27 C
Phnom Penh

TAG

សម រង្ស៊ី

បទវិភាគ៖ តើ​អ្នក​នយោបាយ​ខ្មែរ​រូប​ណា​គួរតែ​ជា​និមិត្តរូប​នៃ​ការ​បង្រួបបង្រួម​ជាតិ?

កម្ពុជា​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន ប្រមាណ ៤០​ឆ្នាំ​កន្លងមក​នេះ បាន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​ក្នុង​លោក។ ភាគី​ខ្មែរ​ពាក់ព័ន្ធ​ដទៃ​ទៀត និង​សហគមន៍​អន្តរជាតិ បាន​ខិតខំ​ចូលរួម​អភិវឌ្ឍ​ដោយ​ចំណាយ​ថវិកា​រាប់​ពាន់​លាន​ដុល្លារ តែ​នៅ​ពុំ​អាច​លើក​ស្ទួយ​ប្រទេស​នេះ​ឱ្យ​ងើប​ផុត​ពី​ជម្រៅ​នៃ​ភាព​ក្រីក្រ​នោះ​បាន។ ក្រុម​អ្នក​តាមដាន​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា បាន​ចោទប្រកាន់​ថា ការ​អភិវឌ្ឍ​របស់​កម្ពុជា​ទៅ​មុខ​មិន​រួច គឺ​ដោយសារតែ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ខ្វះ​អភិបាលកិច្ច​ល្អ និង​ញាំញី​ទៅ​ដោយ​អំពើពុករលួយ​ចាក់ស្រេះ​ស៊ីជម្រៅ​ផ្ទៃក្នុង​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ ប៉ុន្តែ​សកម្មជន​សិទ្ធិមនុស្ស និង​អ្នក​នយោបាយ​តែងតែ​លើកឡើង​អំពី​បញ្ហា​ចម្បង​សម្រាប់​ប្រទេស​កម្ពុជា គឺ​ការ​បែកបាក់​ជាតិ​ទៅវិញ។ បើ​គេ​ពិនិត្យ​មើល​ប្រវត្តិ​នៃ​ប្រទេស​នានា​ក្នុង​ពិភពលោក​នេះ គេ​ពិបាក​រក​ឃើញ​ប្រទេស​ណា​មួយ​ដែល​ថា​មិន​ដែល​ជួប​ការ​បែកបាក់​ជាតិ​សោះ​ក្នុង​ប្រវត្តិ​របស់​ខ្លួន។ ជាមួយ​គ្នា​នេះ ប្រទេស​ខ្លះ​ក៏​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បង្រួបបង្រួម​ជាតិ...

លោក ហ៊ុន ម៉ាណែត បបួល​លោក សម រង្ស៊ី ភ្នាល់​ដាក់​តំណែង​បេក្ខភាព​នាយករដ្ឋមន្ត្រី​អនាគត​របស់​ខ្លួន

បេក្ខភាព​នាយករដ្ឋមន្ត្រី​អនាគត លោក ហ៊ុន ម៉ាណែត ដែល​ត្រូវ​ជា​កូនប្រុស​មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​បបួល​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ភ្នាល់​ដាក់​តំណែង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​អនាគត​របស់​ខ្លួន និង​ការ​ចាកចេញ​ពី​ឆាក​នយោបាយ​របស់​លោក សម រង្ស៊ី ប្រសិនបើ​ភាគី​ណា​មួយ​ចាញ់​ល្បែង​ភ្នាល់​នេះ។ មេដឹកនាំ​កម្ពុជា​ដែល​ឧស្សាហ៍​គំរាម​សម្លាប់​គូប្រជែង​នយោបាយ​របស់​ខ្លួន លោក ហ៊ុន សែន បាន​យក​សំណេរ​កូនប្រុស​ខ្លួនឯង គឺ​លោក ហ៊ុន ម៉ាណែត...

តុលាការ​ក្រុង​ភ្នំពេញ​ផ្អាក​សវនាការ​បន្ទាប់ពី​កញ្ញា សេង ធារី បដិសេធ​ឆ្លើយ​សំណួរ​បន្ត​ទៀត

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្អាក​សវនាការ​សួរ​ដេញដោល​ទៅ​លើ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ម្នាក់ គឺ​កញ្ញា សេង ធារី បន្ទាប់ពី​កញ្ញា​បដិសេធ​ឆ្លើយ​សំណួរ​ចៅក្រម​បន្ត​ទៀត ដោយ​សំណួរ​ដែល​ចៅក្រម​សួរ​នោះ​មិន​មាន​នៅ​ក្នុង​ភស្តុតាង​ដែល​កញ្ញា​ទទួល​បាន​ពី​តុលាការ។ ការ​បដិសេធ​នេះ ធ្វើឡើង​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បន្ត​បើក​សវនាការ​សំណុំរឿង «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង​បទ «រួម​គំនិត​ក្បត់» លើ​ថ្នាក់​ដឹកនាំ និង​សកម្មជន រួម​ទាំង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ជាង ៤០​នាក់​នៅ​ថ្ងៃ​អង្គារ ទី​២៨ ធ្នូ នេះ។ សវនាការ​នេះ​មាន​ចៅក្រម ៣​រូប ដោយ​លោក រស់ ពិសិដ្ឋ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ខណៈ​ជន​ជាប់ចោទ​ត្រូវ​សួរ​ដេញដោល​មាន​ចំនួន...

អ្នក​ឃ្លាំមើល៖ លោក កឹម សុខា ជា​អ្នក​នយោបាយ​ត្រី​ក្រឹម ចំណែក​លោក សម រង្ស៊ី ជា​អ្នក​តស៊ូ​រក​យុត្តិធម៌​ដើម្បី​បក្ស

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា លោក សម រង្សី នឹង​ក្លាយ​ជា​អ្នក​តស៊ូ​រក​យុត្តិធម៌​ដើម្បី​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រឹម​ជា​អ្នក​នយោបាយ​ត្រី​ក្រឹម ហើយ​ផែនការ​ចង់​ក្លាយ​ជា​អ្នក​នយោបាយ​មេម៉ាយ​ស្តុក នឹង​ក្លាយ​ជា​រឿង​អសារបង់​ទាំងអស់។ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ ធ្នូ ថា ប្រសិនបើ​តុលាការ​កាត់ទោស​ឲ្យ​លោក កឹម សុខា គ្មាន​ទោស​ពី​បទ​ចោទ​ថា...

លោក សម រង្ស៊ី ថា​ជំនួប​លោក ហ៊ុន សែន ជាមួយ​មេ​រដ្ឋប្រហារ​ភូមា មិន​តំណាង​ឲ្យ​កម្ពុជា​និង​អាស៊ាន​ទេ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន នឹង​ទៅ​ជួប​ជាមួយ​មេ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង (Min Aung Hlaing) មិនមែន​តំណាង​ឲ្យ​កម្ពុជា និង​តំណាង​ឲ្យ​សមាគម​អាស៊ាន​នោះ​ទេ ព្រោះ​ថា​លោក ហ៊ុន សែន មិន​មែន​ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​តំណាង​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ដោយ​ស្រប​ច្បាប់​នោះ​ទេ ហើយ​ជំនួប​នោះ​ក៏​ផ្ទុយពី​សេចក្តី​សម្រេច​របស់​សមាគម​អាស៊ាន​ផង​ដែរ។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក...

មន្ត្រី​បក្ស​ប្រឆាំង៖ លោក ហ៊ុន សែន ប្រើ​យុទ្ធសាស្ត្រ​លាប​ធ្យូង​លើ​មុខ​លោក សម រង្ស៊ី និង​លោក កឹម សុខា ឱ្យ​វាយប្រហារ​គ្នា​ឯង

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើកឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​អាច​ដំណើរការ​ឡើងវិញ​បាន​ឬ​អត់ គឺ​អាស្រ័យ​ទៅលើ​ប្រជាពលរដ្ឋ និង​សកម្មជន​នៅ​មូលដ្ឋាន​ទាំងស្រុង ព្រោះ​ថា​នៅ​ពេលនេះ លោក ហ៊ុន សែន បាន​បង្កប់​មនុស្ស​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ និង​លាប​ធ្យូង​លើ​មុខ​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា ឱ្យ​វាយប្រហារ​គ្នា​ទៅវិញ​ទៅមក​យ៉ាង​ធ្ងន់ធ្ងរ។ អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​សហគមន៍​អឺរ៉ុប (CNRP-O) លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៥...

តំណាង​អយ្យការ​ថា​បើ​លោក សម រង្ស៊ី និង​មន្ត្រី​ផ្សេង​លា​សញ្ជាតិ​បរទេស អាច​មក​ចូលរួម​សវនាការ​បាន

តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​លើកឡើង​ថា លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​ផ្សេង​ទៀត​អាច​ចូល​មក​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​សវនាការ​នៅ​តុលាការ​បាន បើសិនជា​ពួកគេ​លា​សញ្ជាតិ​អាមេរិក និង​បារាំង។ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ នៅ​ថ្ងៃ​ទី​១៦ ធ្នូ នេះ បាន​បន្ត​បើក​សវនាការ​សំណុំរឿង​មេដឹកនាំ និង​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង ២១​នាក់​ដែល​ជាប់​ចោទ​ពី​បទ «ញុះញង់​យោធិន​មិន​ឱ្យ​ស្ដាប់​បទបញ្ជា» «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​រួម​គំនិត​ក្បត់»។...

បណ្ឌិត​មួយ​រូប​ចោទ​លោក កឹម សុខា ថា​ចង់​ក្លាយ​ជា​អ្នក​នយោបាយ​ដេក​ចាំ​ទទួល​ផលប្រយោជន៍

អ្នក​ឃ្លាំមើល​សង្គម​ម្នាក់​បាន​ប្រៀបធៀប និង​ឌឺដង​ទៅកាន់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ថា​ជា​ប្រពន្ធ​គ្រប់​លក្ខណ៍​ដ៏​ស្លូតបូត​ម្នាក់​ដែល​ប្រកាស​លែងលះ​ប្តី​ដ៏​ឆ្លាតវៃ និង​ចេះ​តស៊ូ​ដើម្បី​ខ្លួន ប៉ុន្តែ​នាង​ជា​ប្រពន្ធ​ប្រឹង​អង្គុយ​សមាធិ​ដោយ​ក្តី​សង្ឃឹម​ថា ខ្លួន​នឹង​ក្លាយ​ជា​មេម៉ាយ​ស្តុក​ក្នុង​ឆាក​នយោបាយ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​ក្រោយ។ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៣ ធ្នូ ទំនង​សំដៅ​រិះគន់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ថា​ដោយសារតែ​លោក កឹម សុខា ជឿ​លើ​អ្នក​ជិតខាង...

តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​ត្រូវ​តុលាការ​កំពូល​ចេញ​លិខិត​ឱ្យ​ចូលរួម​សវនាការ​នៅ​ចុង​ខែ​ធ្នូ

តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​ចេញ​លិខិត​អញ្ជើញ​ឱ្យ​ចូលរួម​សវនាការ​ជាមួយ​មេធាវី​តំណាង​ដោយ​អាណត្តិ គឺ​លោក ជួង ជូងី និង​លោក សំ សុគង់ នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ​នេះ​ជា​កំហិត។ តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៩ ធ្នូ នេះ​ថា ក្រសួង​មហាផ្ទៃ​មិន​មាន​អង្គហេតុ​ស្រប​តាម​ច្បាប់​គ្រប់គ្រាន់ និង​មាន​ភាព​ចាំបាច់​ដើម្បី​ចោទប្រកាន់​គណបក្ស​បេះដូង​ជាតិ​នោះ​ទេ...

កូនស្រី​ច្បង​លោក កឹម សុខា៖ លោក សម រង្ស៊ី មិន​ស័ក្ដិសម​ជា​មេដឹកនាំ​ចលនា​ប្រឆាំង​នោះ​ទេ

កូនស្រី​ច្បង​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា ចាត់ទុក​ថា សកម្មភាព​របស់​អតីត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី កន្លងមក​គ្រាន់តែ​ជា​ទង្វើ​របស់​ពលរដ្ឋ​សាមញ្ញ​ម្នាក់​ប៉ុណ្ណោះ មិន​ស័ក្ដិសម​ជា​មេដឹកនាំ​ចលនា​ប្រឆាំង​នោះ​ទេ។ បន្ថែម​ពី​នេះ លោក សម រង្ស៊ី គ្រាន់តែ​ធ្វើ​សកម្មភាព​ក្នុង​រូបភាព​នយោបាយ ដើម្បី​ប្រមូល​ស្រោមសំបុត្រ​ពី​អ្នកគាំទ្រ​ប៉ុណ្ណោះ។ កូនស្រី​ច្បង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​លើ​ទំព័រ Facebook...

Latest news