23 C
Phnom Penh

TAG

សេរីភាព​សារព័ត៌មាន

ក្រុម​សិទ្ធិមនុស្ស៖ ការ​ចោទប្រកាន់​លើ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ជា​ការ​គំរាមកំហែង​សេរីភាព​សារព័ត៌មាន

ក្រុម​សិទ្ធិមនុស្ស​ក្នុង​ស្រុក​រិះគន់​ថា ការ​ចោទប្រកាន់​លើ​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី (RFA) លោក អួន ឈិន និង​លោក យាង សុធារិន្ទ គឺជា​ការ​គំរាមកំហែង​លើ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន ដែល​ជា​យុទ្ធសាស្ត្រ​មួយ​នៃ​ការ​ដាក់​ទោស​ទណ្ឌ​ជា​លក្ខណៈ​សងសឹក​តាម​អំពើ​ចិត្ត​ទៅលើ​សំឡេង​អ្នក​រិះគន់​លើ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ថា ការ​ខកខាន​ផ្តល់​សេចក្តី​សម្រេច​ដល់​លោក អួន ឈិន និង​លោក យាង សុធារិន្ទ...

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ចាត់ទុក​ការ​ចាប់​ខ្លួន​អ្នកកាសែត​ពីរ​នាក់​ថ្មីៗ​នេះ​ថា​ជា​ការ​បំពាន​សិទ្ធិ​អ្នក​សារព័ត៌មាន

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ចាត់ទុក​ការ​ចាប់​ឃុំ​ខ្លួន​អ្នកកាសែត ២​រូប ដោយ​ពួកគេ​គ្រាន់តែ​ធ្វើ​សេចក្ដី​រាយការណ៍​ផ្ទាល់ និង​ថតរូប​នៅ​មុខ​សាលា​ខេត្ត​នោះ ថា​ជា​ការ​រំលោភបំពាន​សិទ្ធិ​របស់​អ្នក​សារព័ត៌មាន។ ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ធ្វើឡើង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដីពី «ការ​អនុវត្ត​វិជ្ជាជីវៈ និង​សេរីភាព​សារព័ត៌មាន​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា» កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដែល​មាន​ការ​ចូលរួម​ពី​តំណាង​អាជ្ញាធរ​ខេត្ត រួម​ទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​របស់​ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌ ព្រមទាំង​តំណាង​សមាគម​ក្រុម​អ្នក​សារព័ត៌មាន។ លោក ខៀវ កាញារីទ្ធ...

អ្នក​កាសែត​ម្នាក់​ដែល​ត្រូវ​ឈ្មួញ​ដី​វាយ ចោទ​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ​ផ្អឹប​សំណុំរឿង

អ្នក​សារព័ត៌មាន​ទូរទស្សន៍ MSJ TV ប្រចាំ​ខេត្ត​ព្រះសីហនុ និង​ជា​ជនរងគ្រោះ​ក្នុង​អំពើ​ហិង្សា​ពី​ឈ្មួញ​ដីធ្លី​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ បាន​រិះគន់​មន្ត្រី​សាលា​ឧទ្ធរណ៍​ដែល​បាន​ផ្អឹប​ទុក​សំណុំរឿង​របស់​គាត់​អូស​បន្លាយ​ពេល​ជិត ២​ឆ្នាំ​ទៅ​ហើយ មិនទាន់​មាន​ដំណោះស្រាយ និង​មិនទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ។ ជនរងគ្រោះ​ឈ្មោះ ដួង ច័ន្ទបូរិទ្ធ ដែល​ជា​អ្នក​យក​ព័ត៌មាន​ប្រចាំ​ទូរទស្សន៍​អនឡាញ MSJ TV បាន​ឲ្យ​ដឹង​ថា បាន​ប្តឹង​អ្នកស្រី ជា សុខឡេង និង​កូនប្រុស​ដែល​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​រូបលោក កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២០ ដោយ​អ្នក​ទាំង​ពីរ​បាន​វាយ​គាត់​ក្នុង​ពេល​ចុះ​ទៅ​យក​ព័ត៌មាន​ករណី​ទំនាស់​ដីធ្លី​មួយ​កន្លែង នៅ​ភូមិ​៤...

ស្ថានទូត​អាល្លឺម៉ង់៖ ការ​វាយប្រហារ​លើ​អ្នក​សារព័ត៌មាន​គឺ​រំលោភ​សិទ្ធិ​បុគ្គល​និង​សិទ្ធិ​សមូហភាព​សង្គម

ស្ថានទូត​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា អះអាង​ថា នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​រង​ការ​វាយប្រហារ​ដោយសារ​ការងារ​របស់​ខ្លួន មិនមែន​ត្រឹមតែ​ជា​ការ​រំលោភ​សិទ្ធិ​បុគ្គល​អំពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​អ្នក​សារព័ត៌មាន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​ការ​រំលោភ​សិទ្ធិ​សមូហភាព​របស់​សង្គម​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ផង​ដែរ។ ស្ថានទូត​របស់​ប្រទេស​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា នេះ​ថា ការ​បំបិទ​មាត់​អ្នក​សារព័ត៌មាន មិន​ត្រឹមតែ​ជា​កង្វល់​សម្រាប់​បុគ្គល​ម្នាក់ ឬ​អាជីព​អ្នក​សារព័ត៌មាន​តែ​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​បញ្ហា​ដែល​ប៉ះពាល់​ដល់​សង្គម​ដ៏​ធំធេង​នា​ពេល​បច្ចុប្បន្ន និង​អនាគត​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។ ប្រភព​ដដែល​បាន​ចាត់ទុក​ការ​ឆ្លើយ​ទៅ​នឹង​សំណួរ​ដែល​លើកឡើង​ថា តើ​ហេតុ​អ្វី​បាន​ជា​មាន​និទ្ទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន? ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​ការ​បំបិទ​សិទ្ធិ​សេរីភាព​របស់​អ្នក​សារព័ត៌មាន​ដែល​ពួកគេ​ត្រូវ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​ឥត​ឈប់ឈរ​នា​ពេល​បច្ចុប្បន្ន​នេះ។ នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ គឺជា «ទិវា​អន្តរជាតិ​បញ្ចប់​និទ្ទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន» ដែល​តែង​ប្រារព្ធ​ឡើង​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​២...

អ្នក​ឃ្លាំមើល៖ ការ​បដិសេធ​លើ​របាយការណ៍​ខេមបូចា​ពី​សំណាក់​ក្រសួង​ព័ត៌មាន​ជា​ទម្លាប់​នៃ​ការ​គេចវេស​ពី​ការ​ទទួលស្គាល់​ការពិត

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​ពលរដ្ឋ បាន​ច្រានចោល​ការ​លើកឡើង​របស់​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ ដែល​បាន​បដិសេធ​លើ​របាយការណ៍​របស់​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​ខ្មែរ ខេមបូចា (CamboJA) ដែល​ថា​ជា​របាយការណ៍​គ្មាន​ភាព​ស្មោះត្រង់ ប៉ុន្តែ​អ្នក​ឃ្លាំមើល​អះអាង​ថា ការ​ច្រានចោល​នេះ​ជា​ទម្លាប់​នៃ​ការ​គេចវេស​ពី​ការ​ទទួលស្គាល់​ការពិត​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​តែប៉ុណ្ណោះ។ ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា CCIM លោក ប៉ា ងួនទៀង បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២០ តុលា នេះ​ថា ជា​ទម្លាប់​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា...

អ្នក​សារព័ត៌មាន​ពីរ​រូប​គឺ​ម្នាក់​នៅ​អាស៊ី និង​ម្នាក់​ទៀត​នៅ​អឺរ៉ុប ត្រូវ​បាន​ប្រកាស​ថា​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព

ដំណឹង​ពី​ទីក្រុង​អូស្លូ ប្រទេស​ណ័រវេ ឯណោះ​ឱ្យ​ដឹង​ថា អ្នក​សារព័ត៌មាន​ពីរ​រូប​ដែល​តែង​ធ្វើ​ឱ្យ​អាជ្ញាធរ​នៃ​ប្រទេស​ពួកគេ​ខឹងសម្បា ត្រូវ​បាន​ប្រកាស​ថា​ជា​អ្នក​ឈ្នះ​ពានរង្វាន់​មេដាយ​ណូបែល​សន្តិភាព កាលពី​ថ្ងៃ​សុក្រ ទី​៨ តុលា។ រង្វាន់​នោះ​ជា​ពានរង្វាន់​កិត្តិយស​នៃ​សិទ្ធិ​បញ្ចេញ​មតិ ស្ថិត​ក្រោម​ស្ថានភាព​គំរាមកំហែង​ធ្ងន់ធ្ងរ​នៃ​ការ​គ្រប់គ្រង​បែប​ផ្ដាច់ការ។ អ្នកកាសែត​ទាំង​ពីរ​រូប​នោះ​មាន​សញ្ជាតិ​រុស្ស៊ី និង​ហ្វីលីពីន។ អ្នក​សារព័ត៌មាន​ហ្វីលីពីន​នោះ​មាន​ឈ្មោះ​ថា Maria Ressa ហើយ​អ្នក​សារព័ត៌មាន​រុស្ស៊ី មាន​ឈ្មោះ​ថា Dmitry Muratov។ អ្នក​សារព័ត៌មាន​ហ្វីលីពីន Maria Ressa កាលពី​ខែ​សីហា តុលាការ​ហ្វីលីពីន​បាន​ទាត់​ចោល​នូវ​បណ្ដឹង​ប្រឆាំង​អ្នកកាសែត​ដ៏​សកម្ម​រូប​នេះ។ Maria Ressa គឺជា​អ្នក​សារព័ត៌មាន​មួយ​រូប​ក្នុង​ចំណោម​អ្នក​សារព័ត៌មាន​ច្រើន​រូប​ដែល​រង​ការ​ប្ដឹង​ចំពោះ​ការ​សរសេរ​អត្ថបទ​វិភាគ...

ខេមបូចា ថ្កោលទោស​អាជ្ញាធរ​ខណ្ឌ​មានជ័យ​ដែល​ដកហូត​ប័ណ្ណ​សម្គាល់​ខ្លួន​និង​សម្ភារ​អ្នក​សារព័ត៌មាន​ពេល​បំពេញ​ភារកិច្ច

សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (CamboJA) ថ្កោលទោស​ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​ខណ្ឌ​មានជ័យ ដែល​បាន​ដកហូត​ប័ណ្ណ​សម្គាល់​ខ្លួន​អ្នក​សារព័ត៌មាន លុប​រូបភាព និង​វីដេអូ​ដែល​អ្នក​សារព័ត៌មាន​បាន​ចុះ​ថត​យក​ព័ត៌មាន​ក្នុង​ហេតុការណ៍​វិវាទ​ដីធ្លី​មួយ​កន្លែង​ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ ខេមបូចា (CamboJA) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ថា កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​ខណ្ឌ​មានជ័យ បាន​ដកហូត​ប័ណ្ណ​សម្គាល់​ខ្លួន​របស់​អ្នក​សារព័ត៌មាន​ខេមបូចា (CamboJA) ម្នាក់​ឈ្មោះ អាន វិចិត្រ ដោយ​បាន​បង្ខំ​ឱ្យ​គាត់ និង​អ្នក​សារព័ត៌មាន​កំពុង​ហ្វឹកហ្វឺន​នៅ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) លោក លាស់...

អ្នក​ឃ្លាំមើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​រិះគន់​ថា​លំហ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅ​តែ​ចង្អៀត

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា អះអាង​ថា ពួកគេ​មិន​មាន​ទំនុក​ចិត្ត​លើ​គណៈកម្មាធិការ​វាយតម្លៃ តាមដាន និង​លើក​សរសើរ​ការ​អនុវត្ត​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​នោះ​ទេ ព្រោះ​ថា​អ្នក​អង្គភាព​នោះ គឺ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ក្រសួង​ព័ត៌មាន​ប៉ុណ្ណោះ ខណៈ​ក្រសួង​មួយ​នេះ​តែង​ធ្វើ​កិច្ចការ​ក្រោម​ខ្សែ​ញាក់​របស់​រដ្ឋាភិបាល​កម្ពុជា​រហូត​មក។ ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ថា គោលបំណង​នៃ​ការ​បង្កើត​គណៈកម្មការ​នេះ គឺជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​លោក​នៅតែ​ព្រួយបារម្ភ​ពី​ឯករាជភាព​វិជ្ជាជីវៈ​របស់​គណៈកម្មការ​ទាំងនោះ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង ព្រោះ​ថា​សមាសភាព​កំពូល​នៃ​គណៈកម្មការ​នេះ គឺ​ចេញ​មក​តែ​ពី​ក្រសួង​ព័ត៌មាន​តែប៉ុណ្ណោះ។ ក្រសួង​ព័ត៌មាន...

តើ​រដ្ឋាភិបាល​គួរ​បន្ត​រឹតត្បិត​សេរីភាព និង​ឃុំ​ខ្លួន​អ្នកទោស​មនសិការ​បន្ត​ទៀត​ដែរ​ឬ​ទេ ដើម្បី​រក្សា​កិត្តិយស​កម្ពុជា​លើ​ឆាក​អន្តរជាតិ

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​នយោបាយ និង​អ្នក​ទោស​មនសិការ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ខ្លួន​សព្វថ្ងៃ​នេះ ដើម្បី​បន្ធូរបន្ថយ​វិបត្តិ​នយោបាយ​បច្ចុប្បន្ន និង​ដើម្បី​រក្សា​កិត្តិយស​របស់​កម្ពុជា ឱ្យ​ស្មើ​មុខ​ស្មើ​មាត់​លើ​ឆាក​អន្តរជាតិ​បន្ត​ទៀត។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​អញ្ជើញ​មេធាវី​ការពារ​ក្តី​លោក រ៉ុង ឈុន ឱ្យ​ចូលរួម​សវនាការ​របស់​ប្រធាន​សហជីព​រូប​នេះ​បន្ទាប់ពី​តុលាការ​បាន​ចោទ​ប្រកាន់ និង​បាន​ចាប់​ឃុំ​ខ្លួន​អស់​រយៈពេល​ជាច្រើន​ខែ​កន្លង​មក​នេះ។ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា នេះ​ថា ប្រសិនបើ​តុលាការ​កម្ពុជា ពិនិត្យ​មើល​លទ្ធភាព​ដែល​អាច​ដោះលែង​លោក...

សង្គម​ស៊ីវិល​ថា​ចំណុច​ខ្សោយ​នៃ​ប្រព័ន្ធ​យុត្តិធម៌​ក្លាយ​ជា​ឧបសគ្គ​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​សារព័ត៌មាន

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ត្អូញត្អែរ​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​នៅ​មាន​ភាព​ទន់ខ្សោយ​នៅឡើយ ដែល​បាន​ក្លាយ​ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​ការពារ​សិទ្ធិ និង​យុត្តិធម៌​ដល់​អ្នក​សារព័ត៌មាន។នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បាន​អះអាង​ថា អ្នក​សារព័ត៌មាន​គឺជា​យុទ្ធជន​ជួរមុខ​ដែល​កំពុង​ប្រយុទ្ធ​នឹង​សង្គម​ងងឹត ដើម្បី​ប្រែក្លាយ​សង្គម​នោះ​ឲ្យ​ទៅ​ជា​សង្គម​បើក​ចំហ និង​មាន​តម្លាភាព​វិញ ដូច្នេះ​ពួកគេ​នឹង​ត្រូវ​រងគ្រោះ​ពី​ការ​គ្រប់គ្រង​នៃ​សង្គម​ងងឹត​នេះ​ដោយ​ចៀស​មិន​ផុត​នោះ​ទេ។លោក​អះអាង​ថា ដើម្បី​ប្រែក្លាយ​សង្គម​បែប​នេះ​បាន ការ​បណ្តុះបណ្តាល​សេវា​ផ្នែក​ច្បាប់​ទៅ​ដល់​អ្នក​សារព័ត៌មាន​ទាំងនោះ គឺជា​កិច្ចការ​អាទិភាព និង​ចម្បង​បំផុត ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​តតាំង​ដោយ​ចំណេះ​ដឹង និង​បច្ចេកទេស​ផ្លូវច្បាប់​ដែល​ជា​យុទ្ធសាស្ត្រ​ដ៏​ល្អ​មួយ​សម្រាប់​ជា​ភស្តុតាង​ជាក់ស្តែង​ក្នុង​ការ​បញ្ជាក់​ពី​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​សព្វថ្ងៃ​នេះ​ផង​ដែរ។លោក​បាន​ថ្លែង​បែប​នេះ​ទៅ​កាន់​ឯកអគ្គរាជទូត​ប្រទេស​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី Tina Redshaw និង​តំណាង​អង្គការ​យូណេស្កូ លោក...

Latest news