ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
31
C
Phnom Penh
Facebook
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
អាមេរិក-តៃវ៉ាន់
ព័ត៌មានអន្តរជាតិ
ចិនព្រមានតៃវ៉ាន់ថានឹងប្រើវិធានការក្ដៅភ្លាមៗ បើតៃវ៉ាន់ហ៊ានធ្វើសកម្មភាពសំដៅប្រកាសឯករាជ្យ
ឌឹ ខេមបូឌា ដេលី
-
December 30, 2021
មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលទីក្រុងប៉េកាំង នៅថ្ងៃពុធ ទី២៩ ខែធ្នូ នេះ បានចេញមុខព្រមានថា ចិននឹងប្រើវិធានការក្តៅភ្លាមៗប្រសិនបើតៃវ៉ាន់ហ៊ានធ្វើសកម្មភាពសំដៅទៅរកការប្រកាសឯករាជ្យ ដោយបង្ហើបថា បញ្ហាតៃវ៉ាន់អាចនឹងតានតឹងខ្លាំងថែមទៀតនៅក្នុងឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី២៩ ធ្នូ នេះថា លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃរដ្ឋាភិបាលចិន បានថ្លែងថា ប្រទេសចិនខិតខំព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកការបង្រួបបង្រួមគ្នាជាមួយដែនកោះតៃវ៉ាន់ដោយសន្តិវិធី ក៏ប៉ុន្តែនឹងចាត់វិធានការក្តៅភ្លាមៗប្រសិនបើតៃវ៉ាន់ហ៊ានដើររំលងបន្ទាត់ក្រហម ហើយសំដៅទៅរកការប្រកាសឯករាជ្យ។ លោក ម៉ា បានបន្តថា...
ព័ត៌មានអន្តរជាតិ
ចិនកោះហៅអគ្គរាជទូតជប៉ុនយ៉ាងបន្ទាន់ក្រោយពីលោក អាបេ ប្រាប់អាមេរិកចាប់ដៃនឹងជប៉ុនប្រឆាំងចិនករណីតៃវ៉ាន់
ឌឹ ខេមបូឌា ដេលី
-
December 3, 2021
ក្រសួងការបរទេសចិន បានកោះហៅឯកអគ្គរាជទូតជប៉ុន ប្រចាំនៅប្រទេសចិនភ្លាមៗឱ្យចូលរួមកិច្ចប្រជុំយ៉ាងបន្ទាន់មួយ អំពីសេចក្ដីថ្លែងការណ៍របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ដែលបានប្រកាន់ជំហរការពារកោះតៃវ៉ាន់ និងការជំរុញឱ្យអាមេរិកចាប់ដៃជាមួយជប៉ុន ប្រឆាំងអន្តរភាពរបស់ចិន លើករណីកោះតៃវ៉ាន់។ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដ៏មានឥទ្ធិពលរូបនេះបានថ្លែងនៅក្នុងវេទិកាមួយដែលត្រូវបានរៀបចំឡើងដោយវិទ្យាស្ថាននយោបាយនៅតៃវ៉ាន់ ហើយត្រូវបានស្រង់មកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី១ ធ្នូ។ នៅក្នុងជំនួបជាមួយឯកអគ្គរាជទូតជប៉ុន លោក Hideo Tarumi ឧបការីរដ្ឋមន្ត្រីការបរទេសចិន អ្នកស្រី Hua Chunying បានហៅការថ្លែងរបស់លោក...
ព័ត៌មានអន្តរជាតិ
ប្រតិភូអន្តរជាតិកាន់តែច្រើនធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ធ្វើឱ្យចិនកាន់តែចាញ់ប្រៀបជម្លោះការទូតជាមួយតៃវ៉ាន់
ឌឹ ខេមបូឌា ដេលី
-
December 1, 2021
នៅរយៈពេលចុងក្រោយនេះ ប្រតិភូបរទេសកាន់តែមានចំនួនច្រើនឡើងបានទៅធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ គឺជាការបង្ហាញអំពីការលើកទឹកចិត្តកាន់តែខ្លាំងដល់រដ្ឋាភិបាលដែនដីកោះនៅអាស៊ីប៉ាស៊ីហ្វិកខាងកើតមួយនេះ ដែលកំពុងស្ថិតក្រោមសម្ពាធ និងសកម្មភាពយោធារបស់ចិន ដែលមានផែនការលើកទ័ពចូលកាន់កាប់កោះតៃវ៉ាន់យកមកនៅក្រោមដំបូលរបស់បក្សកុម្មុយនីស្តចិន។ ដោយមើលឃើញថាតៃវ៉ាន់ ដែលជាដែនដីប្រជាធិបតេយ្យមួយរឹងមាំហ៊ានប្រឈមមុខនឹងសម្ពាធពីសំណាក់កងទ័ពមហាយក្សចិន សហគមន៍អន្តរជាតិ ភាគច្រើនជាប្រទេសប្រជាធិបតេយ្យ បានពង្រីកចំណងការទូត និងសហប្រតិបត្តិការទ្វេភាគី និងពហុភាគីកាន់តែកើនឡើង ទោះជាក្រុងប៉េកាំងថ្កោលទោសប្រទេសទាំងនោះក៏ដោយ។ ជាក់ស្ដែង សមាជិកសភាអាមេរិកបានមកធ្វើទស្សនកិច្ចដល់ទីពីរដងនៅលើដែនកោះមួយនេះ ហើយជាបន្តបន្ទាប់ក៏មានទស្សនកិច្ចនៃមន្ត្រីជាន់ខ្ពស់ទាំងមន្ត្រីរដ្ឋាភិបាល និងរដ្ឋសភា រហូតមានប្រធានាធិបតីទៀតផង។ ជាការកត់សម្គាល់ ប្រទេសនៅអឺរ៉ុប មានសន្ទុះខ្លាំងជាងគេ ជាពិសេសប្រទេសនៅតំបន់សមុទ្របាល់ទិចនៃអឺរ៉ុបខាងកើត និងប្រតិភូសភាអឺរ៉ុប។ អ្នកស្រី សាយ អ៊ឹងវិន...
ព័ត៌មានអន្តរជាតិ
អាមេរិកអញ្ជើញកោះតៃវ៉ាន់ឱ្យចូលរួមសន្និសីទកំពូលជាមួយបណ្ដាប្រទេសជាង១១០ផ្សេងទៀត
ឌឹ ខេមបូឌា ដេលី
-
November 25, 2021
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានអញ្ជើញកោះតៃវ៉ាន់ឱ្យចូលរួមសន្និសីទកំពូលស្ដីពីលទ្ធិប្រជាធិបតេយ្យជាមួយបណ្តាប្រទេសជាង ១១០ ដែលជាចលនានយោបាយពិភពលោកដ៏ធំមួយ ត្រូវគេមើលឃើញថាជាការវាយប្រហារលើប្រទេសចិន សាជាថ្មី ព្រោះតែប្រទេសធំនេះតែងតែប្រឆាំងការជួយកោះតៃវ៉ាន់ឱ្យមានវត្តមាននៅឆាកអន្តរជាតិ។ ភ្នាក់ងារសារព័ត៌មានបារាំង AFP ឲ្យដឹងថា សន្និសីទនេះប្រៀបបាននឹងយុទ្ធនាការរបស់លោកប្រធានាធិបតីអាមេរិក ដែលបានកំណត់ការតស៊ូរវាងប្រទេសលទ្ធិប្រជាធិបតេយ្យ និងប្រទេសកុម្មុយនីស្ត និងប្រទេសផ្ដាច់ការ។ សន្និសីទកំពូលដើម្បីប្រជាធិបតេយ្យពិភពលោកនេះ នឹងប្រព្រឹត្តទៅតាមអ៊ីនធឺណិតនៅថ្ងៃទី៩ និងថ្ងៃទី១០ ខែធ្នូ។ សន្និសីទនេះ ត្រូវបានផ្សព្វផ្សាយជាយូរមកហើយ ប៉ុន្តែបញ្ជីឈ្មោះប្រទេសដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ...
ព័ត៌មានអន្តរជាតិ
ជំនួបរវាងលោក ចូ បៃដិន និងលោក ស៊ី ជីនពីង ពុំបានរកឃើញចំណុចត្រូវគ្នា មានតែព្រមានគ្នាករណីតៃវ៉ាន់
ឌឹ ខេមបូឌា ដេលី
-
November 17, 2021
ជំនួបកំពូលនៃមេដឹកនាំមហាអំណាចធំពីរដែលមានប្រធានាធិបតីចិន ស៊ី ជីនពីង និងសមភាគីអាមេរិក លោក ចូ បៃដិន ប្រើរយៈពេលបួនម៉ោងធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិត កាលពីថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ពុំមានកិច្ចព្រមព្រៀងអ្វីមួយបានប្រកាសឡើងជាផ្លូវការនោះទេ គឺមានតែឃើញការចុះផ្សាយនៃបណ្ដាញផ្សាយព័ត៌មានអន្តរជាតិថា ជំនួបកំពូលនេះបានត្រឹមតែគំរាមគ្នាទៅវិញទៅមកអំពីកោះតៃវ៉ាន់តែប៉ុណ្ណោះ។ សារព័ត៌មាន The Guardian បានចុះផ្សាយថា ប្រធានាធិបតីចិន ស៊ី ជីនពីង បានប្រតិកម្មទៅនឹងលោក ចូ បៃដិន ប្រាប់ឱ្យចិនបញ្ឈប់ការធ្វើសកម្មភាពយោធាគំរាមកំហែងកោះតៃវ៉ាន់...
ព័ត៌មានអន្តរជាតិ
ក្រសួងការពារជាតិតៃវ៉ាន់ប្រកាសថាកងទ័ពចិននឹងបិទខ្ទប់ដែនកោះតៃវ៉ាន់មិនឱ្យទាក់ទងទៅខាងក្រៅ
ឌឹ ខេមបូឌា ដេលី
-
November 11, 2021
ក្រសួងការពារជាតិកោះតៃវ៉ាន់ ប្រកាសថាកងកម្លាំងយោធាចិននឹងធ្វើសកម្មភាពបិទខ្ទប់កំពង់ផែ និងព្រលានយន្តហោះសំខាន់ៗរបស់ដែនកោះមួយនេះ ដែលជាការដាក់សម្ពាធចុងក្រោយមុននឹងឈានដល់ដំណាក់កាលលើកទ័ពលុកលុយកោះតៃវ៉ាន់។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានធ្វើសេចក្ដីរាយការណ៍កាលពីថ្ងៃទី០៩ ខែវិច្ឆិកា នេះថា ក្រសួងការពារជាតិតៃវ៉ាន់ បានជូនដំណឹងដូចនេះនៅក្នុងការផ្សព្វផ្សាយរបាយការណ៍ស៊ើបអង្កេតផ្នែកកងទ័ពក្នុងរយៈពេល ២ឆ្នាំម្ដង។ កោះតៃវ៉ាន់ បានអះអាងថា សព្វថ្ងៃនេះយោធាចិនមានលទ្ធភាព និងសមត្ថភាពធ្វើសកម្មភាពបិទខ្ទប់កំពង់ផែ ព្រលានយន្តហោះ និងផ្លូវហោះហើរសំខាន់ៗរបស់តៃវ៉ាន់ ដើម្បីកាត់បន្ថយបណ្ដាញទំនាក់ទំនងតាមផ្លូវទឹក និងផ្លូវអាកាស ដោយបង្កការប៉ះពាល់ដល់លំហូរសេដ្ឋកិច្ចរបស់ដែនកោះ។ ជាងនេះទៅទៀត ចិនមិនដែលមានគំនិតចង់បោះបង់ចោលជម្រើសប្រើប្រាស់កម្លាំងបាយដើម្បីដណ្តើមកាន់កាប់តៃវ៉ាន់នោះទេ គឺរឹតតែបង្កើនសកម្មភាពយោធាកាន់តែធ្ងន់ធ្ងរឡើងនៅក្បែរៗដែនកោះមួយនេះ ដោយបញ្ជូនយន្តហោះយោធារាប់សិបគ្រឿងហោះចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ ដែលនាំឱ្យតៃវ៉ាន់ប្រកាសអាសន្នទៅពិភពលោកអំពីចេតនាបង្កសង្គ្រាមពីសំណាក់ប្រទេសចិន...
ព័ត៌មានអន្តរជាតិ
អាមេរិកនៅតែឈរលំដាប់ទី១នៃអំណាចយោធាពិភពលោក ខណៈចិននៅតែទី៣ តែតៃវ៉ាន់ហក់ឡើងទី២២
ឌឹ ខេមបូឌា ដេលី
-
November 4, 2021
អំឡុងមួយទសវត្សចុងក្រោយនេះ គេសង្កេតឃើញមានការរត់ប្រណាំងសព្វាវុធយ៉ាងខ្លាំង ហើយជាពិសេសនៅបណ្ដាប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ប្រទេសក្នុងតំបន់នេះដែលត្រូវបានកត់សម្គាល់ថា រត់ប្រណាំងសព្វាវុធយ៉ាងខ្លាំងនោះមានចិន ឥណ្ឌា តៃវ៉ាន់ កូរ៉េខាងជើង ជប៉ុន ប៉ាគីស្ថាន និងកូរ៉េខាងត្បូង។ ប៉ុន្តែប្រទេសដែលកត់សម្គាល់ពិសេសជាងគេក្នុងការបង្កើនកម្លាំងវិស័យការពារជាតិរបស់ខ្លួនក្នុងដំណាក់កាលចុងក្រោយនេះនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺប្រទេសចិន និងដែនកោះតៃវ៉ាន់។ ដែនដីពីរនេះកំពុងតែបង្ហាញកម្លាំងសព្វាវុធដាក់គ្នាយ៉ាងសម្បើម គឺនៅសល់តែពេលវេលានៃការផ្ទុះសង្គ្រាមកើតឡើងតែប៉ុណ្ណោះ។ យ៉ាងណាមានតែចិនមួយគត់ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលខិតខំពង្រីកកម្លាំងយោធារបស់ខ្លួនយ៉ាងសម្បើម ដើម្បីធ្វើឱ្យមានអនុត្តរភាពគ្របដណ្ដប់លើបណ្ដាប្រទេសក្នុងតំបន់។ ទាំងចិន និងតៃវ៉ាន់ តែងតែធ្វើសមយុទ្ធសំញែងដាក់គ្នា ជាពិសេសចិន ធ្វើសមយុទ្ធញឹកញាប់ជាងតៃវ៉ាន់ គឺដើម្បីគាបសង្កត់ដែនកោះមួយនេះឱ្យមកនៅក្រោមដំបូលរបស់ទីក្រុងប៉េកាំង។ ចំណែកឯកូរ៉េខាងជើងឯណោះវិញតែងតែធ្វើការសាកល្បងកាំជ្រួចផ្លោងជាញឹកញាប់គំរាមកំហែងប្រទេសកូរ៉េខាងត្បូង និងកងទ័ពសហរដ្ឋអាមេរិកដែលមាននៅលើទឹកដីកូរ៉េខាងត្បូង។ ចុងក្រោយនេះ ចិនបានបង្កើនកញ្ចប់ថវិកាការពារជាតិរបស់ខ្លួនដែលហក់ឡើងរហូតដល់ទៅ...
ព័ត៌មានអន្តរជាតិ
តៃវ៉ាន់ពង្រីកការហ្វឹកហ្វឺនកងទ័ពបម្រុងក្នុងស្ថានភាពត្រៀមសង្គ្រាមលុកលុយពីចិន
ឌឹ ខេមបូឌា ដេលី
-
November 3, 2021
ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងនៅថ្ងៃអង្គារ ទី២ ខែវិច្ឆិកា នេះថា ក្រសួងនឹងជំរុញការហ្វឹកហ្វឺនកងទ័ពបម្រុងបន្ថែមទៀតនៅឆ្នាំក្រោយ ដែលរួមទាំងការពង្រីកការធ្វើសមយុទ្ធប្រយុទ្ធ និងបាញ់ ខណៈចិនបានបង្កើនសកម្មភាពយោធានានានៅជិតដែនកោះមួយនេះកាន់តែខ្លាំង។ នេះបើយោងតាមសារព័ត៌មាន The Strait Times ដែលបានចុះផ្សាយនៅថ្ងៃទី២ វិច្ឆិកា។ កោះតៃវ៉ាន់ដែលបានផ្ដាច់ខ្លួនពីចិនប៉េកាំងតាំងពីសង្គ្រាមស៊ីវិលនៅឆ្នាំ១៩៤៩ ត្រូវបានបក្សកុម្មុយនីស្តចិនអះអាងប្រាប់ពិភពលោកថា ជាអាណាខេត្តមួយរបស់ចិន ទោះកាលៈទេសៈណាក៏ដោយ។ ភាពតានតឹងរវាងដែនកោះតៃវ៉ាន់ និងប្រទេសចិន បានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ខណៈចិនបានព្យាយាមបង្កើនសម្ពាធយោធាគាបសង្កត់តៃវ៉ាន់ខ្លាំងឡើងៗ។ សកម្មភាពយោធារបស់កងទ័ពអាកាសចិន គឺការបញ្ចេញយន្តហោះរាប់សិបគ្រឿងម្ដងៗឱ្យហោះចូលក្នុងដែនអាកាសតៃវ៉ាន់។ រយៈពេល ២ថ្ងៃមកនេះ...
បទវិភាគ
វិភាគ៖ តើយោធាចិនខ្លាំងដល់កម្រិតណាដែលធ្វើឲ្យមហាអំណាចយោធាអាមេរិកបារម្ភ?
ឌឹ ខេមបូឌា ដេលី
-
November 2, 2021
ចិនមិនធ្លាប់ឆ្លងកាត់សង្គ្រាមច្រើនដូចអាមេរិក និងសម្ពន្ធមិត្តអាមេរិកនោះទេ។ នៅក្នុងសង្គ្រាមឧបទ្វីបកូរ៉េ ឆ្នាំ១៩៥០-១៩៥៣ កងទ័ពចិន ចូលពាក់ព័ន្ធផងដែរ តែមិនចេញមុខចំហនោះទេ។ យ៉ាងណាក៏ដោយ កងទ័ពចិនស្លាប់ច្រើនជាងកងទ័ពកូរ៉េខាងជើងទៅទៀត។ ក្រៅពីនេះ ចិនធ្លាប់ធ្វើសង្គ្រាមធំៗជាមួយនឹងឥណ្ឌាចំនួនពីរលើក គឺនៅឆ្នាំ១៩៦២ និងឆ្នាំ១៩៦៧ គឺសង្គ្រាមព្រំដែន។ ចាប់ពីពេលនោះ កងទ័ពចិន និងឥណ្ឌាប៉ះគ្នាជាញឹកញាប់ ប៉ុន្តែពុំដែលមានសង្គ្រាមជាទ្រង់ទ្រាយធំជាមួយឥណ្ឌាដូចកាលពីទសវត្សឆ្នាំ១៩៦០ នោះទេ។ ចំពោះជាមួយប្រទេសរុស្ស៊ី វិញ ក៏កងទ័ពចិនធ្លាប់ប៉ះជាមួយនឹងកងទ័ពរុស្ស៊ីផងដែរ ដែលគេហៅថាជម្លោះព្រំដែន គឺនៅឆ្នាំ១៩៦៩។ សង្គ្រាមនៅពេលនោះមានរយៈពេល...
ព័ត៌មានអន្តរជាតិ
អូស្ត្រាលីប្រកាសតាំងចិត្តជួយអាមេរិក បើចិនលើកទ័ពឈ្លានពានកោះតៃវ៉ាន់
ឌឹ ខេមបូឌា ដេលី
-
October 27, 2021
ទោះបីសង្គ្រាមដែលចិនលើកទ័ពវាយកាន់កាប់ដែនកោះតៃវ៉ាន់ នឹងមិនអាចមើលឃើញថានឹងកើតឡើងនៅពេលណា តែរលកទៅរកសង្គ្រាមកាន់តែធ្ងន់ធ្ងរឡើងៗរហូតដល់ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះបានសន្យាថា នឹងជួយតៃវ៉ាន់ បើចិនលើកទ័ពលុកលុយដែនកោះមួយនេះ។ មេដឹកនាំសហរដ្ឋអាមេរិកបញ្ជូនសារដូចនេះទៅទីក្រុងប៉េកាំង គឺបន្ទាប់ពីកងទ័ពចិន បានបញ្ជូនយន្តហោះចម្បាំងយ៉ាងតិច ១៥៣គ្រឿងឱ្យហោះចូលដែនកោះតៃវ៉ាន់យ៉ាងងងឹតមេឃកាលពីជាង ១០ថ្ងៃមុននេះ។ ដោយមើលឃើញថាសហរដ្ឋអាមេរិកប្ដេជ្ញាចិត្តជួយតៃវ៉ាន់ដូចនេះ អូស្ត្រាលីដែលជាសម្ពន្ធមិត្តរបស់អាមេរិក និងជាសមាជិកនៃក្រុមចតុភាគី អាមេរិក អូស្ត្រាលី ជប៉ុន និងឥណ្ឌា ក៏បានប្រកាសថា អូស្ត្រាលីនឹងជួយអាមេរិកក្នុងសង្គ្រាមដែលចិនលើកទ័ពលុកលុយដែនកោះតៃវ៉ាន់។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sky News រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Peter...
1
2
Page 1 of 2
Latest news
អាមេរិកគាំទ្រពេញទំហឹងឱ្យស៊ុយអែតនិងហ្វាំងឡង់ចូលជាសមាជិកណាតូ ខណៈតួកគីជំទាស់
May 22, 2022
សហភាពអឺរ៉ុបមិនដាក់អ្នកសង្កេតការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅកម្ពុជា
May 22, 2022
ព្រឹទ្ធសភាអាមេរិកថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅតែមានសុពលភាពសម្រាប់កម្ពុជា
May 22, 2022
អាមេរិកនឹងបង្វែរបំណុលកម្ពុជាជំពាក់ទៅជួយផ្នែកមនុស្សធម៌សម្រាប់ពលរដ្ឋខ្មែរជំនួសវិញ
May 22, 2022
បទវិភាគ៖ តើហេតុអ្វីបានជាគ្រួសារត្រកូល ហ៊ុន តែងលើកឡើងអំពីបដិវត្តន៍ពណ៌?
May 20, 2022
Posting....