23 C
Phnom Penh

TAG

វិស័យ​ទេសចរណ៍

ក្រសួង​ទេសចរណ៍៖ ថ្ងៃ​ទី​មួយ​នៃ​បុណ្យ​អុំទូក​មាន​ទេសចរ​ដើរ​កម្សាន្ត​ជាង ១៣​ម៉ឺន​នាក់​ទូទាំង​ប្រទេស

ក្រសួង​ទេសចរណ៍ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា នេះ​ថា ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ប្រមាណ​ជាង ១៣​ម៉ឺន​នាក់ បាន​ចេញ​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ប្រទេស​នៅ​ថ្ងៃ​ទី​មួយ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ អកអំបុក។ រមណីយដ្ឋាន​ទេសចរណ៍​សំខាន់ៗ​ក្នុង​ប្រទេស​ចំនួន ៦​កន្លែង​ដែល​ជា​គោលដៅ​សម្រាប់​ភ្ញៀវ​ក្នុង​ស្រុក​ដើរ​លេង​កម្សាន្ត ក្នុង​នោះ៖ ខេត្ត​ព្រះសីហនុ ជា​ខេត្ត​មាន​ប្រជាប្រិយភាព​សម្រាប់​ឱកាស​ឈប់​សម្រាក​ឆ្នាំ​នេះ គឺ​មាន​ភ្ញៀវ​ចូល​លេង​កម្សាន្ត​នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ត្រូវ​នឹង​ថ្ងៃ​ទី​មួយ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នេះ គឺ​ចំនួន​ជាង ១​ម៉ឺន ៨​ពាន់​នាក់។ខេត្ត​កំពត ជាប់​លំដាប់​លេខ​២ គឺ​មាន​ភ្ញៀវ​ជាង ១​ម៉ឺន ៥​ពាន់​នាក់​ចូល​លេង​កម្សាន្ត។ខេត្ត​សៀមរាប លំដាប់​ទី​៣...

អាជីវករ​នៅ​ឆ្នេរ​អូរឈើទាល​អះអាង​ថា​ភ្ញៀវ​ទេសចរ​កើន​ឡើង​ចាប់​ពី​ដើម​ខែ​វិច្ឆិកា

អាជីវករ​លក់ដូរ​ចំណី​អាហារ​នៅ​ខេត្ត​ព្រះសីហនុ សម្ដែង​ការ​រីករាយ​ដោយសារតែ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​បាន​ចូល​មក​កម្សាន្ត​ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ មាន​ចំនួន​កើន​ឡើង​ចាប់តាំង​ពី​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​បើក​ប្រទេស និង​ដាក់​ដំណើរការ​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​ឱ្យ​ដំណើរការ​ឡើងវិញ​កាលពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២១ រួច​មក។ ពួកគេ​បាន​ឲ្យ​ដឹង​ថា ស្ទើរ​ជា​រៀងរាល់​ថ្ងៃ ជាពិសេស​នៅ​ថ្ងៃ​ចុង​សប្តាហ៍​នេះ ភ្ញៀវ​ទេសចរ​ជាតិ​បាន​ចូល​មក​កម្សាន្ត​យ៉ាង​ច្រើន​កុះករ​នៅ​តាម​ឆ្នេរ​អូរឈើទាល ជាពិសេស​នៅ​ពេល​ល្ងាច និង​នៅ​ពេល​យប់។ ចំណែក​ភ្ញៀវ​អន្តរជាតិ គឺ​ភាគច្រើន​ឃើញ​មាន​ភ្ញៀវ​ជនជាតិ​ចិន និង​វៀតណាម ប៉ុន្តែ​ភ្ញៀវ​អឺរ៉ុប មិន​ទាន់​មាន​វត្តមាន​នៅឡើយ។ ប្រភព​ដដែល​បន្ត​ថា ភ្ញៀវ​ទេសចរ​ជាតិ​ដែល​ចូល​ទៅ​កម្សាន្ត​នៅ​តាម​ឆ្នេរ​អូរឈើទាល​រាល់​ថ្ងៃ​នេះ គឺ​ពួកគាត់​បាន​ធ្វើ​ដំណើរ​មកពី​តំបន់​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ចំណែក​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន និង​វៀតណាម គឺ​ភាគច្រើន​ជា​អ្នក​ចូល​មក​រកស៊ី និង​កំពុង​ធ្វើការ​នៅ​ក្រុង​ព្រះសីហនុ។ មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​លើកឡើង​ដែរ​ថា ចរន្ត​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ...

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ព្រមាន​ចាត់​វិធានការ​អ្នក​ចត​យានយន្ត​និង​ដាក់​សម្ភារៈ​លក់ដូរ​នៅ​លើ​ចំណី​ផ្លូវ

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវច្បាប់​ទៅលើ​ម្ចាស់​យានយន្ត និង​ប្រជាពលរដ្ឋ​ទាំងឡាយ​ណា​ដែល​យក​សម្ភារៈ​ទៅ​ដាក់​តាំង​ប្រកប​អាជីវកម្ម និង​ចត​យានយន្ត​លើ​ចិញ្ចើម​ផ្លូវ ធ្វើ​ឱ្យ​បាត់បង់​នូវ​សណ្ដាប់ធ្នាប់ សោភណភាព និង​រំខាន​ដល់​អ្នក​ធ្វើ​ដំណើរ​ថ្មើរ​ជើង។ លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១ បាន​ចេញ​សេចក្តី​ជូនដំណឹង​ដោយ​ដាក់​បម្រាម​មិន​ឲ្យ​ប្រជាពលរដ្ឋ ឬ​អាជីវករ​យក​ចំណី​ផ្លូវ​សាធារណៈ​ក្នុង​ក្រុង​ព្រះសីហនុ ដើម្បី​ប្រកប​អាជីវកម្ម និង​ចត​យានយន្ត​របស់​ខ្លួន​នោះ​ទេ ដោយ​ចាត់ទុក​ថា​នាំ​ឱ្យ​បាត់បង់​សណ្ដាប់ធ្នាប់ សោភណភាព និង​ធ្វើ​ឱ្យ​គ្មាន​ចំណី​ផ្លូវ​ដើរ​សម្រាប់​អ្នក​ថ្មើរ​ជើង​ជាដើម។ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន ដើម្បី​រក្សា​របៀប​រៀបរយ​នៅ​ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ រួម​មាន​មិន​អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​ឈប់ ឬ​ចត...

ភ្ញៀវ​ទេសចរ​រិះគន់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​កាប់​ដើមឈើ​សម្រាប់​ជ្រក​ម្លប់​ដែល​ដុះ​នៅ​តាម​ឆ្នេរ​អូរឈើទាល

ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​លេង​កម្សាន្ត​នៅ​ឆ្នេរ​អូរឈើទាល ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា បាន​រិះគន់​ចំពោះ​ថ្នាក់​ដឹកនាំ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​បញ្ជា​ឲ្យ​កម្មករ​សម្អាត​ឆ្នេរ​ចុះ​កាប់​ដើម​ឆត្រ ឬ​ដើម​តាប៉ាង ក្រោម​ហេតុផល​ចុះ​សម្អាត​ឆ្នេរសមុទ្រ​ឲ្យ​មាន​បរិស្ថាន អនាម័យ និង​សោភណភាព​ល្អ។ ទាំង​ភ្ញៀវ​ទេសចរ និង​អ្នក​លក់ដូរ​នៅ​តំបន់​ទាំងនោះ បាន​បង្ហាញ​ការ​ខកចិត្ត​ដោយសារតែ​ដើមឈើ​ទាំងនោះ​បាន​ផ្ដល់​ប្រយោជន៍​សម្រាប់​បាំង​ម្លប់ និង​ធ្វើជា​រនាំង​បាំង​ខ្យល់ ឬ​ទប់​ឆ្នេរ​កុំ​ឲ្យ​រលក​សមុទ្រ​ហូរ​ច្រោះ​ជាដើម។ ពួកគេ​បាន​ស្នើ​ដល់​លោក គួច ចំរើន គួរ​ពិចារណា​ឡើងវិញ​ថា តើ​ការ​កាប់​ដើមឈើ​ចេញពី​ឆ្នេរ​អូរឈើទាល​ចោល ពិតជា​មាន​ប្រយោជន៍​ជាង​ការ​ទុក​ដើមឈើ​ទាំងនោះ​សម្រាប់​ផ្តល់​ម្លប់ ឬ​ធ្វើជា​រនាំង​បាំង​ខ្យល់ និង​ការពារ​ឆ្នេរ​កុំ​ឲ្យ​ហូរ​ច្រោះ ឬ​ក៏​បែប​ណា? យ៉ាងនេះ​ក្តី សារព័ត៌មាន The...

កម្ពុជា​ប្រកាស​បើក​ឱ្យ​មាន​ទេសចរណ៍​វ៉ាក់សាំង​លើកដំបូង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បើក​ឱ្យ​មាន​ទេសចរណ៍​វ៉ាក់សាំង​លើកដំបូង​នៅ​ក្រុង​ព្រះសីហនុ ក្រុង​កោះរ៉ុង នៃ​ខេត្ត​ព្រះសីហនុ និង​នៅ​តំបន់​ទេសចរណ៍​តារាសាគរ នៃ​ខេត្ត​កោះកុង ហើយ​និង​ខេត្ត​ផ្សេងៗ​ទៀត​ដែល​កំពុង​ត្រៀម​ខ្លួន​បើក​ជាបន្តបន្ទាប់ ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​សាទរ​លើ​ដំណើរការ​នេះ ប៉ុន្តែ​ពួកគេ​ថា​កម្ពុជា​ត្រូវ​ជំរុញ​វិស័យ​ទេសចរណ៍​នេះ​ឱ្យ​បាន​ច្រើន​ផ្នែក។ លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ Facebook របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ ទី​២៦ តុលា ថា បន្ទាប់ពី​រង​នូវ​វិបត្តិ​ជំងឺ Covid-19 ជាង​ពីរ​ឆ្នាំ​មក​នេះ ទីបំផុត​កម្ពុជា​សម្រេច​ប្រកាស​បើក​ទទួល​ទេសចរ​អន្តរជាតិ​ឡើងវិញ​ហើយ ក្រោម​ទម្រង់​ជា​ទេសចរណ៍​វ៉ាក់សាំង។ លោក...

មគ្គុទ្ទេសក៍​ទេសចរណ៍​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​ពួកគេ​ដែល​កំពុង​រង​ផល​ប៉ះពាល់​ដោយ Covid-19

មគ្គុទ្ទេសក៍​ទេសចរណ៍​ប្រចាំ​តំបន់​ប្រាសាទ​បុរាណ​ក្នុង​ខេត្ត​សៀមរាប អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ទេសចរណ៍ ជួយ​គិតគូរ​ពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​ពួកគេ​ដែល​កំពុង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារតែ​វិស័យ​មួយ​នេះ​ត្រូវ​ផ្អាក​ដំណើរការ​អស់​រយៈពេល​ជិត ២​ឆ្នាំ ព្រោះតែ​ជំងឺ​រាតត្បាត​សកល។ ម្ចាស់​គណនី Facebook ឈ្មោះ ប៊ុន វុន បាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ​ថា មគ្គុទ្ទេសក៍​ទេសចរណ៍​ពិត​មែន​តែ​បាន​បណ្តុះបណ្តាល​ចេញពី​ក្រសួង​ទេសចរណ៍ ប៉ុន្តែ​មគ្គុទ្ទេសក៍​ទេសចរណ៍​ទាំងអស់​មិន​ត្រូវ​បាន​ចាត់​ចូល​ជា​បុគ្គលិក​របស់​រដ្ឋ​នោះ​ទេ។ ជាង​នេះ​ទៀត ពួកគេ​ត្រូវ​រក​ការងារ​ជា​ឯកជន​ផ្ទាល់ខ្លួន​ដោយ​ខ្លួនឯង ប៉ុន្តែ​រាល់​សេវា​នានា​ដើម្បី​មាន​សិទ្ធិ​ជា​អ្នក​ណែនាំ​ភ្ញៀវ​ស្រប​ច្បាប់ ពួកគេ​ត្រូវ​បង់​លុយ​ឱ្យ​ស្ថាប័ន​រដ្ឋ​ជា​ប្រចាំ។ ប្រភព​ដដែល​បាន​ត្អូញត្អែរ​ថា នៅ​ពេល​ដែល​មគ្គុទ្ទេសក៍​ទេសចរណ៍​ស្នើសុំ​ពាក្យ​ប្រឡង​ត្រូវ​បង់​លុយ​ចំនួន ៥​ដុល្លារ ហើយ​ពេល​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ត្រូវ​បង់​លុយ ៦០០​ដុល្លារ...

អ្នកវិភាគ​ថា​វិស័យ​ទេសចរណ៍​កម្ពុជា​ហាក់​មិន​មាន​សង្ឃឹម​នឹង​អាច​ងើប​ឡើង​វិញ​បាន​ទេ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ក្នុង​ស្ថានភាព​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ Covid-19 នេះ ហាក់​មិន​មាន​សង្ឃឹម​ថា​នឹង​អាច​ងើប​ឡើង​វិញ​បាន​ទេ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​នេះ ស្រប​ពេល​ដែល​អាជីវកម្ម​ជាច្រើន​ក្នុង​វិស័យ​នេះ​បាន​បិទ​ទ្វារ និង​ដួល​រលំ​ជាបន្តបន្ទាប់​ដែល​បណ្តាល​ឱ្យ​កម្មករ​និយោជិត​បាត់បង់​ការងារ និង​ប្រាក់ចំណូល​ទាំងស្រុង។ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៤ កញ្ញា នេះ​ថា អ្វី​ដែល​កម្ពុជា​អាច​ធ្វើ​បាន​នៅ​ពេលនេះ គឺ​បើក​ឱ្យ​មាន​ទេសចរណ៍​ក្នុង​ស្រុក​ជា​ជំហាន​ដំបូង​តែប៉ុណ្ណោះ ដើម្បី​ជំរុញ​ឱ្យ​មាន​ការងារ​ក្នុង​ស្រុក ដែល​នឹង​អាច​ជួយ​ផ្តល់​ប្រាក់ចំណូល​ដល់​ពលរដ្ឋ​ក្នុង​ការ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។ លោក​អះអាង​ថា ស្រប​ពេល​ដែល​កម្ពុជា​នៅ​មិន​អាច​បើក​ទទួល​ទេសចរ​អន្តរជាតិ​បាន...

Latest news