23 C
Phnom Penh

TAG

អង្គការ​សហប្រជាជាតិ

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ជំរុញ​ឱ្យ​បិទ​បញ្ចប់​អំពើ​ហិង្សា​នៅ​ភូមា ដោយ​ស្នើ​ឱ្យ​មាន​ការ​ស្ដារ​ស្ថានភាព​ឡើងវិញ

ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ជុំវិញ​អំពើ​ហិង្សា​ដែល​កំពុង​កើន​ឡើង​នៅ​ទូទាំង​ប្រទេស​ភូមា ខណៈ​ប្រទេស​គ្រប់គ្រង​ដោយ​របប​សឹក​មួយ​នេះ​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​យ៉ាង​ធ្ងន់ធ្ងរ។ ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ធ្វើ​សេចក្ដី​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​វិច្ឆិកា នេះ បាន​ឱ្យ​ដឹង​ថា សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុមប្រឹក្សា​សន្តិសុខ ធ្វើឡើង​បន្ទាប់ពី​ក្រុមប្រឹក្សា​នេះ​ទទួល​បាន​របាយការណ៍​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ អំពី​ហិង្សា​នៅ​ក្នុង​ប្រទេស​ភូមា កាន់តែ​ធ្ងន់ធ្ងរ​ឡើង ដោយ​បណ្ដាល​ឱ្យ​មាន​ជនភៀសខ្លួន​កើន​ឡើង ២៣​ម៉ឺន​នាក់​ចាប់តាំង​ពី​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ​ធ្លាក់​ក្នុង​របប​សឹក​នៅ​ថ្ងៃ​រដ្ឋប្រហារ ទី​១ កុម្ភៈ កន្លង​មក​នេះ។ របាយការណ៍​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស បាន​ឱ្យ​ដឹង​ថា មនុស្ស​ស្លាប់​ដោយសារ​ពួក​យោធា​បាញ់​សម្លាប់​កើន​ឡើង​ជាង ១៣០០​នាក់ និង​ចាប់​ខ្លួន​ជិត ១​ម៉ឺន​នាក់ ហើយ​ហិង្សា​ដែល​ផ្ទុះ​ខ្លាំង​នៅ​រដ្ឋ​ឈិន...

មន្ត្រី​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ​ច្រានចោល​កង្វល់​របស់​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ ច្រានចោល​លិខិត​ថ្កោលទោស​របស់​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ពាក់ព័ន្ធ​ករណី​ផ្ដន្ទាទោស​មេដឹកនាំ​សហជីព និង​ការ​បង្ក្រាប​ជា​ប្រព័ន្ធ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស ថា​គ្រាន់តែ​ជា​ទស្សនៈ​ផ្ទាល់ខ្លួន​ដែល​ពុំ​បាន​ផ្តល់​ការ​យកចិត្ត​ទុកដាក់​ចំពោះ​សារសំខាន់​នៃ​ការ​អនុវត្ត​ច្បាប់ និង​ការប្រព្រឹត្ត​ដោយ​ស្មើភាព​គ្នា​ចំពោះ​ពលរដ្ឋ​ទាំងអស់​នៅ​កម្ពុជា​នោះ​ទេ។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​ធ្វើ​អត្ថាធិប្បាយ​របស់​អ្នក​រាយការណ៍​ពិសេស​មួយ​ក្រុម​តូច​នេះ គឺ​បង្ក​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ និង​ជា​ការ​លើកឡើង​តែ​មួយ​ជ្រុង​ប៉ុណ្ណោះ។ ប្រភព​ដដែល​អះអាង​ថា ការ​ទាមទារ​ឲ្យ​លុបចោល​នូវ​បទប្បញ្ញត្តិ​មួយ​ចំនួន​នៃ​ក្រមព្រហ្មទណ្ឌ​របស់​កម្ពុជា គឺ​ស្មើ​នឹង​ជំរុញ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​ភាព​អនាធិបតេយ្យ និង​បំផ្លិចបំផ្លាញ​ដល់​នីតិរដ្ឋ​របស់​ប្រទេស ហើយ​ការ​ចាត់ទុក​ការ​អនុវត្ត​ច្បាប់​ថា​ជា​ការ​គាបសង្កត់​សេរីភាព គឺជា​ការប្រមាថ​ចំពោះ​នីតិរដ្ឋ​របស់​កម្ពុជា​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ផង​ដែរ។ ច្បាប់​ក្រមព្រហ្មទណ្ឌ​ផ្នែក​ទី​៣ ស្ដីពី​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស មាត្រា​៤៩៤ ចែង​ថា ដើម្បី​អនុវត្ត​ច្បាប់​នេះ ការ​ញុះញង់​អាច​ត្រូវ​ផ្ដន្ទាទោស...

Latest news