26 C
Phnom Penh

TAG

ហ៊ុន កុសល

សកម្មជន​ថា​ផ្ទៃក្នុង​បក្ស​ប្រឆាំង​ត្រូវ​លោក ហ៊ុន សែន ក្តោប​ក្តាប់​តាំងពី​មុន​សម័យ​ហ្វេសប៊ុក​មក​ម្ល៉េះ

សកម្មជន​បក្ស​ប្រឆាំង បាន​រិះគន់​ថា ផ្ទៃក្នុង​របស់​គណបក្ស​ប្រឆាំង​ត្រូវ​បាន​លោក ហ៊ុន សែន ក្តោប​ក្តាប់​តាំងពី​មុន​សម័យ​បណ្ដាញ​សង្គម Facebook មក​ម្ល៉េះ ប៉ុន្តែ​បញ្ហា​នេះ​គឺ​នៅ​ត្រង់​ថា ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន ចេះតែ​ដឹង​រឿង​ផ្ទៃក្នុង​របស់​បក្ស​ប្រឆាំង​រហូត​មក​បែប​នេះ? តើ​ក្នុង​នោះ លោក ហ៊ុន សែន បាន​ដាក់​បណ្ដាញ​ស៊ើបការណ៍​ចូល​មក ឬ​សមាជិក​បក្ស​ប្រឆាំង​ក្បត់​ឧត្តមគតិ​ធ្វើ​ជា​បណ្ដាញ​ស៊ើបការណ៍​បម្រើ​ឱ្យ​លោក ហ៊ុន សែន? សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​បែប​នេះ​បន្ទាប់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​ទម្លាយ​ពី​បញ្ហា​ផ្ទៃក្នុង​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ដែល​បាន​ផ្តល់​លេខ​កូដ​សម្ងាត់​ដល់​លោក ហ៊ុន...

សកម្មជន៖ សារ​របស់​ជំនួយការ​នាយករដ្ឋមន្ត្រី​ទាក់ទង​របាយការណ៍​ភូត​កុហក​រឿង​ទំនាស់​ដីធ្លី​កំពុង​សក​បញ្ច្រាស​ឲ្យ​រដ្ឋាភិបាល​វិញ

សកម្មជន​នយោបាយ​បក្ស​ប្រឆាំង លើកឡើង​ថា សារ​របស់​លោក ដួង ដារ៉ា ជំនួយការ​ផ្ទាល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អំពាវនាវ​ឲ្យ​អាជ្ញាធរ ឬ​ភាគី​ពាក់ព័ន្ធ បញ្ឈប់​ការ​ធ្វើ​របាយការណ៍​ខុស​ការពិត​ក្នុង​រឿង​ជម្លោះ​ដីធ្លី​ទៅ​លោក​នាយករដ្ឋមន្ត្រី​នោះ គឺ​កំពុង​វាយបក​ទៅ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។ សកម្មជន​នយោបាយ​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​សរសេរ​លើ​បណ្ដាញ​សង្គម Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ថា សម្ដី​របស់​ជំនួយការ​នាយករដ្ឋមន្ត្រី គឺ​សក​បញ្ច្រាស​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន...

បញ្ញវន្ត​ខ្មែរ៖ ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ចិន​មក​កម្ពុជា​អាច​ដើម្បី​រំឭក​កម្ពុជា​កុំ​ឲ្យ​រកស៊ី​ខាត​បន្ត​ទៀត

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ អះអាង​ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី ទៅ​កម្ពុជា អាច​ដើម្បី​ក្រើន​រំឭក​លោក ហ៊ុន សែន អំពី​ការ​រកស៊ី​របស់​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​លោកសេរី​ទៅវិញ។ ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ថា ដំណើរ​ទស្សនកិច្ច​រយៈពេល ៥​ថ្ងៃ​របស់​លោក វ៉ាង យី ប្រមុខ​ការទូត​របស់​ចិន...

សកម្មជន​អតីត​បក្ស​ប្រឆាំង​រិះគន់​ការ​យក​ឈ្មោះ​លោក កឹម សុខា ទៅ​ប្រើប្រាស់​ដើម្បី​កេង​ចំណេញ​នយោបាយ

សកម្មជន​បក្ស​ប្រឆាំង អះអាង​ថា សព្វថ្ងៃ​នេះ​មាន​ចលនា​នយោបាយ​ថ្មី​នៅ​ក្រៅ​ប្រទេស និង​បក្ស​នយោបាយ​ដែល​ទើប​នឹង​បើក​ថ្មីៗ​នៅ​ក្នុង​ស្រុក​មួយ​ចំនួន បាន​ប្រើប្រាស់​ឈ្មោះ​លោក កឹម សុខា ដើម្បី​ប្រយោជន៍​បក្ស និង​ក្រុម​របស់​ពួកគេ​ដែល​ប្រាសចាក​ពី​ស្មារតី​រួម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងស្រុង។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ក្រោយ​មន្ត្រី​បក្ស​ប្រឆាំង​សម្រេច​ចិត្ត​ចាកចេញ​ពី​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​បើក​បក្ស​ថ្មី ពួកគេ​មិន​មាន​សមត្ថភាព​ទៅ​ប្រមូល​អ្នក​គាំទ្រ​បក្ស​ផ្សេង​ឱ្យ​គាំទ្រ​គណបក្ស​ថ្មី​របស់​ពួកគេ​នោះ​ទេ គឺ​មាន​តែ​ប្រមូល​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ...

សកម្មជន​បក្ស​ប្រឆាំង​ថា​មេដឹកនាំ​នយោបាយ​ភាគី​លោក សម រង្ស៊ី មិន​មាន​ភាព​ស្មោះត្រង់​បង្ហាញ​ការពិត

សកម្មជន​បក្ស​ប្រឆាំង​អះអាង​ថា វា​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​បំផុត​ដែល​មេដឹកនាំ​នយោបាយ​ជាន់ខ្ពស់​ភាគី​លោក សម រង្ស៊ី មិន​មាន​ភាព​ស្មោះត្រង់​ក្នុង​ការ​បង្ហាញ​ការពិត​ថា ខ្លួន​ពិតជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ មែន ឬ​មិនមែន? បើ​ដូច្នេះ តើ​ពួកគេ​អាច​ធ្វើជា​មេដឹកនាំ​នយោបាយ​សុចរិត​សម្រាប់​ពលរដ្ឋ​ខ្មែរ​បន្ត​ទៀត​បាន​ដោយ​របៀប​ណា? សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ថា មន្ត្រី​មូលដ្ឋាន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្ទើរតែ​គ្រប់​គ្នា​ទៅ​ហើយ​ដែល​អះអាង​ជា​ចំហ​ថា គណបក្ស​បេះដូង​ជាតិ...

មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​អតីត​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ដែល​បង្កើត​បក្ស​ថ្មី​ថា​គ្រាន់តែ​ជា​ឈ្មួញ​នយោបាយ​ប៉ុណ្ណោះ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បាន​រិះគន់​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​ចេញ​ទៅ​បង្កើត​បក្ស​ថ្មីៗ​ថា ជា​ឈ្មួញ​នយោបាយ ឬ​ជា​ថៅកែ​គួកជេ​បង្កើត​បក្ស​នយោបាយ ខណៈ​មន្ត្រី​ទាំងនោះ​ប្រកាស​រក​ការ​រួបរួម​ដើម្បី​រក​សំឡេង​ឆ្នោត​ប្រជែង​យក​ឈ្នះ​គណបក្ស​កាន់​អំណាច។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា ថា បើ​មន្ត្រី​បក្ស​ប្រឆាំង​កំពុង​បែកខ្ញែក​គ្នា​ព្រោងព្រាត​ដូច​ចាប់​ក្តាម​ដាក់​ចង្អេរ​ដូច​សព្វថ្ងៃ ទោះបី​នាំគ្នា​អុជ​ធូប​បួងសួង​ដល់​ព្រះឥន្ទ ឬ​ព្រះព្រហ្ម ក៏​នៅតែ​ចាញ់​បក្ស​កាន់​អំណាច​ដដែល។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា តើ​ការ​ប្រកាស​រួបរួម​នេះ​នឹង​ប្រើ​រូបមន្ត​បែប​ណា ហើយ​ក្នុង​បំណង​អ្វី? ជាង​នេះ​ទៀត តើ​ការប្រកាស​នេះ គ្រាន់តែ​ឱ្យ​ឮ​សូរ​សំឡេង​កុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្ដីបន្ទោស​ទេ ឬ​យ៉ាងណា? លោក​បន្ត​ថា បើ​ពួកគេ​ពិតជា​មាន​ឆន្ទៈ​រួបរួម​មែន...

សកម្មជន​បក្ស​ប្រឆាំង៖ ការ​ធ្វើ​សមាជ​បក្ស​ភ្លើង​ទៀន​ជា​សញ្ញា​នៃ​ការ​ដើរ​ចេញ​ពី​បក្ស​សង្គ្រោះ​ជាតិ

សកម្មជន​បក្ស​ប្រឆាំង​អះអាង​ថា គណបក្ស​ភ្លើង​ទៀន ដែល​បាន​ប្រកាស​គម្រោង​ធ្វើ​សមាជ​របស់​ខ្លួន គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា គណបក្ស​នេះ​គ្មាន​ឆន្ទៈ​រួបរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ទៀត​នោះ​ទេ។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោ ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​អះអាង​ថា កឹម សុខា និង សម រង្ស៊ី ជា​មនុស្ស​តែ​មួយ​ដែល​អតីត​មេ​បក្ស​ប្រឆាំង​លោក សម...

សកម្មជន​បក្ស​ប្រឆាំង​ថា​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​ជា​ការ​ព្យាយាម​បិទបាំង​កំហុស​របស់​រដ្ឋាភិបាល

សកម្មជន​បក្ស​ប្រឆាំង រិះគន់​ថា ការ​ចាប់​ឃុំ​ខ្លួន និង​ចោទ​ប្រកាន់​លើ​យុវជន​ការពារ​បរិស្ថាន​នា​ពេល​កន្លងមក គឺជា​ការ​ព្យាយាម​បិទបាំង​នូវ​កំហុស​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ មិន​អាច​ការពារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​លុប​បឹង លុប​ទន្លេ និង​ការ​ថែរក្សា​បរិស្ថាន​បាន។ ការ​លើកឡើង​របស់​សកម្មជន​បក្ស​ប្រឆាំង គឺ​រិះគន់​លើ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំរឿង​របស់​យុវជន​ការពារ​បរិស្ថាន​កាលពី​ពេល​ថ្មីៗ​នេះ។ សកម្មជន​បក្ស​ប្រឆាំង​លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២១ ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​បរិស្ថាន​ដូច​សព្វថ្ងៃ​នេះ គឺ​មានន័យ​ថា...

សកម្មជន​បក្ស​ប្រឆាំង៖ ប្រជាជន​ខ្មែរ​តែង​មាន​សេចក្តី​ស្រឡាញ់ និង​មាន​ភាព​ស្មោះ​ជាមួយ​មិត្ត​បរទេស​ទាំងអស់

សកម្មជន​បក្ស​ប្រឆាំង អះអាង​ថា ប្រជាជន​ខ្មែរ​តែង​មាន​សេចក្តី​ស្រឡាញ់ និង​មាន​ភាព​ស្មោះត្រង់​ជាមួយ​មិត្ត​បរទេស​ទាំងអស់ ហើយ​ក៏​រីករាយ និង​ស្វាគមន៍​ជានិច្ច​នូវ​រាស់​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះត្រង់​ពី​បណ្តា​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ថា ក្នុង​នាម​លោក​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប លោក​សូម​សាទរ​នូវ​សេចក្តី​ស្រឡាញ់​របស់​លោក​អតីត​ឯកអគ្គរដ្ឋទូត​ប្រទេស​វៀតណាម លោក វូ ក្វាងមិញ (Vu Quang Minh)...

មន្ត្រី​បក្ស​ប្រឆាំង​ថា​ពាក្យ កឹម សុខា និង សម រង្ស៊ី ជា​មនុស្ស​តែ​មួយ​គឺ​គ្រាន់តែ​ជា​ពាក្យ​កុហក​ប៉ុណ្ណោះ

មន្ត្រី​បក្ស​ប្រឆាំង​ដែល​ជិតស្និទ្ធ​នឹង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ថា «ពាក្យ​ថា​មនុស្ស​តែ​មួយ» លុះត្រាតែ​មនុស្ស​ពីរ​នាក់​នៅ​រួម​សុខទុក្ខ​ជាមួយ​គ្នា​គ្រប់​កាលៈទេសៈ​ទាំងអស់ ប៉ុន្តែ​បើ​គ្រាន់តែ​និយាយ​ដោយ​ប្រាសចាក​ពី​ទង្វើ នោះ​គ្រាន់តែ​ជា​ពាក្យ​កុហក​ប៉ុណ្ណោះ។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ថា ដើម្បី​ឲ្យ​មនុស្ស ២​នាក់​មាន​ស្មារតី និង​គោល​ជំហរ​តែ​មួយ ឬ​ហៅថា​ជា​មនុស្ស​តែ​មួយ គឺ​ត្រូវតែ​មាន​ភាព​ស្មោះត្រង់ ប្តូរផ្តាច់​រួម​សុខទុក្ខ​ជាមួយ​គ្នា ប៉ុន្តែ​ផ្ទុយទៅវិញ លោក...

Latest news