ចាប់ផ្តើម​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លើ​ការ​ចុះផ្សាយ​នេះ បាន​ក្លាយ​ទៅជា​ការ​ប្រជែង​គ្នា​លើ​ប្រយោជន៍​នយោបាយ​ទៅវិញ។ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១២ តុលា នេះ​ថា លោក​គាំទ្រ​ឱ្យ​មាន​ច្បាប់​នេះ ប៉ុន្តែ​អ្វី​ដែល​លោក​មាន​ការ​សោកស្តាយ​នោះ គឺ​មូលហេតុ និង​នីតិវិធី​នៃ​ការ​បង្កើត​ច្បាប់​នេះ ព្រោះថា​ច្បាប់​នេះ​កើតឡើង​ក្នុង​ស្ថានភាព​ដែល​កម្ពុជា​មិន​ទាន់​ស្រុះស្រួល​គ្នា​រវាង​អ្នក​នយោបាយ​កំពូលៗ​ដែល​មាន​ឥទ្ធិពល​នយោបាយ​សម្រាប់​កម្ពុជា​នៅ​ពេលនេះ ខណៈ​អ្នក​ឃ្លាំមើល​សង្គម​ជាច្រើន​ទៀត​ក៏​មាន​ទស្សនៈ​ស្រប​គ្នា​នេះ​ដែរ។ លោក​លើកឡើង​ថា...

លោក កឹម សុខា អះអាង​ថា​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​នៅតែ​យកចិត្ត​ទុកដាក់​ជួយ​ពលរដ្ឋ​ខ្មែរ​ដដែល

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ បាន​សម្ដែង​ការ​អរគុណ​ចំពោះ​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា ដែល​នៅតែ​យកចិត្ត​ទុកដាក់​ជួយ​ពលរដ្ឋ​ខ្មែរ​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ រហូត​មក។ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា លោក​បាន​ទទួល​ស្វាគមន៍​ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា អ្នកស្រី...

ក្រុម​តស៊ូ​មតិ៖ មេដឹកនាំ​ស្មោះត្រង់​នឹង​ជាតិ គឺ​ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ មិនមែន​ទាល់តែ​មាន​សញ្ជាតិ​តែ​មួយ​នោះ​ទេ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក រិះគន់​ថា ភាព​ស្មោះត្រង់​ចំពោះ​ជាតិ​មិនមែន​ទាល់តែ​មេដឹកនាំ​កំពូលៗ​របស់​ខ្មែរ​មាន​សញ្ជាតិ​តែ​មួយ​នោះ​ទេ ប៉ុន្តែ​ពួកគេ​ត្រូវ​នាំគ្នា​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ដើម​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន នោះ​ទើប​បញ្ជាក់​ថា​មេដឹកនាំ​ទាំងនោះ​ពិតជា​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​ជាតិ​ប្រាកដ​មែន។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា បាន​ចែង​យ៉ាង​ច្បាស់​អំពី​ការ​ធានា​បាន​នូវ​ឯករាជភាព អធិបតេយ្យភាព និង​ការ​មិន​ជ្រៀតជ្រែក​ពី​រដ្ឋ​បរទេស​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។ លោក​អះអាង​ថា នៅ​ពេល​មេដឹកនាំ​ខ្មែរ​អាច​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​នៃ​ច្បាប់​កំពូល​ទាំង​ពីរ​នេះ​ដោយ​ស្មោះត្រង់​ហើយ​នោះ កម្ពុជា​នឹង​មិន​អាច​មាន​បរទេស​ណាមួយ​អាច​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​បាន​ឡើយ...

មន្ត្រី​បក្ស​ប្រឆាំង៖ ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ឱ្យ​ផ្ដួល​រំលំ​រដ្ឋាភិបាល គឺ​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​វិបត្តិ​កាន់តែ​ជ្រៅ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រតិកម្ម​ជា​ខ្លាំង​ជុំវិញ​លិខិត​អំពាវនាវ​របស់​អតីត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ និង​កម្លាំង​ប្រដាប់​អាវុធ​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ថា​គ្រាន់តែ​ជា​ការ​ឆ្កឹះឆ្កៀល​ឱ្យ​ខ្មែរ​ធ្លាក់​កាន់តែ​ជ្រៅ​ទៅៗ​នៃ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ដែល​មិន​អាច​ស្រោចស្រង់​ឡើងវិញ​បាន​ប៉ុណ្ណោះ។ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន សុរីដា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​នេះ​ថា ក្នុង​នាម​លោក​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក​សូម​ច្រានចោល​នូវ​ទង្វើ និង​សម្ដី​របស់​លោក សម រង្ស៊ី ដែល​លើកឡើង​ក្នុង​លិខិត​អំពាវនាវ​របស់​លោក​យ៉ាង​ដាច់អហង្ការ។ លោក​អះអាង​ថា ការ​អំពាវនាវ​នេះ...

មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ថា​ការ​ផ្លាស់ប្ដូរ​អភិបាល​ខេត្ត​គ្រាន់តែ​ជា​រូបភាព​ធ្វើ​ឱ្យ​ល្អ​មើល​ប៉ុណ្ណោះ

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​រិះគន់​ថា ការផ្លាស់ប្ដូរ​អភិបាល​ខេត្ត​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ផ្សេង​ទៀត គ្រាន់តែ​ជា​រូបភាព​ធ្វើ​ឱ្យ​ល្អ​មើល​តែប៉ុណ្ណោះ ហើយ​ការ​ផ្ទេរ​ភារកិច្ច​របស់​អភិបាល​ខេត្ត​ទាំងនោះ​នឹង​មាន​ផលប្រយោជន៍​សម្រាប់​បក្ស​កាន់​អំណាច​ក្នុង​ការ​រក​សំឡេងឆ្នោត ប៉ុន្តែ​មិនមែន​ដើម្បី​ភាព​រីកចម្រើន​ដល់​ជាតិ និង​ពលរដ្ឋ​នោះ​ទេ។ អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​នេះ​ថា ការ​ដោះដូរ​អភិបាល​ខេត្ត​នីមួយៗ​របស់​រដ្ឋាភិបាល ហាក់​រក​មិន​ឃើញ​នូវ​ផល​ចំណេញ​ដល់​ជាតិ​នោះ​ទេ ព្រោះថា​បើ​ក្បាលម៉ាស៊ីន​ដឹកនាំ​ប្រទេស​ខាងលើ​សុទ្ធសឹងតែ​ជា​មន្ត្រី​ដែល​មិន​ស្អាតស្អំ​ទៅ​ហើយ​នោះ ទោះបីជា​មាន​ការ​ដោះដូរ​អភិបាល​ខេត្ត​ច្រើន​ប៉ុនណា ក៏​នៅតែ​មិន​មាន​ការ​រីកចម្រើន​ដល់​ជាតិ​ដដែល។ លោក​អះអាង​ថា ការ​ផ្ទេរ​ភារកិច្ច​របស់​មន្ត្រី​ថ្នាក់ក្រោម​ដោយ​មិន​បោស​សម្អាត​មន្ត្រី​ខិលខូច​នៅ​ក្បាលម៉ាស៊ីន​ខាងលើ​បែប​នេះ គ្រាន់តែ​ជា​ចេតនា​អាក្រក់​ដើម្បី​បំភ័ន្ត​ភ្នែក​ពលរដ្ឋ​ក្នុង​ការ​រក​សំឡេងឆ្នោត​នៅ​អាណត្តិ​បន្ទាប់​ទៀត​ប៉ុណ្ណោះ។ លោក​ថា ការ​ដោះដូរ​ជាច្រើន​អាណត្តិ​កន្លងមក​ដែល​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​ឯក​បក្ស​សព្វថ្ងៃ​នេះ នៅតែ​គ្មាន​កំណែ​ទម្រង់​អ្វី​ដែល​ចេញ​ជា​លទ្ធផល​វិជ្ជមាន​សម្រាប់​ពលរដ្ឋ​ដដែល។ លោក សៀវ...

IDEA TALK៖ តើ​នយោបាយ​ត្រី​ឆ្ដោ​ស៊ី​កូន​ឯង​នាំ​ឱ្យ​អន្តរាយ និង​ជា​គំរូ​អាក្រក់​បែប​ណា​ដល់​យុវជន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០១ ខែ​តុលា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​នយោបាយ​ត្រី​ឆ្ដោ​ស៊ី​កូន​ឯង​នាំ​ឱ្យ​អន្តរាយ និង​ជា​គំរូ​អាក្រក់​បែប​ណា​ដល់​យុវជន?»។

លោក កឹម សុខា៖ ទោះបីជា​លោក​មិន​ទាន់​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក៏ដោយ ក៏​លោក​មិន​ភ្លេច​ប្រទេស​ជាតិ​ដែរ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុងតែ​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា អះអាង​ថា លោក​មិន​ភ្លេច​ការ​ធ្វើ​បុណ្យ មិន​ភ្លេច​ការ​ធ្វើ​ទាន មិន​ភ្លេច​ការ​ការពារ​ខ្លួន​ពី​ជំងឺ Covid-19 នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​លោក​រឹត​តែ​មិន​អាច​ភ្លេច​បាន​ទៅ​ទៀត​នោះ គឺ​ប្រទេស​ជាតិ និង​ពលរដ្ឋ បើ​ទោះបីជា​លោក​មិន​ទាន់​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក៏ដោយ។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​នាំគ្នា​អនុវត្ត​វិធានការ​សុខាភិបាល ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19...

សកម្មជន​ថា​រដ្ឋាភិបាល​ឯក​បក្ស​នៅ​កម្ពុជា​កំពុង​នាំ​ប្រទេស​ទៅ​រក​ការ​បាត់បង់​អព្យាក្រឹតភាព​របស់​ខ្លួន

សកម្មជន​បក្ស​ប្រឆាំង រិះគន់​ថា រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន​នេះ កំពុងតែ​នាំ​ប្រទេស​កម្ពុជា​ទៅ​រក​ការ​បាត់បង់​អព្យាក្រឹតភាព​របស់​ខ្លួន តាមរយៈ​សកម្មភាព​នយោបាយ​ដែល​ពួកគេ​បាន​អនុវត្ត​ផ្ទុយពី​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​នា​ពេល​កន្លងមក។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​នេះ​ថា មហាអំណាច​ដែល​ជា​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គ្រាន់តែ​មាន​បំណង​ជំរុញ​ឲ្យ​កម្ពុជា​មាន​ជំហរ​លើ​អព្យាក្រឹត្យ​របស់​ខ្លួន​ប៉ុណ្ណោះ មិនមែន​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នោះ​ទេ ជាង​នេះ​ទៀត ការ​ជួយ​ជំរុញ​នេះ​ក៏​មាន​បំណង​ឱ្យ​កម្ពុជា​អាច​រក្សា​ខ្លួន​បាន​ល្អ​ក្នុង​នយោបាយ​អព្យាក្រឹត​របស់​ខ្លួន​ផង​ដែរ ដើម្បី​ចៀសវាង​កម្ពុជា​ខ្លួនឯង​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ចាស់​ដែល​នឹង​រុញច្រាន​ឱ្យ​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​ដូច​ពេល​មុន​ទៀត។ លោក​អះអាង​ថា ទាំង​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ សុទ្ធសឹងតែ​ដឹង​ថា គណបក្ស​កាន់​អំណាច​កំពុង​ដឹកនាំ​កម្ពុជា​លម្អៀង​ទៅ​រក​មហាអំណាច​ចិន...

Latest news