27 C
Phnom Penh

TAG

ហ៊ុន សែន

លោក សម រង្ស៊ី ថា​បក្ស​កាន់​អំណាច​រៀបចំ​ស្នើ​ឱ្យ​លោក កឹម សុខា សារភាព​ពី​អំពើ​ក្បត់​មាន​អាមេរិក​នៅ​ពី​ក្រោយ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​អះអាង​ថា សេណារីយ៉ូ​របស់​បក្ស​កាន់​អំណាច​បាន​រៀបចំ​ឱ្យ​តុលាការ​ស្នើ​ទៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សារភាព​នូវ​ទង្វើ​ឧក្រិដ្ឋ​របស់​លោក​ក្នុង​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​បដិវត្តន៍​ពណ៌​ដោយ​មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ប្រសិនបើ​លោក កឹម សុខា ព្រម​សារភាព​តាម​សេណារីយ៉ូ​នេះ លោក​នឹង​ទទួល​បាន​នូវ​ការ​ដោះដូរ​មកវិញ​ផង​ដែរ នោះ​គឺ​ព្រះមហាក្សត្រ​នឹង​ចេញ​ព្រះរាជក្រឹត្យ​លើកលែង​ទោស ហើយ​លោក កឹម...

លោក ហ៊ុន សែន ថា​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​មិន​យល់​សិល្បៈ​ការទូត​និង​ព្រហើន​លើ​ប្រធាន​អាស៊ាន

បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស​របស់​កម្ពុជា លោក ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក សៃហ្វូឌីន អាប់ឌុលឡាស់ (Saifuddin Abdullah) ដែល​បាន​រិះគន់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​ភូមា ថា​ជា​អ្នក​ការទូត​ដែល​មិន​យល់​ពី​សិល្បៈ​ការទូត និង​មាន​ចរិត​ព្រហើន​ហ៊ាន​ប្រើ​សម្ដី​វាយប្រហារ​លើ​ប្រធាន​អាស៊ាន។ មេដឹកនាំ​ខ្មែរ​ដែល​គំរាម​កាន់​អំណាច​មួយ​ជីវិត លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២១ មករា នេះ​ថា លោក​បាន​សន្ទនា​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ...

លោក ហ៊ុន សែន កាត់​ដី​បឹងតាមោក​ជាង​១០០​ហិកតារ​ឲ្យ​គ្រួសារ​សមាជិក​ក្រុម​លេខា​របស់​ខ្លួន

រដ្ឋាភិបាល​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​សម្រេច​កាត់​ផ្ទៃដី​បឹង​ទំនប់កប់ស្រូវ ឬ​បឹងតាមោក ទំហំ​ជាង ១០០​ហិកតារ​បន្ថែម​ទៀត​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​នៃ​សមាជិក​ក្រុម​លេខា​របស់​ខ្លួន គឺ​លោកស្រី ជូ ដារ៉ារ៉េត ដើម្បី​ធ្វើជា​កម្មសិទ្ធិ។ យោង​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដែល​ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​កាត់​ផ្ទៃដី​បឹងតាមោក​ចំនួន ៥​ទីតាំង​មាន​ទំហំ​ជាង ១២១​ហិកតារ ស្ថិតនៅ​សង្កាត់​ពន្សាំង និង​សង្កាត់​ពញាពន់ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ...

អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ចោទ​លោក សម រង្ស៊ី ថា​ជា​ស្ថាបនិក​រំលាយ​បក្ស​សង្គ្រោះ​ជាតិ

អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​ប្រឆាំង បាន​រិះគន់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ពី​ដីកា​របស់​តុលាការ​ដែល​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៤២​ឆ្នាំ​នោះ ថា​គឺជា​មូលហេតុ​ចម្បង​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក មុត ចន្ថា ជា​មនុស្ស​ជំនិត​របស់​លោក កឹម សុខា បាន​លើកឡើង​នៅ​តាម​បណ្ដាញ​សង្គម Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២២ ថា មូលហេតុ ឬ​មូលដ្ឋាន​ចម្បង​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ប្រមាណ ៥​ឆ្នាំ​មុន គឺ​ដោយសារ​លោក...

លោក សម រង្ស៊ី ថា​ការ​ចោទប្រកាន់​លោក កឹម សុខា ជា​ល្បិច​រំលាយ​បក្ស​ប្រឆាំង​ក្នុង​បំណង​បន្ត​អំណាច​ផ្ដាច់ការ​ត្រកូល​ហ៊ុន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ថា​ការ​ចោទប្រកាន់​របស់​តុលាការ​ក្រុង​ភ្នំពេញ​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គ្រាន់តែ​ជា​ល្បិច​ឲ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន មាន​លេស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បន្ត​អំណាច​ផ្ដាច់ការ​ត្រកូល ហ៊ុន ប៉ុណ្ណោះ។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​ដោយ​ភ្ជាប់​ខ្សែ​វីដេអូ​ដែល​ជា​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អាល្លឺម៉ង់ នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ការ​កាត់ទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក...

លោក ហ៊ុន សែន ថា​អាស៊ាន​មិនមែន​ជា​ចំណាប់ខ្មាំង​នៃ​បញ្ហា​របស់​ភូមា​នោះ​ទេ

លោក ហ៊ុន សែន អះអាង​ថា អាស៊ាន​មិនមែន​ជា​ចំណាប់ខ្មាំង​នៃ​បញ្ហា​នៅ​ប្រទេស​ភូមា​នោះ​ទេ ត្បិត​កិច្ចការ​របស់​អាស៊ាន មិនមែន​ត្រូវ​ដោះស្រាយ​តែ​បញ្ហា​ប្រទេស​ភូមា​នោះ​ដែរ។ ក្រៅពី​នេះ​ទៀត អាស៊ាន​ឆ្នាំ​២០២២ នេះ ក៏​មាន​កិច្ចការ​ក្នុង​តំបន់​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ​ជាបន្តបន្ទាប់។ មេដឹកនាំ​ខ្មែរ​បាន​អះអាង​ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា បញ្ហា​នៅ​ប្រទេស​ភូមា មិនមែន​ដោះស្រាយ​បញ្ចប់​ត្រឹម​រយៈពេល​ខ្លី ឬ​ត្រឹម​ដំណាក់កាល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២ នេះ​ទេ។ លោក ហ៊ុន សែន អះអាង​ថា វា​មាន​ភាព​ចាំបាច់​ណាស់​នៃ​ការ​បង្កើត​អាស៊ាន...

តុលាការ​សម្រេច​បើក​សវនាការ​លោក កឹម សុខា នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​បន្ត​ទៀត

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា នឹង​បន្ត​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២២ ខាងមុខ​តទៅទៀត ខណៈ​សហ​មេធាវី​ការពារ​ក្តី​ប្រធាន​បក្ស​ប្រឆាំង​សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​លើ​ការ​សម្រេច​នេះ។ ក្រុមប្រឹក្សា​ជំនុំជម្រះ​ក្នុង​សាលាដំបូង​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២២ នេះ បាន​បើក​សវនាការ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ជាប់​ចោទ​ពី​បទ​ក្បត់​ជាតិ ហើយ​លោក...

ហ្វីលីពីន​ថា​អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវតែ​ចូលរួម​នៅ​ក្នុង​ដំណើរការ​សន្តិភាព​នៅ​ភូមា

ក្រោយ​ពី​នាយករដ្ឋមន្ត្រី​សិង្ហបុរី ទូន្មាន​កម្ពុជា​ឱ្យ​ប្រកាន់​ភ្ជាប់​នូវ​ភាព​អព្យាក្រឹត្យ​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន ដែល​ដើរ​តួនាទី​ជា​ប្រេសិត​អាស៊ាន​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា នៅ​ពេលនេះ​គឺ​មាន​សមាជិក​អាស៊ាន​មួយ​ទៀត​ចេញ​មុខ​មក​ផ្ដល់​ដំបូន្មាន​ឱ្យ​កម្ពុជា មិន​ត្រូវ​ចោល​ភាគី​ណា​មួយ​ឡើយ រួម​ទាំង​ភាគី​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន លោក Teodoro Locsin បាន​លើកឡើង​កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ថា វត្តមាន​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ក្នុង​កិច្ច​ចរចា​បទ​ឈប់​បាញ់​ជាមួយ​អង្គការ​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​ទាំងអស់ គឺជា​ការ​ចាំបាច់ តែ​គេ​មិន​ត្រូវ​រំលង​ភាគី​ដ៏​ធំ​មួយ គឺ​ភាគី​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី នោះ​ទេ ទោះ​ជា​អ្នកស្រី​ត្រូវ​បាន​តុលាការ​កាត់ទោស​ក៏ដោយ។ វិបត្តិ​នយោបាយ​នៅ​ភូមា...

សង្គម​ស៊ីវិល៖ បញ្ចូល​ថ្ងៃ​២៣​តុលា​និង​១០​ធ្នូ​ក្នុង​ប្រតិទិន​ប្រសើរ​ជាង​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ

រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​បុរស​ខ្លាំង​នៅ​ប្រទេស​កម្ពុជា លោក ហ៊ុន សែន បាន​សម្រេច​ដាក់​បញ្ចូល​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ជា «ទិវា​នយោបាយ​ឈ្នះ​ឈ្នះ» ទៅ​ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២២ នេះ​តទៅ តែ​មិន​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​នោះ​ទេ ដោយ​បង្គាប់​ឱ្យ​គ្រប់​ក្រសួង ស្ថាប័ន រាជធានី-ខេត្ត​ទាំងអស់ ត្រូវ​រៀបចំ​ចង​បដា​ពាក្យ​ស្លោក «អរគុណ​សន្តិភាព»។ សង្គម​ស៊ីវិល​យល់​ឃើញ​ថា​ជា​ការ​កេង​ចំណេញ​នយោបាយ។ យោង​តាម​សារាចរ​ណែនាំ​ពី​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី​១៤ ខែ​មករា ដែល​សារព័ត៌មាន The Cambodia Daily ទើប​ទទួល​បាន​នៅ​ថ្ងៃ​ទី​១៨...

លោក ហ៊ុន សែន ថា​ត្រូវតែ​បង្កើត​ឱ្យ​មាន​ត្រីភាគី​រួម​គ្នា​រក​មធ្យោបាយ​ដោះស្រាយ​វិបត្តិ​ភូមា

មេដឹកនាំ​កម្ពុជា​ដែល​ឧស្សាហ៍​ប្រើ​កណ្ដាប់ដៃ​ដែក លោក ហ៊ុន សែន អះអាង​ថា ដើម្បី​រួម​គ្នា​រក​មធ្យោបាយ​ដោះស្រាយ និង​តាមដាន​ស្ថានការណ៍​នៅ​ប្រទេស​ភូមា គឺ​ត្រូវតែ​មាន​ប្រធាន​អាស៊ាន​ក្នុង​ពេល​បច្ចុប្បន្ន ប្រធាន​អាស៊ាន​កាលពី​ឆ្នាំ​មុន និង​ប្រធាន​អាស៊ាន​ដែល​នឹង​ចូល​កាន់​កិច្ចការ​ក្រោយ​កម្ពុជា ព្រមទាំង​អគ្គលេខាធិការ​អាស៊ាន​ផង​ដែរ ដើម្បី​ធ្វើ​កិច្ចការ​នេះ។ បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា ក្រោយ​ជួប​ពិភាក្សា​ការងារ​ជាមួយ​អគ្គលេខាធិការ​អាស៊ាន លោក លឹម ចុកហ៊ុយ (Lim...

Latest news