26 C
Phnom Penh

TAG

វិបត្តិ​នយោបាយ

IDEA TALK៖ តើ​នរណា​ខ្លះ​ជា​អ្នក​ជំរុញ​ឱ្យ​មាន​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​នរណា​ខ្លះ​ជា​អ្នក​ជំរុញ​ឱ្យ​មាន​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ?»។

ក្រុម​អ្នក​តស៊ូ​មតិ៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​កំពុង​លេង​ល្បែង Covid-19 រក​លេស​គេច​មុខ​ពី​ប្រទេស​លោក​សេរី

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​លើកឡើង​ថា លោក ហ៊ុន សែន កំពុង​លេង​ល្បែង​ជំងឺ Covid-19 ដើម្បី​គេច​មុខ​ពី​ការ​ស្ដីបន្ទោស​របស់​ប្រទេស​លោក​សេរី​លើ​វិបត្តិ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ថា លោក ហ៊ុន សែន អាច​នឹង​ប្រើ​យុទ្ធសាស្ត្រ​បំប៉ោង​វិបត្តិ Covid-19 រុញ​ស្ថានការណ៍​ឲ្យ​ឃើញ​កាន់តែ​អាក្រក់​ខ្លាំង។ លោក គឹម...

បក្ស​ក្រៅ​រដ្ឋាភិបាល៖ ការ​ជ្រើសរើស​សមាសភាព​ប្រធាន​ថ្មី គ.ជ.ប មិន​អាច​ស្តែង​ចេញ​នូវ​ភាព​ឯករាជ​របស់​គណៈកម្មាធិការ​នេះ​ទេ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) អះអាង​ថា ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប ថ្មី ដែល​ជ្រើសរើស​ចេញពី​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​បក្ស​តែ​មួយ​បែប​នេះ មិន​អាច​ធ្វើ​ឲ្យ​មាន​នូវ​ឯករាជភាព​របស់​គណៈកម្មាធិការ​នេះ​បាន​ទេ ប៉ុន្តែ​គ្រាន់តែ​ជា​ការ​ជ្រើស​តាំង​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋសភា​កម្ពុជា​បាន​បោះឆ្នោត​គាំទ្រ​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​បេក្ខភាព​លោក ប្រាជ្ញ ចន្ទ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប ថ្មី ជំនួស​លោក ស៊ិក ប៊ុនហុក ដែល​ទើប​តែ​នឹង​លាលែង​តំណែង​កាលពី​ពេល​ថ្មីៗ​នេះ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The...

ក្រុម​អ្នក​តស៊ូ​មតិ​ថា​លិខិត​ក្រសួង​មហាផ្ទៃ​បង្កប់​ចេតនា​ទុច្ចរិត​ការពារ​អំពើ​អាក្រក់​របស់​រដ្ឋាភិបាល​កម្ពុជា

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ប្រទេស ប្រតិកម្ម​ថា លិខិត​ដែល​បាន​បង្កប់​នូវ​ខ្លឹមសារ​ទុច្ចរិត​របស់​ក្រសួង​មហាផ្ទៃ មិន​បាន​ឆ្លុះបញ្ចាំង​ពី​កំហុស​របស់​សកម្មជន​បរិស្ថាន​ទាំងនោះ​ទេ តែ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ការពារ​នូវ​អំពើ​ទុច្ចរិត​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ទៅវិញ។ ការ​ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា យុវជន​បរិស្ថាន​ទាំងនោះ​បាន​សារភាព​ថា ពួកគេ​ពិត​ជា​មាន​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល ដោយ​ជ្រក​ក្រោម​ស្លាក​អង្គការ​មាតា​ធម្មជាតិ​ពិតប្រាកដ​មែន។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ថា...

អតីត​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស​រិះគន់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​លះបង់​បក្ស​សង្គ្រោះ​ជាតិ​ទៅ​បង្កើត​បក្ស​ថ្មី

អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស (CNRP-O) រិះគន់​ថា អ្នកនយោបាយ​អាជីព​របស់​បក្ស​ប្រឆាំង​មួយ​ចំនួន​បែរជា​នាំគ្នា​ទៅ​បង្កើត​គណបក្ស​ថ្មី​ផ្សេង​ពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​មួយ​ចំនួន​ទៀត​កំពុងតែ​ដើរ​កេណ្ឌ​ពល​រដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ឲ្យ​បោះបង់​ចោល​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទៅ​ចូលរួម​ជាមួយ​ពួកគេ។ ការរិះគន់ ធ្វើឡើង​គឺ​សំដៅ​ដល់​អតីត​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​នាំគ្នា​ចេញ​ទៅ​បង្កើត​បក្ស​នយោបាយ​ថ្មី ជាពិសេស​ក៏​ទំនង​ជា​សំដៅ​ដល់​អតីត​មេ​បក្ស​ឆាំង​លោក សម រង្ស៊ី ផង​ដែរ ដែល​គេ​អះអាង​ថា​លោក​គឺជា​អ្នក​នៅ​ពីក្រោយ​គណបក្ស​បេះដូង​ជាតិ ដែល​ក្រសួង​មហាផ្ទៃ បាន​អនុញ្ញាត​កាលពី​ពេល​ថ្មីៗ​នេះ។ អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស (CNRP-O) និង​ជា​អគ្គនាយក​អង្គការ​មជ្ឈមណ្ឌល​ប្រជាធិបតេយ្យ​កម្ពុជា (CDC) លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២២...

មន្ត្រី​បក្ស​ប្រឆាំង​ថា​ហាងឆេង​បង្កើត​បក្ស​នយោបាយ​ថ្មី​នៅ​កម្ពុជា​ប្រហាក់ប្រហែល​នឹង​ហាងឆេង​លក់​ដី

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ហាងឆេង​បង្កើត​គណបក្ស​នយោបាយ​ថ្មី​នៅ​កម្ពុជា​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ហាងឆេង​លក់​ដី ដែល​កំពុងតែ​រីក​ស្គុសស្គាយ​សព្វថ្ងៃ​នេះ ប៉ុន្តែ​មិន​ដឹង​ថា​ការ​បើក​បក្ស​នយោបាយ​របស់​អ្នក​ទាំងនោះ​ជា​ឆន្ទៈ​ជាតិ ដើម្បី​ជាតិ​ពិតប្រាកដ ឬ​គ្រាន់តែ​ជា​ការ​បំពេញ​បំណង​ប្រាថ្នា​របស់​បក្ស​កាន់​អំណាច​នោះ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​លើកឡើង​បែប​នេះ​ក្នុង​ន័យ​រិះគន់​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​បាន​នាំគ្នា​ចេញ​ទៅ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ដោយ​ខ្លួនឯង ក្រោយពេល​ដែល​ពួកគេ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ហើយ​នោះ។ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ថា ពលរដ្ឋ​ខ្មែរ​ដែល​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ និង​ការ​ផ្លាស់ប្ដូរ ពិតជា​ខក​បំណង​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ដែល​នាំគ្នា​ចាកចេញ​ពី​គោលជំហរ​ដើម​របស់​បក្ស​សង្គ្រោះ​ជាតិ ទៅ​បើក​គណបក្ស​នយោបាយ​រៀងៗ​ខ្លួន ក្រោម​ហេតុផល​ដែល​មិន​សម​ទំនង​ថា​ដើម្បី​បន្ត​ដួង​ព្រលឹង​សង្គ្រោះ​ជាតិ។ លោក​អះអាង​ថា...

តើ​ការ​សាមគ្គី​ផ្ទៃក្នុង​ជាតិ​របស់​កម្ពុជា​អាច​កើត​មាន​ទេ បើ​មេដឹកនាំ​នយោបាយ​នៅតែ​មិន​អាច​រួបរួម​គ្នា​ដូច​សព្វថ្ងៃ​នេះ?

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​លើកឡើង​ថា ប្រសិនបើ​មេដឹកនាំ​នយោបាយ​ធំៗ​នៅតែ​មិន​យល់​អំពី​ស្មារតី​រួបរួម​របស់​ជាតិ​ទេ នោះ​អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី និង​ឯករាជភាព​ដែល​ជា​ក្តី​ស្រមៃ​របស់​ប្រជាជន នឹង​ត្រូវ​ឆេះ​ខ្លោច​វិនាស​ហិនហោច​អស់​នៅ​ពេល​ខាងមុខ​ជាមិនខាន។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២១ ថា ប្រសិនបើ​មេដឹកនាំ​នយោបាយ និង​ពលរដ្ឋ​អាច​សហការ​តស៊ូ​ស្វិតស្វាញ​ជាមួយ​គ្នា​ដោយ​បង្ហាញ​នូវ​ក្តី​បារម្ភ​រវាង​គ្នា​និង​គ្នា​នោះ គឺ​ប្រាកដជា​អាច​បណ្ដុះ​នូវ​ទឹកចិត្ត​ជួយ​ឈឺឆ្អាល និង​ចេះ​លះបង់​ដើម្បី​គ្នា​ទៅវិញ​ទៅមក​ជាមិនខាន។ លោក​អះអាង​ថា កម្ពុជា​ត្រូវតែ​ឈរ​លើ​មាគ៌ា​ឆ្ពោះ​ទៅ​រក​កំណែ​ទម្រង់​អភិបាលកិច្ច​ល្អ​តាម​គោលការណ៍​នីតិរដ្ឋ​បែប​ផែន​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស ដើម្បី​ឲ្យ​កម្ពុជា​ចៀស​ផុត​ពី​ហានិភ័យ​នៃ​វិនាសកម្ម​ទាំងឡាយ​ដែល​បណ្តាល​មកពី​វិបត្តិ​នយោបាយ​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​ប្រឈម​អស់​រយៈពេល​រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ។ លោក មាជ សុវណ្ណារ៉ា...

តើ​គណបក្ស​ដែល​ទើប​នឹង​បង្កើត​ថ្មី​ជា​ការរៀបចំ​របស់​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី មែន​ដែរ​ឬ​ទេ?

សកម្មជន​បក្ស​ប្រឆាំង រិះគន់​ថា ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មីៗ​ដែល​កើត​ចេញពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការ​ផ្តល់​នូវ​មហា​សំណាង និង​ជួយ​សម្រេច​ផែនការ​កម្ទេច​អ្នក​ប្រជាធិបតេយ្យ និង​ស្មារតី​តស៊ូ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​វា​ដូច​គ្នា​ទៅ​នឹង​សម្ដី​លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ថា លោក​នឹង​កម្ទេច​ចលនា​ប្រឆាំង​ឲ្យ​សាបសូន្យ​ដល់​ឫសគល់។ ការរិះគន់​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​បក្ស​ប្រឆាំង​បាន​លាតត្រដាង​ពី​ផែនការ​នៃ​កា​របើក​គណបក្ស​បេះដូង​ជាតិ ដែល​មាន​ការ​ជ្រោមជ្រែង​ពី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដើម្បី​ចូលរួម​បោះឆ្នោត​នា​ពេល​ខាងមុខ។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily...

សកម្មជន៖ លោក ថាច់ សេដ្ឋា អះអាង​ថា​មិន​ពាក់ព័ន្ធ​នឹង​គណបក្ស​បេះដូង​ជាតិ គឺជា​ការ​និយាយ​ភូតភរ​ប៉ុណ្ណោះ

សកម្មជន​បក្ស​ប្រឆាំង បាន​ទាត់​ចោល​ការ​អះអាង​របស់​លោក ថាច់ សេដ្ឋា ដែល​ថា​មិន​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ នោះ​ថា​ជា​ការ​និយាយ​មិន​ពិត ហើយ​រឿង​នេះ​នឹង​លាតត្រដាង​ពិតប្រាកដ​នៅ​ពេល​ប្រកាស​សមាសភាព​ថ្នាក់​ដឹកនាំ​បក្ស​នៅ​ក្នុង​អង្គ​សមាជ​បក្ស​នេះ​ជាមិនខាន។ លោក ហ៊ុន កុសល បាន​ថ្លែង​បែប​នេះ​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី បាន​បដិសេធ​ការ​ចេញ​ទៅ​បើក​គណបក្ស​នយោបាយ​ថ្មី​ដោយ​ខ្លួនឯង និង​មាន​ការ​ជ្រោមជ្រែង​ពី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ថា...

លោក ថាច់ សេដ្ឋា បដិសេធ​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គណបក្ស​ថ្មី​បេះដូង​ជាតិ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ម្នាក់​ដែល​ស្និទ្ធ​នឹង​លោក សម រង្ស៊ី គឺ​លោក ថាច់ សេដ្ឋា បាន​បដិសេធ​ថា រូប​លោក​មិន​បាន​ចូលរួម​បង្កើត​គណបក្ស​នយោបាយ​ឈ្មោះ «បេះដូង​ជាតិ» នោះ​ឡើយ។ លោក ថាច់ សេដ្ឋា អតីត​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង និង​ជា​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជាក្រោម បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា លោក​មិន​បាន​ចូលរួម​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ឈ្មោះ «បេះដូង​ជាតិ» នោះ​ទេ ប៉ុន្តែ​លោក​បាន​ដឹង​ពី​គណបក្ស​នយោបាយ​ថ្មី​នេះ ដោយសារ​មាន​ភ្ជាប់​ជាមួយ​នឹង​រូប​លោក​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សារព័ត៌មាន​ផ្សេងៗ។ ការ​បដិសេធ​របស់​លោក ថាច់ សេដ្ឋា ធ្វើឡើង​បន្ទាប់ពី​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ...

Latest news