27 C
Phnom Penh

TAG

ស ខេង

មន្ត្រី​ក្រសួង​មហាផ្ទៃ​កំពុង​ស្រាវជ្រាវ​ចាប់​អ្នក​បំភ្លៃ​ព័ត៌មាន​ថា​លោក ស ខេង មាន​ជំនួប​ជាមួយ​លោក សម រង្ស៉ី នៅ​បារាំង

មន្ត្រី​ក្រសួង​មហាផ្ទៃ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា ខ្លួន​កំពុង​ស្រាវជ្រាវ​ចាប់​ខ្លួន​ជន​ដែល​បំភ្លៃ​ព័ត៌មាន​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ជួប​ជាមួយ​នឹង​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៉ី នៅ​ប្រទេស​បារាំង ហើយ​ព្រមព្រៀង​គ្នា​បង្កើត​រដ្ឋាភិបាល​បណ្ដោះអាសន្ន​ស្រប​ពេល​ដែល​វត្តមាន​របស់​លោក​កំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​បារាំង​នៅ​ពេលនេះ។ ប្រតិកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​រូប​នេះ គឺ​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី បាន​លើកឡើង​ពី​ការ​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​រវាង​លោក សម រង្ស៊ី និង​លោក ស ខេង កាលពី​ពេល​ថ្មីៗ​នេះ។ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក...

IDEA TALK៖ តើ​មាន​អ្វី​នៅ​ពី​ក្រោយ​ការ​ប្រកាស​ជា​ឯកតោភាគី​ពី​ខាង​លោក សម រង្ស៊ី ថា​លោក ស ខេង ចូលរួម​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​មាន​អ្វី​នៅ​ពី​ក្រោយ​ការ​ប្រកាស​ជា​ឯកតោភាគី​ពី​ខាង​លោក សម រង្ស៊ី ថា​លោក ស ខេង ចូលរួម​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ?»។

ក្រុម​តស៊ូ​មតិ៖ គ្មាន​ហេតុផល​វិទ្យាសាស្ត្រ​ណា​កំណត់​ថា​លោក ស ខេង ស្កាត់​ទៅ​ជួប​លោក សម រង្ស៊ី នៅ​បារាំង​ទេ

ក្រុម​អ្នក​សង្កេតការណ៍​អះអាង​ថា ប្រសិនបើ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ស្កាត់​ទៅ​ជួប​និយាយ​គ្នា​ជាមួយ​ក្រុម​លោក សម រង្ស៊ី ដល់​ប្រទេស​បារាំង មែន លុះត្រាតែ​ចាប់ពី​ពេល​នេះ​ទៅ​ភាគី​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ជា​មនុស្ស​មាន​គោលដៅ​តែ​មួយ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook...

ក្រុម​អ្នក​តស៊ូ​មតិ​ថា​ការ​ចាកចេញ​របស់​លោក ស ខេង ទៅ​បារាំង ដើម្បី​បន្ធូរ​ភាព​តានតឹង​ទំនាស់​ផ្ទៃក្នុង​បក្ស​កាន់​អំណាច

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក លើកឡើង​ថា ការ​ចាកចេញ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ទៅ​ប្រទេស​បារាំង ក្នុង​ពេល​នេះ ទំនង​ជា​ដើម្បី​បន្ធូរ​ភាព​តានតឹង​ទំនាស់​ផ្ទៃក្នុង​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ បន្ទាប់ពី​មាន​ការ​តែងតាំង​កូនប្រសា​លោក ហ៊ុន សែន ក្នុង​បំណង​ដើម្បី​បន្សាប​ឥទ្ធិពល​របស់​លោក ស ខេង ក្នុង​កងកម្លាំង​នគរបាល​ជាតិ​កាលពី​ពេល​ថ្មីៗ​នេះ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk របស់​សារព័ត៌មាន The Cambodia...

ក្រុម​ឃ្លាំមើល​ថា​លោក ស ខេង បង្ហាញ​ពី​គំរូ​ល្អ​ចំពោះ​ការ​ផ្ទេរ​ភារកិច្ច​ពេល​លោក​អវត្តមាន​ពី​ការងារ

ក្រុម​អ្នក​តស៊ូ​មតិ​ខ្មែរ​មួយ​ក្រុម​នៅ​ក្រៅ​ស្រុក លើកឡើង​ថា ការ​ផ្ទេរ​ភារកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ជា​ការ​បង្ហាញ​អំពី​គំរូ​ល្អ​សម្រាប់​ប្រទេស​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​សេចក្តី​ជូនដំណឹង​ពី​ការ​ចាកចេញ​ពី​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​រយៈពេល​ប្រមាណ​ជិត​កន្លះ​ខែ ដោយ​មាន​ធុរៈ​ផ្ទាល់ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា...

ក្រសួង​មហាផ្ទៃ​ចេញ​វិធានការ​ដកហូត​តំណែង​មន្ត្រី​នគរបាល​ដោយសារ​ខុស​វិន័យ

ក្រសួង​មហាផ្ទៃ សម្រេច​ដកហូត​មុខតំណែង​ឋានន្តរស័ក្ដិ និង​បណ្ដេញ​មន្ត្រី​នគរបាល​មួយ​រូប​ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ ដោយសារ​មន្ត្រី​រូប​នោះ​ល្មើស​វិន័យ​របស់​កម្លាំង​នគរបាល​ជាតិ។ សេចក្តី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា លើកឡើង​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ដកហូត​មុខតំណែង​ឋានន្តរស័ក្ដិ និង​បណ្ដេញ​មន្ត្រី​នគរបាល​ជាតិ លោក អ៊ុន សំអាត ដែល​មាន​តួនាទី​ជា​នាយរង​ផ្នែក​នគរបាល​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ចេញពី​ក្របខ័ណ្ឌ​ចាប់ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ក្រោម​មូលហេតុ​ល្មើស​វិន័យ​របស់​កម្លាំង​នគរបាល​ជាតិ។ ក្រសួង​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ឱ្យ​បាន​លម្អិត​ពាក់ព័ន្ធ​នឹង​ការ​ដក​ឋានន្តរស័ក្តិ និង​បណ្តេញ​មន្ត្រី​នគរបាល​ជាតិ​ចេញពី​ក្របខ័ណ្ឌ​នេះ​នៅឡើយ​ទេ។ លោក​អនុសេនីយ៍ឯក អ៊ុន សំអាត...

គ្រឿងញៀន​ជិត ៨​តោន​ត្រូវ​អាជ្ញាធរ​បង្ក្រាប​ក្នុង​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០២១

គ្រឿងញៀន​ជិត ៨​តោន ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​បាន​ក្នុង​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០២១ ដែល​ចំនួន​នេះ​កើន​ឡើង​ខ្លាំង​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ទោះបីជា​រដ្ឋាភិបាល​ដាក់​ចេញ​វិធានការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​យ៉ាង​ម៉ឺងម៉ាត់​បែប​ណា​ក្ដី។ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា បាន​ដុត​កម្ទេច​ចោល​គ្រឿងញៀន​ជិត ៨​តោន ឬ​ស្មើ​នឹង ៧៦២៤,៣១​គីឡូក្រាម ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ក្នុង​រយៈពេល ៦​ខែ​ឆ្នាំ​២០២១។ មន្ត្រី​ជំនាញ​បាន​អះអាង​ថា ចំនួន​នេះ​មាន​ការ​កើន​ឡើង​ជិត ១០% បើ​ធៀប​ទៅ​នឹង​រយៈពេល ៦​ខែ​ដូចគ្នា​កាលពី​ឆ្នាំ​២០២០។ បើ​តាម​របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ឱ្យ​ដឹង​ថា គ្រឿងញៀន​ជិត ៨​តោន​ដែល​សមត្ថកិច្ច​ដុត​បំផ្លាញ​នៅ​ថ្ងៃ​នេះ គឺ​ទទួល​បាន​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ខេត្ត​ស្វាយរៀង...

ក្រុម​អ្នក​តស៊ូ​មតិ​ថា​ការ​បែកបាក់​ឬ​មិន​បែកបាក់​ផ្ទៃក្នុង​របស់​បក្ស​កាន់​អំណាច គឺ​ស្ថិត​លើ​មេដឹកនាំ​កំពូល​របស់​បក្ស​នេះ​ទាំងស្រុង

ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក បាន​លើកឡើង​ថា ពួកគេ​ស្វាគមន៍​ចំពោះ​ការ​អះអាង​របស់​អ្នក​នាំពាក្យ​បក្ស​កាន់​អំណាច លោក សុខ ឥសាន ដែល​ថា​បក្ស​កាន់​អំណាច​មិន​មាន​ការ​បែកបាក់​ផ្ទៃក្នុង​នោះ​ទេ។ ក្រុម​នេះ​និយាយ​ថា ការ​បែកបាក់ ឬ​មិន​បែកបាក់​ផ្ទៃក្នុង​របស់​បក្ស​នេះ គឺ​មិន​ស្ថិត​លើ​ការ​លើកឡើង​របស់​មន្ត្រី​បក្ស​កាន់​អំណាច​នោះ​ទេ គឺ​ស្ថិត​លើ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​តែប៉ុណ្ណោះ។ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦...

លោក ហ៊ុន សែន ប្រតិកម្ម​ខ្លាំងៗ​លើ​ក្រសួង​សុខាភិបាល​ដែល​មិន​បញ្ចេញ​បរិក្ខារ​សុខាភិបាល​ទៅ​តាម​បណ្តា​ខេត្ត

លោក ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំងៗ​ថា ក្រសួង​សុខាភិបាល​ជាប់​អារម្មណ៍​អភិរក្ស​និយម មិនព្រម​បញ្ចេញ​ឧបករណ៍​តេស្ដ​រហ័ស​ទៅតាម​បណ្តា​ខេត្ត​ដើម្បី​ទប់ស្កាត់​ជំងឺ Covid-19 ខណៈ​ជំងឺ Covid-19បំប្លែង​ខ្លួន​ប្រភេទ​ថ្មី DELTA កំពុង​ឆ្លង​ចូល​កម្ពុជា​ទៅ​ហើយ​នោះ។ ការព្រមាន​នេះ ធ្វើឡើង​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ពិសេស​ដើម្បី​ដោះស្រាយ​បញ្ហា​ជំងឺ Covid-19 ដែល​កំពុង​រីករាលដាល​នៅ​កម្ពុជា តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​នេះ។ លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​បាន​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម...

អ្នក​តស៊ូ​មតិ​ថា​កម្ពុជា​គួរ​បន្ធូរ​ស្ថានការណ៍​នយោបាយ​ដើម្បី​បញ្ចៀស​វិបត្តិ​ការទូត​ជាមួយ​សហគមន៍​អន្តរជាតិ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​អះអាង​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គួរ​បន្ធូរ​ស្ថានការណ៍​នយោបាយ​ដើម្បី​បញ្ចៀស​វិបត្តិ​ការទូត​ដែល​ប្រឈម​នឹង​សហគមន៍​អន្តរជាតិ ហើយ​អាច​ទាញ​ទម្លាក់​កម្ពុជា​ទៅ​ក្នុង​វិបត្តិ​យ៉ាង​ជ្រៅ​ពិបាក​ស្ដារ​ឡើងវិញ ទាំង​អសន្តិសុខ និង​សេដ្ឋកិច្ច​ជាតិ​នា​ពេល​អនាគត។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​បង្ហាញ​នូវ​កង្វល់​អំពី​ការ​កាត់ទោស​សកម្មជន​បរិស្ថាន​មួយ​ចំនួន​ដាក់​ពន្ធនាគារ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា នា​ពេល​កន្លង​មក។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ថា ចរន្ត​របស់​សហគមន៍​អន្តរជាតិ សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប...

Latest news