23 C
Phnom Penh

TAG

អេង ឆៃអ៊ាង

តុលាការ​បង្គាប់​ឲ្យ​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ជិត ៥០​រូប​ចូល​សវនាការ​នៅ​ដើម​ខែ​ធ្នូ

តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​ឱ្យ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ​ជិត ៥០​រូប​ទៀត​ចូល​សវនាការ​នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ​នេះ ខណៈ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ទិដ្ឋាការ​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​អាច​វិល​ទៅ​សវនាការ​របស់​ពួកគេ​តាម​ការ​កោះហៅ​របស់​តុលាការ​នៅ​ពេលនេះ។ សាលាដំបូង​ក្រុង​ភ្នំពេញ បាន​បញ្ជូន​ដីកា​របស់​ខ្លួន​ទៅ​នគរបាល​យុត្តិធម៌ កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា នេះ ដើម្បី​ជូនដំណឹង​ដល់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ឱ្យ​ទៅ​ចូល​សវនាការ​នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ​នេះ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ចូល​សវនាការ​នៅ​ថ្ងៃ​ទី​៩...

សកម្មជន​ថា​ផ្ទៃក្នុង​បក្ស​ប្រឆាំង​ត្រូវ​លោក ហ៊ុន សែន ក្តោប​ក្តាប់​តាំងពី​មុន​សម័យ​ហ្វេសប៊ុក​មក​ម្ល៉េះ

សកម្មជន​បក្ស​ប្រឆាំង បាន​រិះគន់​ថា ផ្ទៃក្នុង​របស់​គណបក្ស​ប្រឆាំង​ត្រូវ​បាន​លោក ហ៊ុន សែន ក្តោប​ក្តាប់​តាំងពី​មុន​សម័យ​បណ្ដាញ​សង្គម Facebook មក​ម្ល៉េះ ប៉ុន្តែ​បញ្ហា​នេះ​គឺ​នៅ​ត្រង់​ថា ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន ចេះតែ​ដឹង​រឿង​ផ្ទៃក្នុង​របស់​បក្ស​ប្រឆាំង​រហូត​មក​បែប​នេះ? តើ​ក្នុង​នោះ លោក ហ៊ុន សែន បាន​ដាក់​បណ្ដាញ​ស៊ើបការណ៍​ចូល​មក ឬ​សមាជិក​បក្ស​ប្រឆាំង​ក្បត់​ឧត្តមគតិ​ធ្វើ​ជា​បណ្ដាញ​ស៊ើបការណ៍​បម្រើ​ឱ្យ​លោក ហ៊ុន សែន? សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​បែប​នេះ​បន្ទាប់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​ទម្លាយ​ពី​បញ្ហា​ផ្ទៃក្នុង​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ដែល​បាន​ផ្តល់​លេខ​កូដ​សម្ងាត់​ដល់​លោក ហ៊ុន...

ក្រុម​ចលនា​ក្រៅ​ស្រុក​ភាគី​លោក សម រង្ស៊ី កំពុង​បែកបាក់​សាមគ្គី​ធ្ងន់ធ្ងរ​ដោយសារ​ពួកគេ​មិន​គាំទ្រ​គណបក្ស​បេះដូង​ជាតិ

សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប (CNRP-O) កំពុង​បែកបាក់​សាមគ្គី​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​តែ​ខ្វែង​គំនិត​គ្នា​ចំពោះ​ការ​មិន​គាំទ្រ​គណបក្ស​ថ្មី គឺ​គណបក្ស​បេះដូង​ជាតិ ដែល​មាន​ការ​ចោទ​ថា គណបក្ស​ថ្មី​នេះ​កាង​ពីក្រោយ​ដោយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង។ ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក (CNRP-A) និង​ជា​អនុប្រធាន CNRP-O (CNRP-Oversea) ប្រចាំ​នៅ​ប៉ែក​អឺរ៉ុប លោក ឡោ ឡៃសូ បាន​ចេញ​លិខិត​ជូនដំណឹង​ដល់​ប្រធាន​សាខា​ប្រចាំ​សហរដ្ឋ​អាមេរិក​ទាំងអស់​កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា ថា អគ្គលេខាធិការ CNRP-O លោក...

មន្ត្រី​ជាន់ខ្ពស់​របស់​លោក សម រង្ស៊ី ប្រកាស​ជំហរ​គាំទ្រ​គណបក្ស​បេះដូង​ជាតិ

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក សមរ ង្ស៊ី បង្ហាញ​ជំហរ​គាំទ្រ និង​សម្តែង​មោទកភាព​ចំពោះ​គណបក្ស​បេះដូង​ជាតិ ជា​សាធារណៈ។ ការ​អះអាង​របស់​អ្នកស្រី មូរ សុខហួរ ធ្វើឡើង​ក្នុង​កម្មវិធី​ទទួលទាន​អាហារ​សាមគ្គី​កូនខ្មែរ​ក្នុង​ទីក្រុង Atlanta នៃ​រដ្ឋ Georgia សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០២១។ អ្នកស្រី​បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ពេល​នោះ​ថា បើ​បង្កើត​គណបក្ស​ហើយ​មិន​ធ្វើ​សកម្មភាព មិន​ចាំបាច់​បង្កើត​មក​ទេ ព្រោះ​ថា​បើ​បើក​បក្ស​ហើយ​មិន​ហ៊ាន​តតាំង​ជាមួយ​បក្ស​កាន់​អំណាច គឺ​ដើរ​ចូល​ក្នុង​ល្បែង​លោក ហ៊ុន សែន ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង...

Latest news