26 C
Phnom Penh

TAG

សិទ្ធិមនុស្ស

លីកាដូ៖ ការ​បៀតបៀន​តាម​អ៊ីនធឺណិត​កំពុង​បង្ខំ​ឱ្យ​មនុស្ស​មួយ​ចំនួន​ឈប់​ប្រើប្រាស់​បណ្ដាញ​សង្គម

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បាន​រក​ឃើញ​ថា ការ​បៀតបៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​កំពុងតែ​បង្ខំ​ឱ្យ​មនុស្ស​មួយ​ចំនួន​ឈប់​ប្រើប្រាស់​បណ្ដាញ​សង្គម ដែល​ធ្វើ​ឱ្យ​ផល​ប៉ះពាល់​យ៉ាង​ធំ​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ។ ការ​រក​ឃើញ​របស់​អង្គការ​លីកាដូ ធ្វើឡើង​តាមរយៈ​របាយការណ៍​ថ្មី​មួយ​របស់​ខ្លួន​ស្ដីពី «បច្ចុប្បន្នភាព​ស្ថានភាព​នៃ​ការ​បៀតបៀន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​កម្ពុជា» ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា នេះ។ ក្នុង​របាយការណ៍​នេះ អង្គការ​លីកាដូ បាន​ឱ្យ​និយមន័យ​ចំពោះ​ការ​បៀតបៀន​តាម​ប្រព័ន្ធ​អនឡាញ​ថា ជា​សកម្មភាព​ទាំងឡាយ​ដែល​ស្ដែង​ចេញ ឬ​នាំ​ឱ្យ​មាន​ការ​ប៉ះពាល់ ឬ​រងគ្រោះ​ផ្នែក​រូប​រាងកាយ ផ្លូវចិត្ត ផ្លូវ​ភេទ និង​ផ្នែក​សង្គម ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ទូរស័ព្ទ​ចល័ត និង​ទូរស័ព្ទ​ឆ្លាតវៃ (Smart Phone) ឬ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​បែប​ទូលំទូលាយ​ផ្សេង​ទៀត។ របាយការណ៍​កម្រាស់...

HRW ជំរុញ​ប្រទេស​ជា​ដៃគូ​អន្តរជាតិ​របស់​កម្ពុជា​និង​អឺរ៉ុប​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ជំរុញ​ឱ្យ​ប្រទេស​ដែល​ជា​ដៃគូ​អន្តរជាតិ​របស់​កម្ពុជា សហភាព​អឺរ៉ុប និង​រដ្ឋ​សមាជិក​ក្នុង​តំបន់ ឱ្យ​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​មិន​បាន​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស និង​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ស្រប​តាម​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​ច្បាប់​អន្តរជាតិ។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch កាលពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប ឬ ASEM...

មន្ត្រី​សង្គម​ស៊ីវិល​ថា​សាលាដំបូង​ខេត្ត​ព្រះសីហនុ​រឹតត្បិត​មិន​ឱ្យ​ចូល​ស្តាប់​សវនាការ​តាម​ការ​ស្នើសុំ​របស់​ជនរងគ្រោះ

មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​សិទ្ធិមនុស្ស​មួយ​ចំនួន​ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​រឹតត្បិត ឬ​ហាម​ពួកគាត់​ចូល​ស្តាប់​ក្នុង​សវនាការ ទោះ​មាន​ការ​ស្នើសុំ​របស់​ភាគី​ជនរងគ្រោះ​ទៅកាន់​រដ្ឋបាល​សាលាដំបូង​ខេត្ត​ព្រះសីហនុ ត្រឹមត្រូវ​បែប​ណា​ក្តី។ អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ ស្ថិត​ក្នុង​ចំណោម​អង្គការ​សមាគម​ច្រើន​ទៀត បាន​ស្នើ​ឲ្យ​មន្ត្រី​ដែល​ពាក់ព័ន្ធ​រួម​មាន​លោក កោ វណ្ឌី ប្រធាន​សាលាដំបូង​ខេត្ត និង​លោក សៀង សុខ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ជាពិសេស​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌...

អង្គការ​ជិត​៧០​ស្ថាប័ន​ថា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បន្ត​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ឥត​ឈប់ឈរ​ពី​ប្រព័ន្ធ​តុលាការ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជិត ៧០​ស្ថាប័ន​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស និង​បរិស្ថាន​នៅ​កម្ពុជា បាន​លើកឡើង​ថា បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅតែ​បន្ត​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ឥត​ឈប់ឈរ​ពី​ប្រព័ន្ធ​តុលាការ ដែល​បាន​លម្អៀង​ទៅ​ខាង​និន្នាការ​នយោបាយ​បក្ស​កាន់​អំណាច។ អង្គការ​សមាគម​ការពារ​សិទ្ធិ​ពលរដ្ឋ​នៅ​កម្ពុជា រួម​មាន​សមាគម​ដីធ្លី​ខេត្ត​កោះកុង សហព័ន្ធ​សហជីព CATU និង​សហភាព​ការងារ CLC ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ ដោយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ធ្វើ​កំណែ​ទម្រង់​ដឹកនាំ​របស់​ខ្លួន ដើម្បី​ដោះលែង​សកម្មជន​នានា​ដែល​កំពុង​ត្រូវ​ឃុំ​ខ្លួន​សព្វថ្ងៃ​នេះ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ ចៀសវាង​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ដែល​សិទ្ធិ​សេរីភាព​ពួកគេ​នៅតែ​រង​ការ​រឹតត្បិត​ដដែល​នោះ។ ប្រភព​ដដែល​លើកឡើង​ថា ដើម្បី​បើក​លំហ​សេរីភាព​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ...

អង្គការ​ជិត​១០០​ស្ថាប័ន​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​តំណាង​សហគមន៍​ដីធ្លី

ក្រុម​សង្គម​ស៊ីវិល​ជិត ១០០​ស្ថាប័ន​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា សម្ដែង​ការ​សោកស្តាយ និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចោទប្រកាន់ ការ​ចាប់​ឃុំ​ខ្លួន​តំណាង​សហគមន៍​ដីធ្លី សកម្មជន​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ។ បណ្ដាញ​សម្ព័ន្ធ​សហជីព​សហគមន៍​មូលដ្ឋាន រួម​ទាំង​ជនជាតិ​ដើម​ភាគតិច បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទប្រកាន់ និង​ដោះលែង​តំណាង​សហគមន៍​ដីធ្លី សកម្មជន​ការពារ​ព្រៃឈើ​ធនធាន​ធម្មជាតិ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ។ ប្រភព​ដដែល​អះអាង​ថា ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​សង្គម​ដែល​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ គឺជា​ការ​គំរាមកំហែង បំភិតបំភ័យ និង​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​ផ្ទាល់ និង​ប្រយោល​ក្នុង​ការ​បម្រើ​សង្គម​ជាតិ ដើម្បី​រួម​ចំណែក​លើក​កម្ពស់​សិទ្ធិមនុស្ស កិច្ចការពារ​បរិស្ថាន និង​សម្បត្តិ​ធម្មជាតិ​នានា​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខាងលើ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​សព្វថ្ងៃ​នេះ​ឱ្យ​មាន​សេរីភាព​ឡើងវិញ...

អ្នកវិភាគ៖ រដ្ឋាភិបាល​កម្ពុជា​បង្កើត​ច្បាប់​មួយ​ចំនួន​ក្នុង​ចេតនា​កម្ទេច​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស

អ្នកវិភាគ​នយោបាយ​និង​សង្គម រិះគន់​ថា រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន បាន​បង្កើត​ច្បាប់​មួយ​ចំនួន​ក្នុង​ចេតនា​កម្ទេច​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា នេះ​ថា ខ្លឹមសារ​នៃ​ច្បាប់​ខ្លះ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ឡើង គឺ​ដើម្បី​បង្ក្រាប​លើ​អ្នក​ទិតៀន និង​ក្រុម​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​ខ្លួន​ប៉ុណ្ណោះ ហើយ​ក៏​ដើម្បី​ការពារ​អំណាច​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ​ផង​ដែរ។ អ្នកវិភាគ​រូប​នេះ​អះអាង​ថា...

UNHCR ខកចិត្ត​ចំពោះ​អាជ្ញាធរ​ថៃ ដែល​បាន​ចាប់​ជនភៀសខ្លួន​នយោបាយ​ខ្មែរ​ត្រឡប់​មក​កម្ពុជា​វិញ

ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន UNHCR បាន​សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញាធរ​ថៃ ដែល​បាន​ចាប់​ជនភៀសខ្លួន​នយោបាយ​ខ្មែរ​ត្រឡប់​ទៅ​កម្ពុជា​វិញ។ ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន UNHCR អះអាង​ថា ខ្លួន​កំពុង​ស្វែងរក​ការ​បំភ្លឺ​ជាបន្ទាន់​ពី​អាជ្ញាធរ​ថៃ ទាក់ទង​នឹង​ការ​ចាប់​ជនភៀសខ្លួន​នយោបាយ​ខ្មែរ ហើយ​និរទេស​ពួកគេ​ត្រឡប់​ទៅ​កម្ពុជា​វិញ។ ជាង​នេះ​ទៅទៀត ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​មួយ​នេះ​ក៏​កំពុង​តាមដាន​ពី​ជោគវាសនា​របស់​អ្នក​ទាំងនោះ ក្រោយពី​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​អាជ្ញាធរ​កម្ពុជា​នៅ​ពេលនេះ​ផង​ដែរ។ ប្រភព​ដដែល​អះអាង​ថា UNHCR កំពុង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថៃ បញ្ឈប់​ការ​និរទេស​ជនភៀសខ្លួន​បន្ត​ទៀត ព្រោះ​ថា​ពួកគេ​បាន​គោរព​តាម​កាតព្វកិច្ច​អន្តរជាតិ​យ៉ាង​ពេញលេញ​រួច​ទៅ​ហើយ។ ជាង​នេះ​ទៀត UNHCR ក៏​បាន​ដាស់តឿន​អាជ្ញាធរ​កម្ពុជា​ឲ្យ​គោរព​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ និង​ជាពិសេស​អាច​ឲ្យ​អង្គការ​សិទ្ធិមនុស្ស​តាមដាន​សុវត្ថិភាព​របស់​ជនភៀសខ្លួន​ដែល​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ។ ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន បញ្ជាក់​ថា ខ្លួន​នឹង​ជំរុញ​ឱ្យ​ប្រទេស​នានា​រួម​ទាំង​ប្រទេស​ថៃ ផង បញ្ឈប់​ការ​បញ្ជូន​ជនភៀសខ្លួន​ត្រឡប់​ទៅ​ទឹកដី​ណា​ដែល​ជីវិត...

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ UNHCR បង្កើន​ការ​យកចិត្ត​ទុកដាក់​ការពារ​សុវត្ថិភាព​ជន​ភៀសខ្លួន​ឱ្យ​កាន់តែ​ខ្លាំង

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជំរុញ​ឱ្យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន (UNHCR) បង្កើន​ការ​យកចិត្ត​ទុកដាក់​ការពារ​សុវត្ថិភាព​ជន​ភៀសខ្លួន​ឱ្យ​កាន់តែ​ខ្លាំង​ថែមទៀត ខណៈ​អ្នក​នាំពាក្យ​បក្ស​កាន់​អំណាច​ថា​ប្រទេស​ថៃ លែង​ជា​ទីជម្រក​សុវត្ថិភាព​សម្រាប់​ក្រុម​ប្រឆាំង​បន្ត​ទៀត​ហើយ។ អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា នេះ​ថា ប្រសិនបើ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន មិន​អាច​ការពារ​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ដែល​ភៀសខ្លួន​រស់នៅ​ប្រទេស​ជិតខាង​ឱ្យ​មាន​សុវត្ថិភាព​ត្រឹមត្រូវ​ទេ ពួកគេ​នឹង​ត្រូវ​រង​ការ​ចាប់​ខ្លួន​ជា​បន្ត​ទៀត បើ​ទោះបីជា​ពួកគេ​ប្រើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ដើម្បី​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ស្រប​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង​ក៏ដោយ។ លោក​បន្ត​ថា ដោយសារតែ​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​មួយ​ចំនួន​រង​ការ​គំរាមកំហែង...

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ប្រកាស​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ជំហរ​សកម្មជន​បរិស្ថាន​និង​សិទ្ធិមនុស្ស

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​ដែល​សម្របសម្រួល​ដោយ​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន នៅ​ថ្ងៃ​អង្គារ ទី​២៣ ក្រោយ​ផ្អាក​សកម្មភាព​របស់​ខ្លួន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ បន្ទាប់ពី​លោក រ៉ុង ឈុន ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​កាលពី​ពេល​កន្លងទៅ។ លេខាធិការដ្ឋាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ​ថា សមាគម​នឹង​រៀបចំ​សន្និសីទ​កាសែត​នៅ​ឯ​ហាង​កាហ្វេ Coffee Culture ក្នុង​សង្កាត់​ទួលទំពូង២ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ស្ដីពី​ជំហរ​របស់​សកម្មជន​បរិស្ថាន និង​សិទ្ធិមនុស្ស...

អ្នកវិភាគ​និង​អ្នក​ឃ្លាំមើល​សង្គម​ប្រតិកម្ម​ចំពោះ​សារ​នយោបាយ​របស់​លោក សុខ ឥសាន

ពលរដ្ឋ​នៅ​លើ​បណ្ដាញ​សង្គម និង​អ្នកវិភាគ​នយោបាយ ប្រតិកម្ម​ចំពោះ​ការ​ថ្លែង​រិះគន់​របស់​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចំអក​ឱ្យ​អ្នក​ដែល​ចាត់ទុក​សហរដ្ឋ​អាមេរិក​ថា​ជា​បិតា​ប្រជាធិបតេយ្យ និង​ជា​ប្រទេស​ដែល​ជឿនលឿន​ផ្នែក​ការ​គោរព​សិទ្ធិមនុស្ស។ សារ​នយោបាយ​របស់​លោក សុខ ឥសាន ត្រូវ​បាន​គេ​បង្ហោះ​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា នេះ ក្រោយ​ពី​លោក​បាន​តិះទៀន​អ្នក​សរសើរ​សហរដ្ឋ​អាមេរិក​ថា​ជា​ប្រទេស​ដែល​ល្អ​ឯក​លើស​គេ​ក្នុង​ពិភពលោក។ ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ថា វា​ពិត​ជា​គួរ​ឱ្យ​សោកស្តាយ​ណាស់​ដែល​អ្នក​នាំពាក្យ​ចាស់​វស្សា​រូប​នេះ​អាច​ប្រើប្រាស់​ភាសា​ដែល​ពិបាក​ទទួល​យក​ដូច្នេះ។ ប្រភព​បន្ថែម​ទៀត​ថា ប្រសិនបើ​អ្នក​នយោបាយ​បន្ត​សាបព្រោះ និង​ប្រើ​ភាសា​អសុរោះ​បែប​នេះ វា​នឹង​នាំ​ឱ្យ​មាន​ផល​នៃ​វប្បធម៌​មិន​ល្អ​នៅ​ក្នុង​សង្គម។ ចំណែក​លោក...

Latest news